នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើក «វេទិកាអ្នកប្រកបអាជីវកម្មវិស័យសាឡននៅកម្ពុជា ឆ្នាំ២០២៦» ដែលជាព្រឹត្តិការណ៍ថ្នាក់ជាតិដ៏សំខាន់ក្នុងការលើកកម្ពស់ស្តង់ដារអាជីវកម្មខ្នាតមីក្រូ តូច និងមធ្យម ហើយជួយជំរុញដល់សហគ្រិនភាពស្រ្ដីនៅក្នុងប្រទេសកម្ពុជា។ វេទិកានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចងក្រង និងអភិវឌ្ឍវិស័យសាឡន ដែលជាផ្នែកមួយនៃសហគ្រាសធុនតូច និងមធ្យម (SMEs) ឱ្យកាន់តែមានភាពអាជីព ទំនើបកម្ម និងមានសុវត្ថិភាពខ្ពស់ស្របតាមស្តង់ដារបច្ចេកទេស។ នៅក្នុងពិធីបើកវេទិកានេះ...
គណៈប្រតិភូរដ្ឋអ៊ីស្រាអែលបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះដំណើរការជ្រើសរើសពលករកសិកម្មកម្ពុជា ដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានរៀបចំប្រកបដោយភាពយុត្តិធម៌ តម្លាភាព និងវិជ្ជាជីវៈខ្ពស់ ព្រមទាំងបង្ហាញទំនុកចិត្តលើគុណភាពពលករកម្ពុជា និងអនាគតនៃកិច្ចសហប្រតិបត្តិការការងារទ្វេភាគីរវាងប្រទេសទាំងពីរ។ ការលើកឡើងនេះធ្វើឡើងដោយលោកស្រី Shirly Raisin Sasson ប្រធានផ្នែកកិច្ចព្រមព្រៀងទ្វេភាគី នៃរដ្ឋបាលពលករបរទេសរបស់រដ្ឋអ៊ីស្រាអែល ក្នុងអំឡុងពេលដែលគណៈប្រតិភូអ៊ីស្រាអែលបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យ និងតាមដានដោយផ្ទាល់នូវដំណើរការជ្រើសរើស និងសម្ភាសបេក្ខជនកម្ពុជា ដែលដាក់ពាក្យទៅធ្វើការក្នុងវិស័យកសិកម្មនៅអ៊ីស្រាអែល។ លោកស្រី Sasson បានបញ្ជាក់ថា តម្រូវការកម្លាំងពលកម្មក្នុងវិស័យកសិកម្មនៅអ៊ីស្រាអែលបានបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ កត្តានេះបានបង្កើតឱកាសសម្រាប់អ៊ីស្រាអែលពង្រីកការជ្រើសរើសពលករពីបណ្ដាប្រទេសនានា ក្នុងនោះក៏មានកម្ពុជាផងដែរ។ លោកស្រីបានលើកឡើងថា៖ «យើងមើលឃើញសក្តានុពលក្នុងការជ្រើសរើសពលករ និងពលករជំនាញផ្នែកកសិកម្មកម្ពុជាទៅធ្វើការនៅអ៊ីស្រាអែល»។...
ខណៈកិច្ចប្រជុំហ្វ្រង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាន់តែឃិតជិតមកដល់នោះ រដ្ឋាភិបាលថៃបានបញ្ជាឲ្យមន្រ្តីរបស់ខ្លួនដើរបញ្ចុះបញ្ចូលបណ្តាប្រទេសមួយចំនួននៅលើពិភពលោក ឲ្យមកនិយាយលួងលោមកម្ពុជាកុំឲ្យយកបញ្ហាដែលខ្លួនបានឈ្លានពានមកលើកម្ពុជាលើកឡើងនៅលើវេទិកាដ៏ធំមួយនេះ។ សូមបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ នាចុងឆ្នាំ២០២៦នេះ ដោយព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ នឹងមានការចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលប្រមាណ៩០ប្រទេសនៅលើពិភពលោក។ បន្ទាប់ពីថៃបានកំពុងដើរបញ្ចុះបញ្ចូលបណ្តាប្រទេសមួយចំនួន នៅលើពិភពលោកជាពិសេសប្រ ទេសដែលជាសមាជិកនិយាយភាសាបារាំងនោះ ឯកឧត្តម លុយ ដេវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រ ទេសបារាំង បានលើកឡើងនៅក្នុងបណ្តាញសង្គមហ្វេសបុកថា ឯកឧត្តមពិតជាគួរឲ្យអស់សំណើចណាស់ បន្ទាប់ពីឯកអគ្គរាជទូតរបស់ថៃបានដើរទៅបញ្ចុះបញ្ចូល ប្រទេសដទៃឲ្យមកបញ្ចុះបញ្ចូលឯកឧត្តមកុំឲ្យ លើកឡើងអំពីបញ្ហាជម្លោះព្រំដែនកម្ពុជា និងថៃទៅនិយាយក្នុងវេទិកាហ្រ្វង់កូហ្វូនី។...
ភ្នំពេញ៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារការដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលជាមួយសមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល លេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាល និងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល កាលពីពេលថ្មីៗនេះ នៅទីស្តីការក្រសួង ដែលមានអ្នកចូលរួមសរុបប្រមាណ ចំនួន ៣០នាក់។ ថ្លែងក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចប្រជុំនេះក្នុងការពិនិត្យវឌ្ឍនភាពការងារការដោះស្រាយវិវាទបុគ្គលដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល បន្ទាប់ពីប្រកាសលេខ០៩៨ ក.ប/ប្រ.ក.វ.ក ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ស្តីពី ក្រុមប្រឹក្សាអាជ្ញាកណ្តាល...
(កំពង់ស្ពឺ)៖ លោក កែម ជាក់នី នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានបង្ហាញពីចំណុចពិសេសនៃការបណ្តុះបណ្តាលរបស់វិទ្យាស្ថាន ដែលផ្តោតលើជំនាញឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ការសិក្សាផ្សារភ្ជាប់ទ្រឹស្តីជាមួយការអនុវត្តជាក់ស្តែង ព្រមទាំងមានគ្រូជំនាញ ឧបករណ៍ទំនើប រោងជាង និងបន្ទប់ពិសោធន៍សម្រាប់ឱ្យសិស្ស-និស្សិតហ្វឹកហាត់ដោយផ្ទាល់ ដើម្បីជួយយុវជនឱ្យឆាប់ទទួលបានជំនាញពិតប្រាកដ និងឱកាសចូលទៅកាន់ទីផ្សារការងារ។ លោកថ្លែងថា៖ «យើងផ្តោតសំខាន់លើការបណ្តុះបណ្តាលជំនាញដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ដោយឱ្យសិស្ស-និស្សិតរៀនទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង។ ការរៀនជំនាញ មិនមែនគ្រាន់តែរៀនក្នុងថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវឱ្យសិស្សអាចធ្វើបានពិតប្រាកដ និងមានបទពិសោធន៍មុនចូលទៅកាន់ទីផ្សារការងារ»។ លោកនាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានលើកឡើងថា ដើម្បីគាំទ្រដល់ការសិក្សាប្រកបដោយគុណភាព វិទ្យាស្ថានមានគ្រូបច្ចេកទេស...
កំពង់ស្ពឺ៖ ផ្ទះមួយខ្នង ដែលជាអំណោយរបស់កាកបាទក្រហមកម្ពុជាត្រូវបានប្រគល់ជូនដល់ប្រជាពលរដ្ឋមួយគ្រួសារ ដែលមានជីវភាពទីទ័លក្រ គ្មានទីពឹងកំពុងរស់នៅក្នុងបន្ទប់ជួល និងកូនភ្លោះបីនាក់ នៅក្នុងភូមិវាលធំ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ការប្រគល់ផ្ទះបានធ្វើឡើងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ។ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ...
ភ្នំពេញ ៖ ករណីអណ្តាតភ្លើងឆាបឆេះលំនៅឋានប្រជាពលរដ្ឋ នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវសមត្ថកិច្ចជំនាញអគ្គីភ័យជួយអន្តរាគមន៍បាញ់ទឹករលត់អស់ហើយ ។ ហេតុការណ៍ភ្ញាក់ផ្អើលករណីគ្រោះអគ្គីភ័យកើតឡើងនាព្រលប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញនគរបាលការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និង សង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ចេញរថយន្តពន្លត់អគ្គីភ័យ ដើម្បីជួយអន្តរាគមន៍ពន្លត់អគ្គីភ័យ ភ្លាមៗ ។ ចំពោះមូលហេតុដែលនាំឲ្យកើតមានគ្រោះអគ្គីភ័យ និង ការខូចខាតសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវត្រួតពិនិត្យជាក់ស្តែង ។ ជាមួយគ្នានេះនគរបាលជំនាញការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់...
នៅថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១០:១៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចកោះយ៉ ស្ថិតក្នុងភូមិប៉ាក់ខ្លង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង...
ស៊ីដនី ៖ នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នាទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រតិភូចូលរួមសន្និសីទពិភពលោកលើកទី១១ របស់សម្ព័ន្ធភាពសម្រាប់សុខុមាលភាពទីក្រុង និងទទួលពានរង្វាន់ប្រចាំឆ្នាំ២០២៦ របស់អង្គការសុខភាពពិភពលោក លើកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍តាមរយៈការអនុវត្តគម្រោងការដឹកជញ្ជូនមានសុវត្ថិភាព សកម្ម និងលើកកម្ពស់សុខភាព ការជំរុញសុខភាព និងការកាត់បន្ថយវិសមភាពក្នុងការធើ្វដំណើរក្នុងទីក្រុង (The 11th Global Conference of the...
ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ ឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យស្រាវជ្រាវបន្ទាន់ ករណីយុវតីម្នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ហើយមានជនឆ្លៀតឱកាសបន្លំលួចម៉ូតូ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅលើបណ្តោយមហាវិថីព្រះនរោត្តម ជាប់សាលាបឋមសិក្សាសិក្សាព្រះនរោត្តម ក្នុងមូលដ្ឋានខណ្ឌដូនពេញ ដោយយុវតីរងគ្រោះបានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយមានជនបន្លំជូនទៅមន្ទីរពេទ្យ រួចក៏បន្លំលួចយកម៉ូតូជនរងគ្រោះទៅបាត់ ។ ឧត្តមសេនីយ៍ឯកស្នងការ បានដាក់បញ្ជាបន្ទាន់មួយ...