មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តត្បូងឃ្មុំ សហការជាមួយរដ្ឋបាលស្រុកត្បូងឃ្មុំ បានរៀបចំពិធីបិទផ្សាយទិន្នន័យជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅតំបន់វិនិច្ឆ័យភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ស្ថិតនៅបរិវេណផ្សារចំការថ្ម ក្រោមអធិបតីភាពលោក នៅ សំអឿន អភិបាលរង នៃគណៈអភិបាលស្រុកត្បូងឃ្មុំ និងលោក ហ៊ីង ស៊ីថា អនុប្រធានមន្ទីរ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងប្រជាពលរដ្ឋក្នុងតំបន់វិនិច្ឆ័យ។ លោក ហ៊ីង...
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើ ២.២០០ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង និងចែកកូនឈើ ១៦.០០០ដើម ជូនដល់ក្រុង-ស្រុកទាំង ៨ ទូទាំងខេត្តស្វាយរៀង នាព្រឹកថ្ងៃអាទិត្យ ៩កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦។ យោងតាមរបាយការណ៍របស់ ឯកឧត្តម...
កំពត៖ អភិបាលខេត្តកំពត បានណែនាំប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តថ្មី ឱ្យប្រើចំណេះដឹង ជំនាញ និងបំណិន ទាំងការដឹកនាំ និងការគ្រប់គ្រងមន្ត្រី ព្រមទាំងចេះបែងចែកភារកិច្ច និងថែរក្សាសាមគ្គីភាពផ្ទៃក្នុង ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងការដឹកនាំស្ថាប័នឱ្យសម្រេចបានលទ្ធផលល្អប្រសើរ។ មានប្រសាសន៍ក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក អាន ម៉ារ៉ាដា ជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពតថ្មី ដែលរៀបចំនៅសាលប្រជុំខេត្តកំពត នាចុងសប្តាហ៍នេះ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានផ្តល់អនុសាសន៍ឱ្យប្រធានមន្ទីរថ្មី...
ស្វាយរៀង៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក និងលោកជំទាវ ចម ក្រស្នា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការពង្រឹងអភិបាលកិច្ចគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើត្រពាំងពិការ» ព្រមទាំងប្រកាសដាក់ឱ្យដំណើរការ «ភូមិមិត្តភាព» ដែលជាតំបន់កសិកម្មចម្រុះ និងសេវាកម្មទេសចរណ៍នៃសហគមន៍ព្រៃឈើត្រពាំងពិការ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារចុះមូលដ្ឋានស្រុក ក្រុមប្រឹក្សាស្រុក រដ្ឋបាលស្រុក មន្ត្រីរាជការ យុវជន ស.ស.យ.ក...
ភ្នំពេញ៖តាមរយៈសារលិខិតក្នុងឱកាស ទិវាសន្ដិភាពអន្ដរជាតិ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវភាគីថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា ចូលរួមដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ តាមសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ ដើម្បីកាត់បន្ថយភាពតានតឹងកសាងទំនុកចិត្ត និងឈានទៅរកការស្ដារសន្តិភាពនៅតាមព្រំដែន ក៏ដូចជាការរួមរស់ប្រកបដោយភាពសុខដុម នៃប្រជាជនប្រទេសទាំងពីរ ក្នុងនាមជាអ្នកជិតខាងល្អ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងនៅតែបន្តប្រកាន់ខ្ជាប់គោលការណ៍គ្រឹះនៃសន្តិភាពការគោរពអធិបតេយ្យស្មើភាពដោះស្រាយវិវាទដោយសន្តិវិធី ដោយអនុលោមតាមច្បាប់អន្តរជាតិដោយមិនប្រើកម្លាំងដើម្បីភាពសុខសាន្តរបស់ប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដោយចីរភាព និងប្រកបដោយបរិយាប័ន្ន។...
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យ រាជរដ្ឋាភិបាល បានថ្លែងបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦នេះថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងតវ៉ាគ្រប់ពេលវេលាដោយមិនបានធ្វេសប្រហែសសូម្បីមួយវិនាទីណាឡើយ លើកិច្ចការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ ឯកឧត្តម ប៉ែន បូណា បានថ្លែងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ជាថ្មីនៅថ្ងៃទី១៦ ខែកញ្ញាថា សេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥...
គណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បន្តទទួលបានទំនុកចិត្ត និងការគាំទ្រពេញទំហឹងពីកម្ពុជា ហើយគណៈកម្មការផ្សះផ្សាក៏នឹងរៀបចំកិច្ចប្រជុំជាលើកទី២ នឹងត្រូវធ្វើឡើងនៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងឡាអេ ប្រទេសហូឡង់ និងកិច្ចប្រជុំបន្តបន្ទាប់ទៀតនាពេលខាងមុខនេះ។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យ រាជរដ្ឋាភិបាល បានថ្លែងបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦នេះថា គណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បានបើកកិច្ចប្រជុំលើកដំបូង រវាងកម្ពុជានិងថៃ កាលពីថ្ងៃទី១៤...
ភ្នំពេញ៖ យើងដើរលើដី ដោយមិនឮសំឡេងជីវិតនៅខាងក្រោម។ បាក់តេរី ផ្សិត សត្វមីត សត្វល្អិតតូចៗ ជន្លេន សត្វល្អិត ឫស និងសារពាង្គ កាយជាច្រើន រស់នៅក្នុងចន្លោះក្រោមដី។ ខ្លះតូចមីក្រូទស្សន៍ ខណៈ ខ្លះទៀតលាក់ខ្លួនក្នុងភាពងងឹត។ សារពាង្គកាយទាំងនេះចូលរួមក្នុងការបំបែកសារធាតុ វដ្តសារធាតុ ចិញ្ចឹម ការកកើតដី ចលនាទឹក និងទំនាក់ទំនងជាមួយរុក្ខជាតិ។ ពួកវាស៊ី ប្រកួតប្រជែង សហការ សាងសង់...
នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ បន្ទាប់ពីបានស្ដាប់មតិស្វាគមន៍ និងរបាយការណ៍សង្ខេបរបស់លោក កេត ជុន ប្រធានគណៈកម្មាធិការគណបក្សឃុំស្វាយរំពាររួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះសមិទ្ធផលអគារទីស្នាក់ការថ្មីនេះ។ ជាមួយគ្នានេះ ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពឥតឈប់ឈររបស់ខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាពីមួយអាណត្តិទៅមួយអាណត្តិ។ ឯកឧត្តម ហ៊ុន...
ថ្ងៃនេះខ្ញុំមានចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់ លោកសាស្រ្តាចារ្យ Surachart Bamrunsuk (សុរ៉ាឆាត បាំរុងសុខ) នៅក្នុងកាសែតម៉ាទិឈុនប្រចាំសប្តាហ៍ (matichon Weekly) ក្រោមចំណងជើងថា ស្កប់ចិត្ត តែនៅមិនឈ្នះ! ខ្ញុំសូមចូលរួមចែករំលែកនូវអត្ថបទនេះដោយបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជននៃប្រទេសទាំងពីរកម្ពុជានិងថៃ បានជ្រាបនិងយល់ដឹងបន្ថែម ដោយខ្ញុំសូមមិនមានការធ្វើអត្ថាធិប្បាយ បន្ថែមអ្វីទេទៅលើអត្ថបទរបស់លោកនោះទេ សូមទុកឱ្យប្រជាជនទាំងពីរពិចារណាលើសំណេរដែលមានខ្លឹមសារ អត្ថបទរៀបរាប់ទាំងស្រុង៖ ស្កប់ចិត្ត តែនៅមិនឈ្នះ! ប្រធានបទជម្លោះរវាងប្រទេសថៃ និងកម្ពុជា នៅតែជាបញ្ហាដែលប្រជាជនក្នុងសង្គមថៃផ្តល់ការចាប់អារម្មណ៍ និងតាមដានយ៉ាងខ្លាំង ជាពិសេសនៅតាមបណ្តាញប្រព័ន្ធផ្សព្វផ្សាយមួយចំនួន...