ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តែងចូលរួមក្នុងការពិនិត្យ ដំណើរការតាក់តែងវិញ្ញាសា ពិសេសគឺការជ្រើសរើសវិញ្ញាសាសម្រាប់គ្រប់ការប្រឡងជ្រើសរើសមន្ត្រី ក្នុងកំណែ ទម្រង់ថ្មីនេះ។ យន្តការជ្រើសរើសវិញ្ញាសាប្រឡងនេះ គឺជាការការពារ ការបែកធ្លាយវិញ្ញាសាប្រឡង។ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៦ នេះ បានរៀបចំការប្រឡងជ្រើសរើសមន្ត្រីចំនួន ២។ ទី ១ជាការប្រឡងជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារក្របខណ្ឌក្រសួងយុត្តិធម៌ រីឯការប្រឡងមួយទៀត ជាការ...
ទីក្រុងវៀងចន្ទន៍៖ ថ្លែងទៅកាន់ពិភពលោកតាមរយៈកិច្ចប្រជុំត្រួតពិនិត្យលើកទី៣ នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានគណៈប្រតិភូកម្ពុជា បានប្រកាសជំហរយ៉ាងច្បាស់របស់កម្ពុជា ក្នុងការប្រឆាំង និងថ្កោលទោសយ៉ាងដាច់ខាតចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម។ ឯកឧត្តមគូសបញ្ជាក់ទៀតថា កម្ពុជាបានចំណាយពេលជាង ៣៣ឆ្នាំ ក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយបានរំដោះផ្ទៃដីជាង ៣.៥០០ គីឡូម៉ែត្រការ៉េ និងកម្ទេចចោលយុទ្ធភណ្ឌគ្រឿងផ្ទុះរាប់លានគ្រាប់។ ទោះជាយ៉ាងណា កម្ពុជានៅមានផ្ទៃដីរាប់រយគីឡូម៉ែត្រការ៉េទៀតដែលនៅសេសសល់ពីសង្គ្រាម...
ប្រធាននាយកប្រតិបត្តិ និងតំណាងបុគ្គិលជនខ្ពស់ក្រុមហ៊ុន ឌឹ ផ្លរ៉ា ធ្វើសន្និសីទសារព័ត៌មាន ប្រកាសសម្ពោធជាផ្លូវការនូវផ្ទះម៉ូតថ្មី «វីឡា ឃ្វីន សេនតូ» ដែលជាវីឡាម៉ូតថ្មីនៃគម្រោងឌឹ សេនតូហ្សា ដើម្បីឆ្លើយតបនឹងការរស់នៅបែបប្រណិត ស៊ីវិល័យ និងទាន់សម័យ។ ក្រុមហ៊ុន ឌឹ ផ្លរ៉ា ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំ សន្និសីទសារព័ត៌មាន ប្រកាសដាក់សម្ពោធវីឡាទោលម៉ូតថ្មី ជំនាន់ចុងក្រោយ«វីឡា ឃ្វីន...
ភ្នំពេញ៖ គណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បានបើកកិច្ចប្រជុំលើកដំបូងរវាងកម្ពុជានិងថៃ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ នៅក្នុងប្រទេសសិង្ហបុរី។ កិច្ចប្រជុំប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ពីថ្ងៃទី១៤ ដល់១៦ ខែកញ្ញា ដោយសុន្ទរកថា បើកកិច្ចប្រជុំនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញា ស្អែកនេះ វេលាម៉ោង៨ព្រឹក ម៉ោងនៅកម្ពុជា។ សុន្ទរកថា បើករបស់កម្ពុជានឹងថ្លែងដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងារកម្ពុជាដោយមានការផ្សព្វផ្សាយជាសាធារណៈជា ៣ភាសា...
ការដោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមរយៈ UNCLOS ប្រទេសកម្ពុជាអាចមានប្រៀបខាងផ្លូវច្បាប់ ឯកសារ និងបទដ្ឋានគតិយុត្តនានា។ នេះបើតាមការយល់ឃើញរបស់អ្នកវិភាគគោលនយោបាយអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា។ បណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានមានប្រសាសន៍ថា ការណ៍ដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកដំបូង UNCLOS នៅប្រទេសសិង្ហបុរី ពាក់ព័ន្ធនឹងការដោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ...
គិតក្នុងរយៈពេល ២ថ្ងៃកន្លងទៅ នៃការរៀបចំពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ ព្រឹត្តិការណ៍នេះទទួលបានអ្នកចូលរួមទស្សនាសរុបចំនួនជាង ១១ម៉ឺន ២ពាន់នាក់ ក្នុងនោះចូលរួមដោយផ្ទាល់មានចំនួនជាង ៤ម៉ឺន ៧ពាន់នាក់ និងតាមប្រព័ន្ធអនឡាញជាង ៦ម៉ឺន ៥ពាន់នាក់។ យោងតាម លោកជំទាវ អ៊ូច ជាច័ន្ទមល្លិកា ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ នៅក្នុងពិធីបិទពិព័រណ៍ជាតិការងារ កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញាកន្លងទៅ បានលើកឡើងឱ្យដឹងថា បម្រែបម្រួលតម្រូវការជំនាញ និងមុខរបរ...
សហរដ្ឋអាមេរិកបានស្រូបយកមុខទំនិញរបស់កម្ពុជា នៅក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៦នេះ គិតជាទឹកប្រាក់សរុបមានចំនួនជាង ១០,៦ ពាន់លានដុល្លារអាមេរិក ត្រូវប្រមាណជិត ៤៤ ភាគរយ នៃការនាំចេញសរុបរបស់កម្ពុជា ដោយទីផ្សារមួយនេះបានកំពុងបន្តភាពរឹងមាំ នៃការនាំចេញទំនិញរបស់កម្ពុជា។ ជុំវិញទីផ្សារនាំចេញទំនិញរបស់កម្ពុជា ឃើញថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការនាំចេញរបស់កម្ពុជាមានកំណើន កើនឡើងជាបន្តបន្ទាប់ ដោយបានបង្ហាញឱ្យឃើញពីកិច្ចដំណើរល្អ នៅក្នុងខ្សែច្រវាក់ផលិតកម្ម ឧស្សាហកម្ម រោងចក្រ សហគ្រាសក្នុងស្រុក បាននិងកំពុងជំរុញដល់ការរីកលូតលាស់នៃសេដ្ឋកិច្ច និងបានបង្កើតនូវទំនុកចិត្តដល់វិនិយោគិន ក្នុងការមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា...
ឧត្តរមានជ័យ៖ អតីតសមាជិកមកពីគណបក្សនយោបាយផ្សេងៗចំនួន ៨១១នាក់ ដែលបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ត្រូវបានប្រកាសបញ្ចូល និងទទួលស្គាល់ជាផ្លូវការជាសមាជិក-សមាជិកា ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ពិធីប្រកាសបញ្ចូលសមាជិកថ្មីនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម មាន ចាន់យ៉ាដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំគណបក្ស គណបក្សស្រុក ឃុំ ភូមិ ជាច្រើនរូបទៀត ។ ក្នុងឱកាសនេះដែរ ឯកឧត្ដម មាន ចាន់យ៉ាដា...
ភ្នំពេញ៖ ក្នុងរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស កើតឡើងចំនួន៦៩ករណី បណ្តាលឱ្យមានមនុស្សស្លាប់៥០នាក់ និងរបួសធ្ងន់ស្រាលចំនួន ៨១នាក់។ ចំនួននេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីដើមខែសីហា អ្នកស្លាប់ថយចុះ ២នាក់ និងអ្នករបួសថយចុះ ៦នាក់។ យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ គ្រោះថ្នាក់ចរាចរណ៍ទាំងនោះ ភាគច្រើនកើតឡើងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កែប កំពត ព្រះសីហនុ...
នារសៀលថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងគណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍ពីទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី បន្ទាប់ពីបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព្រឹត្តិទៅពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុង គូឡាឡាំពួ ប្រទេសម៉ាឡេស៊ី...