ក្រសួងធនធានទឹក និងឧតុនិយម ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា បានគិតគូរយ៉ាងយកចិត្តទុកដាក់ក្នុងការបង្កើតប្រភពធនធានទឹកធម្មជាតិដ៏មានសារៈសំខាន់មួយទៀត ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដោយធ្វើការសាងសង់ទំនប់អាងស្ដុកទឹកស្ទឹងឃ្លៀច នៅផ្នែកខាងលើនៃស្ទឹងព្រែកត្នោត ដើម្បីរក្សាទឹកទុក ព្រមទាំងជួយបង្កើនបរិមាណស្ដុកទឹក សម្រាប់ប្រើប្រាស់នារដូវប្រាំង ក៏ដូចជាជួយកាត់បន្ថយជំនន់នៅក្នុងអាងស្ទឹងព្រែកត្នោត។ គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច មានទីតាំងស្ថិតក្នុងភូមិសាស្ត្រភូមិត្រពាំងថ្មៀរ ឃុំតាសាល និងភូមិសាមគ្គី ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ និងមានចំងាយប្រមាណ ៨២គីឡូម៉ែត្រពីក្រុងច្បារមន ខេត្តកំពង់ស្ពឺ គឺជាគម្រោងយុទ្ធសាស្ត្រមួយក្នុងការគ្រប់គ្រងប្រភពទឹក។ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់គម្រោងរួមមាន៖ តួទំនប់មេ ១កន្លែង ទំនប់បង្ហៀរ ១កន្លែង...
ភ្នំពេញ៖ក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ១២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធ និងខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់។ សម្តេចធិបតី បានថ្លែងថា អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធនិងទំនិញខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់...
ភ្នំពេញ៖ក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ១២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានក្រើនរំឭកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តបង្ក្រាបបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មិនត្រូវបន្ធូរដៃឡើយ។ សម្តេចធិបតី បានថ្លែងថា បើទោះបីជា សម្តេច បានកត់សម្គាល់ពីលទ្ធផលគួរឱ្យពេញចិត្តចំពោះប្រតិបត្តិការនេះ ដែលធ្វើឱ្យអន្តរជាតិទទួលស្គាល់ថា កម្ពុជាបាននិងកំពុងបង្ក្រាប Scam Online...
អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ បានអបអរការបើកដំណើរការជើងហោះហើរថ្មីដំបូងមួយទៀត របស់ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airway ដើម្បីពង្រឹងយុទ្ធសាស្ត្រ”Green Seasons”និងសេដ្ឋកិច្ចទេសចរណ៍ តាមរយៈការបង្កើនសមត្ថភាពដឹកជញ្ជូនតាមផ្លូវអាកាសនិងជួយគាំទ្រដោយផ្ទាល់ដល់ចក្ខុវិស័យទេសចរណ៍”Green Seasons” របស់ខេត្តសៀមរាប។ លោក ពេជ្រ សុប៉ុនតារា អ្នកជំនាញអភិវឌ្ឍន៍វិស័យអាកាសចរណ៍ នៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ មានប្រសាសន៍ថា ការបើកជើងហោះហើរថ្មីរបស់ហ៊ុនអាកាសចរណ៍ Cambodia Airway ឱ្យចុះចតនៅអាកាសយានដ្ឋានសៀមរាបអង្គរនេះ ចាប់ពីថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២៦នេះ ដោយហោះហើរជាប្រចាំក្នុងមួយថ្ងៃទី២ជើង ពីភ្នំពេញ សៀមរាប និងពីខេត្ដព្រះសីហនុ សៀមរាប។...
ភ្នំពេញ៖ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ (CMAC) បានចេញបញ្ជាក់តាមបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះថា គ្រាប់បែកទម្លាក់ពីយន្ដហោះ MK-84 គ្រាប់បែកចង្កោម និងគ្រាប់យុទ្ធភណ្ឌដទៃទៀតដែលអង្គភាព CMAC បោសសម្អាត និងប្រមូលបាននោះ សុទ្ធតែមានកំណត់ត្រា ទីតាំង អត្តសញ្ញាណគ្រាប់ ក៏ដូចជាស្ថានភាពគ្រាប់ច្បាស់លាស់ ដែលអាចផ្ដល់លទ្ធភាពដល់អ្នកជំនាញជាតិ និងអន្ដរជាតិអាចពិនិត្យផ្ទៀងផ្ទាត់ និងសិក្សាលម្អិតបាន។ ឯកឧត្តម ហេង រតនា បានលើកឡើងថា...
ភ្នំពេញ៖ រាជរដ្ឋាភិបាល ផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ដល់គម្រោងវិនិយោគថ្មីចំនួន ៦ នៅភូមិភាគឦសាន ក្រោមទុនវិនិយោគប្រមាណ ៨៣ លានដុល្លារអាម៉េរិក និង អាចបង្កើតការងារថ្មី ២ ៥៨៧ កន្លែង។ ការផ្តល់ការលើកទឹកចិត្តដល់គម្រោងវិនិយោគនេះ បាននាំឱ្យភូមិភាគឦសាន ទទួលបានគម្រោងវិនិយោគសរុបចំនួន ៦៦ គម្រោង និងមានទុនវិនិយោគសរុបជាង ២ ៤០០ លានដុល្លារអាម៉េរិក។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប...
ទីក្រុងប៉េកាំង៖នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីក្រុងប៉េកាំង។ សូមជម្រាបថា តបតាមការអញ្ជើញរបស់បក្សកុម្មុនីស្តចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចមិត្តភាពផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលបីថ្ងៃ...
កម្ពុជាត្រូវបានទស្សនាវដ្តី និងស្ថាប័នស្រាវជ្រាវដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក U.S. News & World Report បានវាយតម្លៃ និងចាត់ថ្នាក់លេខ១លើពិភពលោក ជាប្រទេសដែលមានការគ្រប់គ្រង ប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព ឆ្នាំ២០២៦។ យោងតាមការផ្សព្វផ្សាយរបស់បណ្តាញសារព័ត៌មាន SEA Infographics កម្ពុជាបានទទួលចំណាត់ថ្នាក់សកល ឈរលេខ ១ នាំមុខប្រទេស ស្លូវេនី (លេខ២) និង ប៉ារ៉ាហ្គាយ (លេខ៣)។ ដោយឡែក...
រដ្ឋធានីប៉េកាំង៖ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) អគ្គលេខាធិការ នៃគណបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានហៅសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាថា ជាមិត្តចាស់ដែលបានរួមចំណែកក្នុងការកសាងទំនាក់ទំនងមិត្តភាពកម្ពុជា-ចិនឱ្យរឹងមាំដល់ពេលបច្ចុប្បន្ននេះ ហើយឯកឧត្តមបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិនមានភាពរឹងមាំដូចផ្ទាំងសិលា។ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) អគ្គលេខាធិការ នៃគណបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់បែបនេះ...
ភ្នំពេញ៖ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប.ឆ.ប. បានបញ្ជាក់ថា ចាប់តាំងពីដើម ឆ្នាំ២០២៥ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួនជាង ៥០០ទីតាំង ក្នុងរាជធានី-ខេត្ត ដើម្បីគ្រប់គ្រង ហើយកំពុងបន្តការស៊ើបអង្កេតប្រមូលភស្តុតាង ក្នុងនោះបានបិទសៀល(Sealed) ចំនួនជាង ៤០០ ទីតាំង ព្រមទាំងបានដកហូតនិងព្យួរអាជ្ញាប័ណ្ណកាស៊ីណូចំនួន២៥ទីតាំង។ ទន្ទឹមគ្នានេះ សមត្ថកិច្ចបានដំណើរការសំណុំរឿងក្នុងនីតិវិធីតុលាការចំនួន ១៨៤ សំណុំរឿង ក្នុងនោះមាន ៥៥...