(ស្វាយរៀង)៖ ពលរដ្ឋ និងយុវជនមកពីគ្រួសារក្រីក្រជិត ៤ពាន់នាក់ មានជំនាញ មានការងារធ្វើបន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាលជំនាញដោយឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។ បើយោងតាមវិទ្យាស្ថាន គិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ មកត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នេះមានយុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅសរុប ៣,៦០៣នាក់ ដែលទទួលបានអាហារូបករណ៍ ១.៥លានរបស់សម្ដេចធិបតី ក្នុងនោះមានក្រុមដេលកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១,៥៤៩នាក់។ ក្នុងខែសីហានេះ វិទ្យាស្ថានដដែលគ្រោងនឹងបើកវគ្គបណ្ដុះបណ្ដាលចំនួន៧ បន្ថែមទៀតដែលផ្ដោតលើជំនាញសំខាន់ៗដូចជា ការដំឡើងបណ្តញអគ្គិសនីក្នុងអគារ,...
កិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រ ក្នុងជំហានជាយុទ្ធសាស្ត្រដើម្បីពង្រឹងកិច្ចគាំពារបរិស្ថានរួមជាមួយការលើកកម្ពស់វិស័យពាណិជ្ជកម្ម និងការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។ ក្រសួងបរិស្ថាន និងក្រសួងពាណិជ្ជកម្ម បានប្រកាសចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) រួមគ្នាស្តីពី «ការជំរុញកិច្ចគាំពារគុណភាពបរិស្ថាន ក្នុងវិស័យពាណិជ្ជកម្ម» នៅទីស្តីការក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ ពិធីចុះហត្ថលេខានេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីស្មារតីសាមគ្គីភាព និងការប្តេជ្ញាចិត្តខ្ពស់រវាងស្ថាប័នទាំងពីរ ក្នុងការធានាថាដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា ត្រូវដើរទន្ទឹមគ្នាយ៉ាងជិតស្និទ្ធជាមួយកិច្ចគាំពារបរិស្ថាន ជាពិសេសការឆ្លើយតបទៅនឹងស្តង់ដារអន្តរជាតិ រួមទាំងប្រព័ន្ធអនុគ្រោះពន្ធបន្ថែម (GSP+) ដែលតម្រូវឱ្យមានការអនុវត្តយ៉ាងតឹងរ៉ឹងលើការការពារបរិស្ថាន...
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន នៅក្នុងរយៈពេល ៧ ខែ ឆ្នាំ២០២៦ មានទំហំទឹកប្រាក់ជាង ១៣,៦ ពាន់លានដុល្លារអាមេរិក កើន ឡើងជិត ២៤ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំមុន ដោយក្នុងនោះការនាំចេញរបស់កម្ពុជាបាននិងកំពុងបន្តនិន្នាការកើនឡើង ដែលគាំទ្រដោយការរនាំចេញផលិតផលជាចម្បង។ ជុំវិញការដោះដូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន នៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦, បើយោងតាមរបាយការណ៍អគ្គនាយក ដ្ឋានគយ និងរដ្ឋាករកម្ពុជា ការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរ មានទំហំទឹកប្រាក់សរុបប្រមាណជាង ១៣,៦ ពាន់លានដុល្លារ អាមេរិក កើនឡើងជិត...
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ និងសិក្ខាសាលាផ្សព្វផ្សាយស្តីពីយុទ្ធសាស្រ្តជាតិ ស្តីពីការ អភិវឌ្ឍធុរកិច្ចថ្មីឆ្នាំ២០២៦-២០៣០ ដែលជាកម្លាំងចលករដ៏សំខាន់ ក្នុងការរុញច្រានការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការចូលរួមចំណែក សម្រេចឱ្យបាននូវចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជាឆ្នាំ២០៥០។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦...
ភ្នំពេញ៖ដំណើរការសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី ១០-១១ ខែសីហា ឆ្នាំ២០២៦។ មុខវិជ្ជាប្រឡងមានចំនួន ៧មុខវិជ្ជា ដោយថ្នាក់វិទ្យាសាស្ត្រមាន ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា ភាសាបរទេស អក្សរសាស្ត្រខ្មែរ រូបវិទ្យា និងគណិតវិទ្យា។ ថ្នាក់វិទ្យាសាស្ត្រសង្គមមានមុខវិជ្ជា ផែនដីនិងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា និងអក្សរសាស្ត្រខ្មែរ។ នេះបើតាមលទ្ធផល កិច្ចបប្រជុំ...
ភ្នំពេញ៖នៅថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១០:៣០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចផ្ទះប្រជាជនស៊ីវិលចំនួន ១១៤ខ្នង រងផលប៉ះពាល់ទាំងស្រុង ហើយប្រជាជនសរុបចំនួន...
កំពង់ឆ្នាំង ៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦នេះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា «ការចូលជាសមាជឹកសហគមន៍កសិកម្មទំនើបក្នុងខេត្តកំពង់ឆ្នាំង បានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាកសិករនៅក្នុងសហគមន៍ ទាំងបច្ចេកទេស ការដាំដុះ ការផលិត និងការលក់ចេញ។» លោកបានបន្តថា៖ ការចូលក្នុងសហគមន៍កសិកម្មទំនើបនេះ គឺបានរួមចំណែក និងផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រជាកសិករ ដោយក្នុងនោះកសិករទទួលបានដូចជា ការគាំទ្រផ្នែកបច្ចេកទេស ហេដ្ឋារចនាសម្ពន្ធ និងមធ្យោបាយផលិតកម្មទំនើប ការពិភាក្សាយោបល់...
ភ្នំពេញ៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦នេះ ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៥ (CfRV) នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអូស្ត្រាលី អ៊ីតាលី លុចសំបួ និងនូវែលសេឡង់ ព្រមទាំង UNDP និងដៃគូអភិវឌ្ឍន៍ទាំងអស់ ចំពោះការបន្តគាំទ្រ និងភាពជាដៃគូដ៏មានតម្លៃក្នុងវិស័យសកម្មភាពមីននៅកម្ពុជា។ ឯកឧត្តមបណ្ឌិត លី ធុជ...
បន្ទាយមានជ័យ៖ កងកម្លាំងយោធា និងសមត្ថកិច្ចការពារព្រំដែនភូមិសាស្ត្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៥:៥០ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ បង្ក្រាបទំនិញថៃឆ្លងដែនដោយខុសច្បាប់ ពីសំណាក់ក្រុមឈ្មួញលួចនាំចូលមកកម្ពុជា (សាច់បង្កក់នាំពីថៃចូលមក) ។ នេះបើតាមលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគ៥។ សូមបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាសបញ្ជាឱ្យមានការស៊ើបអង្កេតទ្រង់ទ្រាយធំ និងបង្ក្រាបរាល់ការនាំចូលទំនិញខុសច្បាប់ពីប្រទេសថៃ ជាពិសេសករណីសាច់បង្កក និងទំនិញរត់ពន្ធតាមច្រកព្រំដែនគោក។ វិធានការក្តៅនេះត្រូវបានធ្វើឡើងបន្ទាប់ពីកម្ពុជាបានរកឃើញឃ្លាំងស្តុកសាច់បង្កកខុសច្បាប់ជាច្រើនកន្លែងនៅក្នុងរាជធានីភ្នំពេញកាលពីពាក់កណ្ដាលឆ្នាំ២០២៦នេះ។...
ភ្នំពេញ៖ នៅថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១០:២០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចសាលាបឋមសិក្សាតេជោមរកត ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត...