ក្នុងឆមាសទី១ ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បានកើតឡើង ១.២៧៩ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន៧៧៣នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១.៩៤៤នាក់។ ចំនួននេះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ កើនឡើង២១៣ករណី ស្មើ២០ភាគរយ ចំនួនអ្នកស្លាប់កើន៧៩ នាក់ស្មើ ១១ភាគរយ និងចំនួនអ្នករបួសកើន ៤៦៨នាក់ ស្មើ៣២ភាគរយ។ នេះបើតាមរបាយការណ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ យោងតាមរបាយការណ៍ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១១ ខែសីហានេះ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា...
ភ្នំពេញ៖នាព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមជា ភ្ញៀវកិត្តិយស និងថ្លែងសុន្ទរកថា នៅក្នុងពិធីសម្ពោធជាផ្លូវការ ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ លើកទី១០ ពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជាអន្តរជាតិ លើកទី១០ និងពិព័រណ៍ឧស្សាហកម្មប្លាស្ទិក កៅស៊ូ ការវេចខ្ចប់...
ភ្នំពេញ៖បច្ចុប្បន្នដំរីអាស៊ីនៅក្នុងព្រៃកម្ពុជាត្រូវបានប៉ាន់ប្រមាណថាមានប្រមាណចន្លោះពី ៤០០ ទៅ ៦០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ព្រៃធំៗ រួមមាន តំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើត ជាពិសេសខេត្តមណ្ឌលគិរី។ ចំណែកដំរីស្រុកនៅកម្ពុជា ត្រូវបានប៉ាន់ប្រមាណថាមានប្រមាណជាង៧០ក្បាលប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្រធានកិត្តិយសនៃសមាគមអភិរក្សដំរីអៃរ៉ាវត្តា បង្ហាញក្នុង «រាត្រីសមោសរដើម្បីអភិរក្សសត្វដំរី» កាលពីរាត្រីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ នៅរាធានីភ្នំពេញ។ ក្នុងឱកាសនោះឯកឧត្តម នេត្រ...
ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ មន្ទីរពេទ្យគន្ធបុប្ផា បានទទួលបានសេវាពិនិត្យ-ព្យាបាល និងផ្តល់សេវាសម្ភព ទារក កុមារ និងស្ត្រី មានផ្ទៃពោះ ចំនួនជាង ៦៩៤ ៧៥៣ ករណី ក្នុងនោះ ការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅចំនួន ៥១២ ៤៦៧ ករណី ព្រមទាំង បានដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យសម្រាប់ជំងឺធ្ងន់ធ្ងរចំនួន ១១៣ ៥៣៨ នាក់, ព្យាបាលកុមារឆ្លងជំងឺគ្រុនឈាម...
យុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តឈានចូលដល់ថ្ងៃទី២ ហើយ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ ដោយមានការអញ្ជើញចូលរួមយ៉ាងសកម្ម និងផុសផុលពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់។ ក្នុងយុទ្ធនាការជំរឿននាពេលនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាមកពីគ្រប់អង្គភាពចំណុះក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញមកបង្ហាញវត្តមាន ផ្ទៀងផ្ទាត់ទិន្នន័យផ្ទាល់ខ្លួន និងពិនិត្យផ្ទៀងផ្ទាត់ឯកសារយ៉ាងយកចិត្តទុកដាក់ ក្រោមការសម្របសម្រួលពីក្រុមការងារបច្ចេកទេសនៃក្រសួងមុខងារសាធារណៈ ដែលធ្វើឱ្យដំណើរការនៃការធ្វើជំរឿនប្រព្រឹត្តទៅដោយភាពស្និទ្ធស្នាល និងលឿនរហ័ស។ ការចូលរួមយ៉ាងសកម្ម និងខកខានមិនបានពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់នាពេលនេះ គឺស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់...
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់ ដើម្បីតម្រង់ទិសក្នុងការអនុវត្តការងារនិងតួនាទីភារកិច្ច ឱ្យកាន់តែមានប្រសិទ្ធភាព នៅក្រុងក្រចេះ ខេត្តក្រចេះ។ ក្នុងជំនួបសំណេះសំណាល កាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់លម្អិតពីគោលនយោបាយអាទិភាពទី៥ និងទី៦ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋគ្រប់រូប “មានហូប មានប្រើ មានបាន និងមានរហូត” ដោយសង្កត់ធ្ងន់លើសារ:សំខាន់នៃវិស័យកសិកម្មកម្ពុជាដែលធានាបានទាំងស្រុងនូវសន្តិសុខស្បៀងក្នុងគ្រប់កាល:ទេសៈ និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន។...
ភ្នំពេញ៖ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពជាសកលលើកទី៩ រយៈពេល ៣ថ្ងៃ ដែលសភាកម្ពុជាសហការជាមួយអង្គការសុខភាពពិភពលោក (WHO) រៀបចំធ្វើជាម្ចាស់ផ្ទះ ត្រូវបានបិទបញ្ចប់ប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នេះ នៅវិមានរដ្ឋសភា ជាមួយនឹងការឯកភាពជាឯកច្ឆន្ទអនុម័តនូវ «សេចក្តីប្រកាសទីក្រុងភ្នំពេញ»។ សេចក្តីប្រកាសនេះ មានគោលដៅប្រែក្លាយកិច្ចពិភាក្សា និងការផ្លាស់ប្តូរទស្សនទាននានាឱ្យទៅជាសកម្មភាពជាក់ស្តែង ដើម្បីលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់។ ពិធីបិទជាផ្លូវការ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប...
ភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(AIAI) កំពុងជំរុញការអភិវឌ្ឍន៍គម្រោង “អច្ឆរិយៈអង្គរ – Miracle Angkor” នៅអាកាសយានដ្ឋានសៀមរាបចាស់ ឱ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍នាពេលរាត្រី។ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល(SSCA) និង លោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន AIAI នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ បានជួបពិភាក្សាគ្នាអំពីវឌ្ឍនភាពប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ...
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះបានសរសេរបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក AOT គឺកែវភ្នែកនៃការពិត ដើម្បីការពារបទឈប់បាញ់ និងសន្តិភាពរវាងកម្ពុជា និងថៃ។ ឯកឧត្តមបានថ្លែងថា បទឈប់បាញ់មិនអាចការពារខ្លួនឯងបាននោះទេ! បើគ្មានការឃ្លាំមើល និងការផ្ទៀងផ្ទាត់ បទឈប់បាញ់អាចនៅសល់ត្រឹមតែជាការប្តេជ្ញាចិត្តលើក្រដាសប៉ុណ្ណោះ។ នេះហើយជាមូលហេតុដែលក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team-AOT) មានភាពចាំបាច់ក្នុងការរក្សាសន្តិភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តមរដ្ឋមន្រ្ដីបន្តថា នៅក្នុងស្ថានភាពព្រំដែនដែលមានភាពរសើប ឧបទ្ទវហេតុតូចមួយអាចក្លាយជាការចោទប្រកាន់...
ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួប ឯកឧត្តម Mesut Özcan ឯកអគ្គរដ្ឋទូតតួកគីយ៉េប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីការពង្រឹងមិត្តភាព ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកម្ពុជា និងតួកគីយ៉េ។ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានស្វាគមន៍ និងអបអរសាទរឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងឱកាសចូលកាន់តំណែងថ្មី ព្រមទាំងបញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជា...