កម្ពុជាត្រូវបានអន្តរជាតិទទួលស្គាល់ជាប្រទេសខិតខំបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា។ នេះបើតាមប្រសាសន៍ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីការធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ «សន្និសីទអន្តជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នៅរសៀលថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។ ឯកឧត្តម នេត្រ ភក្រ្តា បានបន្តថា នៅក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រាជរដ្ឋាភិបាលបានប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ក្រោមការបញ្ជាផ្ទាល់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ ហើយការបង្រ្កាបនេះ ចែកចេញជាបីកម្រិតរួមមាន៖ទី១.កម្រិតក្របខណ្ឌនៃគណៈបញ្ជាការឯកភាពថ្នាក់រាជធានី-ខេត្ត ទី២.កម្រិតក្រសួងមហាផ្ទៃ និងទី៣.គណៈកម្មាការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។...
ភ្នំពេញ៖ ការកៀរគរដើមទុនឯកជនសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល ៤ ឆ្នាំកន្លងមក ដោយកើនពី ៣៥ ពាន់លានដុល្លារអាម៉េរិកក្នុងឆ្នាំសារពើពន្ធ ២០២២ ដល់ ១១២ ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធ ២០២៦។ បើបូកបញ្ចូលជាមួយហិរញ្ញប្បទានផ្ទាល់របស់ក្រុមធនាគារពិភពលោក ទំហំហិរញ្ញប្បទាន និងធនធានដែលត្រូវបានកៀរគរសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ បានកើនដល់ជាង ២០០ ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធ ២០២៦។ កំណើននេះបានកើតមាននៅក្នុងប្រទេសដែលមានកម្រិតចំណូលផ្សេងៗគ្នា ទោះបីប្រទេសដែលមានចំណូលទាបនៅតែប្រឈមនឹងការលំបាកក្នុងការទាក់ទាញដើមទុនឯកជនក៏ដោយ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រុមធនាគារពិភពលោក បានផ្សាយនៅថ្ងៃទី១៧ កញ្ញាថា ដើមទុនឯកជនដែលក្រុមធនាគារពិភពលោកកៀគរបានលើកនេះ មានទំហំកើនឡើងជាងបីដងក្នុងរយៈពេលបួនឆ្នាំកន្លងមក...
ឯកឧត្ដមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានបង្ហើបឱ្យដឹងថា មានក្រុមហ៊ុន សហគ្រាសចិន ៤២ ក្រុមហ៊ុនផ្សេងគ្នា បានបង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ ក្នុងទំហំទឹកប្រាក់រាប់លានដុល្លារសហរដ្ឋអាមេរិកនាពេលខាងមុខ។ ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីដឹកនាំប្រតិភូខេត្តកំពង់ស្ពឺជួបជាមួយអ្នកតំណាងមកពីក្រុមហ៊ុន សហគ្រាសចិនចំនួន ៤២ក្រុមហ៊ុន សហគ្រាស ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងខេត្តណាននីង សាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្ដម ជាម ច័ន្ទសោភ័ណ បានឱ្យដឹងថាប្រតិភូខេត្តបានជួបជាមួយតំណាងក្រុមហ៊ុន សហគ្រាសចំនួន៤២ នៅក្នុងខេត្តណាននីង សាធារណរដ្ឋប្រជាមានិត ដោយបង្ហាញពីសក្តានុពលសំបូរបែប...
រដ្ឋបាលខេត្តឧត្តរមានជ័យបានក្លាយជាខេត្តទី៧ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់ជាផ្លូវការនូវការចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ ដែលបានចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរួចរាល់ ដែលជាសមិទ្ធផលសំខាន់មួយក្នុងការពង្រឹងការគ្រប់គ្រងរដ្ឋបាលដែនដី និងការរៀបចំផែនការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែច្បាស់លាស់។ ពិធីនេះប្រព្រឹត្តិធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្ដម វុឌ្ឍី វណ្ណារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, និងឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីជំនាញ អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ ជាច្រើនរូបទៀត...
ភ្នំពេញ៖ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤ ឆ្នាំទី២ បានបន្តបើកកិច្ចប្រជុំដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧។ គិតត្រឹមថ្ងៃទី១៤ ខែកញ្ញាកន្លងទៅ កិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា សរុបមានចំនួន ៥លើក ក្នុងនោះមានកិច្ចប្រជុំត្រីភាគីចំនួនពីរលើករួចហើយ។ ជាលទ្ធផល តំណាងកម្មករនិយោជិត បានស្នើនូវតួលេខកំណើនរបស់ខ្លួនពីរផ្សេងៗគ្នា ដែលសហជីពភាគច្រើនស្នើតួលេខ កំណើន...
ភ្នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានប្រាប់ BTV នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នេះថា តាមសំណុំរឿងដែលអង្គភាពប្រឆាំងអំពើពុករលួយបានជូនទៅអយ្យការ និងចៅក្រមស៊ើបសួររបស់តុលាការរាជធានី , មេឃុំព្រែកខ្សាច់ ឈ្មោះ រៀម រុំ ត្រូវបានចោទប្រកាន់ទទួលសំណូកពីមេអនឡាញស្គេម និងចូលរួមរៀបចំក្រុមអនឡាញស្គេមនៅលើដីរបស់ខ្លួនផ្ទាល់។ រីឯជនត្រូវជាប់ពីរនាក់ទៀត ជា សុទ្ធ និង...
ក្រសួងបរិស្ថាន សហការជាមួយអង្គការសម្អាតទន្លេ សមុទ្រ និងស្ថាប័នពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះ បានរៀបចំពិធីអបអរសាទរទិវាសម្អាតពិភពលោក លើកទី០៩ ស្ថិតនៅសួនច្បារនាងប្រាជ្ញាបារមី ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ នៅអង្គពិធីឯកឧត្តម អ៊ាត សីលា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាតំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ទិវាសម្អាតពិភពលោក លើកទី៩ ឆ្នាំ២០២៦ ប្រារព្ធធ្វើឡើងក្រោមមូលបទ «ការចូលរួម...
រយៈពេលបីឆ្នាំ នៃរាជរដ្ឋាភិបាលអាណត្តិទី៧នេះ អាជ្ញាធរមានសមត្ថកិច្ច បានបង្ក្រាបបទល្មើសគ្រឿងញៀនជាង បីម៉ឺនករណី និងបានឃាត់ខ្លួនជនសង្ស័យជាង៨ម៉ឺននាក់។ របាយការណ៍របស់ក្រសួងមហាផ្ទៃ បានបង្ហាញថា គិតចាប់ពីដើមអាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា ពោលនៅខែសីហា ឆ្នាំ២០២៣ រហូតដល់ឆមាសទី១ នៃឆ្នាំ២០២៦នេះ សមត្ថកិច្ចចម្រុះ គិតចាប់ពីថ្នាក់ជាតិ ដល់រដ្ឋបាលក្រោមជាតិ ចំណុះក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀន សរុប៣៤,១៤៩ករណី និងបានឃាត់ជនសង្ស័យ ៨៧,៣៨២នាក់ និងដកហូត និងរឹបអូសសារធាតុញៀនគ្រប់ប្រភេទជាង២៦តោន ។ ក្រសួងមហាផ្ទៃ...
ជនបរទេសចម្រុះជាតិសាសន៍ប្រមាណជាង ៧ម៉ឺននាក់ ដោយក្នុងនោះមានជិត ៣ម៉ឺននាក់ពាក់ព័ន្ធការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបទល្មើសផ្សេងៗ ត្រូវបានបណ្តេញចេញពីកម្ពុជា។ ការបណ្តេញចេញនេះ គឺក្នុងរយៈពេល៣ឆ្នាំ ដោយគិតចាប់ពីឆ្នាំ ២០២៣ ដល់ត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦។ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានថ្លែងថា ការបណ្តេញជនបរទេសខុសច្បាប់ និងពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺចាប់ពីឆ្នាំ២០២៣ មកដល់ត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ មានចំនួនសរុប...
រាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជាផ្លូវការយ៉ាងខ្លាំងក្លាជាថ្មីទៀត ប្រឆាំងនឹងកងកម្លាំងប្រដាប់អាវុធថៃ ដែលបានប្រើគ្រឿងចក្រធុនធ្ងន់ឈូសឆាយដី និងជីកប្រឡាយ នៅក្បែរបង្គោលព្រំដែនលេខ៩ នៃតំបន់តាទុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។ នេះបើតាមសេចក្ដីថ្លែងការរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះថា កម្ពុជាចាត់ទុកសកម្មភាពនេះថា ជាការរំលោភបំពានយ៉ាងច្បាស់លើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជា...