ភ្នំពេញ៖ ក្រសួងព័ត៌មាននៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ បានធ្វើការតវ៉ាយ៉ាងដាច់អហង្ការ ចំពោះទង្វើបំពានម្ដងហើយម្ដងទៀតរបស់ភាគីថៃ ដែលថ្មីៗនេះបាននាំអ្នកសារព័ត៌មានបរទេស (រួមទាំងប្រព័ន្ធផ្សព្វផ្សាយ ABC) ចូលមកកាន់តំបន់អូរស្មាច់ ដែលជាទឹកដីស្ថិតក្នុងអធិបតេយ្យភាព និងបូរណភាពទឹកដីពេញលេញរបស់ព្រះរាជាណាចក្រកម្ពុជា។ ទង្វើបំពានដែលភាគីថៃនេះត្រូវបានធ្វើឡើងដោយគ្មានការជូនដំណឹង ឬទទួលបានការអនុញ្ញាតជាមុនពីអាជ្ញាធរកម្ពុជាក្នុងតំបន់នោះឡើយ។ ក្រសួងព័ត៌មាន បានបញ្ជាក់ថា តំបន់អូរស្មាច់ គឺជាដែនដីអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។ យោងតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ (មាត្រា ២ វាក្យខណ្ឌទី៤) រដ្ឋទាំងអស់ត្រូវមានកាតព្វកិច្ចគោរពបូរណភាពទឹកដី និងឯករាជ្យភាពនយោបាយរបស់រដ្ឋដទៃ។...
ភ្នំពេញ៖ ក្នុងរដូវកាលបាល់ទាត់ពិភពលោកឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារទៅដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទត្រូវប្រុងប្រយ័ត្នពេលបើកបរ បើមើលបាល់ហើយងងុយសូមកុំបើកបរនាំគ្រោះថ្នាក់។ សម្ដេចតេជោ បានសរសេរថា បាល់មូលពិតមែន! ព្រោះប្រទេសនៅតំបន់អាមេរិកខាងត្បូង និងនៅអាហ្រ្វិកខាងជើងបានបណ្តេញប្រទេសនៅតំបន់អឺរ៉ុបដែលធ្លាប់ខ្លាំងខាងបាល់ទាត់ទៅផ្ទះវិញអស់ពីរក្រុមហើយដែលធ្វើឲ្យអ្នកលេងភ្នាល់បាល់ចាញ់ចង់ឡប់។ ឆ្លៀតក្នុងឱកាសនេះ សម្ដេចតេជោ បានបញ្ជាក់ថា រដូវបាល់ទាត់ពិភពលោកឆ្នាំ២០២៦នេះ មនុស្សធ្វើការពេលព្រឹកមិនសូវសកម្មព្រោះងងុយផងនិងមើលបាល់ទាត់ផង ព្រោះគេទាត់ក្រោយម៉ោង១២យប់រហូតម៉ោង១០ព្រឹក។ សម្ដេចតេជោ បញ្ជាក់ថា សូមបងប្អូនអ្នកបើកយានយន្តគ្រប់ ប្រភេទប្រុងប្រយ័ត្នពេលបើកបរ។ បើងងុយកុំបើកបរនាំគ្រោះថ្នាក់៕
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៣០ ខែមិថុនានេះ បានអំពាវនាវដល់អ្នកស្វែងរកការងារ ជាពិសេសអតីតពលករងាកមកធ្វើការក្នុងស្រុកឱ្យបានច្រើន គ្រាដែលតម្រូវការកម្លាំងពលកម្មនៅតែបន្តមាន និងខណៈដែលក្រុមហ៊ុន រោងចក្រ សហគ្រាសនៅកម្ពុជា ក៏មានការកើនឡើងដូចគ្នា។ មានប្រសាសន៍ប្រាប់ព័ត៍មាន ប៊ីធីវី តាមរយៈសារអេឡិចត្រូនិច លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២៦នេះ សហគ្រាស ក្រុមហ៊ុន រោងចក្រថ្មីដែលបានចុះបញ្ជីនៅក្រសួងការងារ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក វ៉ាន់ថង កងម៉ានី (Vanthong Kongmany) រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ឯកឧត្តម នាយឧត្តមសេនីយ៍ លឿង តាមក្វាង (Lương Tam Quang) រដ្ឋមន្ត្រីក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម...
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្រុមហ៊ុន Hadid International Services (HADID) ដែលឈានមុខផ្នែកសេវាកម្មអាកាសចរណ៍អន្តរជាតិពីទីក្រុងឌូបៃ ចាប់អារម្មណ៍ និងចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងពិចារណាតភ្ជាប់ជើងហោះហើររបស់ខ្លួនមកប្រទេសកម្ពុជា។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានអនុញ្ញាតជូនលោកស្រី Aida Ismail តំណាងក្រុមហ៊ុន និងជានាយិកាប្រចាំតំបន់ និងសហការីជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម...
ម្ចាស់អាជីកម្មផ្គត់ផ្គង់សម្ភារៈប្រើប្រាស់ គ្រឿងសំអាង ជាពិសេសគ្រឿងបរិភោគ-ឧបភោគ កំពុងមានមោទនភាពលើកិច្ចដំណើរ ការផលិត និងការផ្គត់ផ្គង់ចូលទីផ្សារ ដោយបានកំពុងគាំទ្រជំនួសការនាំចូលជាបណ្តើរៗ ក្នុងបរិការណ៍ដែលស្មារតីស្នេហាជាតិកាន់តែ មានសម្ទុះកើនឡើង។ ម្ចាស់អាជីវកម្ម ដែលផលិតនិងលក់ផលិតផល គ្រឿងបរិភោគ-ឧបភោគ សម្ភារៈប្រើប្រាស់ គ្រឿងសំអាង និងផលិតផលិតផល ផ្សេងៗទៀត លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ក្នុងវេទិកា “សហគ្រិនស្រ្តី សេដ្ឋកិច្ច អាជីវកម្ម” ថា ជុំវិញការការផលិត និងការ លក់ដូរលើទីផ្សារ...
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយសមាគមសហព័ន្ធវិនិយោគកម្ពុជា បានរៀបចំយុទ្ធនាការអភិវឌ្ឍន៍សហគ្រាស និងអនុលោមភាពផលិតផល ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាសក្នុងស្រុក តាមរយៈ គុណភាព ផលិតភាព ស្តង់ដា និងនវានុវត្តន៍។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងយុទ្ធនាការអភិវឌ្ឍន៍ សហគ្រាស និងអនុលោមភាពផលិតផល នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦...
នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក ឃ្នួច អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានដឹកនាំក្រុមការងារអ.ន.ក.ខេត្ត, ក្រុង, ស្រុក, ឃុំ សង្កាត់ ចុះប្រគល់ផ្ទះចំនួន ៤ខ្នងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន...
ឯកឧត្តម ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសកម្មភាពជនពិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយ “អនុសញ្ញាស្តីពីសិទ្ធិជនពិការ” ជូនក្រុមការងារសកម្មភាពជនពិការប្រចាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, នាទីស្តីការក្រសួងព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ។ លោក កង សំអឿន អនុប្រធាននាយកដ្ឋានសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល និងជាប្រធានលេខាធិការដ្ឋាន នៃក្រុមការងារសកម្មភាពជនពិការប្រចាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា សាលានៅថ្ងៃនេះ...
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដឹកនាំគណៈប្រតិភូធ្វើបទបង្ហាញជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើបទបង្ហាញអំពីសមិទ្ធផលការងារកំណែទំរង់ ព្រមទាំងបញ្ហាប្រឈមមួយចំនួននៃ ការលើកស្ទួយប្រសិទ្ធភាពការងារ និងការអនុវត្តន៍ច្បាប់ស្ថិតក្នុងក្របខ័ណ្ឌសមត្ថ កិច្ចរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។ ការធ្វើបទបង្ហាញនេះ គឺជាកិច្ចពិគ្រោះយោបល់ផ្តល់ធាតុចូលលើបរិបទជាក់ស្តែងនានា ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាពិសេសពាក់ព័ន្ធជាក់ស្តែងអំពីវឌ្ឍន- ភាពនៃអភិបាលកិច្ចចំពោះកិច្ចការថែរក្សា, ការពារ និងគ្រប់គ្រងសម្បត្តិវប្បធម៌...