គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២៦នេះ កម្ពុជាមានរោងចក្រកំពុងដំណើរការដែលចុះបញ្ជីនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានចំនួនសរុប ៣.៣៥៧ រោងចក្រ ដោយមានទុនវិនិយោគសរុបប្រមាណ ២៨ ប៊ីលានដុល្លារ អាមេរិក កើនឡើង ៦,២ ប៊ីលានដុល្លារអាមេរិក ធៀបរយៈពេលដូចគ្នាឆ្នាំមុន។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងក្នុងពិធីសម្ពោធជាផ្លូវ ការ ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ,...
អ្នកផ្សះផ្សាឯករាជ្យទាំងបួនរូបរបស់កម្ពុជា និងថៃ គ្រោងនឹងធ្វើការជ្រើសរើសប្រធានគណៈកម្មការផ្សះផ្សាដើម្បីដោះស្រាយជម្លោះសមុទ្រ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។ ការគ្រោងនឹងជ្រើសប្រធានគណៈកម្មការដើម្បីដោះស្រាយជម្លោះសមុទ្រ គឺបន្ទាប់ពីអ្នកផ្សះផ្សាឯករាជ្យទាំងបួនរូប បានស្នើសុំពេលវេលា ដើម្បីពិចារណាឱ្យបានហ្មត់ចត់ថា គួរតែងតាំងឥស្សរជនរូបណាជាប្រធានគណៈកម្មការផ្សះផ្សា។ រដ្ឋមន្ត្រីការបរទេសថៃបានលើកឡើងថា ប្រទេសថៃ និងកម្ពុជា ត្រូវបានគេរំពឹងថានឹងជ្រើសរើសប្រធាននៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ សម្រាប់គណៈកម្មការដែលមានសមាជិកប្រាំរូប ដែលដោះស្រាយជម្លោះសមុទ្រ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ។ ឯកឧត្តម ចាន់ រតនា...
ក្រសួងអប់រំ យុវជន និងកីឡា បន្តព្រមានចាត់វិធានការដាច់ខាតតាមផ្លូវច្បាប់ លើជនណាក៏ដោយដែលផ្សព្វផ្សាយពីប្រធានវិញ្ញាសា អាត្រាកំណែ សន្លឹកកិច្ចការបេក្ខជន ក៏ដូចជាសន្លឹកសម្រង់ពិន្ទុ។ ការព្រមានជាថ្មីនេះ ធ្វើឡើងក្រោយ ការប្រឡងបាក់ឌុបបានបិទបញ្ចប់ទៅ ចូលដល់ដំណើរការកំណែសន្លឹកកិច្ចការ។ ដំណើរការសំណេររយៈពេលពីរថ្ងៃកន្លងផុតទៅយ៉ាងណាក្ដី ក្រសួងអប់រំ យុវជន និងកីឡា នៅតែចេញសារព្រមានចាត់វិធានការផ្លូវច្បាប់ជាដាច់ខាត លើជនណាក៏ដោយដែលប្រព្រឹត្តិខុសពីការហាមប្រាមរបស់ក្រសួង។ ក្រសួងអប់រំ ហាមមិនឱ្យថតចម្លង បង្ហោះ ឬផ្សព្វផ្សាយប្រធានវិញ្ញាសា អាត្រាកំណែ សន្លឹកកិច្ចការបេក្ខជន និងសន្លឹកសម្រង់ពិន្ទុ ក្នុងដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២៦។...
រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានផ្ញើសារអំពាវនាវដល់សប្បុរសជន បន្តចូលរួមគាំទ្រ មូលនិធិអភិរក្សដំរីស្រុក អៃរាវត្តា ដើម្បីថែរក្សា ការពារ អភិរក្ស និងបង្កើនចំនួនដំរីស្រុកនៅកម្ពុជា សម្រាប់កូនចៅជំនាន់ក្រោយបានឃើញ និងប៉ះពាល់សត្វដំរីដោយផ្ទាល់។ កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅក្នុងកម្មវិធីសប្បុរសធម៌ រៃអង្គាសថវិកា ប្រចាំឆ្នាំ២០២៦ របស់សមាគមអភិរក្សដំរីស្រុក អៃរាវត្តា រៀបចំនៅរាជធានីភ្នំពេញ ដោយមានការយាង និងអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសពីទីប្រឹក្សាជាន់ខ្ពស់អមព្រះរាជខុទ្ទកាល័យ ព្រះមហាក្សត្រ រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន រដ្ឋមន្រ្ដីក្រសួងធនធានទឹក...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ធ្លាប់បានមានប្រសាសន៍បញ្ជាក់ថា គោលដៅចម្បងនៃការអនុវត្តកាតព្វកិច្ចយោធា គឺការកសាងនូវសង្គមមួយប្រកបទៅដោយធនធានមនុស្សដែលមានវិន័យ សីលធម៌ សមត្ថភាព មនសិការស្នេហាជាតិខ្ពស់ មានភាពអង់អាចក្លាហាន មានឆន្ទៈមោះមុត និងត្រៀមខ្លួនរួចជាស្រេចគ្រប់ពេលវេលា ដោយហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ ដោយឥតលក្ខខណ្ឌ។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានរម្លឹកឡើងវិញតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះថា ប្រមុខរាជរដ្ឋាភិបាលមានក្តីប្រាថ្នាចង់ឃើញយុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់រូបមានមោទនភាព...
អ្នកវិភាគយល់ថា បច្ចុប្បន្នប្រទេសថៃកំពុងជួបបញ្ហាផ្ទៃក្នុង ដោយព្យាយាមទាញបញ្ហាជាមួយប្រទេសជិតខាង ជាពិសេសប្រទេសកម្ពុជាចូលដើម្បីបង្វែរស្ថានការណ៍បញ្ហាផ្ទៃក្នុង។ មានប្រសាសន៍ក្នុងកិច្ចសម្ភាសជាមួយBTV នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយអន្តរជាតិនៅរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ថៃជាប្រទេសមួយមានបញ្ហាផ្ទៃក្នុងច្រើន ដូចដែរយើងបានដឹងហើយថា ប្រទេសថៃអនុញ្ញាតឱ្យដាំដុះកញ្ចា មានន័យថា ការផលិតគ្រឿងញៀននៅប្រទេសថៃមានភាពទូលំទូលាយណាស់។ រីឯការគ្រប់គ្រងអាវុធនៅថៃ គ្មានសណ្តាប់ធ្នាប់នោះទេ ដោយសារពលរដ្ឋមានសិទ្ធិកាន់កាំភ្លើងច្រើន ហើយអ្វីដែរល្បីនៅប្រទេសថៃមួយទៀត គឺសំបូរកន្លែងសប្បាយ អញ្ជឹងពេលមានកន្លែងសប្បាយបែបនេះ បញ្ហាអសន្តិសុខនៅក្នុងប្រទេសក៏មានច្រើនដែរ ដូច្នេះហើយបើប្រទេសថៃអត់មានបញ្ហាជាមួយប្រទេសជិតខាងនោះទេ...
រហូតមកដល់បច្ចុប្បន្ន តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ (TVET 1,5M) របស់រាជរដ្ឋាភិបាលកម្ពុជា កត់សម្គាល់ឃើញថា បានជួយឱ្យយុវជនជាច្រើននាក់មានជំនាញពិតប្រាកដ និងឆាប់មានចំណូល។ បន្ថែមពីនេះ កម្មវិធីនេះ បានជំរុញការតភ្ជាប់យុវជនទៅកាន់វិស័យឯកជន ឬការចាប់ផ្តើមមុខរបរខ្លួនឯង។ កម្មវិធីថ្នាក់ជាតិដ៏មានសារៈសំខាន់នេះ បាននិងកំពុងប្រែក្លាយជីវភាពយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ឱ្យក្លាយជាកម្លាំងពលកម្មជំនាញដែលមានសក្តានុពល។ ក្នុងរយៈពេលត្រឹមតែ ៤ ទៅ ៦ខែប៉ុណ្ណោះ សិក្ខាកាមមិនត្រឹមតែទទួលបានការបណ្តុះបណ្តាលទ្រឹស្តី និងការអនុវត្តផ្ទាល់ពីគ្រូឧទ្ទេសដែលមានបទពិសោធន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀត ដើម្បីសម្រួលដល់ការសិក្សាថែមទៀតផង។...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក បានបញ្ជាក់ជាថ្មីនុវការបេ្ដជ្ញាចិត្តក្នុងការបន្ដពង្រឹងកិច្ចសហប្រតិបត្តការល្អរវាងមន្ត្រីអនុវត្តច្បាប់នៃប្រទេសទាំងពីរ ក៏ដូចជា ការបន្តនូវកិច្ចសន្ទនា និងការចែករំលែកព័ត៌មានគ្នាទៅវិញទៅមក សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ការប្រឆាំងការសម្អាតប្រាក់ ក៏ដូចជាការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។ ការប្ដេជ្ញាចិត្តនេះ បានធ្វើឡើងតាមរយៈ ជំនួបរវាង ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទទួលជួបលោកស្រី Aleks Zittle ភារធារីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងសហការី ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ កាលពីរសៀលថ្ងៃពុធ...
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះថា ក្នុងចំណោមផ្ទៃដីដាំដុះដំណាំស្រូវជាង ២៥ម៉ឺនហិកតា ដែលបានរងផលប៉ះពាល់ពីគ្រោះរាំងស្ងួតក្នុងពេលកន្លងមកនេះ ក្នុងនោះចំនួន ១២៥០០ហិកតា ត្រូវបានខូចខាតទាំងស្រុង ខណៈដែល ៩៥% ទៀត ត្រូវបានជួយសង្គ្រោះ និងស្តារឡើងវិញបានទាន់ពេលវេលា។ ជាមួយគ្នានេះ ក្រសួងកសិកម្ម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានរួមកម្លាំងគ្នាយ៉ាងសកម្ម ក្នុងការចុះជួយអន្តរាគមន៍ដល់បងប្អូនប្រជាកសិករយើងក្នុងពេលកន្លងមក៕
ភ្នំពេញ៖ ការប្រើប្រាស់រថយន្តអគ្គិសនី (EV) នៅកម្ពុជា កំពុងមាននិន្នាការកើនឡើងជាលំដាប់ ដែលជំរុញឱ្យតម្រូវការស្ថានីយសាករថយន្ត EV កាន់តែមានសារៈសំខាន់ ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកំពុងជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យដល់ប្រមាណ ៤០% និងចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងឆ្ពោះទៅរកគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាកំពុងមាននិន្នាការកើនឡើងគួរឱ្យកត់សម្គាល់ ស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធគាំទ្រក៏ត្រូវបានពង្រីកជាបន្តបន្ទាប់។ បច្ចុប្បន្ន កម្ពុជាមានស្ថានីយសាកយានយន្តអគ្គិសនីកើនដល់ប្រមាណ ៤០០ទូសាក នៅទូទាំងប្រទេស។ នេះបើតាមអគ្គិសនីកម្ពុជា។ ជាមួយគ្នានេះ កំណើននៃការចុះបញ្ជីយានយន្តអគ្គិសនីក៏បង្ហាញពីការកើនឡើងយ៉ាងឆាប់រហ័ស។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន...