នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៩០០គ្រាប់ ត្រីអណ្តែងចំនួន ៧៥គីឡូក្រាម និងត្រីទីឡាព្យាជាមេពូជ ចំនួន១៥គីឡូក្រាមជូនដល់កងកម្លាំងការពារព្រំដែន ប្រជាពលរដ្ឋ សិស្សានុសិស្សកំពុងស្នាក់នៅបណ្តុះអាសន្ន នៅភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ការប្រមូលផលបានចំនួន ៣៦លើក សរុបចំនួន ៤៥...
សហព័ន្ធកីឡាតេក្វាន់ដូITFកម្ពុជា នឹងបញ្ជូនអត្តពលិក ៣២ នាក់ចូលរួមការប្រកួតជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦“11th ITF Asian Taekwon-Do Championships” ដែលនឹងប្រព្រឹត្តចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី ៩ ខែសីហា នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី។ ក្នុងសន្និសីទសារព័ត៍មាន កាលពីចុងសប្តាហ៍កន្លងទៅ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា រាជធានីភ្នំពេញ ស្តីពីការត្រៀមលក្ខណៈទៅចូលចូលរួមការប្រកួតខាងលើ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី...
ក្រោមគំនិតច្នៃប្រឌិត និងគោលបំណងចង់លើកកម្ពស់វិស័យកសិកម្ម និស្សិតនៃវិទ្យស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស(NTTI) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរួមគ្នាបង្កើតគម្រោង ប្រព័ន្ធចម្ការសូឡាផ្ទះកញ្ចក់ ដើម្បីជួយសម្រាលបន្ទុកប្រជាកសិករ និងពង្រឹងវិស័យកសិកម្មក្នុងស្រុក។ នេះបើតាមយុវជនឈ្មោះ សាមួន តៃដូយ ដែលជាតំណាងក្រុមនិស្សិត។ យុវជន សាមួន តៃដូយ ជាតំណាងក្រុមនិស្សិនៃជំនាញវិស្វកម្មអគ្គិសនី ដែលជាកូនអ្នកកសិករ បានរួមគ្នាជាមិត្តរួមថ្នាក់ បម្លែងចំណេះនិងជំនាញដែលខ្លួនមាន យកទៅកង្កើតស្នារដៃថ្មី ក្នុងគោលបំណងផ្លាស់ប្ដូរពីការធ្វើស្រែចម្ការដែលមានភាពលំបាក និងនឿយហត់ ឱ្យទៅជាមានភាពងាយស្រួល ចំណាយកម្លាំងតិច ប៉ុន្តែចំណេញច្រើន។...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង អំពាវនាវដល់បងប្អូនអតីតពលករខ្មែរដែលបានវិលត្រឡប់ពីក្រៅប្រទេស ឱ្យមកចុះឈ្មោះចូលរៀនកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងសហគ្រិនភាពដោយឥតគិតថ្លៃ ព្រមទាំងទទួលបានសេវាផ្គូផ្គងការងារ ដើម្បីបង្កើនឱកាសការងារ និងការប្រកបអាជីវកម្មនៅក្នុងប្រទេស។ តាមសេចក្តីជូនដំណឹង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយមជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) រៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងសហគ្រិនភាព ព្រមទាំងសេវាផ្គូផ្គងការងារដោយឥតគិតថ្លៃ សម្រាប់អតីតពលករខ្មែរ ដើម្បីជួយឱ្យពួកគេអភិវឌ្ឍជំនាញបន្ថែម ប្រើប្រាស់បទពិសោធន៍ការងារដែលទទួលបានពីក្រៅប្រទេសឱ្យស្របតាមតម្រូវការទីផ្សារការងារក្នុងស្រុក និងអាចចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនប្រកបដោយជោគជ័យ។ ក្រសួងបានអំពាវនាវដល់អតីតពលករខ្មែរដែលបានវិលត្រឡប់ពីក្រៅប្រទេស ឱ្យមកចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃ នៅមជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC)...
នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បន្តធ្វើការបណ្តេញជនជាតិចិន សរុបចំនួន ១៦២នាក់ ស្រី០២នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) គ្មានលិខិតឆ្លងដែន, និងករណី លួចស្នាក់នៅធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិតេជោ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត...
កម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ដើម្បីចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៤ នៅប្រទេសម៉ាឡេស៊ី ដែលគ្រោងនឹងប្រព្រឹត្តទៅ នាថ្ងៃទី១៨ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៧ ខាងមុខ។ នេះបើតាមប្រសាសន៍ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោយដឹកនាំប្រតិភូ ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នាទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅសប្ដាហ៍នេះ។ ឯកឧត្តមបានបញ្ជាក់ថា កិច្ចប្រជុំកំពូលក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍នេះ មានគណៈកម្មការពាក់ព័ន្ធជាច្រើនចូលរួម ដូចជាគណៈកម្មការស្ដ្រីកីឡា គណៈកម្មការវិជ្ជសាស្ដ្រ គណៈកម្មការដូពីង...
គណៈកម្មាធិការគណបក្សស្រុកលើកដែកខេត្តកណ្តាល បានរៀបចំពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីគណបក្សស្រុក ឃុំ ភូមិ ក្នុងស្រុកលើកដែក ក្នុងគោលបំណងសំដៅពង្រឹងសកម្មភាពការងាររបស់ក្រុមការងារគណបក្ស និងជាពិសេសក្នុងការពង្រឹងកម្លាំងនៃដំណើរឆ្ពោះកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០២៧ខាងមុខ។ ពិធីនេះប្រព្រឹត្តឡើងក្រោមអធិបតី ឯកឧត្តម ហេង រតនា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា, អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែក អញ្ជើញមានការអញ្ជើញជាសហគណៈអធិបតីពីសំណាក់ឯកឧត្តម គួច ចំរើន ប្រធានគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តកណ្តាល នៅថ្ងៃអាទិត្យទី១៩ ខែកក្កដា...
លោកឧត្តមសេនីយ៍ទោ ហេង សំណាង អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានលើកអំពីប្រភេទបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាព ជនអនាមិកលួចចូលគ្រប់គ្រងគណនីតេឡេក្រាម។ ការលើកឡើងនេះ ក្នុងឱកាសចូលរួមជាវាគ្មិនក្នុងកម្មវិធីវេទិកា ជជែកពិភាក្សា ស្តីពីសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។ លោកឧត្តមសេនីយ៍ទោ ហេង សំណាង បានបញ្ជាក់ថា ជនអនាមិកលួចចូលគ្រប់គ្រងគណនីតេឡេក្រាមរបស់អ្នកប្រើប្រាស់ វាមិនមែនជារូបភាពចាស់ទេ វាជារូបភាពដដែលៗទេក៏ប៉ុន្តែនៅតែមានជនរងគ្រោះជាច្រើនចាញ់បោកក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនីតេឡេក្រាមអ្នកប្រើប្រាស់ ហើយរូបភាពទាំងនេះជារូបភាពចាស់នោះទេ។ ប៉ុន្តែវានៅកើតមានបានន័យថា អ្នកប្រើប្រាស់គណនី អត់បានកំណត់ឲ្យមានសុវត្ថិភាព អត់បានចាក់សោតេឡេក្រាមពីរតង់ ឬធ្វើឲ្យប្រព័ន្ធគណនីតេឡេក្រាមមានសុវត្ថិភាព...
ត្បូងឃ្មុំ៖ ដើម្បីជាការលើកទឹកចិត្ត និងតបស្នងចំពោះគុណបំណាច់របស់និវត្តជន ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការងារបម្រើជាតិ មាតុភូមិ របស់បងប្អូននិវត្តជន ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូននិវត្តជននៅក្នុងស្រុកដំបែរ ខេត្តត្បូងឃ្មុំ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ប្រធានកាកបាទក្រហមទៅប្រគល់ជូនដើម្បីផ្ដល់ជូនដល់ពួកគាត់ផងដែរ។...
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះល្បិចកលអូសទាញធ្វើការងារប្រាក់ខែខ្ពស់របស់ក្រុមឧក្រិដ្ឋជនអនឡាញ (Online Scams)។ ក្រុមជនល្មើសជារឿយៗតែងតែប្រើប្រាស់រូបភាពល្បួងលួងលោមផ្សេងៗ ដូចជា ការងារងាយស្រួល ចំណូលខ្ពស់ហួសពីការពិត ក្នុងបំណងបោកបញ្ឆោត ឬបង្ខាំងជនរងគ្រោះឱ្យធ្វើការខុសច្បាប់។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបន្តថា វិធីសាស្ត្រការពារខ្លួនពីការបោកប្រាស់៖ កុំជឿ៖ ការផ្សព្វផ្សាយការងារអនឡាញណាដែលសន្យាផ្តល់ចំណូលខ្ពស់ហួសហេតុ តែគ្មានលក្ខខណ្ឌការងារច្បាស់លាស់។ កុំប្រញាប់ផ្តល់ព័ត៌មានផ្ទាល់ខ្លួន៖ មិនត្រូវផ្ញើអត្តសញ្ញាណបណ្ណ លេខគណនី ឬទិន្នន័យសម្ងាត់ឱ្យទៅអ្នកដែលមិនស្គាល់អត្តសញ្ញាណឡើយ។ ត្រូវស្រាវជ្រាវប្រភព៖ ពិនិត្យមើលច្បាប់អនុញ្ញាត និងអត្តសញ្ញាណក្រុមហ៊ុនពិតប្រាកដមុននឹងសម្រេចចិត្តចុះឈ្មោះ។ ត្រូវដឹងសញ្ញាព្រមាន៖ ប្រសិនបើតម្រូវឱ្យបង់ប្រាក់កក់ ឬលុយសេវាផ្សេងៗមុនចូលធ្វើការ នោះជាល្បិចបោកប្រាស់ហើយ៕ អត្ថបទ៖...