ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានគាំទ្រវិទ្យាស្ថានពហុបច្ចេកទេសអង្គរ ក្នុងការកសាងធនធានយុវជនពង្រឹងសមត្ថភាពជំនាញ។ លោកស្រី Jyotsana Varma (ចូតសាណា វ៉ាម៉ា) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB) នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារធនាគារ ADB និងក្រុមអ្នកសារព័ត៌មានចុះទស្សនកិច្ចនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ស្ថិតនៅក្រុងសៀមរាប ខេត្តសៀមរាប។ នៅក្នុងដំណើរទស្សនកិច្ច លោកស្រី Jyotsana Varma មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា ក្នុងការអនុវត្តគម្រោងជំនាញដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង ធនាគារ...
ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញទស្សនាវិមានរំលឹកអនុស្សាវរីយ៍អានីតកាបៀរ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ លោកប្រធានាធិបតីទី១ នៃប្រទេសតួកគីយ៉េ លោក Mustafa Kemal Atatuk អញ្ជើញចុះហត្ថលេខាលើសៀវភៅក្រាំងមាស និងអញ្ជើញទស្សនាសារមន្ទីរសង្រ្គាម ក្នុងរដ្ឋធានីអង់ការ៉ា ប្រទេសតួកគីយ៉េ ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។ សូមជម្រាបថា ក្នុងដំណើរទស្សនកិច្ចផ្លូវការក្រៅប្រទេសនេះ, សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា...
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជាណាកម្ពុជា ជួបពិភាក្សាការងារនិងជម្រាបលា នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ក្នុងឱកាសដែលឯកឧត្តម នឹងត្រូវបញ្ចប់បេសកកម្មការទូតពីកម្ពុជាក្នុងពេលឆាប់ៗនេះ។ សម្តេចប្រធានរដ្ឋសភាបានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះជោគជ័យដ៏ធំធេងរបស់ឯកឧត្តម ង្វៀន ហ៊ុយតាំង នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទំាងពីរទំាងខាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងពីជោគជ័យធំៗមួយចំនួន...
(សៀមរាប)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើក «មហោស្រពមិត្តភាពកម្ពុជា-ចិន ឆ្នាំ២០២៤» នៅខេត្តសៀមរាប ដែលរៀបចំដោយផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន។ អញ្ជើញចូលរួមក្នុងពិធីនេះដែររួមមាន ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញនៃសាធារណរដ្ឋប្រជាមានិតចិន...
កណ្ដាល៖ ផ្លូវជនបទ ដែលតភ្ជាប់ពីតំបន់មួយទៅតំបន់មួយជាច្រើនពាន់ខ្សែ ត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទ បានស្ថាបនា ជួសជុល និងកែលម្អជាបន្តបន្ទាប់ ពីព្រោះផ្លូវ គឺស្ថិតនៅក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ។ ក្នុងឱកាសតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំក្រុមការងារអន្តរក្រសួង ចុះត្រួតពិនិត្យ ដើម្បីវាយតម្លសលើការងារផ្លូវបេតុង និងក្រាលកៅស៊ូចំនួន ៣គម្រោង និងសំណេះសំណាលជាមួយពលរដ្ឋ នៅក្នុងខេត្តត្បូងឃ្មុំ កំពង់ឆ្នាំង និងខេត្តកណ្ដាល កាលពីថ្ងៃទី១១...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធស្រ្តីទូទាំងប្រទេសចិន ដឹកនាំដោយ លោកជំទាវ ចាង តុងម៉ី (Zhang Dongmei) អនុប្រធានសហព័ន្ធ នៅវិមានរដ្ឋសភា។ សម្តេចប្រធានរដ្ឋសភា បានសម្តែងក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកជំទាវ ចាង តុងម៉ី និងគណៈប្រតិភូ ដោយបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកជំទាវ និងគណៈប្រតិភូនាពេលនេះ...
អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមីក្រសួងការពារជាតិកម្ពុជា និងមជ្ឈមណ្ឌលឧត្តមភាព ផ្នែកគីមីសាស្រ្ត ជីវសាស្រ្ត វិទ្យុសកម្ម និងនុយក្លេអ៊ែរ របស់សហភាពអឺរ៉ុប បានបើកវគ្គហ្វឹកហ្វឺនរួមគ្នា ស្តីពីការពង្រឹងជំនាញ និងចំណេះដឹងក្នុងការយកសំណាកគំរូសារធាតុគីមី ជីវសាស្រ្ត វិទ្យុសកម្ម និងនុយក្លេអ៊ែរ(CBRN) ការប្រមូលភស្តុតាង, និងការគ្រប់គ្រងកន្លែងមានឧប្បត្តិហេតុ, សារធាតុគីមី, ជីវសាស្រ្ត, នុយក្លេអ៊ែរ, វិទ្យុសកម្ម,ការដឹកជញ្ជូនសំណាកសារធាតុគីមី, និងការពារសុវត្ថិភាពដែលកើតចេញបីសារធាតុគីមីជាដើម។ វគ្គហ្វឹកហ្វឺននេះ គឺបានធ្វើឡើងរយៈពេល ១០ថ្ងៃគឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ...
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអនុញ្ញាតិឲ្យ លោកជំទាវ ជាង ដុងម៉ី (Zhang Dongmei) អនុប្រធានសហព័ន្ធស្ត្រីទូទាំងប្រទេសចិន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។ ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា កម្ពុជា...
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃម្សិលកន្លងទៅបានទទួលជួប ពិភាក្សាការងារជាមួយគណៈប្រតិភូ ដឹកនាំដោយ លោក បេ ហេដុង (Bae Hae-dong) ប្រធានសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មខេត្តក្យង់គី នៃសាធារណរដ្ឋកូរ៉េ ក្នុងគោលបំណងដើម្បីស្វែងយល់អំពីស្ថានភាព សក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ជាពិសេសការស្វែងយល់ពីកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ ក្នុងវិស័យការងារ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១២ ខែធ្នូ...
កំពង់ឆ្នាំង៖ អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ បានអោយដឹងថា ជនជាប់ចោទ៣នាក់ត្រូវបានចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តកំពង់ឆ្នាំង ប្រកាសសាលក្រមព្រហ្មទណ្ឌលេខ៨០ ឆ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ដោយបានសម្រេចផ្តន្ទាទោសជនជាប់ចោទ២នាក់ដាក់ពន្ធនាគារចំនួន៤ឆ្នាំ ពិន័យជាប្រាក់១០លានរៀល និងម្នាក់ទៀតផ្តន្ទាទោស៣ឆ្នាំ ពិន័យជាប្រាក់៦លានរៀល។ លោក ហុង គឹមហាក់ អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ឆ្នាំងបានបន្តថា៖ នៅថ្ងៃនេះ សាលាដំបូងខេត្តកំពង់ឆ្នាំង បានប្រកាសសាលក្រមលើជនជាប់ចោទទាំង៣នាក់ ក្នុងបទបំផ្លាញ, គៃបំបាត់ និងកាប់ឆ្ការគាស់រានឈូសឆាយដីព្រៃលិចទឹក...