នាយកដ្ឋានស៊ើបអង្កេត និង អនុវត្ត នីតិវិធី ធ្វើការបណ្តេញជន ជាតិវៀតណាម សរុបចំនួន ១៧៣នាក់ ស្រី៤១នាក់ ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនគ្មានលិខិតឆ្លងដែន លួចស្នាក់នៅដោយខុសច្បាប់ ត្រូវបានបណ្ដេញចេញ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិបាវិត (ខេត្តស្វាយរៀង)។ ការបណ្តេញចេញនេះ បានធ្វើឡើងកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់...
ស្វាយរៀង ៖ អាជ្ញាធរខេត្តស្វាយរៀង បានបើកកិច្ចប្រជុំផ្សព្វផ្សាយគម្រោងអភិវឌ្ឍន៍ច្រាំងទន្លេវ៉ៃគោ ប៉ែកខាងកើត នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ជូនដល់ក្រុមអ្នកសារព័ត៌មានក្នុងខេត្ត និងផ្នែកពាក់ព័ន្ធ ក្នុងគោលបំណងផ្ដល់ឱ្យពួកគេបន្តធ្វើការផ្សព្វផ្សាយច្បាប់ប្រើប្រាស់ដីធ្លី សំដៅបញ្ជៀសការភាន់ច្រឡំរបស់មជ្ឈដ្ឋានពលរដ្ឋមកលើការដឹកនាំរដ្ឋបាលខេត្ត ដែលនឹងធ្វើឱ្យប៉ះពាល់ផលប្រយោជន៍របស់ពលរដ្ឋនៅក្នុងតំបន់។ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានលើកឡើងពន្យល់ថាពាក្យស្នើសុំកាន់កាប់ដីធ្លី និងលិខិតបង់ប្រាក់ ដែលមិនទាន់ទទួលស្គាល់ និងសម្រេចផ្លូវការ មិនអាចចាត់ចែងប្រើប្រាស់ដីធ្លី និងទាមទារសំណងផ្សេងៗពីរាជរដ្ឋាភិបាលបាននោះទេ ។ លោកបានបញ្ជាក់បន្ថែមថា កន្លងមក...
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ នៅគេហដ្ឋានរបស់សម្តេច ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នារសៀលថ្ងៃពុធ ២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំការផ្តាំផ្ញើនឹករលឹកពី...
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបើកវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្ដបន្ទាយមានជ័យ ដើម្បីផ្តល់ឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែង រួមទាំងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) និងវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលត្រឡប់មកពីប្រទេសថៃនៅថ្ងៃទី ០៣-០៤ ខែកក្កដា ឆ្នាំ២០២៦នេះ។ បើតាមក្រសួងការងារបានឱ្យដឹងថា វេទិកាការងារនេះ នឹងត្រូវរៀបចំនៅក្នុងបរិវេណសាលាស្រុកថ្មពួក នាថ្ងៃទី០៣ ខែកក្កដា និងនៅថ្ងៃទី០៤...
រាជរដ្ឋាភិបាលកម្ពុជាពន្លឿនការផ្លាស់ប្តូររបស់ខ្លួនពីការនាំចេញវត្ថុធាតុដើមទៅជាផលិតផលសម្រេច និងតម្លៃបន្ថែម ក្នុងគោលបំណងជំរុញភាពធន់នឹងសេដ្ឋកិច្ច កាត់បន្ថយការពឹងផ្អែកលើការនាំចូលដោយផ្តល់អាទិភាពដល់ផលិតកម្មក្នុងស្រុក។ ជាក់ស្តែង អ្នកតំណាងឱ្យ ម្ចាស់សិប្បកម្មផលិតទឹកដោះគោពីស្វាយចន្ទី បានឱ្យដឹងថា ការកែច្នៃគ្រាប់ស្វាយចន្ទីទៅជាទឹកដោះគោ មិនត្រឹមតែជួយបង្កើនតម្លៃផលិតផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតជាជម្រើសថ្មីសម្រាប់អ្នកប្រើប្រាស់ និងបើកឱកាសឱ្យផលិតផលខ្មែរប្រកួតប្រជែងនៅលើទីផ្សារកាន់តែប្រសើរ។ ដោយឡែក តំណាងឱ្យម្ចាស់សិប្បកម្មកែច្នៃស្វាយចន្ទី បានលើកឡើងថា ការកែច្នៃក្នុងស្រុកអាចបង្កើនតម្លៃផលិតផលបានច្រើនជាងការលក់ជាវត្ថុធាតុដើម ព្រមទាំង ជួយពង្រឹងខ្សែច្រវាក់ផលិតកម្មក្នុងស្រុក និងបង្កើតការងារដល់ប្រជាជននៅតាមមូលដ្ឋាន។ ស្រដៀងគ្នានេះដែរ ម្ចាស់សិប្បកម្មកែច្នៃផលិតផលត្រី បានអះអាងថា ការបំលែងត្រីស្រស់ទៅជាផលិតផលសម្រេច អាចរក្សាគុណភាពបានយូរ បង្កើនតម្លៃបន្ថែម និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារកាន់តែទូលំទូលាយ...
បន្ទាយមានជ័យ៖ អាជ្ញាធរថៃ បានបញ្ជូនពលករខ្មែរចំនួន៥១នាក់ (ស្រី១៦នាក់) មកឱ្យអាជ្ញាធរកម្ពុជា នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានឱ្យដឹងថា ពលករខ្មែរដែលថៃបញ្ជូនមកវិញទាំងនេះ គឺជាពលករដែលបានចូលទៅធ្វើការដោយខុសច្បាប់ ចាញ់បោកមេខ្យល់លួចឆ្លងដែនទៅរកការងារធ្វើ និងអាជីវករលក់ដូរនៅផ្សាររ៉ូងក្លឿ ដែលស្នាក់នៅដោយខុសច្បាប់។ ឧត្តមសេនីយ៍ត្រី បានឱ្យដឹងដែរថា ក្នុងខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរថៃ បានបញ្ជូនពលករខ្មែរមកវិញ...
សៀមរាប៖ កម្ពុជាទទួលបានចំណូលប្រមាណជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ដែលចូលទស្សនារមនីយដ្ឋានអង្គរ ក្នុងរយៈពេល៦ខែ ពោលចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលបានភ្ញៀវទេសចរ ប្រមាណ៣៨៧ ៧៧២នាក់។ នេះបើយោងតាមរបាយការណ៍ របស់គ្រឹះស្ថានអង្គរ។ គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា ៦ខែដើមឆ្នាំ២០២៦នេះ ចំណូលដែលទទួលបាន ពីការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរមានចំនួន ១៨ ៤៧២ ៤៦៩ដុល្លារ ថយចុះ២៩.៨១% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៥។...
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះ បានផ្ញើសារអបអរសាទរខួបលើកទី៨ នៃការទទួលបានឯតទគ្គកម្ម «ក្រមាវែងជាងគេបំផុតលើពិភពលោក» ដែលទទួលស្គាល់ដោយគណៈកម្មការកំណត់ត្រាពិភពលោក កាលពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០១៨-កាលពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៦នេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងថា យុទ្ធនាការ «ក្រមាវែងជាងគេលើពិភពលោក»...
នៅថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តម នាយឧត្តមសេនីយ៍ RONALD P. CLARK មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក បានជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ ដើម្បីពិនិត្យវឌ្ឍនភាព និងពិភាក្សាអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោកទាំងពីរ។ ក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរ ដែលសម្រេចបានក្នុងរយៈពេលកន្លងមក។...
វិធានការទប់ស្កាត់នេះ សម្រេចបានតាមរយៈការអនុវត្តច្បាប់ទប់ស្កាត់ការបំពុលបរិស្ថាន និងធានាសុខភាព របស់ប្រជាពលរដ្ឋរស់នៅល្អប្រសើរ។ សមិទ្ធផលនេះសម្រេចបានក្រោមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលសរសរស្តម្ភទី១ គឺផ្តោតលើភាពស្អាត (រួមមានភាពស្អាតក្នុងទឹក លើដី និងលើមេឃ) ។ សូមបញ្ជាក់ថា នៅពេលបច្ចុប្បន្ន ក្រុមការងារជំនាញរបស់ក្រសួងបរិស្ថាន បានតាមដានទិន្នន័យនៃការបញ្ចេញសំណល់រាវ ជាប្រចាំ តាមរោងចក្រ និងសហគ្រាសចំនួន ៦៤ ទីតាំង ដែលបានចូលរួមអនុវត្តច្បាប់ និងបានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យគុណភាពទឹក ដែលអាចបញ្ជូនទិន្នន័យផ្ទាល់មកកាន់ក្រសួងបរិស្ថាន។ គិតចាប់ពីឆ្នាំ២០២៥ ក្រសួងបរិស្ថានបានទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ពីរោងចក្រ សហគ្រាស...