នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក Adhishek Arora នាយការិយាល័យអនុព័ន្ធយោធាឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនេះ ឯកឧត្តម អគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់កងទ័ពឥណ្ឌា ដែលបានគាំទ្រកម្ពុជាជាបន្តបន្ទាប់លើការបណ្តុះបណ្តាលធនធានមនុស្ស បង្កើនវគ្គសិក្សាជាច្រើនជំនាញ។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃសមយុទ្ធទ្វេភាគីកម្ពុជា-ឥណ្ឌា លើកទី២ ក្នុងឆ្នាំ២០២៦ ដែលបានរួមចំណែកពង្រឹងសមត្ថភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ។...
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០២៦នេះ បានបញ្ជាឲ្យនគរបាលជំនាញសម្រេចឃាត់ខ្លួនបុគ្គល K01 អនុវត្តទៅតាមផ្លូវច្បាប់ រួចកសាងសំណុំរឿងបញ្ចូនទៅតុលាការ ករណីបុគ្គលរូបនេះ ប្រើហិង្សាលើយុវជនម្នាក់ហើយថតបង្ហោះចែកចាយលើបណ្តាញសង្គមហ្វេសប៊ុកកាលពីពេលថ្មីៗនេះ។ ការសម្រេចឃាត់ខ្លួននេះ ធ្វើឡើង បន្ទាប់ពីជនសង្ស័យមានឈ្មោះ ឃឿន សុឡា ហៅក្រៅ K01 បានចូលខ្លួនទៅបំភ្លឺនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃខែដដែល ពាក់ព័ន្ធសំណុំរឿងហិង្សាខាងលើ...
ឆ្លើយតបទៅនឹងសកម្មភាពរបស់ភាគីថៃ និងយោធាថៃជាបន្តបន្ទាប់ចំពោះការសាង់សង់របង និងឈ្លានពានបូរណភាពទឹកដីកម្ពុជា, មន្រ្ដីជំនាញកិច្ចការព្រំដែន នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាបានបញ្ជាក់ថា ការវាស់វែង ការបញ្ជាក់ ឬការចង្អុលបង្ហាញខ្សែបន្ទាត់ព្រំអន្តរជាតិរវាងកម្ពុជា និងថៃ គឺមានតែគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) និងក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរប៉ុណ្ណោះ ទើបមានសមត្ថកិច្ចក្នុងការផ្ទៀងផ្ទាត់ និងបញ្ជាក់ច្បាស់ពីខ្សែបន្ទាត់អន្តរជាតិកម្ពុជា-ថៃ។ ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជាកាលពីពេលថ្មីៗនេះឆ្លើយតបចំពោះ ការធ្វើរបងជាឯកតោភាគីរបស់ថៃ នៅចន្លោះបង្គោលលេខ ៥២ និង៥៤ ព្រំប្រទល់រវាងខេត្តបាត់ដំបង (កម្ពុជា) និងខេត្តចាន់បូរី (ថៃ) ឯកឧត្តម ស៊្រឺ បូរ៉ា...
លោក កាំង សេន ប្រធានក្លិប ISI ដង្កោសែនជ័យ បានចាត់ទុកជំនួបដ៏កក្រើករវាងក្រុមខ្លាំងអាស៊ី និងក្រុមខ្លាំងលំដាប់ពិភពលោកប្រេស៊ីល កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែមិថុនានេះ ប្រៀបបានការប្រកួតរវាងគ្រូ និងសិស្ស ហើយក៏ជាភស្ដុតាងបង្ហាញផ្លូវកម្ពុជា ដើម្បីឆ្ពោះទៅសម្រេចគោលដៅបង្ហាញខ្លួនក្នុងពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នាថ្ងៃអនាគតផងដែរ។ មុនជំនួបវគ្គ ៣២ក្រុមចុងក្រោយ ដែលប្រេស៊ីល បានវាយបកឈ្នះជប៉ុន ២-១ ឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ ក្នុងព្រឹត្តិការណ៍...
នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Christopher Skeete រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនី នៃរដ្ឋកេបិច នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានសេចក្តីសោមនស្សរីករាយដែលបានជួបឯកឧត្តម Christopher Skeete ជាថ្មីម្តងទៀតបន្ទាប់ពីជំនួបរវាងថ្នាក់ដឹកនាំទាំងពីរក្នុងអំឡុងពេលអញ្ជើញចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៦ នៅទីក្រុងគីហ្គាលី ដែលជំនួបនេះបានឆ្លុះបញ្ចាំងពីការបន្ត និងពង្រឹងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា...
ភ្នំពេញ៖ លោកជំទាវ សួស រដ្ឋាវី រដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាប្រធានគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ដើម្បីពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពជាតិស្តីពីការកាត់បន្ថយពលកម្មកុមារ និងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារឆ្នាំ២០២៥។ នាឱកាសនោះ លោកជំទាវបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ ក្រសួង ស្ថាប័នពាក់ព័ន្ធ...
ក្នុងឆមាសទី១ឆ្នាំ២០២៦នេះ អង្គភាពប្រឆាំងអំពើពុករលួយ បានទទួលពាក្យប្ដឹងចំនួនជាង២០០ក្នុងនោះពាក្យប្ដឹងអនាមិកមានចំនួនជិត៥០។ នេះបើតាមរបាយការណ៍របស់អង្គភាពប្រឆាំងអពើពុករលួយបានបង្ហាញក្នុងប្រជុំលើកទី១១ អាណត្តិទី៤ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។ អង្គភាពប្រឆាំងអំពើកពុករលួយនៅរសៀលថ្ងៃទី២៩ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំកិច្ចជុំលើកទី១១ អាណត្តិទី៤ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ស្ថិតនៅអង្គភាពប្រឆាំងអំពើពុករលួយ រាជធានីភ្នំពេញ។ នៅក្នុងកិច្ចប្រជុំ ឯកឧត្តម កិតិ្តនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានអានរបាយការណ៍ថា ក្នុងឆមាសទី១ឆ្នាំ២០២៦ អង្គភាពប្រឆាំងអំពើពុករលួយ បានទទួលពាក្យប្ដឹងចំនួន...
ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ របស់ផែនការងារសន្តិសុខ។ កិច្ចប្រជុំនេះ ប្រារព្ធធ្វើនៅសាលប្រជុំ នៃនាយកដ្ឋានអង្គរក្ស ដោយមានការចូលរួមពី...
ភ្នំពេញ៖ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យនឹងយាងនិវត្តន៍ មកកាន់មាតុប្រទេសវិញ ក្នុងពេលឆាប់ៗខាងមុខនេះក្រោយព្រះរាជសុខភាពមានភាពប្រសើរឡើងវិញ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង ក្រសួងព្រះបរមរាជវាំង ចេញផ្សាយថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះបានឱ្យដឹងថា ក្រោយពីបានទទួលការព្យាបាលព្រះរោគដោយការវះកាត់ និងក្រោមការពិនិត្យតាមដានថែទាំយ៉ាង ម៉ត់ចត់ និងយកចិត្តទុកដាក់ជាទីបំផុត នៅព្រះរាជដំណាក់រដ្ឋធានីប៉េកាំង ពីថ្នាក់ដឹកនាំ លោក លោកស្រី សាស្ត្រាចារ្យ វេជ្ជបណ្ឌិត និងគិលានុបដ្ឋាក-គិលានុបដ្ឋាយិកា...
នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ-ទូរទស្សន៍បាយ័ន បានអញ្ជើញប្រគល់អំណោយផ្ទះទេវតា១ខ្នងទៀត ជូន លោកយាយ សូ សាអែម អាយុ ៧០ឆ្នាំ រស់នៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។ លោកយាយជាស្ត្រីមេម៉ាយ មានកូន៥នាក់ តែកូនៗសុទ្ធតែមានជីវភាពខ្វះខាតដូចៗគ្នា។ លោកយាយរស់នៅជាមួយចៅប្រុសស្រីលោកយាយចំនួន៤នាក់ ដោយប្រកបរបរដើរច្រូតស្បូវក្រងលក់ និងស៊ីឈ្នួលបេះផ្លែស្វាយឲ្យគេ។...