មន្រ្តីនៃមន្ទីរទេសចរណ៍ខេត្តកោះកុងបានឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ភ្ញៀវទេសចរច្រើនបានចេញទៅលេងកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តកោះកុង ខណៈភាគច្រើននៅតំបន់ឆ្នេរនេសាទ ស្រុកស្រែអំបិល។ លោក សាគុណ ភក្តី ប្រធានការិយាល័យផ្សព្វផ្សាយព័ត៌មានទេសចរណ៍ នៃមន្ទីរទេសចរណ៍ខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤នេះថា កាលពីថ្ងៃបិណ្ឌទី១៤ មានភ្ញៀវទេសចរមកលេងកម្សាន្តនៅតាមតំបន់រមណីយដ្ឋានទេសចរណ៍ប្រមាណជាង៣ពាន់នាក់ ក្នុងនោះជនជាតិបរទេស ៤៨នាក់។ លោកបានឱ្យដឹងថា តំបន់ទេសចរណ៍ដែលជាគោលដៅលេងកម្សាន្តថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ គឺតំបន់ទេសចរណ៍ឆ្នេរនេសាទ ស្ថិតនៅក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល។ បន្ទាប់ពីទៀត គឺកោះស្តេច ស្ថិតនៅស្រុកគិរីសាគរ។ ចំពោះតម្លៃសេវាស្នាក់នៅ...
ប្រជាពលរដ្ឋមកពីតាមបណ្តាឃុំទាំង៩ ក្នុងស្រុកបាកាន ប្រមាណ៣៥០០នាក់ បានមកទទួលការពិនិត្យព្យាបាលភ្នែក វាស់ភ្នែក វះកាត់បកភ្នែក និងកន្ទុយថ្លែន ថ្នាំភ្នែក និងវ៉ែនតា ដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តឯកឧត្ដម កែវ រតនៈ ដឹកនាំដោយឯកឧត្ដម ជិត ប៉ុណ្ណារ៉ា និងលោកជំទាវ យូ ស្រីលាភ ក្រោមកិច្ចសហការសម្របសម្រួលដោយ ឯកឧត្តម ទី នរិន្ទ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកបាកាន ។ កម្មវិធីពិនិត្យព្យាបាលភ្នែកនេះត្រូវបានរៀបចំឡើង នៅបរិវេណទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាកាន...
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមវេទិកាអង្គការសហប្រតិបត្តិការសៀងហៃ ស្តីពីស្ត្រី នៅខេត្តសានទុង សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ ។ តាមកម្មវិធីនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ពេលព្រឹក សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងគណៈប្រតិភូនឹងធ្វើទស្សនៈកិច្ចនៅមជ្ឈមណ្ឌលសកម្មភាពស្ត្រី...
បន្ទាប់ពីសាងសង់រួចរាល់នូវដំណាក់កាលទីមួយ អាកាសយានដ្ឋានអន្តរជាតិតេជោ បានបើកប្រតិបត្តិការហោះហើរសាកល្បងជាលើកដំបូង ត្រួតពិនិត្យប្រព័ន្ធហោះហើរ ដើម្បីធានាថាឧបករណ៍ទាំងអស់នេះធ្វើការដោយសុវត្ថិភាព មុននឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ។ ក្នុងដំណើរទស្សនកិច្ចចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងពិនិត្យនូវប្រតិបត្តិការការហោះហើរសាកល្បង កាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ម្សិលមិញនេះ ប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីលោកអ្នកឧកញ៉ា ពង្ស ឈីវសែ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងក្រុមការងារបច្ចេកទេស ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មការដឹកនាំគ្រប់គ្រង និងសម្របសម្រួលដោះស្រាយការងាររៀបចំប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F...
ការចូលរួមការពារធនធានធម្មជាតិ និងការដាំឈើឱ្យបានច្រើន ជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ ដែលបណ្តាលឱ្យមានរលកដំដៅ ខ្យល់ព្យុះ ទឹកជំនន់ ភាពរាំងស្ងួត និងអាកាសធាតុមិនប្រក្រតីជាច្រើនទៀត និងជួយដល់លំនឹងបរិស្ថាន និងការបាត់បង់ជីវចម្រុះ ព្រមទាំងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈការចិញ្ចឹមជីវិតជាមួយទេសចរណ៍ធម្មជាតិ នៃការរៀបចំគោលដៅលំហែរបៃតង។ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងបែបបនេះ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងពេលអញ្ជើញជាបើកព្រឹត្តិការណ៍បោះតង់ ក្រោមប្រធានបទ «កីឡាដើម្បីទេសចរណ៍» រដូវកាលទី១ ឆ្នាំ២០២៤...
មកដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោនឹងដាក់ឱ្យហោះហើរសាកល្បង ដើម្បីត្រួតពិនិត្យឧបករណ៍បញ្ជាការហោះហើរឱ្យបានរួចរាល់ មុនដាក់ឱ្យដំណើរហោះហើរការជាផ្លូវការនៅឆមាសទី១ឆ្នាំ ២០២៥ ហើយពេលនេះ នឹងដាក់ឱ្យហោះហើរសាកល្បង ដើម្បីត្រួតពិនិត្យឧបករណ៍បញ្ជាការហោះហើរនៅថ្ងៃទី៨កញ្ញា បន្ទាប់ពីឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានដឹកនាំប្រតិបត្តិដែលមានប្រតិភូអាកាសចរស៊ីវិល ប្រតិភូក្រុមហ៊ុនប្រតិបត្តិការអាកាសយានអន្តរជាតិតេជោ ប្រតិភូអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រតិភូក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ប្រតិភូក្រុមហ៊ុនអាកាសចរណ៍ និងស្ថាប័នជំនាញមួយចំនួនទៀត បានចុះពិនិត្យនៅអាកាសយានដ្ឋានអន្តរជាតិតេជោដោយផ្ទាល់។ បញ្ជាក់ប្រាប់ BTV នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តម សយ...
ភ្នំពេញ៖ អ្នកជំនាញមកពីហុងកុង បានធ្វើបទបង្ហាញ ក្នុងការផ្ដល់នូវបទពិសោធន៍បន្ថែម ទៅថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពីការកសាងនូវលំនៅឋាន ដែលប្រកបដោយអនាម័យ មានបរិស្ថានស្អាតល្អ និងកុំឲ្យមានគម្លាតសង្គម ។ ក្នុងឱកាសអញ្ជើញបិទសិក្ខាសាលាស្ដីពីបទពិសោធន៍ការរៀបចំទីក្រុង និងលំនៅឋាននៅកម្ពុជា និងហុងកុង កាលពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់...
ភ្នំពេញ៖ ការប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅថ្ងៃទី១ ខែកញ្ញានេះ នៅប្រទេសកូរ៉េ គឺជាអំពើក្បត់ជាតិមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលមានមេដឹកនាំជ្រុលនិយមជនក្បត់ជាតិបីជំនាន់ ជាអ្នកនៅពីក្រោយខ្នង ដែលពលរដ្ឋមានការយល់ដឹងត្រូវដកខ្លួនចេញពីសកម្មភាពខុសច្បាប់នេះ។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជាលើកឡើងថា ការចូលរួមសម្តែងមតិ ទាមទារ ឬតវ៉ាណាមួយគឺជាសិទ្ធិរបស់ប្រជាពលរដ្ឋ ប៉ុន្តែបើមានការចូលរួមទាមទារក្នុងចេតនាផ្តួលរំលំរាជរដ្ឋាភិបាល តាមការធ្វើកូដកម្ម ឬកុបកម្មជាដើមនោះ គឺជារឿងខុសច្បាប់ទាំងស្រុង។ លោកថ្លែងថា៖«បើសិនជាបងប្អូនពលករ ក៏ដូចជាកម្មករ ឬក៏ជនណាក៏ដោយ ដែលចូលរួមជាមួយសកម្មភាពធ្វើកូដកម្មដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោតនេះ គឺជារឿងក្បត់ជាតិ គឺជារឿងខុសច្បាប់ទាំងស្រុង គឺជារឿងដែលច្បាប់មិនអនុញ្ញាត...
កណ្ដាល ៖ ចាប់តាំងពីបានបេីកដំណេីរការក្នុងឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ននេះ ផ្សារបន្លែ សុវត្ថិភាព ចុង ចុងសប្ដាហ៍ នៅក្រុងតាខ្មៅ ខេត្ត កណ្ដាល នៅែតពេញនិយម ដោយមានការគាំទ្រច្រេីន ពីសំណាក់បងប្អូនប្រជាល ជាពិសេស បងប្អូន ប្រជាពលរដ្ឋ រស់នៅក្រុងតាខ្មៅ និងពីរាជធានីភ្នំពេញ…។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីសមិទ្ធផលរយៈពេល១ឆ្នាំ រាជរដ្ឋាភិបាលនីតិកាលទី៧នៃ រដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា (២២សីហា ឆ្នាំ២០២៣-២២សីហា ឆ្នាំ ២០២៤) ឯកឧត្តម ប៉ែន ប៉ូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេល១២ខែមកនេះ រាជរដ្ឋាភិបាលបានដាក់ ចេញនូវយុទ្ធសាស្រ្តជាច្រើន ដើម្បីលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់ជាតិ តាមរយៈយុទ្ធសាស្រ្តបច្ចកោណដំណាក់កាលទី១។ ឯកឧត្ដម...