នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) បានអញ្ជើញចុះជួបសំណេះសំណាល ផ្សព្វផ្សាយសភាពការណ៍កម្ពុជា និងសមិទ្ធផលនានា ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ មន្ត្រីរាជការ និងប្រជាពលរដ្ឋ នៅស្រុកមេមត់ និងស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ។ ពិធីសំណេះសំណាលនេះ មានអ្នកចូលរួមសរុបចំនួន ៥៦៦នាក់ រួមមាន ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២, ឯកឧត្តមប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា,...
ភ្នំពេញ៖នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦នេះ នៅទីបញ្ជាការកណ្តាល CMAC រាជធានីភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់ ឬ CMAC) និងលោក Michael Raine ប្រធានអង្គការ APOPO ប្រចាំកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃយោគយល់គ្នារវាងអង្គភាព CMAC និងអង្គការ APOPO ក្រោមគម្រោង «ការគាំទ្រដល់ស្ថិរភាព និងការស្តារឡើងវិញនៅតាមបណ្តាខេត្តជាប់ព្រំដែននៃប្រទេសកម្ពុជា...
ក្រសួងទេសចរណ៍ ដៃគូម្ចាស់ជំនួយ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ អាជីវកម្មទេសចរណ៍ និងដៃគូនានាទៀត បានសហការជំរុញកាត់បន្ថយគម្លាត ការបណ្តុះបណ្តាលជំនាញទេសចរណ៍ជូនយុវជន និងតម្រូវការរបស់អាជីវកម្មទេសចរណ៍ និងការផ្តល់ឱកាសការងារជូនយុវជន។ នៅក្នុងពិភាក្សាពង្រឹងកិច្ចសហការសម្រាប់កម្លាំងពលកម្មជំនាញ និងសមត្ថភាពប្រកួតប្រជែងក្នុងវិស័យទេសចរណ៍ ថ្ងៃទី២៧ ខែតុលានេះ ក្រុមអ្នកជំនាញមកពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីៈ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ បានលើកឡើងថា គ្រប់ក្រុមហ៊ុនអាជីវកម្មដែលមានត្រូវការកម្លាំងពលកម្ម និងសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជូនយុវជនជាដើម គួរត្រូវពង្រឹងអភិបាលកិច្ចសហការ បង្កើនការទំនាក់ទំនង ពិភាក្សាកាត់បន្ថយគន្លាត និងដោះស្រាយអំពីតម្រូវការនានារបស់អាជីវកម្ម ការពង្រីកសមត្ថភាពបណ្តុះបណ្តាលជំនាញ និងការផ្តល់ឱកាសការងាររបស់យុវជនជាដើម ដើម្បីធនាថា...
ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូបង្គោល និងនាយក នាយិកា នៃសាលារៀនចំនួន ១៦០សាលា ដែលជាសាលារៀនគោលដៅរបស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ (ហៅកាត់ថា គ.វ.អ.)។ គោលបំណងនៃជំនួបថ្ងៃនេះ គឺដើម្បីចុះស្តាប់ដោយផ្ទាល់អំពីវឌ្ឍនភាពការងារ លទ្ធផលសម្រេចបាន និងបញ្ហាប្រឈមក្នុងការអនុវត្តកម្មវិធីសិក្សាថែមម៉ោង ព្រមទាំងធ្វើការវាយតម្លៃលើការអនុវត្តរបស់សាលាគោលដៅដែលបានអនុវត្តកន្លងមក ជាពិសេសស្វែងរកវិធីសាស្ត្របន្ថែមក្នុងការជំរុញការអប់រំនៅកម្រិតមូលដ្ឋានដើម្បីឈានទៅអាចអនុវត្តស្តង់ដានៃការបណ្តុះបណ្តាល និងគុណភាពការអប់រំកាន់តែល្អប្រសើរ ដោយឈរលើការផ្តល់ការអប់រំដល់សិស្សប្រកបដោយគុណភាព...
គណៈកម្មការរៀបចំការប្រឡងប្រជែង កំពុងរៀបចំ និងត្រួតពិនិត្យបច្ចេកទេសប្រព័ន្ធម៉ាស៊ីនថតចម្លង យ៉ាងតិចចំនួន ៧០គ្រឿង នៅមណ្ឌលកណ្តាលសម្រាប់ការតាក់តែង និងរៀបចំវិញ្ញាសា ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សា ផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលនឹងប្រព្រឹត្តទៅនាសម័យប្រឡងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងចំនួន៦។ ការរៀបចំម៉ាស៊ីនថតចម្លងក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់នេះ ធ្វើឡើងដើម្បីត្រៀមលក្ខណៈកម្រិតខ្ពស់សម្រាប់ដំណើរការបោះពុម្ព និងថតចម្លងសន្លឹកវិញ្ញាសាប្រឡង នាព្រឹកព្រលឹមថ្ងៃទី២៨ តុលា ស្អែកនេះ។ យន្តការនេះ ជាការត្រៀមជួយពន្លឿនល្បឿនការងារថតចម្លងឱ្យបានលឿនបំផុត ប្រកបដោយភាពសុក្រឹត ដើម្បីចាត់ចែងវេចខ្ចប់ និងដឹកជញ្ជូនបន្តទៅកាន់មណ្ឌលប្រឡងទាំង៦ ក្នុងរាជធានីភ្នំពេញ ឱ្យបានទាន់ពេលវេលាដាច់ខាត...
គណៈកម្មការរៀបចំការប្រឡងប្រជែង កំពុងរៀបចំ និងត្រួតពិនិត្យបច្ចេកទេសប្រព័ន្ធម៉ាស៊ីនថតចម្លង យ៉ាងតិចចំនួន ៧០គ្រឿង នៅមណ្ឌលកណ្តាលសម្រាប់ការតាក់តែង និងរៀបចំវិញ្ញាសា ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សា ផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលនឹងប្រព្រឹត្តទៅនាសម័យប្រឡងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងចំនួន៦។ ការរៀបចំម៉ាស៊ីនថតចម្លងក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់នេះ ធ្វើឡើងដើម្បីត្រៀមលក្ខណៈកម្រិតខ្ពស់សម្រាប់ដំណើរការបោះពុម្ព និងថតចម្លងសន្លឹកវិញ្ញាសាប្រឡង នាព្រឹកព្រលឹមថ្ងៃទី២៨ តុលា ស្អែកនេះ។ យន្តការនេះ ជាការត្រៀមជួយពន្លឿនល្បឿនការងារថតចម្លងឱ្យបានលឿនបំផុត ប្រកបដោយភាពសុក្រឹត ដើម្បីចាត់ចែងវេចខ្ចប់ និងដឹកជញ្ជូនបន្តទៅកាន់មណ្ឌលប្រឡងទាំង៦ ក្នុងរាជធានីភ្នំពេញ ឱ្យបានទាន់ពេលវេលាដាច់ខាត...
ភ្នំពេញ៖ ពលរដ្ឋបន្តនាំគ្នាទៅធ្វើជីវមាត្រ ដើម្បីផ្ទៀងផ្ទាត់ទន្និន័យបញ្ជីឈ្មោះឲ្យបានត្រឹមត្រូវ បម្រើឲ្យការបោះឆ្នោតនៅពេលខាងមុខ ។ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦នេះ ដែលជាថ្ងៃទី២០ហើយ នៃដំណើរការចុះឈ្មោះ ពិនិត្យបញ្ជីឈ្មោះ និងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ២០២៦ នៅសាលាសង្កាត់ចាក់អង្រែក្រោម នៃរដ្ឋបាលខណ្ឌមានជ័យ មានបងប្អូនប្រជាពលរដ្ឋបានបន្តនាំគ្នាទៅធ្វើជីវមាត្រឡើងវិញ ដើម្បីផ្ទៀងផ្ទាត់ទន្និន័យរបស់ខ្លួនឲ្យបានត្រឹមត្រូវត្រៀមសម្រាប់ការចូលរួមបោះឆ្នោត នៅឆ្នាំ២០២៧ និង២០២៨ខាងមុខ ។ លោកជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម នៃរដ្ឋបាលខណ្ឌមានជ័យ ឲ្យដឹងថា ក្នុងសង្កាត់របស់លោកមានប្រជាជនដែលត្រូវធ្វើជីវមាត្រ ប្រមាណ៦ពាន់នាក់...
ភ្នំពេញ៖ អ្នកវិភាគបានលើកឡើងថា រយៈពេលមួយឆ្នាំមកនេះ កម្ពុជានៅតែគោរពស្មារតីសន្តិភាពនៅទីក្រុងគូឡាឡាំពួរចុះហត្ថលេខារវាងនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយមានប្រធានាធិបតីសហរដ្ឋអាម៉េរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ធ្វើជាសាក្សី និងបានឆ្លុះបញ្ចាំងពីការប្រកាន់ភ្ជាប់នៅជំហរយ៉ាងមុតមាំក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ទៅលើកិច្ចការព្រំដែន។ លោក ហេង ម៉េងលី អ្នកវិភាគបានថ្លែងថា រយៈពេលមួយឆ្នាំនៃសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រវាងនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួរ ដោយមានប្រធានាធិបតីសហរដ្ឋអាម៉េរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ធ្វើជាសាក្សី...
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចចេញប្រកាសអន្តរក្រសួងរួមគ្នាមួយ ស្តីពីការកែសម្រួលកម្រិតអប្បបរមានិងពិដាននៃប្រាក់ឈ្នួលជាប់ភាគទានសម្រាប់ការអនុវត្តរបបសន្តិសុខសង្គម ដោយបានកំណត់ប្រាក់ឈ្នួលជាប់ភាគទានអប្បបរមាចំនួន ៦០ម៉ឺនរៀល និងប្រាក់ឈ្នួលជាប់ភាគទានពិដានចំនួន ១,៥លានរៀល។ យោងតាមប្រកាសអន្តរក្រសួង ចុះហត្ថលេខារួមគ្នាដោយ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់យ៉ាងច្បាស់ នៅក្នុងប្រការ១ ថា ប្រាក់ឈ្នួលជាប់ភាគទានសម្រាប់ការអនុវត្តរបបសន្តិសុខសង្គម ត្រូវបានកំណត់ឡើងវិញ...
ទីក្រុងយេរាវ៉ាន់, អាមេនី៖ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជារួមមានថ្នាក់ដឹកនាំក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា តំណាងអង្គការសង្គមស៊ីវិល ដៃគូអភិរក្ស តំណាងបណ្តាញយុវជន ស្រ្តី សហគមន៍ជនជាតិដើមភាគតិច និងវិស័យឯកជនមួយចំនួនទៀត ដើម្បី ចូលរួមក្នុងសន្និសីទកំពូលរបស់អង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៧ (COP17) ដែលប្រព្រឹត្តទៅនៅទីក្រុងយេរាវ៉ាន់ ប្រទេសអាមេនី ក្នុងគោលបំណងបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាលើកិច្ចការពារជីវៈចម្រុះ...