ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់ការងារសមរម្យក្នុងបរិបទឌីជីថលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយឯកឧត្តមបានផ្តល់នូវជម្រើសឱ្យបងប្អូនកំពុងធ្វើការក្នុងប្រកបមុខរបរ និងការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅចុះឈ្មោះធ្វើការនៅរោងចក្រ សហគ្រាសក្នុងប្រព័ន្ធឱ្យបានជាអតិបរមា ដែលបច្ចុប្បន្នកំពុងត្រូវការកម្លាំងពលកម្មជាង ៩ម៉ឺនកន្លែង។ ថ្លែងក្នុងពិធីដែលមានអ្នកចូលរួមជាង ២៥០នាក់ ជាអាជីវករលក់ដូរតាមដងផ្លូវ កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ សង្គមស៊ីវិល សហជីព ដៃគូអភិវឌ្ឍន៍ និងក្រសួង...
នៅក្នុងស្មារតីស្នេហាជាតិ និងការទទួលខុសត្រូវ ចំពោះវាសនាប្រទេសជាតិ យុវជនកម្ពុជា បានបង្ហាញឆន្ទៈយ៉ាងមុតមាំ ក្នុងការស្ម័គ្រចិត្ត ចូលបំពេញកាតព្វកិច្ចយោធា។ ការបង្ហាញឆន្ទៈរបស់យុវជននេះ មិនមែនគ្រាន់តែ ជាការអនុវត្តតាមច្បាប់នោះទេ តែគឺជាការឆ្លុះបញ្ចាំង ពីមនសិការស្នេហាជាតិ ការពារអធិបតេយ្យជាតិ និងប្រជាពលរដ្ឋ។ យុវជន ចំនួន ៥នាក់ ដែលកំពុងតែសិក្សានៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ បានប្រាប់ BTV នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ...
ភ្នំពេញ៖ វិស័យឯកជន បានលើកឡើងថា ការនាំចេញអង្ករកម្ពុជា កំពុងវិវត្តទៅជាសសរស្តម្ភសំខាន់ ៣ គឺ EU ចិន និងអាស៊ាន។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពី ទីផ្សារ EU ចិន និងអាស៊ាន បានបញ្ជាទិញអង្ករពីកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២៦នេះ។ ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរុរាយស៍ កម្ពុជា បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅព្រឹងថ្ងៃទី ១១...
នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ ក្មួយៗ និងចៅៗសិស្សានុសិស្ស ជាប្រជាពលរដ្ឋភៀសសឹក ដែលកំពុងសិក្សានៅសាលារៀនបណ្តោះអាសន្ន ជាទីតាំងជាប់ជាមួយផ្ទះបណ្តោះអាសន្នដែលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សាងសង់សម្រាប់ប្រជាពលរដ្ឋភៀសសឹកស្នាក់នៅ ស្ថិតក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ បើទោះបីស្ថិតក្នុងកាលៈទេសៈនេះក្តី ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម...
ការដោះដូរពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា នៅក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៦ មានទំហំទឹកប្រាក់សរុបជាង ២៣ពាន់លានដុល្លារអាមេរិក ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ១១ពាន់លានដុល្លារ ខណៈការនាំចូលពីបរទេសមានជាង ១២ ពាន់លានដុល្លារ។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើទីផ្សារ អន្តរជាតិរបស់កម្ពុជា ក្នុងនោះនៅក្នុងរយៈពេល ៤ ខែ ឆ្នាំ២០២៦នេះ ការធ្វើពាណិជ្ជកម្មទំនិញជាមួយប្រទេសដៃគូរសំខាន់ៗចំនួន ២០ និងជាមួយបណ្តាប្រទេសមួយចំនួនផ្សេងទៀតគិតជាទឹកប្រាក់មានចំនួនសរុបជាង...
សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) និងអង្គការអុកស្វាម បានប្រកាសបន្តចូលរួមគាំទ្រ និងធ្វើការងារជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកម្ពស់ការងារសមរម្យក្នុងបរិបទឌីជីថល់សម្រាប់អ្នកកម្មករកម្មការិនីនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្នុងប្រទេសកម្ពុជា។ អង្គការ និងសមាគមសង្គមស៊ីវិលទាំងនេះ បានលើកឡើងបែបនេះក្នុងឱកាស រួមគ្នាប្រារព្ធខួបលើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់ការងារសមរម្យក្នុងបរិបទឌីជីថលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២ឥ២៦នេះ នៅរាជធានីភ្នំពេញ។ កម្មវិធីនេះក៏មានអ្នកចូលរួមប្រមាណ២៥០នាក់ រួមមានតំណាងអាជីវករលក់ដូរតាមដងផ្លូវ កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ អង្គការសង្គមស៊ីវិល...
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បានជំរុញដល់បងប្អូនកម្មករទាំងអស់ ត្រូវខិតខំបង្កើតសមត្ថភាពបន្ថែមទៀត ហើយបើមានឱកាសត្រូវរៀនភាសាបរទេស និងជំនាញផ្សេងៗ ដើម្បីអោយបងប្អូនយើងមានសមត្ថភាពដើម្បីទទួលបានប្រាក់ខែខ្ពស់ និងជំរុញកំណើនសេដ្ឋកិច្ច ធ្វើឱ្យប្រទេសកម្ពុជា ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋានឆ្ពោះ ទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។ មានប្រសាសន៍ក្នុងពិធីអបអរសារទរ និងសំណេះសំណាលជាមួយកម្មករ និយោជិត ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ “រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ” នាព្រឹកថ្ងៃទី១០...
ប្រជាពលរដ្ឋចំនួន ៥២ភូមិ ស្ថិតក្នុងឃុំចំនួន៨ រួមមាន៖ ឃុំភ្នំបាត ឃុំជ្រៃលាស់ ឃុំឃ្លាំង ឃុំវិហារលួង ឃុំផ្សារដែក ឃុំកំពង់លួង ឃុំកោះចិន និងឃុំទំនប់ធំ ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ៣៧,៥០៩ ប័ណ្ណ ជូនប្រជាពលរដ្ឋនាពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លី និងជាការផ្ដល់ឱ្យប្រជាពលរដ្ឋមានសិទ្ធិកម្មកាន់កាប់ដីធ្លីរបស់ខ្លួនបានត្រឹមត្រូវស្របតាមច្បាប់ ហើយការទទួលបានប័ណ្ណកម្មសិទ្ធិប្រើប្រាស់ស្របច្បាប់របស់បងប្អូនប្រជាពលរដ្ឋ ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាលមានប្រសាសន៍ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ...
ការប្រកួតបាល់ទះដណ្ដើមពានរង្វាន់ តេជោលីគ ដែលជាព្រឹត្តិការណ៍បាល់ទះធំជាងគេនៅកម្ពុជា នឹងចាប់ផ្ដើមការប្រកួតរដូវកាលទី៣ នាពាក់កណ្ដាលខែឧសភានេះ ជាមួយក្ដីរំពឹងផ្ដល់នូវភាពអស្ចារ្យ និងកាន់តែកក្រើក សម្រាប់អ្នកគាំទ្រ បន្ទាប់ពីសហព័ន្ធ បានបន្ថែមនូវលក្ខខណ្ឌថ្មីៗ ព្រមទាំងប្រាក់រង្វាន់ ដល់ក្រុមលេខ១ តាមជុំទ្វេដង។ នេះបើតាមប្រសាសន៍លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងសន្និសីទសារព័ត័មាន ស្ដីពីការប្រកួតពានរង្វាន់ តេជោលីគ លើកទី៣ កាលពីចុងសប្ដាហ៍កន្លងទៅ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា មុនព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ នឹងចាប់ផ្ដើមការប្រកួតជុំទី១...
តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១១ ខែឧសាភ ឆ្នាំ២០២៦នេះដែរ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ជាថ្មីថា កម្ពុជា និងថៃ បានឯកភាពគ្នាប្រើប្រាស់យន្តការ UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រត្រួតគ្នារវាងប្រទេសទាំងពីរ ខណៈភាគីថៃបានទទួលស្គាល់នូវការជូនដំណឹងអំពីជំហររបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ឬនៅកាត់ថា UNCLOS នេះ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីអំពីគោលជំហរដោះស្រាយព្រំដែនសមុទ្ររបស់កម្ពុជា គឺរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចថា នឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំរឺជាភាសាអង់គ្លេសហៅថា Compulsory Conciliation ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)...