ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅរសៀលនេះ បានបង្ហោះសារលើបណ្ដាញសង្គមថា “កុំឱ្យការចោទប្រកាន់បង្វែរយើងចេញពីសំណួរស្នូល… សាធារណជនគួរយល់ឱ្យច្បាស់ថា ការលើកឡើងការចោទប្រកាន់ច្រើន មិនមានន័យថា មានទឡ្ហីករណ៍ផ្លូវច្បាប់ខ្លាំងជាងនោះទេ”។ ការលើកឡើងនេះ គឺក្រោយការស្តាប់សេចក្តីថ្លែងការណ៍បើករបស់ភាគីកម្ពុជា និងថៃ នៅចំពោះមុខគណៈកម្មការផ្សះផ្សាក្រោម អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នៅក្នុងកិច្ចប្រជុំលើកទី១ របស់គណៈកម្មការផ្សះផ្សា នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា នេះ។ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា...
លោកជំទាវ ស៊ីលឃ័រ រើហ៊្វ័រ (Silke Röfer) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការប្ដេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការលើកកម្ពស់នូវទំនាក់ទំនងរវាងកម្ពុជា និងអាល្លឺម៉ង់ឲ្យកាន់តែរឹងមាំបន្ថែមទៀត។ លោកជំទាវ ស៊ីលឃ័រ រើហ៊្វ័រ បានបង្ហាញ ការប្ដេជ្ញាចិត្ត បែបនេះ ក្នុងឱកាស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង នារសៀលថ្ងៃទី១៥ ខែកញ្ញា...
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចេញសេចក្តីថ្លែងការណ៍ បដិសេធការចោទប្រកាន់ និងការអះអាងដោយគ្មានមូលដ្ឋានរបស់ភាគីថៃ ថាកម្ពុជាបានយកទីតាំងបេតិ កភណ្ឌវប្បធម៌សម្រាប់ធ្វើជាគោលបំណងយោធា ខណៈការចោទប្រកាន់នេះត្រូវបានក្រសួងវប្បធម៌កម្ពុជា ចាត់ទុកថាជាការបំភ្លៃព័ត៌មាន និងមានបំណងគេចវេសមិនទទួលខុសត្រូវរបស់ថៃ ដែលបានបំផ្លិចបំផ្លាញប្រាសាទបុរាណ កម្ពុជាជាច្រើនកន្លែងក្នុងអំឡុងពេលឈ្លានពានមកលើកម្ពុជា ហើយលើសពីនេះទៀតទាហានថៃបានលួច យកវត្ថុបុរាណនៅក្នុងប្រាសាទខ្នាររបស់កម្ពុជាថែមទៀតផង។ តាមរយៈសេចក្តីថ្លែងការណ៍បដិសេធនេះ ក្រសួងវប្បធម៌កម្ពុជា បានប្រាប់ទៅភាគីថៃថាកម្ពុជា មិនមែនជារដ្ឋដែលធ្លាប់បំផ្លាញបេតិកភណ្ឌវប្បធម៌នោះឡើយ និងពុំមានទីតាំងបេតិកភណ្ឌវប្បធម៌ណា មួយត្រូវបានប្រើប្រាស់ជាមូលដ្ឋានយោធានោះទេ ផ្ទុយទៅវិញសកម្មភាពឈ្លានពានរបស់ថៃមកលើកម្ពុជា បានបង្កឲ្យមានការបំផ្លិចបំផ្លាញ និងការខូចខាតប្រាសាទបុរាណ...
(ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ) ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ – ក្នុងឱកាសចូលរួម កិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៣ នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Tamar Gabelnick នាយិកាយុទ្ធនាការអន្តរជាតិហាមឃាត់មីនប្រឆាំងមនុស្ស–សម្ព័ន្ធប្រឆាំងគ្រាប់បែកចង្កោម (ICBL-CMC) ។ ក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ប្រាប់...
នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងផែនការ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអនុញ្ញាតឱ្យលោកស្រី Sandra Bernklau តំណាងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះបានផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងការពង្រឹងទិន្នន័យ និងការវិភាគប្រជាជន ដើម្បីគាំទ្រការរៀបចំ និងអនុវត្តគោលនយោបាយឆ្លើយតបនឹងការប្រែប្រួលប្រជាសាស្ត្ររបស់កម្ពុជា។ ក្នុងឱកាសនេះ លោកស្រី Sandra Bernklau បានជម្រាបជូនអំពីផែនការយុទ្ធសាស្ត្រថ្មីរបស់ UNFPA...
ប្រទេសកម្ពុជា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ បានប្រារព្ធទិវាអូហ្សូនពិភពលោក ១៦ កញ្ញា ២០២៦ នៅខេត្តសៀមរាប ក្រោមប្រធានបទ «ពិធីសារម៉ុងរ៉េអាល់៖ សកម្មភាព សកលដើម្បីភពផែនដីត្រជាក់ជាងមុន» ក្នុងគោលបំណងសំដៅ បំផុសស្មារតី ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឱ្យយល់ដឹងកាន់តែច្បាស់ អំពីសារៈសំខាន់នៃស្រទាប់អូហ្សូនសម្រាប់ជីវិតលើ ភពផែនដី និងបន្តចូលរួមឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត សំដៅ ថែរក្សាការពារស្រទាប់អូហ្សូន និងកាត់បន្ថយ ការកើនកម្ដៅភពផែនដី។ ទិវានេះ បានអញ្ជើញនិងនិមន្តពីព្រះសង្ឃ...
កំពង់ស្ពឺ៖ ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសំរោងទង នៅព្រឹកថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យ គាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង គណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម (គណៈកម្មការទី៣) ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយនាក់ដឹកនាំខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរជំនាញជាសមត្ថកិច្ចរបស់គណៈកម្មការ...
នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គ.ជ.គ.ម. បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីភាពធន់នឹងគ្រោះមហន្តរាយ ដែលប្រព្រឹត្តទៅនៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។ ពិធីបើកកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមជាអធិបតីពី ឯកឧត្តម Ralph...
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអះអាងថា ប្រទេសកម្ពុជាកំពុងតែធ្វើដំណើរឆ្ពោះទៅកាន់តែជិតគោលដៅជាប្រទេសមានប្រភពថាមពលអគ្គិសនីកកើតឡើងវិញ៧០% ត្រឹមឆ្នាំ២០៣០។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ថ្លែងក្នុងកម្មវិធី «សប្តាហ៍ថាមពលស្អាត ឆ្នាំ២០២៦» នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦នេះ ថា បច្ចុប្បន្ន ប្រភពថាមពលកកើតឡើងវិញមានចំណែក ៦៣% នៃអនុភាពថាមពលអគ្គិសនីសរុបក្នុងស្រុករបស់កម្ពុជា។ ក្នុងនោះ ប្រភពចម្បងមានថាមពលវារីអគ្គីសនី និងថាមពលដើរដោយពន្លឺព្រះអាទិត្យ។ កម្ពុជាបំពេញបន្ថែមលើការផលិតថាមពលទាំងនេះ...