ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋជាច្រើន បានទៅទទួលសេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅអ៊ីអនម៉លសែនសុខ និងអ៊ីអនម៉លមានជ័យនាថ្ងៃចុងសប្ដាហ៍។ នេះបើតាម អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឱ្យដឹងថា ទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ អ៊ីអនម៉លសែនសុខ (អ៊ីអន២) និងទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ អ៊ីអនម៉លមានជ័យ (អ៊ីអន៣) បានបំពេញបែបបទផ្តល់ និងបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ព្រមទាំងប្រគល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ដើម្បីប្រើប្រាស់តាមតម្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ។ ទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ អ៊ីអនម៉លសែនសុខ...
ខេត្តកំពង់ធំ៖ ដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ៦រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានានៅវត្តសាសនរង្សីបទុមវត្តី (វត្តសំរោង) ភូមិសំរោង ឃុំសាមគ្គី...
ភ្នំពេញ៖ ទឹកជំនន់ រលកកម្ដៅ ព្យុះ គ្រោះរាំងស្ងួត អគ្គិភ័យ ការផ្ទុះជំងឺឆ្លង និងការបំពុល មិនប៉ះពាល់ដល់មនុស្សគ្រប់រូបស្មើៗគ្នាឡើយ។ កម្រិតហានិភ័យអាស្រ័យលើការប៉ះពាល់ ភាពងាយរងផលប៉ះពាល់ និងសមត្ថភាពក្នុងការត្រៀមខ្លួន ឆ្លើយតប និងស្តារឡើងវិញ។ មនុស្សចាស់ដែលរស់នៅតែម្នាក់ឯង អាចត្រូវការជំនួយនៅពេលកម្ដៅខ្លាំង។ អ្នកប្រើរទេះរុញអាចប្រឈមនឹងផ្លូវជម្លៀសដែលមិនអាចចូលប្រើប្រាស់បាន។ គ្រួសារដែលមានប្រាក់សន្សំតិចតួច អាចពិបាកសាងសង់លំនៅឋានឡើងវិញ។ កម្មករដែលធ្វើការនៅខាងក្រៅ ប្រហែលជាមិនអាចចៀសវាងសីតុណ្ហភាពគ្រោះថ្នាក់បានឡើយ ប្រសិនបើគ្មានការគ្រប់គ្រងប្រាក់ចំណូល។ ភាពធន់របស់សហគមន៍មិនមែនមានន័យត្រឹមតែអគាររឹងមាំនោះទេ។ វារួម បញ្ចូលទំនាក់ទំនងដែលអាចទុកចិត្តបាន ប្រព័ន្ធព្រមានជាមុន...
ភ្នំពេញ៖ ម្ចាស់សត្តឃាតដ្ឋានបានបង្ហាញការគាំទ្រ និងប្តេជ្ញាអនុវត្តតាមការណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការរឹតបន្តឹងការត្រួតពិនិត្យ និងទប់ស្កាត់ការនាំចូលជ្រូករស់ខុសច្បាប់ ជាពិសេសជ្រូកដែលគ្មានប្រភពច្បាស់លាស់ និងនាំចូលពីប្រទេសជិតខាង ដើម្បីការពារសុខភាពសាធារណៈ និងគាំទ្រដល់វិស័យចិញ្ចឹមជ្រូកក្នុងស្រុក។ លោក ម៉ូវ ឃាង ម្ចាស់សត្តឃាតដ្ឋាននៅក្រុងតាខ្មៅ ខេត្តកណ្តាល បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការតឹងរឹងនេះ ដោយចាត់ទុកថា ការទប់ស្កាត់ការនាំចូលជ្រូកដែលគ្មានប្រភពច្បាស់លាស់ នឹងជួយការពារអាជីវកម្មសត្តឃាតដែលប្រកបរបរត្រឹមត្រូវតាមច្បាប់ ព្រមទាំង ការពារសុខភាពអ្នកប្រើប្រាស់ និងផលប្រយោជន៍របស់ប្រជាកសិករដែលប្រកបរបរចិញ្ចឹមជ្រូកក្នុងស្រុក។ ជាមួយគ្នានេះ លោកបានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យចូលរួមសហការ...
ក្រោយការអំពាវនាវជារឿយៗពីសំណាក់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបា ក្នុងការជំរុញឱ្យមានការបន្តគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ យុទ្ធនាការនេះបាននិងកំពុងហុចផ្លែផ្កាយ៉ាងពិតប្រាកដដល់ម្ចាស់អាជីវកម្ម និងសហគ្រាសក្នុងស្រុក បានធ្វើឱ្យប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្បាស់ និងងាកមកគាំទ្រផលិតផលជាតិកាន់តែច្រើនឡើងៗដូចគ្នា។ តាមរយៈការសម្ភាសន៍ផ្ទាល់ជាមួយតំណាងអាជីវកម្មក្នុងស្រុក ពួកគាត់បានឱ្យព័ត៌មាន ប៊ីធីវីដឹងស្រដៀងគ្នាថា គោលនយោបាយ និងយុទ្ធនាការគាំទ្ររបស់រដ្ឋាភិបាល បានធ្វើឱ្យពលរដ្ឋខ្មែរមានការយល់ដឹងកាន់តែច្បាស់ និងងាកមកគាំទ្រផលិតផលជាតិកាន់តែច្រើនឡើងៗ។ លោក ហ៊ឹម សុវណ្ណារិទ្ធ ផ្នែកលក់ស៊ុតស្រស់ (ពងមាន់ក្នុងស្រុក) បានចែករំលែកឱ្យដឹងថា បច្ចុប្បន្នការលក់ដូររបស់លោកមានលក្ខណៈល្អប្រសើរជាងមុនឆ្ងាយ។ ការងាកមកប្រើប្រាស់ស៊ុតស្រស់ក្នុងស្រុកពីសំណាក់ប្រជាពលរដ្ឋ មិនត្រឹមតែជួយដល់រូបលោកនោះទេ ប៉ុន្តែក៏បានជួយដល់ខ្សែច្រវាក់ផលិតកម្មកសិដ្ឋានចិញ្ចឹមមាន់ទាំងមូលតែម្តង។ ស្រដៀងគ្នានេះដែរ លោក...
តបតាមការអញ្ជើញរបស់ ឯកឧត្ដម វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រ កម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣-៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ សេចក្តីប្រកាសព័ត៌មានដែលបានចេញនៅថ្ងៃទី២ ខែវិច្ឆិកានេះ បានបញ្ជាក់ថាក្នុងងអំឡុងពេលកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង នឹងធ្វើការវាយតម្លៃទៅលើវឌ្ឍនភាព...
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងសហការី បានអញ្ជើញចុះចែកស្រូវពូជដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ជូនដល់ប្រជាកសិករចំនួន ៣៧៦គ្រួសារ ក្នុងឃុំវត្តតាមិម និងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីជួយសម្រួលដល់ការស្តារឡើងវិញនូវការបង្កបង្កើនផល និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ ឯកឧត្តម...
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «បញ្ហាប្រឈមពីការប្រែប្រួលអាកាសធាតុលើហេដ្ឋារចនាសម្ព័ន្ធភូគព្ភសាស្រ្តនៅកម្ពុជា» ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង មន្ទីរសាធារណការរាជធានី-ខេត្ត វាគ្មិនកិតិ្តយស និងមន្ត្រីរាជការជាច្រើនរូបទៀតនៅទីស្ដីការក្រសួង។ សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីជួយបង្កើនចំណេះដឹង និងពង្រឹងសមត្ថភាព ការយល់ដឹងអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើហេដ្ឋារចនាសម្ព័ន្ធភូគព្ភសាស្ត្រ ចែករំលែកផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍...
ក្នុងឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ចាប់ដំណើរការចូលរៀនពីថ្ងៃទី២ខែវិច្ឆិកា ឆ្នាំ២០២៦នេះតទៅ សិស្សនៅវិទ្យាល័យបានប្តេជ្ញាខិតខំប្រឹងប្រែងរៀនសូត្រ និងគោរពតាមការអប់រំរបស់លោកគ្រូ អ្នកគ្រូ។ ក្រុមសិស្សនៅវិទ្យាល័យបាក់ទូក នៅថ្ងៃទី២ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានប្រាប់BTVថា ការសិក្សាមានសារសំខាន់ណាស់ ដើម្បីអនាគតខ្លួនឯង និងប្រទេសជាតិ ម្លោះហើយនៅក្នុងឆ្នាំសិក្សាថ្មីនេះ ពួកយើងនឹងប្តេជ្ញាខិតខំប្រឹងប្រែងរៀនសូត្រឲ្យខ្លាំងពូកែ ដើម្បីក្លាយជាមូលធនមនុស្សនៅពេលអនាគត។ សិស្សទាំងនោះ ក៏បានបង្ហាញអារម្មណ៍រីករាយ ដែលបានចូលរៀនឆ្នាំសិក្សាថ្មី ព្រោះបានជួបលោកគ្រូ អ្នកគ្រូ មិត្តភក្តិចាស់ និងថ្មីៗ។ លោក យិន អ៊ាង...
ឯកឧត្តមសាស្រ្តាចារ្យឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយនិយាមជាតិ ស្តីពីនីតិវិធីប្រតិបត្តិ សម្រាប់ការគ្រប់គ្រង ការពិនិត្យ និងការព្យាបាលជំងឺមហារីកមាត់ស្បូន ដោយការធ្វើតេស្ត HPV ព្រមទាំងសៀវភៅមគ្គុទ្ទេសក៍សម្រាប់ការគ្រប់គ្រង ការពិនិត្យ និងការព្យាបាលជំងឺមហារីកមាត់ស្បូន ដែលជាឯកសារបច្ចេកទេសដ៏មានសារៈសំខាន់សម្រាប់គាំទ្រ ដល់ការពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការបម្រើសេវាសុខាភិបាលនៅកម្ពុជា, នាព្រឹកថ្ងៃទី២ ខែវិចិ្ឆកា ឆ្នាំ២០២៦នេះ។ ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រី្ត បានថ្លែងថា ជំងឺមហារីកមាត់ស្បូន គឺជាបញ្ហាសុខភាពសាធារណៈដ៏សំខាន់មួយ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។...