សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាក់ជាថ្មីប្រាប់ជនរួមជាតិថា រាជរដ្ឋាភិបាលមានប្លង់រឹកហើយសម្រាប់ធ្វើការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ និងដោះស្រាយបញ្ហានេះដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិ បញ្ចៀសឱ្យបាននូវការប៉ះទង្គិចគ្នាដោយកម្លាំងប្រដាប់អាវុធ។ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ចែកពូជស្រូវ និងស្បៀង ជូនដល់បងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយសារទឹកជំនន់ នៅខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៣០ ខែតុលា នេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា អ្នកណាថាយើងកំសាកក៏ថាទៅ តែយើងអាណិតជីវិតកងទ័ព និងប្រជាពលរដ្ឋដូច្នេះហើយបានជារាជរដ្ឋាភិបាលសុខចិត្តជ្រើសរើសផ្លូវការទូត និងច្បាប់អន្តរជាតិ ដោយសារជីវិតកងទ័ព...
ភូមិហ្វ្រង់កូហ្វូនី ដែលជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នឹងប្រមូលផ្ដុំបង្ហាញ សិល្បៈ វប្បធម៌ ប្រពៃណី នៃបណ្តាប្រទេសសមាជិកហ្រ្វង់កូហ្វូនី។ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ប្រធានអនុគណៈកម្មការទី៥ ព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូល និងជាសហប្រធានក្រុមការងារដឹកនាំរៀបចំព្រឹត្តិការណ៍អម «ភូមិហ្វ្រង់កូហ្វូនី» នៅព្រឹកថ្ងៃទី៣០ខែតុលានេះ បានថ្លែងថា តំបន់សិល្បៈដែលជាតំបន់មួយបានរៀបចំក្នុងភូមិហ្រ្វង់កូហ្វូនី នឹងប្រមូលផ្តុំបង្ហាញ សិល្បៈ វប្បធម៌ ប្រពៃណីនៃប្រទេសហ្រ្វង់កូហ្វូនី ក្នុងនោះប្រទេសកម្ពុជានឹងបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរ សិល្បៈបុរាណ និងសម័យទំនើបជាដើម។ រីឯការសំដែងសិល្បៈខ្មែរនឹងធ្វើឡើងតាមថ្ងៃនីមួយៗ ដែលចាប់ផ្តើមពីថ្ងៃទី១៣...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា ក្នុងកាលៈទេសៈ និងគ្រាអាសន្នយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា នឹងនិតនៅជាមួយពលរដ្ឋ មិនទុកពលរដ្ឋចោលជាដាច់ខាត។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញសំណេះសំណាល ចែកស្រូវពូជ និងស្បៀងជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៣០ ខែតុលា នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តការជឿទុកចិត្តលើរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជាចុះ ដែលបានប្តេជ្ញាចិត្តដ៏មុតមាំក្នុងការយកចិត្តទុកដាក់ខ្ពស់...
ព្រះសីហនុ៖ កាលពី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះដោយមានការចាត់តាំងពី ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សា ដែលជាអំណោយរបស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត អូន សំអុល ប្រធានលេខាធិការដ្ឋានក្រុមការងារ បានដឹកនាំក្រុមការងារចុះពិនិត្យ និងវាយតម្លៃស្ថានភាពជាក់ស្តែងនៃអគារសិក្សាចំនួន ៨ ទីតាំង ក្នុងក្រុងកំពង់សោម ស្រុកព្រៃនប់...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសចាប់ផ្តើមអនុវត្តការធ្វើតេស្តវាយតម្លៃទទួលស្គាល់ ជំនាញពីមុន (RPL) ជំហានទី២ ផ្លូវការចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះតទៅ ដោយរាជរដ្ឋាភិបាលជាអ្នកបង់ថ្លៃ ធ្វើតេស្តទាំងស្រុង ក្នុងគោលបំណងប្រែក្លាយបទពិសោធន៍ជាក់ស្តែងឱ្យទៅជាវិញ្ញាបនបត្រផ្លូវការ ដើម្បីងាយស្រួលរកការងារ និងទទួលបានប្រាក់ចំណូលខ្ពស់។ លោក ទាង សាក់ ប្រធាននាយកដ្ឋានស្តង់ដា និងកម្មវិធីសិក្សា នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន ប្រាប់ព័ត៌មាន បីធីវី ថា ការធ្វើតេស្ត...
កម្ពុជាបាននិងកំពុងចាប់យក និងអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ និងការពង្រីកប្រព័ន្ធទូទាត់អេឡិចត្រូនិកទៅដល់ប្រជាជន និងឆ្លងដែន ដើម្បីដើរឱ្យទាន់សម័យកាលរីកចម្រើន តាមរយៈការធ្វើទំនើបកម្មផលិតកម្ម បង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច។ កម្ពុជាបានដាក់ចេញ និងអនុវត្តគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ដើម្បីជំរុញបរិយាប័ន្នហិរញ្ញវត្ថុ រក្សាស្ថិរភាព និងលើកកម្ពស់កំណើនសេដ្ឋកិច្ចឌីជីថល, គោលដៅនិងចំណុចសំខាន់ៗនៃកិច្ចអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុរួមមាន៖ ការទូទាត់ឌីជីថល, គឺពង្រីកប្រព័ន្ធទូទាត់អេឡិចត្រូនិក និងប្រព័ន្ធបាគង (Bakong) របស់ធនាគារជាតិនៃកម្ពុជា ដែលជួយឱ្យការទិញ-លក់ និងប្រតិបត្តិការហិរញ្ញវត្ថុកាន់តែមានប្រសិទ្ធភាព និងកាត់បន្ថយថ្លៃដើម។ បរិយាប័ន្នហិរញ្ញវត្ថុ, ការពង្រីកសេវាហិរញ្ញវត្ថុឱ្យទៅដល់ប្រជាជនទូទៅ ដែលមិនទាន់មានលទ្ធភាពប្រើប្រាស់សេវាធនាគារ។ ការអភិវឌ្ឍធនធានមនុស្ស,...
ភ្នំពេញ៖ តំបន់ពិព័រណ៍ក្នុងភូមិហ្វ្រង់កូហ្វូនី ដែលរៀបចំឡើងក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ទទួលបានការចាប់អារម្មណ៍ និងការចូលរួមលើសពីការរំពឹងទុក ដោយមានស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន សមាគម អង្គការដៃគូ និងស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវៈជាង ១០០ ចូលរួមតាំងបង្ហាញសកម្មភាព និងសក្តានុពលរបស់ខ្លួនទៅកាន់ថ្នាក់ដឹកនាំ និងគណៈប្រតិភូមកពីបណ្តាប្រទេសនៃសហគមន៍ហ្វ្រង់កូហ្វូនី។ ឯកឧត្តមបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកគ្រប់គ្រងភូមិហ្វ្រង់កូហ្វូនី បានឱ្យដឹងថា រាជរដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ បានយកចិត្តទុកដាក់ខ្ពស់លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីធានាថាទីតាំង«ភូមិហ្វ្រង់កូហ្វូនី» មានភាពស្រស់ស្អាត មានសណ្តាប់ធ្នាប់...
ផ្ញើសារចេញពីខេត្តបាត់ដំបង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់បងប្អូនជនរួមជាតិថា រាជរដ្ឋាភិបាលមានប្លង់រឹកហើយ សម្រាប់ធ្វើការដោះស្រាយបញ្ហាព្រំដែនជាមួយ ថៃ ដោយរាជរដ្ឋាភិបាលនឹងធ្វើការដោះស្រាយបញ្ហានេះ ដោយសន្តិវិធីនិងតាមច្បាប់អន្តរជាតិ។ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ចែកពូជស្រូវ និងស្បៀង ជូនដល់បងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយសារទឹកជំនន់ នៅខេត្តបាត់ដំបងនាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា អ្នកណាថាយើងកំសាកក៏ថាទៅ តែយើងអាណិតជីវិតកងទ័ព និងប្រជាពលរដ្ឋដូច្នេះហើយបានជារាជរដ្ឋាភិបាលសុខចិត្តជ្រើសរើសផ្លូវការទូត និងច្បាប់អន្តរជាតិ...
នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងណែនាំដល់ក្រសួងចំនួន ៣ រួមមាន ក្រសួងកសិកម្ម ក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យយកចិត្តទុកដាក់ខ្ពស់លើការស្តារជីវភាពប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយរងគ្រោះដោយសារជំនន់ទឹកភ្លៀង។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានណែនាំបែបនេះក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់នៅក្នុងខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ។ តាមអនុសាសន៍ណែនាំរបស់សម្ដេចធិបតី...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋដែលខ្វះខាត និងគ្មានដីធ្លីរស់នៅ ឬបង្កបង្កើនផលពិតប្រាកដ ឱ្យទៅចុះឈ្មោះ និងដាក់ពាក្យស្នើសុំដីធ្លីស្របច្បាប់ពីថ្នាក់ដឹកនាំតាមរយៈអាជ្ញាធរមូលដ្ឋាន។ ជាមួយគ្នានេះ សម្តេចបានបញ្ជាក់យ៉ាងដាច់អហង្ការថា សូមកុំឱ្យមានការទៅកាប់ឆ្ការ ឬទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋដោយខុសច្បាប់ឡើយ។ អនុសាសន៍ និងការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីនេះ ត្រូវបានថ្លែងឡើងក្នុងឱកាសដែលសម្តេចធិបតី អញ្ជើញចុះជួបសំណេះសំណាល និងចែកពូជស្រូវជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅក្នុងខេត្តបាត់ដំបង នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ។ សម្តេចធិបតីបានលើកឡើង រាជរដ្ឋាភិបាលមានគម្រោងច្បាស់លាស់ ដូចជាគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច...