ប៊ីលីស៊ី៖ ក្នុងឱកាសចូលរួមវេទិកាសេវាសាធារណៈរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០២៦ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមជំនួបទ្វេភាគី និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួង-ស្ថាប័នមួយចំនួន រួមមានទី១ ឯកឧត្ដម Faquir Mahbub Anam រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាននៃប្រទេសបង់ក្លាដេស, ទី២ លោកជំទាវ Tashi Pem ប្រធានរាជគណៈកម្មការមុខងារសាធារណៈនៃប្រទេសប៊ុយតង់ និងទី៣ លោក Patrick Duong...
កំពង់ស្ពឺ៖ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានក្រើនរំលឹក និងជំរុញយ៉ាងទទូចដល់ក្មួយៗសិស្សានុសិស្ស ឱ្យយកចិត្តទុកដាក់ខ្ពស់លើការសិក្សាមេរៀនប្រវត្តិសាស្ត្រ ដោយចាត់ទុកមុខវិជ្ជានេះជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុត ក្នុងការបណ្ដុះស្មារតីស្នេហាជាតិ និងការពារមាតុភូមិទៅថ្ងៃអនាគត។ ការថ្លែងសារដាស់តឿននេះ បានធ្វើឡើងនៅក្នុងពិធីសម្ពោធ «បណ្ណាល័យមរតកក្រមង៉ុយ» ចំនួនពីរទីតាំងក្នុងខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦។ ឯកឧត្ដមបានគូសបញ្ជាក់យ៉ាងច្បាស់ ជាពិសេសចំពោះមុខសិស្សានិសិស្សដែលនឹងក្លាយជាបេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិនាពេលខាងមុខថា “ការរៀនមេរៀនប្រវត្តិសាស្ត្រ មិនមែនត្រឹមតែដើម្បីប្រឡងយកសញ្ញាបត្រនោះទេ ប៉ុន្តែវាជាការរៀនដើម្បីឱ្យស្គាល់ច្បាស់ពីអត្តសញ្ញាណ ភូមិសាស្ត្រ និងសាវតារបស់ជាតិយើង”។ “ការយល់ដឹងស៊ីជម្រៅពីប្រវត្តិសាស្ត្រ នឹងជួយឱ្យយុវជនចងចាំនូវការលះបង់...
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានក្រើនរម្លឹកដល់អាជ្ញាធររាជធានី-ខេត្ត ត្រូវចុះធ្វើរដ្ឋបាលជាប់ជាប្រចាំនៅទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២៥ ខែមិថុនា នេះ នៅកោះពេជ្រ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានថ្លែងបន្តថា រដ្ឋបាលរាជធានី-ខេត្ត ត្រូវដោះស្រាយឱ្យទាន់ពេលវេលាក្នុងករណីគ្រឿងញៀនរកឃើញគ្រឿងញៀនដោយផ្ទាល់ ឬតាម App no drug...
រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជំទាស់ជាផ្លូវការ និងយ៉ាងដាច់អហង្ការចំពោះសកម្មភាពរបស់ក្រុមការងារវាស់វែងដីធ្លីថៃមួយក្រុម រួមជាមួយប្រជាពលរដ្ឋថៃប្រមាណ២៥នាក់ និងដោយមានយានយន្ត៩គ្រឿងអមដំណើរផង ដែលបានចុះវាស់វែងដីធ្លី និងបោះបង្គោលព្រំដីនៅចន្លោះថ្ងៃទី១៨-២២ ខែមិថុនា ឆ្នាំ២០២៦ នៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តាមកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៤៦ និង៤៧។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល កម្ពុជា បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកសកម្មភាពរបស់ ក្រុមការងារវាស់វែងដីធ្លីថៃមួយក្រុម រួមជាមួយប្រជាពលរដ្ឋថៃប្រមាណ២៥នាក់ ដែលបានចុះវាស់វែងដីធ្លី និងបោះបង្គោលព្រំដីនៅចន្លោះថ្ងៃទី១៨-២២...
ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ តាមរយៈអគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម បានរៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើសនិងច្បាប់ស្តីពីជលផល ដែលប្រកាសផ្សព្វផ្សាយដោយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ឯកឧត្តម ឌិត ទីណា បានប្រកាសថា ច្បាប់ស្តីពីជលផលនេះ មានតាំងពីឆ្នាំ២០០៦ ប៉ុន្តែច្បាប់នោះ នៅមានចន្លោះប្រហោង ដូចនេះហើយ ទើបរៀបចំច្បាប់ជលផលសារជាថ្មី ដោយច្បាប់ជលផលថ្មី បានសម្រេចកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ច្បាប់ស្តីពីជលផល ត្រូវបានប្រកាសឱ្យប្រើតាមព្រះរាជក្រមលេខនស/រកម/...
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញជាអធិបតីក្នុងទិវាបុណ្យឯករាជ្យជាតិរដ្ឋអ៉ីស្រាអែល ដែលប្រារព្ធឡើងនាថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារ Raffles Le Royal។ ក្នុងឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តមបានគូសបញ្ជាក់ថា ការប្រារព្ធទិវានេះ មិនត្រឹមតែជាការគោរពដល់ប្រវត្តិសាស្ត្រដ៏សម្បូរបែប បេតិកភណ្ឌវប្បធម៌ដ៏ស្ថិតស្ថេរយូរអង្វែង និងវឌ្ឍនភាព ព្រមទាំងសមិទ្ធផលដ៏អស្ចារ្យដែលរដ្ឋអ៉ីស្រាអែល សម្រេចបានក្នុងរយៈពេល ៧៨ ឆ្នាំនៃការកសាង និងអភិវឌ្ឍជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការអបអរសាទរចំណងសហប្រតិបត្តិការដ៏រឹងមាំ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលជា សេនាធីការ នៃរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្ដីពី កម្ពុជាតវាយ៉ាងខ្លាំងចំពោះការរំលោភបំពានជាបន្តបន្ទាប់ របស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ សេចក្ដីប្រកាសព័ត៌មាន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាសូមធ្វើការតវ៉ាជំទាស់ជាផ្លូវការចំពោះការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យ នៅក្នុងតំបន់ដែលកងកម្លាំងប្រដាប់អាវុធថៃបានកាន់កាប់ដោយខុសច្បាប់ និងបូរណភាពទឹកដីរបស់កម្ពុជា ចាប់តាំងពីឆ្នាំមុនមក។ នៅចន្លោះថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦...
ពោធិ៍សាត់៖ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា នេះ បានរៀបចំពិធីចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធ និងនិវត្តជនចំនួន៥១គ្រួសារថ្មីបន្ថែមទៀត ដែលចូលមករស់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ យោងតាមរបាយការណ៍ របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តពោធិ៍សាត់ គិតត្រឹមខែមិថុនា ឆ្នាំ២០២៦ សមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តពោធិ៍សាត់ មានសមាជិកសរុប៤,៦៩៤នាក់ និងអតីតមន្ត្រីរាជការស៊ីវិល ១,៦៤៩នាក់។ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦ សមាគមបានបើកប្រាក់ឧបត្ថម្ភដល់គ្រួសារសព...
ក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការ កម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រីឆ្នាំ២០២៦-២០៣០ ក្នុងគោលបំណងលើក កម្ពស់បរិយាកាសអំណោយផលប្រកបដោយបរិយាបន្ន ដែលអនុញ្ញាតឱ្យក្មេងស្រីបានបណ្តុះ និងអភិវឌ្ឍភាពជាអ្នកដឹកនាំ ដើម្បីក្លាយជាមូលធនមនុស្ស និងពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់។ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី លើកនៅក្នុងពិធីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធី «ភាពជាអ្នក ដឹកនាំរបស់ក្មេងស្រីឆ្នាំ២០២៦-២០៣០» នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នេះថា ភាពជាអ្នកដឹកនាំរបស់ក្មេងស្រី សំដៅលើភាព អង់អាច សមត្ថភាព សកម្មភាព សំឡេង និងឥទ្ធិពល...
ប្រាសាទក្រវ៉ាន់ គឺជាត្បូងពេជ្រដ៏មានតម្លៃមួយនៃសិល្បៈខ្មែរនាសតវត្សរ៍ទី១០។ ប្រាសាទនេះមានទីតាំងស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។ ផ្អែកតាមសិលាចារឹកលេខ K-269 ប្រាសាទនេះ ត្រូវបានកសាងឡើងនៅក្នុងឆ្នាំ ៩២១ នៃគ.ស ក្នុងរាជ្យ ព្រះបាទហស៌វរ្ម័នទី១(គ.ស ៩១០-៩២៣) ដោយមន្ត្រីជាន់ខ្ពស់មួយក្រុមដឹកនាំដោយ ស្តែងអញស្រីវីរេន្ទ្រាធិបតីវម៌្ម, ស្តែងអញមហីធរវម៌្ម និងស្តែងអញជ័យវីរវម៌្ម ដើម្បីឧទ្ទិសថ្វាយដល់ព្រះវិស្ណុ (ព្រះនារាយណ៍)ក្នុងព្រហ្មញ្ញសាសនា ក្រោមព្រះនាមជាទីគោរពថា «ស្រីត្រីភូវនេស្វាមិ»និង «ស្រីត្រៃលោក្យនាថ»។ ក្រៅពីប្រវត្តិសាស្ត្រដ៏យូរលង់ ប្រាសាទក្រវ៉ាន់...