នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៥ ឆ្នាំ២០២៦ ក្រោមពាក្យស្លោក “ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅ កាន់ភាពយន្តខ្នាតវែង”។ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តាមរយៈBTV ព័ត៌មាន នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះថា មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៥ ឆ្នាំ២០២៦ ប្រារព្ធឡើងក្នុងគោលបំណងជំរុញលើកទឹកចិត្តដល់យុវជនក្នុងការអភិវឌ្ឍ សមត្ថភាព និងការបញ្ចេញគំនិតច្នៃប្រឌិត...
ភ្នំពេញ៖ ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសហរដ្ឋអាមេរិក នៅ ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៦ បានចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអាកាសចរណ៍ទ្វេភាគីរបស់ប្រទេសទាំងពីរ។ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង បើកចំហជើងមេឃដឹកជញ្ជូនតាមផ្លូវអាកាស ជាមួយ ឯកឧត្តម Cristopher Landau អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នាវេលាម៉ោង ៣រសៀល...
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ដែលជាថ្ងៃបិទបញ្ចប់យុទ្ធនាការ, មូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានថវិកាបរិច្ចាគសរុបសមមូលនឹងប្រមាណ ៦ ៣៨២ ០០០ ដុល្លារអាម៉េរិក ពីសប្បុរសជនចំនួនជាង ៣៥ ម៉ឺននាក់ ដែលបានបរិច្ចាគក្នុង យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦។ ក្នុងកាសនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងអំណរគុណដល់ពុកម៉ែបងប្អូន និងអរព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ ដែលបានចូលរួមបរិច្ចាគក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់”...
ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រី ១.៥ លានក្បាល ចូលទន្លេវ៉ៃគោ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះដែរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ក្រោយមានការបង្ក្រាបបទល្មើសនេសាទតឹងរឹងពីអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធ ដោយមានការចូលរួមប្រតិបត្តិការពីយោធាផងនោះ រយៈពេលពីរឆ្នាំមកនេះធ្វើឱ្យផលត្រីមានកំណើនច្រើន។ ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងកោតសរសើរដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្រ្ដីជលផល អាជ្ញាធររាជធានី-ខេត្ត...
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានចេញសេចក្ដីណែនាំសម្រេចឱ្យបញ្ឈប់រាល់ការផ្តល់ ឬប្តូរជារង្វាន់លើផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ គិតចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ជាកំហិត។ យោងតាមសេចក្តីណែនាំស្តីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ ដើម្បីអនុវត្តការសម្រេចរបស់រាជរដ្ឋាភិបាល, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំដល់ នាយក បណ្ណាធិការ និងកម្មសិទ្ធិករ សហគ្រាសផលិត នាំចូល និងចែកចាយផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករទាំងអស់...
ក្នុងឱកាស អញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រី ១.៥ លានក្បាល ចូលទន្លេវ៉ៃគោ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាឱ្យអាជ្ញាធរ និងសមត្ថកិច្ចត្រូវស៊ើបអង្កេតរកមុខជនដែលបានបំផុសបំផុលឱ្យប្រជាពលរដ្ឋរាប់រយនាក់ចេញទៅឆក់ត្រីនៅបឹងទន្លេសាប ហើយចាំទទួលទិញផលត្រីពីការឆក់បាននោះ ខណៈទង្វើនេះគឺជាបទល្មើសនេសាទ និងបំផ្លាញទៅដល់មច្ឆជាតិរបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា កាលពីមុនធ្លាប់មានមេខ្យល់អ្នកបំផុសឱ្យពលរដ្ឋទៅចាប់ដីដោយខុសច្បាប់នៅតាមបណ្ដាខេត្ត ប៉ុន្ដែឥឡូវមានមេខ្យល់មកបំផុសបំផុលឱ្យពលរដ្ឋរាប់រយនាក់ប្រើប្រាស់ឧបករណ៍ឆក់ត្រី ទៅឆក់ត្រីនៅបឹងទន្លេសាបហើយនៅពេលឆក់បានពួកគេចាំទិញត្រីពីពលរដ្ឋ...
ភ្នំពេញ៖ក្នុងស្ថានភាពជាក់ស្តែងបច្ចុប្បន្ន ក្រសួងមហាផ្ទៃ បានកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋខ្មែរចំណាកស្រុកមួយចំនួន បាននិងកំពុងប្រកបការងារ ឬមុខរបរ ឬបន្តការសិក្សា នៅក្រៅរាជធានី ខេត្ត នៃលំនៅឋានអចិន្ត្រៃយ៍របស់ខ្លួន ហើយប្រជាពលរដ្ឋខ្មែរទាំងនោះពិបាកក្នុងការទៅស្នើសុំផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដំបូង ឬទុតិយតា ករណីអស់សុពលភាព បាត់បង់ ឬខូចខាត នៅមូលដ្ឋានដើមវិញ ដែលជាហេតុនាំឱ្យពួកគាត់ មិនមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរប្រើប្រាស់ទាន់ពេលវេលា និងស្របតាមតម្រូវការផ្ទាល់ខ្លួន។ នេះបើយោងតាមសេចក្តីណែនាំចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ស្តីពីការដាក់ឱ្យអនុវត្តយន្តការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅតាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត...
ក្នុងឱកាស អញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រី ១.៥ លានក្បាល ចូលទន្លេវ៉ៃគោ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មគឺជាក្រពះរបស់ជាតិ ហើយមច្ឆជាតិ គឺជាម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ។ ក្នុងឱកាសនោះសម្ដេចធិបតី បានថ្លែងថា ទិវាមច្ឆាជាតិត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងបំផុសស្មារតី និងចលនាជាតិឱ្យចូលរួមថែរក្សា អភិរក្ស និងអភិវឌ្ឍវិស័យជលផលប្រកបដោយនិរន្តរភាព។ ខណៈដែលរាជរដ្ឋាភិបាលតាមរយៈក្រសួងកសិកម្ម...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស ដោយមានការចូលរួមផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ពីសំណាក់រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការហ្វ្រង់កូហ្វូនី ពីប្រទេសសមាជិកចំនួន៥៣ប្រទេស។ សន្និសីទនេះនឹងត្រូវចែកជាពីរវគ្គយុទ្ធសាស្ត្រផ្សេងពីគ្នា៖ វគ្គទី១៖ ការធ្វើបទបង្ហាញរបស់បេក្ខជនសម្រាប់តំណែងអគ្គលេខាធិការអង្គការហ្រ្វង់កូហ្វូនី (OIF) និងកិច្ចសន្ទនាឆ្លងឆ្លើយ ។ បេក្ខជននិមួយៗតម្រូវបង្ហាញពីចក្ខុវិស័យយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការដឹកនាំនិងការធ្វើកិច្ចសន្ទនាជាមួយគណៈប្រតិភូ។ វគ្គទី២៖ កិច្ចប្រជុំចង្អៀត...
ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ សម័យប្រជុំរដ្ឋសភានាពេលនេះ មានរបៀបវារៈចំនួនពីររួមមាន៖ ទី១៖ ព្រះរាជសារព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧។ ទី២៖ របាយការណ៍សង្ខេបស្ដីពីសកម្មភាពការងាររបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៥ និងលើកទី៦ នីតិកាលទី៧។ ក្នុងព្រះរាជសាររបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី...