ភ្នំពេញ៖ សកម្មភាពដឹកជញ្ជូនទំនិញរបស់កម្ពុជា ដើម្បីបម្រើដល់វិស័យផលិតកម្ម និងការនាំចេញ កំពុងមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ ខណៈក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៦នេះ ការដឹកជញ្ជូនទំនិញតាមកំពង់ផែស្វយ័តភ្នំពេញកើនឡើង ២៤% និងការដឹកជញ្ជូនតាមផ្លូវអាកាសកើនឡើង ១៧%។ កំណើននេះស្របពេលសកម្មភាពផលិតកម្ម និងការនាំចេញមានភាពមមាញឹក ជាពិសេសក្នុងរដូវកាលដែលតម្រូវការដឹកជញ្ជូនអន្តរជាតិកើនឡើង។ របាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា ក្នុងរយៈពេលខែឆ្នាំ២០២៦ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសសម្រេចបានចំនួន ៦៦,៥៥៩ តោន កើនឡើង ១៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក ការដឹកជញ្ជូនទំនិញ-ប្រេងឥន្ធនៈ...
នៅក្នុងកិច្ចសម្ភាសន៍ស្តីពីការចរចាប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ ភាគីសហជីពបានបង្ហាញជំហរមួយប្រកបដោយការប្រុងប្រយ័ត្ន ដោយសង្កត់ធ្ងន់លើ «តុល្យភាពរវាងការចង់បានប្រាក់ឈ្នួលខ្ពស់ និងការរក្សាស្ថិរភាពការងារ» ដើម្បីធានាថា កម្ពុជានៅតែរក្សាបាននូវភាពប្រកួតប្រជែង និងទាក់ទាញការវិនិយោគ។ ជួបសម្ភាសន៍ជាមួយ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា (NLC) កាលពីថ្ងៃទី១៧ ខែកញ្ញាកន្លងទៅ លោកបានឱ្យព័ត៌មាន ប៊ីធីវី ដឹងថា ក្នុងនាមជាអ្នកការពារសិទ្ធិកម្មករពិតជាចង់បានការដំឡើងប្រាក់ឈ្នួលខ្ពស់ជូនដល់កម្មករដូចគ្នា ប៉ុន្តែចំពោះមុខគឺត្រូវគិតគូរដោះស្រាយដាច់ខាតនូវស្ថិរភាពការងារ ការរក្សាអ្នកវិនិយោគចាស់ និងការទាក់ទាញអ្នកវិនិយោគថ្មី។ លោកបន្តថា គិតត្រឹមឆ្នាំ២០២៦ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា គឺខ្ពស់ជាងវៀតណាម...
កម្ពុជានាំចេញកសិផល និងផលិតផលកែច្នៃចេញពីវិស័យកសិកម្ម នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៦ មានទឹកប្រាក់សរុបប្រមាណ ជាង ៣,២ ពាន់លានដុល្លារអាមេរិក ដោយបច្ចុប្បន្នការនាំចេញកសិផលស្រស់ និងផលិតផលដែលកែច្នៃរួច បានកំពុងគាំទ្រកំណើនៃ ការនាំចេញសរុបរបស់កម្ពុជា។ ក្រសួងពាណិជ្ជកម្ម បានបង្ហាញរបាយការណ៍នាំចេញប្រភេទទំនិញ និងកសិផលសំខាន់ៗរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងរយៈ ពេល ៨ ខែ ឆ្នាំ២០២៦, ដោយក្នុងនោះមានប្រភេទទំនិញជាច្រើន រួមជាមួយការនាំចេញកសិផលពីវិស័យកសិកម្ម បាននិង កំពុងគាំទ្រដល់ការនាំចេញរបស់កម្ពុជា...
កម្ពុជានាំចេញទំនិញសំខាន់ៗទៅកាន់ទីផ្សារជប៉ុន នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៦ មានទឹកប្រាក់សុរបជាង ១,២ ពាន់លាន ដុល្លារអាមេរិក កើនជាង ២២ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំមុន ដោយទីផ្សារមួយនេះឈរក្នុងលំដាប់ទី៤ នៃការនាំចេញសរុប របស់កម្ពុជា។ ជុំវិញការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ជប៉ុន ឃើញថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការផ្លាស់ប្តូរពាណិជ្ជកម្ម នៃប្រទេសទាំងពីរ បានកើនឡើងជាបន្តបន្ទាប់ និងមានសមតុល្យពាណិជ្ជកម្មប្រហាក់ប្រហែលគ្នា ដោយទីផ្សារប្រទេសជប៉ុនបានកំពុង គាំទ្រដល់ការនាំចេញរបស់កម្ពុជា ឈកក្នុងលំដាប់ទី៤...
ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់មេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួកពីបទស៊ីសំណូក, សមគំនិតក្នុងអំពើរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសម្អាតប្រាក់។ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះថា ចំពោះសំណុំរឿងដែលបញ្ជូនមកពីអង្គភាពប្រឆាំងអំពើពុករលួយ តំណាងអយ្យការបានសម្រេច ចោទប្រកាន់ ដូចខាងក្រោម៖ ១-ឈ្មោះ រៀម រុំ ភេទប្រុស (ឃាត់ខ្លួន) ពីបទស៊ីសំណូក, សមគំនិតក្នុងអំពើរៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសម្អាតប្រាក់ តាមមាត្រា...
នៅរសៀលថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ ២០២៦ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Koula Sohianou ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋស៊ីប (Cyprus) ចូលជួបជូនសារតាំងនិងសម្តែងការគួសមវិមានសាមគ្គីភាព។ តាមប្រភពព័ត៌មានពីឯកឧត្តមជាធីរិទ្ធអ្នកនាំពាក្យសម្តេចតេជោឱ្យដឹងថាក្នុងជំនួបទទួលសារតាំងនេះសម្តេចតេជោប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាមព្រះករុណាព្រះមហាក្សត្រ បានសម្ដែងការស្វាគមន៍ និងអបអរសាទរចំពោះលោកជំទាវ Koula Sohianou ដែលទទួលបានការតែងតាំង ជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋស៊ីប ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេចបានសម្ដែងក្តីសង្ឃឹមថា...
នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម អ៊ីរ៉ាកលី អាសាសវីលី (Irakli Asashvili) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសហ្សកហ្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ សម្ដេចតេជោ លើកទឹកចិត្តឱ្យរដ្ឋាភិបាល កម្ពុជា...
រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា នៅក្នុងបរិបទបច្ចុប្បន្ននេះ សង្គ្រាមព័ត៌មានក៏ជាសង្គ្រាមួយដ៏ស្រួចស្រាវផងដែរ ដោយជនមួយចំនួនបានប្រើប្រាស់ព័ត៌មានក្លែងក្លាយដើម្បីគោលដៅនយោបាយ គោលដៅសេដ្ឋកិច្ច និងបំផ្លិចបំផ្លាញនៅទំនាក់ទំនង ឬក៏កេរ្តិ៍ឈ្មោះ។ផលប៉ះពាល់ដែលចេញមកពីព័ត៌មានក្លែងក្លាយ គឺបានធ្វើឲ្យប៉ះពាល់ទៅដល់អារម្មណ៍ ទៅដល់ការពិត ទៅដល់ការសម្រេចចិត្ត ក៏ដូចជាបង្កើតមានមានបញ្ហាផ្សេងៗ។ ការបញ្ជាក់នេះ បន្ទាប់ពីបិទវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការ ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែង ក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាននៅក្នុងតំបន់មេគង្គ-ឡានឆាង» នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។ ឯកឧត្តម នេត្រ ភក្ត្រា...
ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលសមាគម ក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងាររៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី៣៨ វេទិកាធុរកិច្ច និងមហាសន្និបាតសហព័ទ្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន VECONAC លើកទី២៥ ដែលនឹងប្រព្រឹត្តទៅនាខែតុលា ឆ្នាំ២០២៦ខាងមុខ។ ជាកិច្ចចាប់ផ្តើម ក្រុមការងារគណៈកម្មការជំនាញទាំង៦នៃលេខាធិការដ្ឋានVECONAC បានធ្វើរបាយការណ៍ពីការប្រុងប្រៀប និងអនុវត្តបាន...
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយឆ្ពោះទៅរកភាពកសាងបរិយាកាសព័ត៌មាន ដែលមានភាពធន់ស្របទៅតាមរចនាបទរបស់ខ្លួន។ ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ មានសារសំខាន់កាន់តែខ្លាំងសម្រាប់ប្រទេសនៅក្នុងតំបន់មេគង្គ-ឡានឆាង ។ ក្រសួងព័ត៌មានរៀបចំ «វេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការ ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែង ក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាននៅក្នុងតំបន់មេគង្គ-ឡានឆាង» នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា វេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការ ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយមានសារសំខាន់កាន់តែខ្លាំងលើកសម្រាប់ប្រទេសនៅក្នុងតំបន់មេគង្គ-ឡានឆាង គឺជាវិធីសាស្ត្រពង្រឹងបូរណភាពព័ត៌មាន លើកកម្ពស់ទំនាក់ទំនងប្រកបដោយទំនួលខុសត្រូវ...