ភ្នំពេញ ៖ សាលាអន្តរជាតិ ចាន់ យុន បានរៀបចំកម្មវិធីប្រគល់វិញ្ញានបត្របញ្ចប់ការសិក្សាដល់សិស្សានុសិស្ស មតេ្តយ្យសិក្សាកម្រិតខ្ពស់បឋមសិក្សាថ្នាក់ទី៦ អនុវិទ្យាល័យថ្នាក់ទី៩ បុគ្គលិកអប់រំឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ ចំនួនសរុប៤៤៩នាក់។ កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ យោងតាមរបាយការណ៍របស់ លោក ណុប ចាន់ នាយកសាលាអន្តរជាតិ ចាន់ យុន បានឱ្យដឹងថា...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញដឹកនាំកិច្ចប្រជុំ ណែនាំបច្ចេកទេសដល់គណៈមេប្រយោគ និងគណៈកម្មការនានាសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ២៨ សីហា ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ឃាង...
ភ្នំពេញ ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបចោរកាច់កម៉ូតូទាំងសំបុក ៦នាក់ ដែលតែងតែធ្វើសកម្មភាពយ៉ាងសកម្មក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ។ នគរបាលប្រាប់ឲ្យដឹងថា ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ បានចុះស៊ើបអង្កេតស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ៦នាក់ ដែលជាមុខសញ្ញាក្រុមចោរកាច់កម៉ូតូ ដែលធ្លាប់ធ្វើសកម្មភាពយ៉ាងសកម្មក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងទទួលផលចោរកម្ម ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ង៉េង...
ភ្នំពេញ៖ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសេចក្ដីក្រៀមក្រំ និងសូមជម្រាបជូនដំណឹងដល់សាធារណជន អំពីការស្លាប់ដំរីញីជាទីស្រឡាញ់ឈ្មោះ«ឡាក់គី» នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែសីហា បន្ទាប់ពីធ្លាក់ខ្លួនឈឺភ្លាមៗកាលពីល្ងាចថ្ងៃសុក្រនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សេចក្ដីប្រកាសបានឱ្យដឹងថា ក្រុមពេទ្យសត្វរបស់យើងបានផ្តល់ការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត ប៉ុន្តែទោះបីជាបានប្រឹងប្រែងព្យាយាមអស់ពីសមត្ថភាពក៏ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះជីវិតរបស់ឡាក់គីបាន។ លោកទ្រី ស៊ីថេង ដែលជាហ្មរបស់ឡាក់គី បានបន្តជួយថែទាំ «ឡាក់គី» បើទោះបីជាបានចាកចេញពី Wildlife Alliance...
សៀមរាប៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានណែនាំ ដល់ មន្ត្រីទទួលការងារព័ត៌មាននិងសាធារណមតិនៃមន្ទីរព័ត៌មាននៅគ្រប់រាជធានី-ខេត្តថា ក្នុងយុគសម័យថ្មីនេះ មន្ត្រីយើងត្រូវពង្រឹងការកសាងបណ្តាញ និងបង្កើនទំនាក់ទំនងការងារ ជាមួយមន្ទីរ និងមន្ត្រីជំនាញជុំវិញខេត្ត ងាយស្រួលរកដំណោះស្រាយចំពោះបញ្ហានានា ដើម្បីរួមចំណែកឆ្លើយតបទៅនឹងសេចក្តីត្រូវការ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមអ្នកនាំពាក្យណែនាំបែបនេះ តាមរយៈបទអន្តរាគមន៍ស្តីពីការ គ្រប់គ្រងព័ត៌មាននិងសាធារណមតិក្នុងរបត់ថ្មី នៅក្នុងវគ្គបំពាក់បំប៉ន ស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាននិងសាធារណមតិ ដល់មន្ត្រីពាក់ព័ន្ធមកពីមន្ទីរព័ត៌មានខេត្តសៀមរាប កំពង់ធំ កំពង់ចាម និងមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ...
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ ដង្កោ បានចុះបិទផ្សាយឯកសារវិនិច្ឆ័យ ក្បាលដី ជាសាធារណៈ ដេីម្បីត្រៀមចេញ ប្លង់លក្ខណ:ជាប្រព័ន្ធ ជូនបងប្អូនប្រជាពលរដ្ឋចំនួន៤ ភូមិ គឺភូមិព្រៃវែងខាងលិច ព្រៃវែងខាងកើត ភូមិទួលសំបូរ និងភូមិសេរីដីដុះ ស្ថិតនៅ ក្នុង សង្កាត់ ព្រៃវែង ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ក្រោម វត្ថុ...
ភ្នំពេញ៖ លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហៅកាត់ថា(គ.ប.ឆ.ប.) នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ នេះ បានផ្តល់បច្ចុប្បន្នស្តីពីការអនុវត្តវិធានការបន្ត ពិសេសក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ដោយបាន បង្ហាញថាលេខាធិការដ្ឋានគ.ប.ឆ.ប. បាននិងកំពុងរួមគ្នាជាមួយ ក្រសួងសន្តិសុខសាធារណ: នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីស្រាវជ្រាវ សើបអង្កេតលើភ័ស្តុតាងទាំងអស់ ដែលបានរឹបអូសពីជនប្រព្រឹត្តបទល្មើស ក្នុងអំឡុងពេលនៃប្រតិបត្តិការបង្រ្កាបនាពេលកន្លងមក។ សម្ភារៈដែលរឹបអូសទាំងអស់រួមមានទូរសព្ទដៃ កុំព្យូទ័រ លិខិតឆ្លងដែន ឧបករណ៍អេឡិកត្រូនិចជាច្រើនប្រភេទ និងច្រើនពាន់គ្រឿង សុទ្ធសឹងជា ភ័ស្តុតាង ដែលអាចផ្តល់ជាតម្រុយសម្រាប់ស្វែងរកក្រុមមេខ្លោង...
ស្វាយរៀង ៖ លោកឃុន រតនា អភិបាលរងក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្នុងពិធីចែកប័ណ្ណសរសើរដល់សិស្សពូកែនិទ្ទេសAលើមុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យាប្រចាំឆមាសទី២ ឆ្នាំសិក្សា២០២៤.២០២៥ នៅសាលាបឋមសិក្សាព្រះសីហនុ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ បានជំរុញដល់មាតា បិតា និងអាណាព្យាបាលសិស្សទាំងអស់ត្រូវបង្កើនការតាមដាន អប់រំកូនចៅបន្ថែម សំដៅតម្រង់ទិស ដល់កូនចៅអោយខិតខំរៀនសិក្សារៀនសូត្របន្ថែម ខណៈដែលកូនចៅមានឱកាសជួបជុំគ្រួសារច្រើនជាងនៅសាលា ដែលអប់រំ បង្រៀន ព្រៀនប្រដៅ និងដោយលោកគ្រូអ្នកគ្រូ។ លោកអភិបាលក្រុងក៏បានសំដែងអបអរសាទរផងដែរចំពោះលោកគ្រូអ្នកគ្រូ និងផ្នែកពាក់ព័ន្ធក្នុងវិស័យអប់រំបានចូលរួមបង្រៀន...
នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញចុះការរស់នៅ និងការដាំដុះដំណាំ, ការសាងសង់ផ្ទះបន្ថែម និងសកម្មភាពឈូសឆាយដីសម្រាប់រៀបចំហេដ្ឋារចនាសម្ព័ន្ធភូមិ។ បន្ឬាប់ពីនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានអញ្ជើញក្នុងកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពភូមិដែលបានកសាង និងអភិវឌ្ឍថែមទៀត ក្នុងការធានាផលប្រយោជន៍ជូនបងប្អូនអតីតយុទ្ធជនឱ្យបានយូរអង្វែង៕
កំពង់ឆ្នាំង៖ បទល្មើសរបាំងសាច់អួនក្រឡាញឹក មានប្រវែងចាប់ពី៥០០ម៉ែត្រដល់១០០០ម៉ែត្រ(មួយពាន់ម៉ែត្រ) កើតក្នុងរដូវបិទនេសាទ ប្រមាណជាង១០របាំង គឺស្ថិតនៅពីក្រោយសាលាឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងប្រមាណ១គីឡូម៉ែត្រ មិនឃើញមានអ្នកបង្ក្រាបឡើយ បើទោះជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអោយការពារកុំអោយមានបទល្មើសក្នុងរដូវបិទនេសាទយ៉ាងណាក៏ដោយ។ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥នេះ អ្នកយកព័ត៌មានយើង បានចេញមើលបទល្មើសនេសាទក្នុងរដូវបិទនេសាទឆ្នាំ២០២៥នៅតាមដងទន្លេសាប រួមនិងអាងបឹងស្តុកទឹកមួយចំនួន តាមការផ្តល់ព័ត៌មានពីប្រជានេសាទលក្ខណៈគ្រួសារ។ ក្នុងនោះ នៅចំណុចពីក្រោយឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ប្រមាណជាង១គីឡូម៉ែត្រ...