ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី១ ខែកញ្ញាតទៅ សមត្ថកិច្ចនឹងចាប់ផ្តើមរឹតបន្តឹងលើការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយមានការផាកពិន័យ ក្នុងនោះទីតាំងចំនួន៥ មានដូចជា រាជធានីភ្នំពេញ ខេត្តព្រះសីហនុ កណ្តាល កំពង់ស្ពឺ និងស្វាយរៀង នឹងត្រូវរឹតបន្តឹងខ្លាំងជាងគេ ដោយសារអត្រាគ្រោះថ្នាក់ចរាចរណ៍ខ្ពស់។ ការលើកឡើងនេះរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ ធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការប្រើប្រាស់សេវាកម្មធនាគារ កាណាឌីយ៉ា ក.អ...
តាមរបាយការណ៍ដែលលេខាធិការដ្ឋាននៃគណៈកម្មាការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ទទួលបានពីសមត្ថកិច្ចជំនាញរដ្ឋបាលខេត្តកោះកុង សមត្ថកិច្ចស្រុកគិរីសាគរ ចុះប្រតិបត្តិការលើទីតាំងសង្ស័យមានសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកាលពីថ្ងៃទី២៩ និងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។ ក្នុងប្រតិបត្តិការរយៈពេល ២ថ្ងៃនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៣៤ នាក់ ក្នុងនោះរួមមាន ជនជាតិចិន ៣៣ នាក់ (ស្ត្រីជនជាតិចិន ០៣ នាក់ និងស្ត្រីជនជាតិខ្មែរ ០១ នាក់)។...
ក្រសួងបរិស្ថាន បានរៀបចំកិច្ចសន្ទនាភាពជាដៃគូរវាងក្រសួងបរិស្ថាន និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិនៅកម្ពុជា (UNDP) នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៦ នាទីស្តីការក្រសួងបរិស្ថាន។ វេទិកានេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការអនុវត្តសសរស្តម្ភយុទ្ធសាស្ត្រការទូតបរិស្ថាន ដែលផ្តោតលើរបៀបវារៈសំខាន់ៗដែលស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និង យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន។ លោក Enrico Gaveglia នាយកប្រចាំប្រទេសនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការលើការការពារបរិស្ថាន ការអភិវឌ្ឍបៃតង និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ លោកនាយកអង្គការ UNDP បានលើកឡើងបន្ថែមថា UNDP...
មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ កោតសរសើរដល់កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប លើការងារស្ថាបនាផ្លូវក្រាលកៅស៊ូ ពីរជាន់ (DBST) និងថែទាំរហូតដល់បញ្ចប់ ដោយរក្សាគុណភាពផ្លូវល្អប្រសើរ ព្រោះផ្លូវជនបទគឺជាសរសៃឈាម បម្រើដល់ការធ្វើ ដំណើរ និងជម្រុញកំណើនសេដ្ឋកិច្ចនៅមូលដ្ឋាន។ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ...
នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ជិត គន្ធុល អគ្គធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បាននាំយកស្បៀងអាហារ រួមទាំងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ចៅៗ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងមហាឧបាសក...
ឧត្តរមានជ័យ៖ កាមេរ៉ាបង្កប់ក្នុងព្រៃ បានថតជាប់សត្វខ្លះៗក្នុងចំណោមសត្វច្រើនប្រភេទ ដែលកំពុងមានវត្តមានរស់នៅក្នុងព្រៃសង្ឃសហគមន៍រុក្ខាវ័ន ដូចជា សត្វទន្សាងគោព្រៃ ជ្រូកព្រៃ ឈ្លូស ជាដើម។ ព្រះតេជគុណ ថូ ធុរស់ ប្រធានព្រៃសង្ឃសហគមន៍រុក្ខាវ័ន បានមានសង្ឃដីកាឱ្យដឹងថា បច្ចុប្បន្ន ក្រោមកិច្ចការពារអភិរក្សយ៉ាងយកចិត្តទុកដាក់ សត្វព្រៃច្រើនប្រភេទ កំពុងមានវត្តមានបន្តពូជពង្សជាបន្តបន្ទាប់នៅក្នុងតំបន់នេះ។ ព្រះតេជគុណ បានឱ្យដឹងទៀតថា ព្រៃសង្ឃសហគមន៍រុក្ខាវ័ន មានទំហំធំល្វឹងល្វើយលាតសន្ធឹងជាប់ព្រំប្រទល់ក្រុងមួយ ស្រុកពីរ គឺក្រុងសំរោង ស្រុកអន្លង់វែង និងស្រុកចុងកាល់។ កត្តាជីវៈចម្រុះសម្បូរបែបនៃតំបន់នេះ...
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានណែនាំកម្លាំងជំនាញពង្រឹងកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងថ្នាក់ជាតិ និងអន្តរជាតិ (ច្រកទ្វារព្រំដែនគោក ទឹក និងផ្លូវអាកាស) ក្នុងការផ្លាស់ប្តូរព័ត៌មានសម្ងាត់ ដើម្បីទប់ស្កាត់ និងបង្រ្កាបខ្សែបណ្តាញជួញដូរគ្រឿងញៀន ដោយមិនលើកលែង សំដៅធានាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិ។ ជាមួយគ្នានេះ ការពង្រឹងវិន័យ ក្រមសីលធម៌ ជំនាញ វិជ្ជាជីវៈ រួមនិងការកសាងសមត្ថភាពតាមរយៈវគ្គបណ្តុះបណ្តាល គឺជាកត្តាសំខាន់មិនអាចខ្វះបាន។ ការណែនាំនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា...
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំប្រកាសសមាសភាពគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា និងពិភាក្សាអំពីការរៀបចំយន្តការ នីតិវិធី និងបែបបទសម្រាប់អនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធានាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការពារជាតិ។ កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចលេខ ១០៤ សសរ ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ស្តីពីការតែងតាំងសមាសភាពគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ដើម្បីរៀបចំ និងដឹកនាំការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាឱ្យមានប្រសិទ្ធភាព។ ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម...
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់តំបន់សេដ្ឋកិច្ចពិសេស “ភ្នំពេញ ឡូជីស្ទីក អេន អ៊ិនដាសស្រ្ទៀល ខមផ្លេកស៍” (Cambodia SuperPort) ស្ថិតក្នុងភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន...
ភ្លាមៗក្រោយមានប្រតិកម្មពីព្រឹទ្ធសភារបស់ថៃចំពោះប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ទាក់ទងនឹងការឈ្លានពានរបស់ថៃមកលើកម្ពុជា ក្នុងឱកាសបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២នោះ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានបង្ហាញការសោកស្តាយចំពោះសេចក្តីថ្លែងការណ៍ខាងលើនេះ ហើយបានប្រាប់ទៅភាគីថៃវិញថា ការលើកឡើងរបស់សម្តេចតេជោ គឺជាការបកស្រាយសភាពការណ៍ពិតប្រាកដ។ យោងតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជាឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់ប្រធានព្រឹទ្ធសភាថៃដែលបានចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះបានលើកឡើងថា «ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ជាការបកស្រាយពីសភាពការណ៍ពិតដែលបាននិងកំពុងកើតមានពាក់ព័ន្ធនឹងអំពើឈ្លានពានរបស់ប្រទេសថៃមកលើបូរណភាពទឹកដីកម្ពុជា និងមានសារៈសំខាន់ ជាយុទ្ធសាស្ត្រក្នុងការជ្រោងខ្ពស់អធិបតេយ្យជាតិ បូរណភាពទឹកដី និងការគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ព្រមទាំងការដោះស្រាយជម្លោះដោយសន្តិវិធីជាដើម។ តាមរយៈសេចក្តីប្រកាសព័ត៌មានខាងលើនេះដែរ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា...