ភ្នំពេញ៖នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ គឺជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី (២០២៦-២០២៧)។ ក្នុងសារលិខិតថ្លែងចំពោះទិវាដ៏សំខាន់នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសរំលេចថា៖ «រាជរដ្ឋាភិបាលជានិច្ចកាលតែងតែចាត់ទុក «មនុស្ស» គឺជាធនធានដ៏សំខាន់មិនអាចខ្វះបានក្នុងការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចជាតិ និងបានផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍន៍មូលធនមនុស្សប្រកបដោយចំណេះដឹង ជំនាញ សីលធម៌ វិន័យ សុខភាពផ្លូវកាយ ផ្លូវចិត្ត ព្រមទាំងសមត្ថភាពក្នុងការសម្របខ្លួនជាមួយនឹងការវិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យា»។ ឯកឧត្តម ប៉ែន...
យុវជនភៀសសឹក ស្វះស្វែងនាំគ្នាទៅចុះឈ្មោះបោះឆ្នោត ដើម្បីចូលរួមអនុវត្តន៍សិទ្ធិបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំមូលដ្ឋាន ដែលតែងតែនៅក្បែរ និងជួយដោះស្រាយទុក្ខលំបាករបស់ពួកគេ។ លោក ឡៃ ជីលិ អាយុ ១៩ឆ្នាំ ជាពលរដ្ឋរស់នៅភូមិ រួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ បានប្រាប់ BTV ថា ផ្ទះរបស់លោក ត្រូវបានយោធាថៃ ព័ទ្ធលួសបន្លា ហើយលោកត្រូវបានអាជ្ញាធររៀបចំឱ្យរស់នៅ ជម្រកបណ្ដោះអាសន្ន ក្នុងស្រុកចុងកាល។ លោកប្រាប់ ថា...
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្តពង្រឹងការផ្តល់ឥណទានឱ្យចំតម្រូវការជាក់ស្តែង និងមានការទទួលខុសត្រូវខ្ពស់ និងការធានាដល់ចីរភាពអាជីវកម្ម ជៀសវាងបញ្ហាហានិភ័យនៃបំណុលលើសកម្រិត ខណៈអត្រាឥណទានមិនដំណើរការនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុកំពុងបន្តកើនឡើង។ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា កំពុងបង្កើនការប្រុងប្រយ័ត្ន និងរឹតបន្តឹងការផ្តល់ឥណទាន (កម្ចី) ដើម្បីធានាថា ការផ្តល់ឥណទានឆ្លើយតបចំតម្រូវការពិតប្រាកដ មានការទទួលខុសត្រូវខ្ពស់ និងរក្សាបាននូវចីរភាពអាជីវកម្ម។ ការរឹងបណ្តឹងនេះមានគោលបំណងការពារអតិថិជនពីហានិភ័យនៃបំណុលវណ្ឌក (បំណុលលើសកម្រិតសមត្ថភាពសង) ខណៈពេលដែលអត្រាឥណទានមិនដំណើរការ (Non-Performing Loans) នៅក្នុងប្រព័ន្ធហិរញ្ញវត្ថុបច្ចុប្បន្នកំពុងមានការកើនឡើង។ ជុំវិញការផ្តល់ឥណទាននេះ, លោក សុខ វឿន...
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន តំណាងឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្ត អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ និងលោក...
ភ្នំពេញ៖នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្ដម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតឥណ្ឌូនេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ធ្វើការបណ្ដេញជនជាតិឥណ្ឌូនេស៊ី សរុបចំនួន ៣៧នាក់ (ស្រី២នាក់) ដែលពាក់ព័ន្ធករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ និង...
សិស្សានុសិស្ស នៅតាមបណ្ដាខេត្តចាប់ផ្ដើមបវេសនកាលថ្មី ដើម្បីបន្តក្របជញ្ជក់ចំណេះដឹង ខណៈថ្នាក់ដឹក នាំខេត្ត និងសាលា បានជំរុញលើកទឹកចិត្ត ដោយបានបញ្ជាក់ថា វិស័យអប់រំ គឺជាមូលដ្ឋាន គ្រឹះដ៏សំខាន់ក្នុងការក សាងធនធានមនុស្សសំដៅរួមចំណែកអភិវឌ្ឍសង្គមជាតិឲ្យមានការរីកចម្រើន។ ក្នុងឱកាសប្រកាសបើកបវេសនកាលថ្មី ឆ្នាំសិក្សា២០២៦-២០២៧ ថ្នាក់ដឹកនាំខេត្តក្រចេះ កំពត និងបន្ទាយមានជ័យ បានលើកឡើងថា វិស័យអប់រំ គឺជាវិស័យអាទិភាព និងជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការកសាង ធនធានមនុស្សដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមជាតិឲ្យមានការរីកចម្រើនទៅពេលអនាគត។ ថ្នាក់ដឹកនាំខេត្តទាំងនេះ បានលើកទឹកចិត្តសិស្សឱ្យខិតខំសិក្សា និងបានបញ្ជាក់ថា ការអប់រំ...
ប្រធានាធិបតីជាង១០ប្រទេស និងប្រទេស៩០ នឹងមានវត្តមានចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ចំណែកកម្លាំងអាជ្ញាធរសមត្ថកិច្ចជាង២ម៉ឺននាក់ បានត្រៀមរួចរាល់សម្រាប់ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់កិច្ចប្រជុំកំពូលនេះ។ ឯកឧត្តម នេត សាវឿន ឧបនាយករដ្ឋមន្ត្រី សហប្រធានគណៈកម្មការជាតិរៀបចំប្រជុំកំពូលហ្វ្រង់កូហ្វីនី លើកទី២០ ឆ្នាំ២០២៦ ដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃលើសេចក្តីព្រាងផែន ការការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចាប់ពីថ្ងៃទី១៤-១៦...
ក្រោយពីចាកចេញពីនាវាអន្តរជាតិ Villa Vie Odyssey ដោយមិននឹកស្មានដល់ ទេសចរអន្តរជាតិនៅលើកប៉ាល់នេះ ត្រូវបានផ្ដល់ជំនួយយ៉ាងកក់ក្ដៅពីកម្ពុជា ដែលពួកគេចាត់ទុកជំនួយនេះលើសពីការរំពឹងទុក។ មកដល់ពេលនេះ ទេសចរតិចតួចក្នុងចំណោមជាង២០០នាក់ បានចាកចេញពីកម្ពុជា ខណៈភាគច្រើនបន្តស្នាក់នៅច្រើនសប្តាហ៍ទៀត ដើម្បីបន្តដំណើរកម្សាន្តទៅតាមគោលដៅទេសចរណ៍នានានៅកម្ពុជា។ អ្នកដំណើរលើនាវា Odyssey ដែលបានធ្វើដំណើរចាកចេញកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិតេជោ TIA បានថ្លែងប្រាប់BTV ថា គេបានមកទស្សនាកម្ពុជាច្រើនដងរួចហើយ ហើយការមកស្នាក់នៅច្រើនថ្ងៃមកនេះ គឺគេទទួលបានបទពិសោធន៍ដ៏អស្ចារ្យលើសការំពឹងទុក អំឡុងពេលគេនាំគ្នាចាកចេញពីនាវា Odyssey នោះ។ អ្នកដំណើរទាំងអស់បានថ្លែងអំណរគុណដល់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល...
រាជធានីភ្នំពេញ៖ យុវជនជាប់កាតព្វកិច្ចយោធា បានបង្ហាញស្មារតីហានក្លា ហ៊ានប្រឈមមុខជាមួយសមរភូមិពិត ប្រសិនបើជាតិទទួលការរងការឈ្លានពានពីរដ្ឋបរទេស។ ពួកគេត្រៀមខ្លួនរួចរាល់ជាមួយស្មារតីរឹងមាំ ដើម្បីការពារជាតិ។ ក្រុមយុវជន ដែលបានស្ម័គ្រចិត្ត បានជាប់ឈ្មោះបំពេញកាតព្វកិច្ចយោធាសម្រាប់ឆ្នាំ២០២៦នេះ បានបង្ហាញស្មារតីរឹងមាំ និងត្រៀមខ្លួនពេញលេញ សម្រាប់រួមចំណែកជាមួយវិស័យការពារជាតិ ហើយក៏ហ៊ានប្រឈមមុខជាមួយសមរភូមិពិតប្រាកដដោយគ្មានភាពភ័យខ្លាចអ្វីបន្តិចនោះឡើយ ប្រសិនបើមានរដ្ឋបរទេសណាមួយហ៊ានបើកការឈ្លានពានមកលើបូរណភាពទឹកដីរបស់កម្ពុជានោះ។ យុវជនជាប់កាតព្វកិច្ចយោធា មានឈ្មោះ ទុំ រស្មីរតនៈ មានវ័យ២៤ឆ្នាំ មានទីលំនៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ប្តេជ្ញាខ្ពស់ថា នឹងខិតខំដុះខាត់ និងអភិវឌ្ឍសមត្ថភាពខ្លួនឲ្យបានខ្លាំង កំឡុងពេលឋិតក្នុងការហ្វឹកហ្វឺន០២ឆ្នាំ...
ផ្លូវមួយខ្សែប្រវែងជិត៥០០ម៉ែត្រ នៅសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្ដសៀមរាប ត្រូវបានអាជ្ញាធរទម្លាយនិងវាយរបងចោល ដើម្បីបើកផ្លូវសាងសង់ថ្មី ឱ្យប្រជាពលរដ្ឋប្រើប្រាស់ទូទៅ បន្ទាប់ពីបានបិទអស់រយៈពេល៣០ឆ្នាំកន្លងមក។ការទម្លាយផ្លូវនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២៦ ក្រោមការត្រួតពីនិត្យពីឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងអាជ្ញាធរខេត្ដសៀមរាប និងមានការសាទរពីប្រជាពលរដ្ឋផងដែរ។ លោក ហាយ យង់ អភិបាលរងក្រុងសៀមរាប ផ្លូវនេះត្រូវបានបិទជិតប្រហែល៣០ឆ្នាំហើយ មិនមានបានដំណើរការចរាចរណ៍អ្វីទេ ប៉ុន្តែដោយសារតែនៅក្នុងឆ្នាំ២០០៧ គណៈកម្មការរៀបចំដែនដី ដែលមានអភិបាលខេត្តជាប្រធាននៃគណៈកម្មការ...