(ព្រះសីហនុ)៖ ជំនាញវិស្វកម្មអគ្គិសនី បច្ចេកវិទ្យាកុំព្យូទ័រ និងបច្ចេកវិទ្យាមេកានិករថយន្ត ព្រមទាំងគណនេយ្យ និងហិរញ្ញវត្ថុ កំពុងទទួលបានការចាប់អារម្មណ៍ខ្ពស់ពីសិស្សានុសិស្ស និងមានតម្រូវការនៅក្នុងទីផ្សារការងារ ខណៈវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ខេត្តព្រះសីហនុ កំពុងបើកឱកាសសិក្សាលើជំនាញទាំងនេះសម្រាប់ឆ្នាំសិក្សាថ្មី។ លោក ប៊ូ សំអាត នាយកវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ខេត្តព្រះសីហនុ បានឱ្យដឹងថា ក្នុងចំណោមជំនាញដែលវិទ្យាស្ថានកំពុងបណ្តុះបណ្តាល មានជំនាញមួយចំនួនទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយសារមានការប្រើប្រាស់ជាក់ស្តែង និងតម្រូវការនៅក្នុងទីផ្សារការងារ។ លោកថ្លែងថា៖ «ជំនាញដែលទទួលបានការចាប់អារម្មណ៍ខ្លាំង និងមានតម្រូវការទីផ្សារខ្ពស់ រួមមាន វិស្វកម្មអគ្គិសនី...
នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារគ្រូពេទ្យជំនាញផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យព្រះអង្គឌួង របស់ក្រសួងសុខាភិបាល បានចុះយុទ្ធនាការពិនិត្យសុខភាពភ្នែក ចែកវ៉ែនតា និងធ្វើការវះកាត់ ដោយឥតគិតថ្លៃ ជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។ សកម្មភាពមនុស្សធម៌នេះ ត្រូវបានធ្វើឡើងនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកព្រៃកប្បាស ដើម្បីជួយសម្រួលដល់ទុក្ខលំបាក និងថែទាំសុខភាពភ្នែកជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ លោកស្រីសាស្រ្តាចារ្យជំនួយ ជុកម៉ុល កុសុមា នាយិការង តំណាងឯកឧត្តមសាស្ត្រាចារ្យ រង លូ លីឃាង ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យព្រះអង្គឌួង...
(ភ្នំពេញ)៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង (PIKK) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានបើកបណ្ដុះបណ្ដាលមុខជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រើន សម្រាប់យុវជន ខណៈដែលក្នុងចំណោមមុខជំនាញទាំងនោះ មានវិស្វកម្មអគ្គិសនី និងវិស្វកម្មកុំព្យូទ័រ ត្រូវបានចាប់អារម្មណ៍ខ្ពស់ពីយុវជននៅក្នុងខេត្ត។ អ្នកអង្គម្ចាស់បណ្ឌិត ស៊ីសុវត្ថិ ប្ញទ្ធីរ៉ាវង្ស នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង(PIKK) បានឱ្យដឹងថា វិស្វកម្មអគ្គិសនី និងវិស្វកម្មកុំព្យូទ័រ គឺជាមុខជំនាញដែលទទួលបានការគាំទ្រ និងការចាប់អារម្មណ៍ច្រើនពីសំណាក់យុវជនដែលមានបំណងសិក្សាជំនាញបច្ចេកទេស ដើម្បីត្រៀមខ្លួនចូលទីផ្សារការងារ។ អ្នកអង្គម្ចាស់បណ្ឌិតបានថ្លែងថា៖«អ្នកដែលទើបប្រឡងចប់ថ្នាក់ទី១២ ទោះបីលទ្ធផលប្រឡងរបស់ពួកគាត់ជាប់ ឬក៏ធ្លាក់ក៏ដោយ ពួកគាត់អាចមកចាប់យកជំនាញក្នុង...
(កំពង់ចាម)៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម (PIKP) នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានជំនាញបច្ចេកទេស និងវិជ្ជាជិវៈច្រើន ដែលកំពុងបណ្ដុះបណ្ដាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ដោយក្នុងនោះមានមុខជំនាញចំនួន៩ ដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋទូទៅ និងយុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនៅក្នុងខេត្តកំពង់ចាម។ លោក ហាវ ធិន នាយកនៃវិទ្យាស្ថាន PIKP បានឱ្យដឹងថា មុខជំនាញដែលមានភាពលេចធ្លោជាងគេរួមមាន ជំនាញវិស្វកម្មអគ្គិសនី, វិស្វកម្មព័ត៌មានវិទ្យា, ការងារកំបោរ, ការងារការ៉ូ, ការធ្វើម្ហូបខ្មែរ, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ, ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ,...
សមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ចំនួន ១៤៧២នាក់ ត្រូវបានប្រកាសបញ្ចូលក្នុងមូលដ្ឋានគណបក្សខណ្ឌជ្រោយចង្វារ។ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ សមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ចំនួន ១៤៧២នាក់ ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ ក្រោមអធិបតិយភាព ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌជ្រោយចង្វារ និងលោក លឹម សុភា ប្រធានគណៈកម្មាធិការគណបក្សខណ្ឌជ្រោយចង្វារ ព្រមទាំងសមាជិក សមាជិកា អនុប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌ និងសង្កាត់ទាំង៥...
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីពេលថ្មីៗកន្លងមកនេះ បានថ្លែងអំពីការជំរុញការអភិវឌ្ឍគោលដៅលម្ហែបៃតងប្រកបដោយនិរន្តរភាព ដើម្បីផ្តល់ផលចំណេញ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាមសហគមន៍មូលដ្ឋាន រួមជាមួយការពង្រឹងការការពារនិងអភិរក្សធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព និងការបង្កើនគម្របបៃតង តាមរយៈការជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋដាំឱ្យបានច្រើន ជារៀងរាល់ឆ្នាំ។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបញ្ជាក់នៅក្នុងអំឡុងពេល ដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ចនៅតំបន់ទេសចរណ៍ធម្មជាតិភ្នំឈីងសៀវ (Qingxiu Mountain Scenic Area) ក្នុងទីក្រុងណាននីង ខេត្តគ័ងស៊ី ប្រទេសចិន ដើម្បីស្វែងយល់បន្ថែមលើការជំរុញនវានុវត្តន៍ នៃការគ្រប់គ្រងតំបន់លំហែបៃតង ការលើកកម្ពស់សក្តានុពលទេសចរណ៍ធម្មជាតិ...
នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ដោយគោរពតាមប្រសាសន៍ និងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏ដូចជាតម្រូវការជាក់ស្តែង និងដេីម្បីចូលរួមចំណែកជួយដល់កងកម្លាំងជួរមុខដែលកំពុងឈរជេីងការពារជាតិនៅទិសខេត្តឧត្តមានជ័យ ឯកឧត្តម កែវ ផុង ជំនួយការផ្ទាល់សម្តេចតេជោ និងជាប្រធានក្រុមសេនាតេជោសន្តិភាព និងឯកឧត្តមបណ្ឌិត សាន សុខសីហា ជំនួយការសម្តេចតេជោ ព្រមទាំងក្រុមការងារ បាននាំយកអំណោយសម្តេចតេជោ និង សម្តេចគត្តិព្រឹទ្ធបណ្ឌិត ជាទឹកបរិសុទ្ធកម្ពុជា ចំនួន ៣០០០...
ឯកឧត្តម នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានអង្គរក្ស និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី ពៅ នាយករងខុទ្ទកាល័យសម្តេចធិបតី និងជាមេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្សនាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសសន្និសីទអន្ដរជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះ...
ភ្នំពេញ ៖ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (យូអិនឌីភី) សហការជាមួយក្រសួងបរិស្ថានកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានប្រកាសចាប់ផ្តើមអនុវត្តគម្រោងមួយ ដើម្បីពង្រឹងការគ្រប់គ្រងសំណល់អេឡិចត្រូនិក និងជំរុញសេដ្ឋកិច្ចចក្រានៅកម្ពុជា ដោយមានការគាំទ្រហិរញ្ញប្បទានឥតសំណងចំនួន ៤ លានដុល្លារអាម៉េរិក ពីមូលនិធិបរិស្ថានពិភពលោក (GEF)។ អនុវត្តក្នុងរយៈពេលប្រាំឆ្នាំ ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣១ គម្រោងនៅកម្ពុជានេះ ជាផ្នែកមួយនៃ “កម្មវិធីគ្រប់គ្រងគ្រឿងអេឡិចត្រូនិកជាសកល (GEM)” ដែលជាកិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសជាច្រើន ដើម្បីកាត់បន្ថយការបំពុល និងកែលម្អការប្រើប្រាស់ធនធាន នៅគ្រប់ដំណាក់កាលនៃខ្សែច្រវាក់តម្លៃគ្រឿងអេឡិចត្រូនិក។...
ទារកម្នាក់ អាយុទើបតែ ១៣ថ្ងៃ ត្រូវបាន ពស់ហនុមាន (Green Pit Viper) ចឹកចំតំបន់ក្បាល នៅផ្ទះ វេលាម៉ោង៨យប់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៦ មានអាសយដ្ឋាននៅភូមិចាន់គីរី សង្កាត់ចាន់គីរី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ពិសរបស់ពស់ហនុមាន (Green Pit Viper) បង្កឱ្យមានផលប៉ះពាល់ដល់ប្រព័ន្ធកកឈាម ប្លាកែត និងសរសៃឈាម។ វាអាចបណ្តាលឱ្យមានវិបត្តិកំណកឈាមធ្ងន់ធ្ងរ...