នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ គណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ប្រធានគណៈមេប្រយោគ និងអប្បមាទទូទាំងប្រទេស ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត សោម រតនា បានដឹកជញ្ជូនវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មកប្រគល់មណ្ឌលប្រឡងខេត្តសៀមរាបដោយសុវត្ថិភាព ជាមួយនឹងការធានាបាននូវភាពសម្ងាត់។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តសៀមរាប បានចូលជួបសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំខេត្ត ក៏ដូចជាបានពាំនាំប្រសាសន៍ថ្លែងអំណរគុណរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន...
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វាយតម្លៃសេដ្ឋកិច្ចកម្ពុជា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៥នេះ បានថមថយមកនៅត្រឹមអត្រា ៥%, ដោយសារផលប៉ះពាល់នៃការបិទខ្ទប់ព្រំដែនគោក បានបង្អាក់សកម្មភាពផលិតកម្ម ដែលពឹងផ្អែកលើការដឹកជញ្ជូនវត្ថុធាតុដើម ការនាំចេញ និងរំហូរទេសចរផងដែរ។ យោងតាមរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តឆមាសទី១ និងការវាយតម្លៃលើការអនុវត្តច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការ គ្រប់គ្រងឆ្នាំ២០២៥ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនៅក្នុងឆមាសទី១ និងការវាយតម្លៃ សម្រាប់ឆ្នាំ២០២៥ ក្នុងនោះមុនពេលការដាក់ពន្ធគយបដិកា និងការបិទខ្ទប់ព្រំដែនគោកកម្ពុជា-ថៃ, សេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មាន ថា នឹងមានកំណើនក្នុងអត្រាប្រមាណ ៦,៣% ដោយសារការបន្តចលនការរឹងមាំ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA)កម្ពុជា បានរៀបចំវេទិកាចែករំលែកចំណេះដឹងស្តីពីការបង្ការ និងត្រួតពិនិត្យការចម្លងរោគកម្រិតខ្ពស់ (IPC) នៅមន្ទីរពេទ្យព្រះអង្គឌួង។ វេទិកានេះជាថ្ងៃបើកនៃកម្មវិធី “វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការបង្ការ និងត្រួតពិនិត្យការចម្លងរោគកម្រិតខ្ពស់” រយៈពេលប្រាំថ្ងៃ ដែលជាគោលការណ៍ដ៏សំខាន់មួយរបស់រដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េ រយៈពេលយូរដើម្បីពង្រឹងសេវាសុខាភិបាលជាតិតាមរយៈ KOICA។ វេទិកានេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី CHOI Moon Jung ប្រធានតំណាងប្រទេសនៃការិយាល័យ KOICA ប្រចាំកម្ពុជា...
នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសមរួមគ្នារបស់ ឯកឧត្តម Paolo Dionisi ឯកអគ្គរដ្ឋទូតអ៊ីតាលី និងឯកឧត្តម Peter B. Wells ឯកអគ្គរដ្ឋទូតបុរីវ៉ាទីកង់ ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នៅទីស្តីការក្រសួង។ នៅក្នុងជំនួបនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានកោតសរសើរឯកឧត្តមឯកអគ្គរដ្ឋទូតទាំងពីរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមចំណែកដើម្បីលើកកម្ពស់ និងពង្រឹងចំណងមិត្តភាព...
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកទឹកចិត្តដល់បងប្អូនអ្នកចិញ្ចឹមត្រី អ្នកប្រមូលទិញ ចែកចាយ និងនាំចេញ ព្រមទាំង សិប្បកម្មកែច្នៃនៅក្នុងស្រុកស្ទោង ពង្រឹងសមត្ថភាព បង្កើនផលិតភាព គុណភាព និងសេវាកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និង ស្ដង់ដាទីផ្សារ និងដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងជាមួយប្រទេសជិត។ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ លើកឡើងនៅក្នុងការបំពេញបេសកកម្ម ជំរុញវិស័យវារីវប្បកម្ម ក្នុងភូមិសាស្រ្តស្រុកស្ទោង ខេត្តកំពង់ធំ នៅចុងសប្តាហ៍កន្លងមកថា...
ភ្នំពេញ ៖ នាព្រឹកថ្ងៃ២៥ ខែសីហា ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលអំណោយសប្បុរសទឹកប្រាក់២០លានរៀល ពីតំណាងក្រុមហ៊ុន វិរៈ ប៊ុនថាំ ប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ចែងបន្តចូលរួមឧបត្ថម្ភគាំទ្រដល់វីរកងទ័ពនៅជួរមុខកំពុងបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមការពារបូរណភាពទឹកដី។ អំណោយសប្បុរសនៅពេលនេះ គឺដើម្បីទុកសម្រាប់ត្រៀមយកទៅចែកជូនបន្ត ដល់វីរកងទ័ពជួរមុខ នៅតាមខ្សែបន្ទាត់ព្រំដែន ដែលកំពុងឈរជើងយ៉ាងរឹងមាំក្នុងការការពារដែនអធិបតេយ្យភាពទឹកដីកម្ពុជា។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងកោតសរសើរខ្ពស់ ចំពោះទឹកចិត្តចូលរួមចំណែករបស់ក្រុមហ៊ុន វិរៈ...
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន ឯកឧត្តម លោកជំទាវ លោក-លោកស្រី ជាសមាជិក-សមាជិកា នៃគណៈកម្មការអន្តរក្រសួង និងតំណាងអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។...
ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរកទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥កម្ពុជា បានថ្លែងថា នៅក្នុងកិច្ចប្រជុំ RBC លើកទីបីដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាថ្ងៃនេះ គឺភាគីកម្ពុជានិងថៃបានឯកភាពរួមគ្នាខិតខំធ្វើយ៉ាងណាដោះស្រាយរាល់បញ្ហាទាំងឡាយ ដោយសន្តិវិធីជៀសវាងការប៉ះទង្គិចគ្នា និងធ្វើយ៉ាងណាឲ្យក្លាយជាអ្នកជិតខាងល្អដូចដើមវិញ។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់នៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅខេត្តខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នំា២០២៥នេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ឯក សំអូន បានលើកឡើងថា នៅក្នុងកិច្ចប្រជុំនេះភាគីទាំងពីរ បានសន្យាអនុវត្តឲ្យបាននូវរាល់ កិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ...
ភ្នំពេញ៖ កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ បានបញ្ចប់ ដោយភាគីកម្ពុជា និងថៃបានបញ្ជាក់នូវការប្តេជ្ញាចិត្តធ្វើការរួមគ្នា ឆ្ពោះទៅការស្តារប្រក្រតីភាពឡើងវិញ នៅតាមតំបន់ព្រំដែន ជំរុញស្មារតីនៃភាពជាអ្នកជិតខាងល្អ និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុល ភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា ស្តីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥។ សេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ...
ភ្នំពេញ៖ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាល បានសហការណ៍រៀបចំវគ្គបណ្តុះបណ្តាល ស្តីពី ការគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ។ វគ្គបណ្តុះបណ្តាលនេះសំដៅលើការផ្តល់ចំណេះដឹងបន្ថែមជូនទៅដល់មណ្ឌលសុខភាពទូទាំងប្រទេស ដែលជាគោលដៅក្នុងការដឹកនាំគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលនឹងទៅបំពេញការងារក្រោយឆ្លងកាត់ការប្រឡងប្រជែង ស្របតាមនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការស៊ីវិល។ មានប្រសាសន៍ក្នុងសុន្ទរកថាស្វាគមន៍បើកកម្មវិធីវគ្គបណ្តុះបណ្តាល ឯកឧត្តម ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល បានជម្រាបអង្គពិធីថា វគ្គបណ្តុះបណ្តាលនេះ គឺដើម្បីណែនាំដល់គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ជាពិសេសប្រធានមណ្ឌលសុខភាពទូទាំងប្រទេស ឱ្យបានយល់ជ្រាបកាន់តែច្បាស់ពី ការជ្រើសរើស និងការគ្រប់គ្រងមន្រ្តីវិជ្ជាជីវៈសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ អំពីនីតិវិធីផ្សេងៗ ក្នុងការដឹកនាំគ្រប់គ្រង...