នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រាបបង្គំទូលថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលក្រាបថ្វាយបង្គំគាល់...
នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាម សហរដ្ឋអាម៉េរិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងជំនួបនេះ, ឯកឧត្តមអនុរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគី សហរដ្ឋអាម៉េរិក-កម្ពុជា ជាពិសេស ក្នុងវិស័យការពារជាតិ។ ឯកឧត្តមបានគូសបញ្ជាក់ថា សហរដ្ឋអាម៉េរិកប្រកាន់ខ្ជាប់នូវកិច្ចសហប្រតិបត្តិការដែលឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក,...
សំណុំរឿងស្ត្រីម្ចាស់គណនីហ្វេសប៊ុក Mr.8 gaming ដែលផ្សព្វផ្សាយលក់ទូរស័ព្ទតាមអនឡាញ ហើយជេរប្រមាថអតិថិជនដែលជាកងទ័ព និងត្រូវបាននគរបាលទៅឃាត់ខ្លួនដល់លំនៅដ្ឋាន កំពុងស្ថិតក្នុងនីតិវិធីរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់ពីលោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានប្រាប់ទូរទស្សន៍ BTV នៅវេលាថ្ងៃត្រង់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។ ស្ត្រីរូបនេះឈ្មោះ ចិន្តា សុវណ្ណារី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅស្ថិតនៅបុរីML ផ្ទះលេខ១ ផ្លូវលេខ១ ភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាម្ចាស់គណនីហ្វេសប៊ុក Mr.8 gaming ដែលផ្សព្វផ្សាយលក់ទូរស័ព្ទតាមអនឡាញ ត្រូវបាននគរបាលខណ្ឌដង្កោ និងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញឃាត់ខ្លួនកាលពីវេលាម៉ោង០៧:៣០នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ពាក់ព័ន្ធករណីធ្វើឱ្យខូចទឹកចិត្តកងទ័ព ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ បន្ទាប់ពីឃាត់ខ្លួនសាកសួរមួយថ្ងៃនៅដំណាក់កាលនគរបាលយុត្តិធម៌ នៅព្រឹកថ្ងៃទី១៤ ខែសីហា...
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអំពាវនាវដល់សាធារណជនទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការផ្សព្វផ្សាយតាមរយៈ Facebook, TikTok និងបណ្ដាញសង្គមផ្សេងៗដែលអះអាងថា លោកអ្នកអាចទទួលបានទឹកប្រាក់ដោយគ្រាន់តែមើលវីដេអូ ឬបំពេញតាមការណែនាំ។ នេះបើយោងតាមសេចក្ដីជូនដំណឹងបន្ទាន់របស់ ក.ប.ទ.។ ក្រសួងប្រៃសណីយ៍បានបន្តឲ្យដឹងទៀតថា ជនខិលខូចអាចប្រើប្រាស់ការផ្សព្វផ្សាយទាំងនេះ ក្នុងបំណងទាក់ទាញឱ្យអ្នកប្រើប្រាស់ចុចលើតំណភ្ជាប់ ចូលរួមក្រុម (Join group) ទាក់ទងទៅគណនីណាមួយ ឬអនុវត្តតាមការណែនាំផ្សេងៗ ដោយបញ្ចូលព័ត៌មានគណនីធនាគារដើម្បីទទួលបានប្រាក់។ បន្ទាប់មក ជនខិលខូចអាចណែនាំឱ្យជនរងគ្រោះទាញយក ឬដំឡើងកម្មវិធីមេរោគ (Malware) ណាមួយ ដែលអាចមានសិទ្ធិគ្រប់គ្រងមុខងារមួយចំនួននៅលើទូរស័ព្ទ...
ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានអនុវត្តវិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបានផាកពិន័យយានយន្តល្មើសច្បាប់សរុបចំនួន ១៤.៨៦៧គ្រឿង នៅទូទាំងប្រទេស។ នេះបើយោងតាមរបាយការណ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចេញផ្សាយក្នុងកិច្ចប្រជុំ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ កាលពីថ្ងៃទី១១ ខែសីហាកន្លងទៅនេះ។ បើតាមរបាយការណ៍ ក្នុងចំណោមនោះ ទោចក្រយានយន្ត ឬម៉ូតូ និងត្រីចក្រយានយន្ត មាន ៩.៣៤៤គ្រឿង...
តំណាងសមាជិកសភាមកពី ១៦ ប្រទេសទូទាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានប្រកាសអនុម័តជាផ្លូវការនូវ «សេចក្តីថ្លែងការណ៍រួមភ្នំពេញ» ក្នុងឱកាសបិទបញ្ចប់កិច្ចប្រជុំលើកទី ៩ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល (APPFGH) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី ១១-១៣ ខែសីហា ឆ្នាំ ២០២៦។ សេចក្តីថ្លែងការណ៍រួមភ្នំពេញនេះ បានឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយរួមគ្នាយ៉ាងមោះមុត ក្នុងការជំរុញការគ្របដណ្តប់សុខភាពជាសកល (UHC)។ តាមរយៈការដោះស្រាយបញ្ហាប្រឈមស្នូលពីរគឺ ការទាញយកប្រយោជន៍ពីបច្ចេកវិទ្យា AI ប្រកបដោយអភិបាលកិច្ច និងសីលធម៌ ព្រមទាំង ការកសាងប្រព័ន្ធសុខាភិបាលដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីធានាសមធម៌និងកិច្ចការពារដល់ក្រុមមនុស្សងាយរងគ្រោះ ទូទាំងតំបន់រាប់ទាំងជនភៀសសឹកដោយសារសង្គ្រាមផងដែរ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និង អនុគណៈកម្មាធិការ វិនិយោគរាជធានី-ខេត្ត (អ.គ.វ.រ.ខ.) បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៣៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៥២៥លានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ បានប្រមាណ១៧ពាន់កន្លែង។ សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ក្នុងចំណោម ៣៣ គម្រោង គឺ ២៣ គម្រោង ត្រូវបានចុះបញ្ជី ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងទំហំទុនវិនិយោគប្រមាណ៤៩៤លានដុល្លារអាមេរិក និងអាចបង្កើត ការងារបានប្រមាណ៩ពាន់កន្លែង។ ដោយឡែក...
សៀមរាប៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ កំពុងពង្រឹងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយផ្តោតលើការផ្សារភ្ជាប់រវាងចំណេះដឹងទ្រឹស្តី និងការអនុវត្តជាក់ស្តែង តាមរយៈការផ្តល់ឱកាសឱ្យសិស្សានុសិស្សបានស្គាល់ដោយផ្ទាល់នូវរោងជាង ឧបករណ៍ បរិក្ខារបច្ចេកទេស និងបរិយាកាសសិក្សាដែលត្រៀមខ្លួនសម្រាប់ការអភិវឌ្ឍជំនាញ។ ក្នុងសកម្មភាពតម្រង់ទិសវិជ្ជាជីវៈកាលពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារការិយាល័យទំនាក់ទំនងរបស់វិទ្យាស្ថាន បានចុះផ្សព្វផ្សាយ និងផ្តល់ប្រឹក្សាអំពីជម្រើសសិក្សាជំនាញបច្ចេកទេសដល់សិស្សថ្នាក់ទី១២ នៅវិទ្យាល័យចំនួន៦ ក្នុងខេត្តសៀមរាប។ តាមរយៈសកម្មភាពនេះ សិស្សប្រមាណ ៥០ភាគរយ បានបង្ហាញចំណាប់អារម្មណ៍លើការសិក្សាជំនាញបច្ចេកទេស និងបានស្នើឱ្យវិទ្យាស្ថានរៀបចំទស្សនកិច្ចសិក្សា ដើម្បីអាចស្វែងយល់បន្ថែមអំពីកម្មវិធីសិក្សា រោងជាង ថ្នាក់រៀន និងឧបករណ៍បច្ចេកទេសដែលប្រើប្រាស់ក្នុងការបណ្តុះបណ្តាល។ ជាការឆ្លើយតប...
កណ្ដាល៖ នាព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការលទ្ធកម្ម (គ.ល) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារអន្តរក្រសួង រួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ចុះពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាពលើការងារគម្រោងចំនួន...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានបន្តលើកលែងការពិន័យចំពោះក្រុមហ៊ុនខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំនីមួយៗសម្រាប់រយៈពេល៦ខែបន្ថែមទៀត ហើយ ក្រសួងបានអំពាវនាវដល់ក្រុមហ៊ុនទាំងអស់ត្រូវបំពេញកាតព្វកិច្ចផ្លូវច្បាប់តម្កល់ប្រតិវេទន៍ប្រចាំឆ្នាំឱ្យបានទាន់ពេលវេលាតាមការកំណត់។ សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ដោយទទួលបានសំណូមពរជាបន្តបន្ទាប់ និងសង្កេតឃើញពីភាពចាំបាច់របស់ក្រុមហ៊ុន ដែលមានបំណងបំពេញកាតព្វកិច្ចតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ ប៉ុន្តែមានការខកខានមកបំពេញមិនទាន់កាលបរិច្ឆេទ ដូចដែលធ្លាប់បានជូនដំណឹងកន្លងមកតាមរយៈសេចក្តីជូនដំណឹងលេខ ០០៥១ ព.ណ.ចបព ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ស្តីពី ការលើកលែង ការពិន័យចំពោះក្រុមហ៊ុនខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ ឱ្យមកបំពេញកាតព្វកិច្ចរហូតដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។ ការណ៍នេះនាំឱ្យក្រសួងពាណិជ្ជកម្ម បានសម្រេចបន្តលើកលែង ការពិន័យចំពោះក្រុមហ៊ុនខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំនីមួយៗសម្រាប់រយៈពេល...