រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ បានបើកសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិក សមាជិការដ្ឋសភាចូលរួមសម័យប្រជុំចំនួន ១០៦ រូប។ សម័យប្រជុំរដ្ឋសភានៅក្នុងឱកាសនេះ មានរបៀបវារៈចំនួនពីរ៖ ទី១៖ ព្រះរាជសារព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧។ ទី២៖ របាយការណ៍ស្ដីពីសកម្មភាពការងាររបស់រដ្ឋសភា...
ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសឱ្យបន្តរួបរួមគ្នាជាធ្លុងមួយនៃមហាគ្រួសារខ្មែរ ក្រោមស្មារតីស្នេហាជាតិស្មោះស្ម័គ្រ ជឿជាក់ និងគាំទ្រពេញទំហឹង ចំពោះរាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដីដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីឈរលើគោលការណ៍ច្បាប់អន្តរជាតិ និងកសាងមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន ជឿនលឿន ថែមទៀតដោយត្រូវបន្តធ្វើកំណែទម្រង់ និងទំនើបកម្មស្ថាប័នរដ្ឋដោយយកប្រជាជនជាស្នូល។ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវបែបនេះ ក្នុងឱកាសផ្ញើព្រះរាជសារបើកបវេសនកាលនៃរដ្ឋសភាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះ។ ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា...
ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារាចរណែនាំដោយផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ តែនៅតាមបណ្តាខេត្តនានា អាចប្រារព្ធធ្វើបានធម្មតា។ សារាចរណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា បច្ចុប្បន្ន ដោយសាររាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ លើស្ថានការណ៍ចំពោះមុខ នៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសការដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋភៀសសឹក ក៏ដូចជាកិច្ចការអាទិភាពចំពោះមុខមួយចំនួន រាជរដ្ឋាភិបាលសូមដាក់ចេញនូវវិធានការណែនាំដូចខាងក្រោម៖ ១- ផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ...
ឯកឧត្តម ប៊ុន ចន្ទវណ្ណៈ រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទបានបញ្ជាក់ថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងផ្តល់អាទិភាពលើកការងារលើកកម្ពស់គុណភាព ការស្ថាបនា និងស្តារហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទ ព្រោះវាជាការធ្វើពិពិធកក្មសេដ្ឋកិច្ច ក្នុងគោលបំណងលើកម្ពស់ ជីវភាព សុខភាព និងការរស់នៅរបស់ប្រជាជន ប្រកបដោយភាពធន់ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិកាន់តែប្រសើរឡើង។ ការលើកឡើងរបស់ឯកឧត្តម ធ្វើឡើងនៅក្នុងពិធីបើកការដ្ឋានជួសជុលស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន១ខ្សែ ប្រវែង៣០០០ម៉ែត្រ ទទឹក៨ម៉ែត្រ ស្ថាបនាស្ពានបេតុង១កន្លែង ប្រវែង៦០ម៉ែត្រ ទទឹង៨ម៉ែត្រ ផ្លូវបេតុងសងខាងក្បាលស្ពានប្រវែង១០០ម៉ែត្រ ទទឹង៨ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ...
កិច្ចសហប្រតិបត្តិការល្អរបស់មន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធនៅតាមបន្ទាត់ព្រំដែនកម្ពុជា វៀតណាម ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ពិសេសមន្ត្រីប្រចាំការនៅច្រកព្រំដែនទ្វេភាគី ដា ក្នុងស្រុកមេមត់ បានធ្វើឳ្យប្រជាពលរដ្ឋប្រទេសទាំង២ ដែលចរាចរណ៍ដឹកទំនិញចេញចូល ដំណើរការទៅយ៉ាងរលួន ជាមួយការត្រួតពិនិត្យយ៉ាងតឹងរឹងពីមន្ត្រីពាក់ព័ន្ធ ពោលគឺមិនបណ្តោយឳ្យមានបទល្មើសខុសច្បាប់ឡើយ។ លោក អេង ចាន់ណា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ប្រចាំច្រកព្រំដែនទ្វេភាគី ដា បានឳ្យដឹងថា សព្វថ្ងៃមន្ត្រីប្រចាំការនៅច្រក គឺបានសហការគ្នាយ៉ាងល្អក្នុងការត្រួតពិនិត្យ ទាំងការដឹកជញ្ជូនទំនិញ និងជនបរទេសដែលធ្វើដំណើរឆ្លងកាត់ ខណៈខាងភាគីកម្ពុជាភាគច្រើន គឺដឹកកសិផលទៅលក់នៅប្រទេសវៀតណាម ចំណែកខាងភាគីវៀតណាមភាគច្រើននាំទំនិញជាជីកសិកម្ម និងចំណីសត្វចូលមកប្រទេសកម្ពុជាវិញ។ យ៉ាងណាលោកបញ្ជាក់ថា...
កំពង់ឆ្នាំង៖ លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានបញ្ជាក់នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ថា លោកនឹងស្នើសុំកិច្ចសហការពីអាជ្ញាធរស្រុកកំពង់ត្រឡាចម្តងទៀតនៅក្នុងសប្តាហ៍នេះ ដើម្បីចុះអនុវត្តរុះរើជណ្តើឡើងចុះ ដែលជាសំណង់រឹងមាំសាងសង់ដោយអនាធិបតេយ្យនៅតាមចិញ្ចើមផ្លូវជាតិលេខ៥ ឱ្យអស់ និងហាមឃាត់មិនឱ្យមានការសាងសង់ថ្មីបន្ថែមទៀតឡើយ ដែលជណ្តើអនាធិបតេយ្យទាំងនោះត្រូវបានសង់នៅក្នុងទីរួមស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ លោកបានបញ្ជាក់ថា សំណង់ជណ្តើទាំងនេះបានបង្កផលប៉ះពាល់ជាច្រើន ដូចជា ប៉ះពាល់ដល់តួផ្លូវ រាំងស្ទះចរន្តទឹក បណ្តាលឱ្យទឹកដក់ កកដីលើផ្លូវ ដុះស្មៅ ប៉ះពាល់ដល់បរិស្ថាន...
ប៉េកាំង ៖ កម្ពុជា-ចិន ពិនិត្យវឌ្ឍនភាព និងជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រសំខាន់ៗ ដែលបានចុះអនុស្សរណៈ នៃ ការយោគយល់គ្នា (MoU) កន្លងមក សំដៅបម្រើដល់ផលប្រយោជន៍សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈគ្រប់គ្រង ជាន់ខ្ពស់នៃទីភ្នាក់ងារចិន...
រោងចក្រផលិតសំបកកង់រថយន្ត នៅខេត្តកំពង់ស្ពឺ បាននិងកំពុងដំណើរការផលិតសំបកកង់រថយន្តដឹកទំនិញ និងសំបកកង់រ៉ឺ ម៉កសណ្តោង ជំហានដំបូង មានសមត្ថភាពផលិតបានប្រមាណ ៦២.៥០០ សំបក ក្នុងមួយខែ សម្រាប់នាំចេញទៅកាន់ទីផ្សារបរទេស។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក./គ.វ.ក.) នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួង ស្ថាប័ន ចុះពិនិត្យស្ថានភាពជាក់ស្ដែង គម្រោងវិនិយោគផលិត សំបកកង់យានយន្ត...
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ លឿង តាមក្វាង (Lương Tam Quang) រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ។ ក្នុងឱកាសនោះ សម្ដេចតេជោ បានគាំទ្រ ការឱ្យ កម្ពុជា-វៀតណាម ចៀសវាងការប្រើប្រាស់កម្លាំងនៅប្រទេសមួយ...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម លឿង តាមក្វាង (Luong Tam Quang) រដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម។ ជំនួបខាងលើនេះ ប្រព្រឹត្តទៅនៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃអង្គារ ១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦…។