ឯកឧត្តម គួច ចំរេីន អភិបាលខេត្តកណ្ដាលបានណែនាំដល់គណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្រុង-ស្រុក ទូទាំងខេត្តកណ្តាលដែលត្រូវខិតខំរៀបចំ និងពង្រឹងរចនាសម្ព័ន្ធសមាគមនៅមូលដ្ឋាន ឱ្យមានភាពរឹងមាំ ព្រមទាំងបន្តស្វែងរក និងបញ្ចូលសមាជិកអតីតយុទ្ធជន និងនិវត្តជនឱ្យបានកាន់តែច្រើន ដើម្បីឱ្យពួកគាត់ទទួលបានការយកចិត្តទុកដាក់ និងអត្ថប្រយោជន៍ពីសមាគមកាន់តែទូលំទូលាយ។ មានប្រសាសន៍ ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) ក្រុង-ស្រុក ទូទាំងខេត្តកណ្តាល ដែលបានរៀបចំឡើងនៅសាលប្រជុំសាលាខេត្តកណ្តាល នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥...
អ្នកនយោបាយបានបង្ហាញការជឿជាក់ថា សំណើរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចកល្រកម្ពុជា ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភានឹងសម្រេចបានក្នុងពេលឆាប់ៗខាងមុខ។ ការស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់ គឺផ្គុំជាមួយយន្តការដែលមានស្រាប់ដើម្បីធានាថាការត្រួតពិនិត្យអន្តរជាតិមានភាពរឹងមាំក្នុងការទប់ស្កាត់ការប៉ះទង្គិចគ្នាតាមព្រំដែន។ នៅក្នុងញត្តិរបស់គណបក្សនយោបាយបានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការផ្តល់ចេញនូវគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ស្នើឲ្យបង្កើតអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់ ដែលជាយន្តការការទូតសភា អន្តរជាតិ ដើម្បីសន្តិភាព និងចូលរួមតាមដានក្នុងការដោះស្រាយទប់ស្កាត់មហិច្ឆតាបង្កសង្គ្រាមឈ្លានពានរាំរៃ ដែលបង្កឡើងដោយរដ្ឋភាគីថៃបានឈ្លានពានមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ គណបក្សនយោបាយមើលឃើញថា ក្រោមគំនិតផ្តួចផ្តើមបង្កើតអ្នកសង្កេតការណ៍សភា សម្រាប់បទឈប់បាញ់ គឺជាយន្តការការទូតអន្តរសភា ដោយបានបង្ហាញអំពីតម្លៃសន្តិភាពរបស់កម្ពុជានៅលើតុអន្តរជាតិដោយប្រាប់ពិភពលោកថា...
ក្រុមហ៊ុន Grab Holdings Inc. សិង្ហបុរី កំពុងសិក្សាឈ្វេងយល់អំពីកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល លើគោលនយោបាយ នៃការបង្កើត និងគាំទ្រមជ្ឈមណ្ឌលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME Hub) ដើម្បីជួយជ្រោមជ្រែងដល់អាជីវកម្ម នៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៦ បានទទួលជួបសម្តែងការគួរសម...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១ ខែកញ្ញានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកកិច្ចប្រជុំត្រីភាគីជាផ្លូវការ ដើម្បីពិភាក្សា និងចរចាអំពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧ខាងមុខ។ សូមជម្រាបជូនថា កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្ដិទី៤ លើកទី២ ស្ដីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតផលស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៦ នេះ នឹងដឹកនាំដោយ ឯកឧត្តម ហេង សួរ...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជា បានថ្លែងអបអរសាទរចំពោះបេក្ខជនដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំនេះទាំងអស់ និងបានលើកទឹកចិត្តដល់បេក្ខជនដែលធ្លាក់ ចាប់យកឱកាសសិក្សាជំនាញវិជ្ជាជីវៈ។ តាមរយៈបណ្ដាញសង្គមនៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែតបានសរសេរយ៉ាងដូច្នេះថា «សូមចូលរួមអបអរសាទរ ក្មួយៗទាំងអស់ ដែលទទួលបានលទ្ធផលល្អប្រសើរ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥~២០២៦ នេះ» សម្ដេចធិបតីបានបន្តថា សម្រាប់ក្មួយៗ ដែលទទួលបានលទ្ធផលមិនគាប់ប្រសើរ សូមកុំបាក់ទឹកចិត្ត ហើយត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីប្រែក្លាយលទ្ធផលឱ្យបានគាប់ប្រសើរ...
អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ថ្លែងថា កម្ពុជានៅតែត្រូវការបន្ថែម នៃការបង្កើនការតភ្ជាប់រវាងវិនិយោគិនបរទេស និងសហគ្រាសក្នុងស្រុក ដើម្បីឱ្យការវិនិយោគមិនត្រឹមតែបង្កើតរោងចក្រ និងការងារ តែអាចបង្កើតការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា ការបណ្តុះបណ្តាលធនធានមនុស្ស និងការបង្កើតតម្លៃបន្ថែមកាន់តែច្រើន។ ការថ្លែងលើកឡើងបែបនេះរបស់ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា ទៅកាន់ធុរកិច្ចជាតិ-អន្តរជាតិ នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចចិន-អាស៊ាន ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។ ឯកឧត្តមអគ្គលេខាធិការបានលើកឡើងពីការកត់សម្គាល់ថា ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា...
ក្រសួងព័ត៌មាន បាន និងកំពុងអនុវត្តយ៉ាងសកម្ម និងម៉ឺងម៉ាត់បំផុតនូវយុទ្ធសាស្ត្រព័ត៌មានបែបបុរេសកម្មពាក់ព័ន្ធជម្លោះព្រំដែនកម្ពុជា-ថៃ ទៅកាន់សាធារណមតិជាតិ និងអន្តរជាតិឱ្យបានដឹងពីការពិត ដែលប្រទេសថៃរំលោភច្បាប់អន្តរជាតិ ដោយឈ្លានពានទឹកដីកម្ពុជា។ តាមរយៈបណ្តាញទំនាក់ទំនងតេឡេក្រាម នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានប្រាប់BTVឲ្យដឹងថា ក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្តផ្សព្វផ្សាយរបស់ក្រសួងព័ត៌មានទាក់ទងនឹងបញ្ហាព្រំដែន នៃការឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជា គឺក្រសួងព័ត៌មានបាន និងកំពុងអនុវត្តយ៉ាងសកម្ម និងម៉ឺងម៉ាត់បំផុតនូវយុទ្ធសាស្ត្រព័ត៌មានបែបបុរេសកម្ម ចាប់តាំងពីថ្ងៃដំបូងដែលភាគីថៃបានបង្កហេតុឈ្លានពានមកលើទឹកដីកម្ពុជា រហូតមកទល់ពេលនេះ និងបន្តទៅមុខទៀតក្នុងការបញ្រ្ជាបដល់សាធារណមតិជាតិ អន្តរជាតិ...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា បេក្ខជនប្រឡងជាប់បាក់ឌុបឆ្នាំនេះសរុប ១២៥ ៩៧៥នាក់ ត្រូវជា ៨៤.០៦ភាគរយ ខណៈជាប់និទ្ទេស A ចំនួន ២ ០២២នាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងចេញផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ។ បើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ របស់ក្រសួងអប់រំ បានឱ្យដឹងថា ការប្រកាសលទ្ធផល...
នៅថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៩:៣៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា...
នៅទីក្រុងញូវយ៉ក នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ថ្មីៗនេះ ដោយថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គកម្រិតខ្ពស់ ដើម្បីប្រារព្ធទិវាអន្តរជាតិប្រឆាំងនឹងការធ្វើតេស្តនុយក្លេអ៊ែរ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ (អ.ស.ប.) បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ដើម្បីសម្រេចបានពិភពលោកគ្មានអាវុធនុយក្លេអ៊ែរនិងគ្មានការសាកល្បងអាវុធនេះ ហើយក៏បានទទូចឱ្យប្រទេសទាំងអស់បង្ហាញឆន្ទៈនយោបាយដើម្បីធ្វើឱ្យសន្ធិសញ្ញាហាមប្រាមការសាកល្បងអាវុធនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយចូលជាធរមាន។ ឯកអគ្គរាជទូត ក៏បានស្វាគមន៍រដ្ឋមានអាវុធនុយក្លេអ៊ែរ ដែលចង់ចុះហត្ថលេខា និងផ្តល់សច្ចាប័នលើពិធីសារសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ដោយគ្មានខដាក់លក្ខខណ្ឌ ហើយអំពាវនាវដល់រដ្ឋមានអាវុធនុយក្លេអ៊ែរផ្សេងទៀតសូមឱ្យធ្វើដូចគ្នាដែរ៕