ក្រុងឌីលី: ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលទីម័រឡេស្តេ ចុះអនុស្សរណៈយោគយល់ ដើម្បីបង្កើតក្របខណ្ឌបន្ថែម ក្នុងការ ពង្រឹងកិច្ចសហប្រតិបត្តិការលើការទូទាត់ឌីជីថល នវានុវត្តន៍ផ្នែកហិរញ្ញវត្ថុ និងការពង្រឹងការតភ្ជាប់ផ្នែកហិរញ្ញវត្ថុ តាមរយៈការតភ្ជាប់ ប្រព័ន្ធទូទាត់ឆ្លងដែន។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ កន្លងមកនេះ បានចុះ អនុស្សរណៈយោគយល់ ស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ទ្វេភាគីលើប្រព័ន្ធទូទាត់ឌីជីថល និងការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន ជាមួយ ឯកឧត្តម Helder...
ភ្នំពេញ៖ កិច្ចប្រជុំបិទទ្វាររបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ ដឹកនាំដោយលោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា បានបិទបញ្ចប់នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសាធារណរដ្ឋសិង្ហបុរី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាភ្នាក់ងារកម្ពុជា ដឹកនាំគណៈប្រតិភូកម្ពុជា និងក្រុមអ្នកច្បាប់ បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ ខណៈប្រតិភូភាគីថៃ ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី Sihasak...
ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ នៅថ្ងៃទី១៤ ខែកញ្ញានេះ បាន បន្តក្រើនរំលឹកដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់នៃកងពល គប្បីត្រូវត្រៀមលក្ខណៈជាប្រចាំសម្រាប់ការងារសង្រ្គោះ និងជួយសង្រ្គោះពលរដ្ឋរងគ្រោះគ្រោះមហន្តរាយនានាដែលកើត ចេញជាយកថាហេតុណាមួយ ជាពិសេសគឺគ្រោះទឹកជំនន់នេះតែម្តង។ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានលើកឡើងថា កងទ័ពត្រូវមានការយល់ដឹង ប្រុងប្រយ័ត្ន និងតាមដានសភាពការណ៍ជាប្រចាំ ដើម្បីអាចឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រប់ស្ថានការណ៍។ ជាពិសេស ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន...
ភ្នំពេញ៖ ស្ពានទ័ព ឬស្ពានអូរជីក គឺជាស្ពានបុរាណដ៏សំខាន់មួយនៃអរិយធម៌ខ្មែរ ដែលត្រូវបានសាងសង់ឆ្លងកាត់ស្ទឹងស្រែង នៅលើបណ្តាញផ្លូវបុរាណតភ្ជាប់ពីរាជធានីអង្គរទៅកាន់ក្រុងវិមាយបុរៈ ឬប្រាសាទភិមាយបច្ចុប្បន្ន ស្ដិតក្នុងខេត្តឧត្តរមានជ័យ។ ស្ពាននេះមិនត្រឹមតែជាសំណង់បុរាណប៉ុណ្ណោះទេ ប៉ុន្តែជាសក្ខីភាពដ៏រស់រវើកនៃវិស្វកម្ម ប្រព័ន្ធគមនាគមន៍ និងភាពរីកចម្រើននៃអាណាចក្រខ្មែរនាសម័យអង្គរ។ នេះបើតាមឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ឯកឧត្តមបានថ្លែងថា ស្ពានទ័ពត្រូវបានសាងសង់ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នាចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ហើយត្រូវបានចាត់ទុកថាជាស្ពានបុរាណដ៏ធំ និងវែងបំផុតមួយដែលសាងសង់ក្នុងរជ្ជកាលព្រះអង្គ។ ស្ពានមានប្រវែងប្រមាណ ១៥០ម៉ែត្រ កម្ពស់ប្រមាណ ១០ម៉ែត្រ...
ខេត្តកណ្ដាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងអាជ្ញាធរក្រុងតាខ្មៅ និងជំនាញពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យផ្ទាល់នៅទីតាំងការដ្ឋានសាងសង់ និងកែលម្អច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។ ការចុះពិនិត្យការដ្ឋាននាឱកាសនេះ ធ្វើឡើងក្នុងគោលបំណងតាមដានវឌ្ឍនភាពការងារ ពិនិត្យលើទិដ្ឋភាពបច្ចេកទេស និងជំរុញដំណើរការសាងសង់ឱ្យប្រព្រឹត្តទៅដោយរលូន ធានាបាននូវគុណភាព សុវត្ថិភាព និងបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្នុងសកម្មភាពចុះពិនិត្យនោះ...
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំបានបង្ហាញការកោតសរសើរយ៉ាងខ្លាំង និងផ្តល់រង្វាន់លើកទឹកចិត្ត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់សិស្សានុសិស្ស ដែលប្រឡងជាប់និទ្ទេស A ចំនួន ៣១នាក់ ក៏ដូចជាសិស្សជ័យលាភីទាំងអស់សរុបចំនួន ២៤៨៥នាក់ នៅក្នុងស្រុកអូររាំងឪ ពញាក្រែក និងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ សម្រាប់ការខិតខំប្រឹងប្រែង...
ភ្នំពេញ៖ ភាគីសហជីពតំណាងកម្មករនិយោជិត នៅក្នុងកិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមាវិស័យកាត់ដេរ លើកទី២ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញានេះ បានបង្ហាញតួលេខចំនួន២ផ្សេងៗគ្នា ដើម្បីស្នើសុំដំឡើងសម្រាប់ឆ្នាំ២០២៧ខាងមុខ ទី១.ចំនួន ១៥,៣ដុល្លារ និងទី២.ចំនួន ៤០,៦ដុល្លារ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន២ដូចគ្នា គឺកត្តាសង្គម និងកត្តាសេដ្ឋកិច្ច។ សូមបញ្ជាក់ថា ដូចទៅនឹងឆ្នាំមុនៗដែរ កិច្ចប្រជុំប្រាក់ឈ្នួលអប្បបរមា គឺត្រូវធ្វើបទបង្ហាញដើម្បីឱ្យភាគីទាំងពីរ គឺភាគីនិយោជក និងភាគីសហជីពតំណាងកម្មករនិយោជិតឱ្យបានជ្រាប ហើយយោងតាមបទបង្ហាញលក្ខណៈវិនិច្ឆ័យចំនួន២នេះ ទី១.គឺផ្អែកទៅលើកត្តាសង្គម ដែលផ្តោតទៅលើស្ថានភាពគ្រួសារ អាត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ និងទី២.ផ្អែកទៅលើកត្តាសេដ្ឋកិច្ច...
និស្សិតអាហារូបករណ៍សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ថ្លែងថា អាហារូបករណ៍របស់សម្ដេច បានផ្ដល់ចំណេះដឹង និងឱកាសការងារ ដល់ពួកគេ ជួយឱ្យឆ្លងផុតពីភាពក្រីក្រ។ លោក ឈីវ សុបញ្ញា និស្សិតឆ្នាំទី១ សិក្សាជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី រស់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ប្រាប់ BTV នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ ថា លោកទទួលដំណឹង ពីអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...
លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា បានបង្ហាញមោទនភាពយ៉ាងខ្លាំង ចំពោះព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោលលំដាប់ពិភពលោក ដែលប្រមូលផ្តុំដោយកីឡាករល្បីៗមកពីជុំវិញពិភពលោក ត្រូវមកប្រកួតប្រជែងជើងឯកលើទឹកដីព្រះរាជាណាចក្រកម្ពុជា។ ការលើកឡើងនេះ បន្ទាប់ពីលោកបានចូលរួមសន្និសីទ ស្ដីពីការប្រកាសផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោលអាជីពកម្រិតអន្តរជាតិធំៗទាំង២ គឺពានរង្វាន់ Vattanac Legends Championship និង Vattanac Tour Championship ដែលគ្រោងប្រព្រឹត្តទៅពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខ នៅទីលានវាយកូនហ្គោល...
ភ្នំពេញ៖ សារមន្ទីរតេជោសន្តិភាព ដែលស្ថិតក្រោមការគ្រប់គ្រងរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដឹកនាំដោយ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រដ៏ធំមួយស្ថិតនៅក្នុងខេត្តសៀមរាប។ សារមន្ទីរនេះត្រូវបានកសាងឡើងក្នុងគោលបំណងថែរក្សាមរតកប្រវត្តិសាស្ត្រ រំលឹកដល់ទុក្ខសោកនាដកម្មនៃសង្គ្រាម និងផ្សព្វផ្សាយវប្បធម៌សន្តិភាពសម្រាប់មនុស្សជាតិ។ សារមន្ទីរតេជោសន្តិភាព មានទម្រង់អគារដ៏ប្លែក៖ ផ្នែកខាងក្រោមមានរាងការ៉េទំហំ ១០៨ ម៉ែត្រ គុណ ១០៨ ម៉ែត្រ និងផ្នែកខាងលើមានរាងមូលអង្កត់ផ្ចិត ៥២ ម៉ែត្រ។ អគារនេះមាន ២...