ស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែសីហានេះ បានរៀបចំពិធីលើកទង់ជាតិ ដើម្បីរំលឹកខួបលើកទី៨១ នៃឯករាជ្យភាពនៃសាធារណរដ្ឋឥណ្ឌូនេស៊ី។ ក្នុងឱកាសនោះ ក៏បានផ្តល់ឱកាសដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសឥណ្ឌូនេស៊ី និងកម្ពុជាផងដែរ ដោយមានការអញ្ជើញចូលរួមពីតំណាងកងយោធពលខេមរភូមិន្ទ និងនគរបាលជាតិកម្ពុជា ដែលជាដៃគូសំខាន់ៗក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ លោក គ្រីស្នាជី (Krishnajie Partadiredja) ភារធារីស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា នៅក្នុងកម្មវិធីនេះ បានមានប្រសាសន៍ឱ្យដឹងថា វឌ្ឍនភាពដែលប្រទេសឥណ្ឌូនេស៊ីទទួលបាននៅថ្ងៃនេះ គឺជាលទ្ធផលនៃការតស៊ូ និងការលះបង់របស់អ្នកកាន់តំណែងមុនៗ និងជាការទទួលខុសត្រូវរបស់ស្ថានទូតក្នុងការបន្តការតស៊ូក្នុងការស្វែងរកប្រទេសឥណ្ឌូនេស៊ីដែលមានអធិបតេយ្យភាព យុត្តិធម៌...
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គព្រះរាជហឬទ័យស្តេចយាងសម្ភោធអគារវិមានសាមគ្គីភាព នៃព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានថ្លែងប្រាប់ BTV ថា តាមការគ្រោងទុកព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូងព្រះអង្គព្រះរាជហឬទ័យស្តេចយាងសម្ភោធអគារវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។ ដូចដែលបានដឹងគ្រោងសម្ពោធយូរហើយ ប៉ុន្តែនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ គឺជាពេលវេលាដែលព្រះករុណាជាអង្គម្ចាស់ព្រះសព្វព្រះរាជហឫទ័យ។...
ព្រឹត្តិការណ៍ជិះកង់ដើម្បីទេសចរណ៍បៃតងភ្នំដា និងការសិក្សា លើកដំបូង ដែលធ្វើដំណើរចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ប្រាសាទភ្នំដា ស្រុកអង្គរបូរី ខេត្តតាកែវ បានបញ្ចប់ដោយជោគជ័យ ដោយមានកីឡាករ-កីឡាការិនីចូលរួមសរុប ៨០០នាក់ ដោយមានការអញ្ជើញចូលរួមពិធីបើក និងចូលរួមជិះកង់ជូនដំណើរពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ព្រមទាំងទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ក្រោយក្បួនកក់ធ្វើដំណើរដល់គោលដៅ ប្រកបដោយសុវត្ថិភាព។ ព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំនេះ រៀបចំដោយសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិភ្នំដា នៃគម្រោងស្តារវិស័យទេសចរណ៍សហគមន៍ពីវិបត្តិកូវីដ-១៩ ក្រោមមូលនិធិឥតសំណងរបស់មូលនិធិជប៉ុនសម្រាប់វិបុលភាព និងភាពធន់នៅអាស៊ី...
អ្នកជំនាញក្នុងវិស័យចិញ្ចឹមសត្វ បានណែនាំឱ្យកសិករចិញ្ចឹមមាន់សាច់ និងមាន់យកស៊ុត ផ្អែកលើ តម្រូវការទីផ្សារ ជាជាងបង្កើនការចិញ្ចឹមតាមគ្នា ខណៈការផ្គត់ផ្គង់សាច់មាន់ និងស៊ុតមាន់មានការកើនឡើងខ្ពស់ជាងតម្រូវការ អាចប៉ះពាល់ដល់តម្លៃ និងធ្វើឱ្យអ្នកចិញ្ចឹមប្រឈមនឹងការខាតបង់ជាពិសេសកសិករខ្នាតតូច។ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានណែនាំឱ្យកសិកររៀបចំផែនការផលិតកម្មដោយផ្អែកលើតម្រូវការទីផ្សារ មុននឹងសម្រេចចិត្តបង្កើនចំនួនសត្វចិញ្ចឹម។ការចិញ្ចឹមដោយធ្វើតាមគ្នា ដែលមិនបានពិនិត្យពីស្ថានភាពទីផ្សារ អាចបណ្តាលឱ្យផ្គត់ផ្គង់កើនឡើងខ្ពស់ជាងតម្រូវការ ហើយអាចជំរុញឱ្យតម្លៃធ្លាក់ចុះដែលធ្វើឱ្យកសិករប្រឈមនឹងការខាត់បង់។ បច្ចុប្បន្ន តម្រូវការមាន់សាច់មានប្រមាណ ២០ម៉ឺនក្បាលក្នុងមួយថ្ងៃ ខណៈតម្រូវការស៊ុតមាន់ និងស៊ុតទា មានប្រមាណ ៤លានគ្រាប់ក្នុងមួយថ្ងៃ។...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញបន្តជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដើម្បីតម្រង់ទិសក្នុងការអនុវត្តការងារនិងតួនាទីភារកិច្ច ឱ្យកាន់តែមានប្រសិទ្ធភាព នៅសាលាខេត្តកំពង់ចាម។ ក្នុងជំនួបសំណេះសំណាលកាលពីរសៀលថ្ងៃទី១៦ សីហា ឆ្នាំ២០២៦កន្លងទៅ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានឱ្យប្រជាពលរដ្ឋ “មានហូប មានប្រើ មានបាន និងមាន រហូត” ដែលធានា...
ប្រជាពលរដ្ឋដែលមានបញ្ហាជំងឺភ្នែកចំនួន ២៧០ នាក់ មកពីស្រុកចំនួន៣ ក្នុងខេត្តកំពង់ធំ ទទួលបានការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យរុស្ស៉ី នៅក្រោមកិច្ចសហការរវាងធនាគារជាតិនៃកម្ពុជា, អង្គការជំនួយមនុស្សធម៌សុខភាពអូស្ត្រាលី, មូលនិធិចក្ខុខ្មែរ និងផ្នែកចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងសហការី នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ បាន អញ្ជើញចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលមានបញ្ហាជំងឺភ្នែកចំនួន ២៧០ នាក់ មកពីស្រុកសណ្តាន់ ស្រុកប្រាសាទសំបូរ និងស្រុក...
ខេត្តកំពត៖ នារសៀលថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារលើស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ខេត្តកំពត ដោយមានការចូលរួមពី ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត ថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីរខេត្តកំពត និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធផងដែរ។ គោលបំណងសំខាន់នៃការចុះពិនិត្យវឌ្ឍនភាពនេះ គឺដើម្បីសិក្សា និងវាយតម្លៃលើការអនុវត្តគម្រោងប្រតិបត្តិការ និងថែទាំប្រព័ន្ធទឹកកខ្វក់ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការបន្តគាំទ្រដល់ការលើកកម្ពស់សុខុមាលភាព និងអនាម័យរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពត...
ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បាននិងកំពុងរួមចំណែកពង្រឹងបណ្តាញដឹកជញ្ជូនជាតិ និងការតភ្ជាប់រវាងតំបន់កណ្តាល និងភូមិភាគឦសាននៃប្រទេស លើកកម្ពស់ប្រសិទ្ធភាពនៃការដឹកជញ្ជូនទំនិញ ទិន្នផលកសិកម្ម និងផលិតផលកសិ-ឧស្សាហកម្ម ព្រមទាំងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ការវិនិយោគ ប្រព័ន្ធឡូជីស្ទីក និងសកម្មភាពសេដ្ឋកិច្ច-សង្គមនៅតាមបណ្តោយតំបន់តភ្ជាប់ សំដៅលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សូមជម្រាបថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ និងផ្លូវតភ្ជាប់ បានបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ និងបានបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាអចិន្ត្រៃយ៍ ចាប់តាំងពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ។...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលអត់ដីពិតប្រាកដ សូមចុះឈ្មោះជាមួយអជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានដីចៀសវាងការកាប់ទន្ទ្រានដីព្រៃដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ។ សម្ដេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាលមានកម្មវិធីសម្រាប់ផ្តល់ដីជូនប្រជាពលរដ្ឋដែលអត់មានដីពិតប្រាកដ ដូចជាកម្មវិធី «គម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច»-LASED (Land Allocation for Social and Economic...
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះឆន្ទៈរបស់កីឡាករ-កីឡាការិនី ទាំងជាតិ និងអន្ដរជាតិ ដែលបានរួបរួមគ្នាចូលរួមជិះកង់ ដើម្បីផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា ពិសេសនៅតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ដ្រ នៃប្រាសាទភ្នំដា។ ការកោតសរសើរនេះ បន្ទាប់ពីសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិ ភ្នំដា ព្រមជាមួយក្លឹបជិះកង់អូដាកកម្ពុជា និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានសហការគ្នារៀបចំព្រឹត្តិការណ៍ «ជិះកង់ដើម្បីទេសចរណ៍បៃតងភ្នំដា និងការសិក្សា» ដោយចេញដំណើរពីវិមានឯករាជ្យ រាជធានីភ្នំពេញ ឆ្ពោះទៅប្រាសាទភ្នំដា ស្ថិតនៅស្រុកអង្គរបូរី ខេត្តតាកែវ...