ភ្នំពេញ៖ នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់និស្សិតជ័យលាភីអាហារូបករណ៍ចំនួន ៤២រូប (ទៅសាធារណរដ្ឋបារាំង ១៣រូប សាធារណរដ្ឋឆែក ១៨រូប ប្រទេសអៀរឡង់ ១០រូប និងប្រទេសកូរ៉េខាងត្បូង ១រូប) មុនពេលពួកគាត់ចេញទៅបន្តការសិក្សានៅក្រៅប្រទេស។ ផ្តើមដោយស្នាមញញឹម និងប្រសាសន៍ចូលរួមអបអរសាទរដល់និស្សិតទាំង៤២រូប ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ...
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ បានបញ្ជាក់តាមបណ្ដាញសង្គមហ្វេសប៊ុកថា ប្រាសាទព្រះវិហារ បានឈរជាសាក្សីនៃអរិយធម៌ខ្មែរអស់រយៈពេលជិតមួយសហស្សវត្សរ៍ និងត្រូវបានពិភពលោកទទួលស្គាល់ជាសម្បត្តិបេតិកភណ្ឌដែលមានតម្លៃលេចធ្លោជាសកល។ ប៉ុន្តែ នៅក្នុងសង្គ្រាមឈ្លានពានទឹកដីកម្ពុជាពីសំណាក់យោធាថៃនៅឆ្នាំ២០២៥ សំណង់ដែលបានឆ្លងកាត់ពេលវេលារាប់សតវត្សរ៍មួយនេះ មិនអាចគេចផុតពីគ្រាប់ផ្លោង និងផលវិបាកនៃប្រតិបត្តិការយោធាបានឡើយ។ ឯកឧត្តមបន្តថា ការខូចខាតនៅប្រាសាទព្រះវិហារ មិនមែនគ្រាន់តែជាការអះអាងរបស់កម្ពុជានោះទេ។ របាយការណ៍របស់អង្គភាពជំនាញបានកត់ត្រាអំពីភាពធ្ងន់ធ្ងរនៃការខូចខាត៖ ធាតុស្ថាបត្យកម្មត្រូវបានបំផ្លាញ ឬផ្លាស់ទីយ៉ាងធ្ងន់ធ្ងរដោយការបាញ់ផ្ទាល់ ចម្លាក់លម្អ និងសិលាចារឹកត្រូវបានខូចខាត ឬបាត់បង់...
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា «ត្រូវបន្តពង្រឹងការបណ្តុះបណ្តាលបន្ត លើសមត្ថភាពថែទាំព្យាបាល ដោយមិននៅត្រឹមការបណ្តុះបណ្តាលរួមៗជាទ្រឹស្តី តែត្រូវបន្ថែមពង្រីកការបណ្តុះបណ្តាលដោយការដឹកដៃអនុវត្តន៍ផ្ទាល់ ដល់ក្នុងមូលដ្ឋានសុខាភិបាលផ្ទាល់តែម្តង»។ ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា យ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ សម្រាប់ខែសីហា ដើម្បីលើកទិសដៅ និងជំរុញការងារបន្ត។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងអង្គភាពថ្នាក់កណ្តាល មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត, កាលពីរសៀលថ្ងៃទី១៧...
តំណាងសភាពាណិជ្ជកម្ម និងឧស្សាហកម្ម (ICCI) ថ្លែងថា ក្រុមហ៊ុនកូរ៉េធំៗមួយចំនួន បានបង្ហាញបំណងក្នុងការមកបោះទុន វិនិយោគនៅកម្ពុជា ដោយផ្តោតលើវិស័យផលិតគ្រឿងសង្ហារិម និងការកែច្នៃកសិផល បន្ទាប់ពីគណៈប្រតិភូកម្ពុជា បើកយុទ្ធនាការផ្សព្វ ផ្សាយវិនិយោគនៅប្រទេសកូរ៉េកន្លងមក។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅក្នុងជំនួបពិភាក្សា ការងារ និងសម្តែងការគួរសម ជាមួយគណៈប្រតិភូសភាពាណិជ្ជកម្ម និងឧស្សាហកម្ម (ICCI) ដឹកនាំដោយលោក...
ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ ថ្នាក់ដឹកនាំអន្តរក្រសួង បានអញ្ជើញធ្វើជាអធិបតី ក្នុងពិធីប្រុងពលី និងពិធីចម្រើនព្រះបរិត្ត ជួសជុលព្រះវិហារវត្តសារាវ័នតេជោ ស្ថិតនៅចន្លោះផ្លូវលេខ ១៩ ផ្លូវលេខ ១៧២ និងផ្លូវលេខ ១៧៨ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលកិច្ចអភិរក្ស និងជួសជុលព្រះវិហារនេះ ត្រូវបានផ្ដួចផ្ដើមឡើងដោយក្រសួងអធិការកិច្ច ក្រសួងយុត្តិធម៌ និងក្រសួងធម្មការ និងសាសនា ហើយនឹងត្រូវអនុវត្តគម្រោងដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។...
នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម អ៊ីហ្គ័រ ឌ្រីសម៉ាន់(Igor DRIESMANS) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកម្ពុជា-សហភាពអឺរ៉ុប(EU) ចុះទស្សនកិច្ច ពិនិត្យវឌ្ឍនភាពការគាំទ្រប្រជាកសិករ នៅសហគមន៍កសិកម្មជីរោទ៍រុងរឿង ខេត្តត្បូងឃ្មុំ។ ក្នុងដំណើរចុះទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានចុះពិនិត្យវឌ្ឍនភាពការគ្រប់គ្រងគាំទ្រប្រជាកសិករ ព្រមទាំងជួបសំណេះសំណាល និងស្តាប់នូវសំណើ សំណូមពររបស់ប្រជាកសិករ...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធានាការគាំពារសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករនិយោជិតនៃរោងចក្រ សហគ្រាសចំនួន ៣នៅខេត្តបន្ទាយមានជ័យ ដែលរងផលប៉ះពាល់ពីការឈ្លានពានរបស់ថៃដោយធ្វើឱ្យថ្លៃដឹកជញ្ជូនកើនឡើង និងការបញ្ជាទិញថយចុះ ខណៈដែលរោងចក្រនៅកម្ពុជា កំពុងបន្តកើនឡើងដែលបង្កើតឱកាសការងាររាប់ម៉ឺនកន្លែង។ រោងចក្រ សហគ្រាសទាំង៣ រួមមាន ក្រុមហ៊ុន អិមអិល អ៊ីនធីមេត អឹភែរឹល (ខេមបូឌា) មានកម្មករ ៦៨៣នាក់ និងក្រុមហ៊ុន ហាយធិច មានកម្មករ ២,៥៣២នាក់ ដែលកម្មករត្រូវបានទូទាត់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗស្របតាមច្បាប់។...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម និងឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចុះពិនិត្យលទ្ធផលនៃកិច្ចសហប្រតិបត្តិការអភិរក្សសត្វផ្សោតទន្លេមេគង្គ នៅអន្លង់ផ្សោតកាំពី ខេត្តក្រចេះ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។ កិច្ចប្រតិបត្តិការអភិរក្ស «រតនសម្បត្តិជាតិ» នេះ សម្រេចបានក្រោមការសហការរវាងអគ្គនាយកដ្ឋានជលផល និងអង្គការ WWF ដោយមានការគាំទ្រពីប្រទេសបែលហ្ស៊ិក ក្រុមអឺរ៉ុប និងដៃគូអភិវឌ្ឍន៍នានា។...
ទីស្តីការក្រសួងទេសចរណ៍ រសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន ឯកឧត្តមឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីកំណត់ទិសដៅយុទ្ធសាស្ត្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជំរុញការអភិវឌ្ឍ និងការលើកកម្ពស់សេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមឧកញ៉ាសាស្ត្រាចារ្យប្រធានសមាគម បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតជូនគណៈប្រតិភូចូលជួបពិភាក្សាការងារ ព្រមទាំងបានជម្រាបជូនអំពីគម្រោងនៃការស្នើសុំកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល និងបង្កើនជំនាញវិជ្ជាជីវៈទេសចរណ៍...
ភ្នំពេញ៖ ឯកឧត្តម WANG Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ចិន និងកម្ពុជា ជាមិត្តដែកថែប ដែលជឿទុកចិត្តគ្នាទៅវិញទៅមក និងគាំទ្រគ្នាគ្រប់កាលៈទេសៈ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញចូលរួមពិធីបើក «សិក្ខាសាលាអន្តរជាតិអំពីគំរូនៃការអភិវឌ្ឍរបស់ប្រទេសចិន» នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ ឯកឧត្តម WANG Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា សិក្ខាសាលានាថ្ងៃនេះ...