មកដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោនឹងដាក់ឱ្យហោះហើរសាកល្បង ដើម្បីត្រួតពិនិត្យឧបករណ៍បញ្ជាការហោះហើរឱ្យបានរួចរាល់ មុនដាក់ឱ្យដំណើរហោះហើរការជាផ្លូវការនៅឆមាសទី១ឆ្នាំ ២០២៥ ហើយពេលនេះ នឹងដាក់ឱ្យហោះហើរសាកល្បង ដើម្បីត្រួតពិនិត្យឧបករណ៍បញ្ជាការហោះហើរនៅថ្ងៃទី៨កញ្ញា បន្ទាប់ពីឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានដឹកនាំប្រតិបត្តិដែលមានប្រតិភូអាកាសចរស៊ីវិល ប្រតិភូក្រុមហ៊ុនប្រតិបត្តិការអាកាសយានអន្តរជាតិតេជោ ប្រតិភូអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រតិភូក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ប្រតិភូក្រុមហ៊ុនអាកាសចរណ៍ និងស្ថាប័នជំនាញមួយចំនួនទៀត បានចុះពិនិត្យនៅអាកាសយានដ្ឋានអន្តរជាតិតេជោដោយផ្ទាល់។ បញ្ជាក់ប្រាប់ BTV នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តម សយ...
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងប្រជុំចរចាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី៦ ខែកញ្ញានេះបន្តទៀត នាទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ការប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលកម្មករនិយោជិតនេះ បានធ្វើឡើងចំនួន២លើកមកហើយ ដែលលើកដំបូងធ្វើឡើងនៅថ្ងៃទី១៤ ខែសីហា និងលើកទី២ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ។ ក្នុងកិច្ចប្រជុំលើកទី២ តំណាងភាគីកម្មករនិយោជិតដាក់តួលេខដោយតំឡើង ១៤ដុល្លារ ខណៈតំណាងភាគីនិយោជក ដាក់តួលេខដំឡើងតែ១ដុល្លារបន្ថែម លើតួលេខបច្ចុប្បន្ន...
សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ នឹងរៀបចំកម្មវិធី “វេទិកាស្រូវអង្ករកម្ពុជាលើកទី៧” ក្រោមប្រធានបទ៖ ការប្រែក្លាយខ្សែចច្រវាក់ផ្គត់ផ្គង់អង្ករកម្ពុជាឲ្យកាន់តែមានភាពធន់ បរិយាបន្ន និងនិរន្តរភាព ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន ចេញផ្សាយនៅល្ងាចថ្ងៃទី៤ ខែកញ្ញានេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា វេទិកានេះរៀបចំឡើងក្រោមកិច្ចគាំទ្រពីរាជរដ្ឋាភិបាល ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសា , ក្រសួងឧស្សាហកម្ម...
ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងស្ថានទូតចិន ប្រចាំកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្ដីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ ២០២៤។ ការចុះហត្ថលេខានេះ កម្ពុជាទួលបានហិរញ្ញប្បទានជាសាច់ប្រាក់ចំនួន ២លានដុល្លារសម្រាប់អនុវត្តលើគម្រោងចំនួន ៨ផ្សេងគ្នា។ ហិរញ្ញប្បទាននេះ ទទួលបានតាមរយៈការចុះហត្ថលេខារួមគ្នា រវាង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងវត្តមានឯកឧត្តម វ៉ាង វិនពីន ( Wang Wenbin) ឯកអគ្គរដ្ឋទូត...
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ សិស្សានុសិស្សក្រោយពីមានការយកចិត្តទុក្ខដាក់ពីនាយិកា និងលោកគ្រូ អ្នកគ្រូ បានបង្កើតបំណិនជីវិតសម្រាប់សិស្សានុសិស្ស ឱ្យចេះដាំដុះ ចេះលក់ដូរ និងកែច្នៃសម្ភារៈផ្សេងៗអាចរកកម្រៃបាន ដែលទទួលផលពីការដាំបន្លែ និងរបស់កែច្នៃដោយដៃ បានយកមកដាក់លក់នៅមុខសាលា ។ សិស្សានុសិស្សនៅសាលាបឋមអនុវត្ត បានសម្តែងនៅភាពសប្បាយរីករាយ ដោយពួកគាត់បានចេះដាំបន្លែ និងចេះលក់ដូរដោយខ្លួនឯង សប្បាយផង រកថវិកាបានផង ដោយមួយចំណែកទុកទិញរបស់សិក្សា និងមួយចំណែកទៀត ទុកជួយដល់សិស្សក្រីក្រក្នុងសាលារបស់ពួកគាត់ ហើយពួកគាត់យកចំណេះដឹងទាំងនេះយកទៅអនុវត្តនៅផ្ទះ ឬចំការរបស់ពួកគាត់ដោយកាត់បន្ថយក្នុងការចំណាយ...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម វ៉ាង វិនប៊ិន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាការងារមួយចំនួនពាក់ព័ន្ធវិស័យកសិកម្ម។ ប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងនៅថ្ងៃទី៥ កញ្ញា ឆ្នាំ២០២៤នេះថា ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងសេចក្តីសោមនស្សរីករាយចំពោះវត្តមានរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត...
ភ្នំពេញ៖ រហូតមកដល់ពេលនេះមើលឃើញថា ប្រជាពលរដ្ឋគ្រប់ទិសទីបានចូលរួមបរិច្ចាគថវិកាជាបន្តបន្ទាប់ ក្នុងការរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា តាមរយ “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន”។ ជាមួយនេះ កម្មករ កម្មការនីដែលកំពុងបំពេញការងារក្នុងវិស័យរោងចក្រ ក៏បានបង្ហាញទឹកមុខសប្បាយរីករាយ បន្ទាប់ពីបានបរិច្ចាគក្នុងមូលនិធិមួយនេះ។ អ្នកស្រី វណ្ណ សានី ជាកម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ព័រតិច អ៊ិនឌីសស្រ្ទីយ៍ ស្ថិតនៅខណ្ឌឬស្សី រាជធានីភ្នំពេញ ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅថ្ងៃទី៥ ខែកញ្ញានេះ បាននិយាយថា ពិតជាសប្បាយចិត្តណាស់ នៅពេលដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ...
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ នៅថ្ងៃម្សិលមិញ បានទទួលជួបពិភាក្សាការងារអំពីជីវម៉ាស (Biomass) ជាមួយលោកស្រី Rebekah Bell នាយកអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំប្រទេសកម្ពុជា (FAO) នៅទីស្តីការក្រសួងកសិកម្ម។ យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៥ កញ្ញា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា បន្ទាប់ពីបានទទួលស្តាប់ការធ្វើបទបង្ហាញ...
ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយសៀវភៅស្តីពី «សហគមន៍ជោគវាសនារួមកម្ពុជា-ចិនឆ្ពោះទៅរកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រក្នុងយុគសម័យថ្មី»។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម WANG WENBIN ឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្ដម លោកជំទាវ តំណាងក្រសួង-ស្ថាប័ននានា និង និស្សិតសរុបចំនួនប្រមាណ ៣០០នាក់។ ថ្លែងនៅក្នុងពិធីដ៏មានសារៈសំខាន់នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា ឆ្នាំ២០២៤...
រោចក្រ សហគ្រាស មួយចំនួនក្នុងប្រទេសកម្ពុជា បានចូលរួមកិច្ចគាំពារបរិស្ថាន ដោយបានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ តាមដានការបញ្ចេញសំណល់រាវ និង ការបង្ហូរទឹកកខ្វក់ ចេញពីរោងចក្រ សហគ្រាស។ ជាក់ស្តែងនៅថ្ងៃទី០៤ ខែកញ្ញាម្សិលមិញ ក្រុមហ៊ុន Hi blue Washing Process បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន GFE ក្នុងការផ្តល់សេវាកម្មដំឡើងបរិក្ខាត្រួតពិនិត្យតាមអ៊ីនធឺណេតលើការបំភាយពីប្រភពបំពុលនៅកម្ពុជា ដែលមានក្រសួងបរិស្ថានជាអ្នកសម្របសម្រួល។ បើតាមលោក លី វីពីង (Li weiping)...