ឆមាសទី១ក្នុងឆ្នាំ២០២៦នេះ ក្រសួងព័ត៌មាន បានរកឃើញព័ត៌មានក្លែងក្លាយប្រមាណពីរពាន់ករណី និងបានដាក់ចេញវិធានការឆ្លើយតបដើម្បីបន្សាបព័ត៌មានក្លែងក្លាយទាំងនោះផងដែរ ដើម្បីកុំឱ្យសាធារណជន ឬពលរដ្ឋមានការយល់ច្រលំខុស ពិសេសបង្កចលាចលដល់បរិយាកាសសង្គមជាដើម។ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានឲ្យដឹងថា ក្នុងឆ្នាំ២០២៥កន្លងទៅ គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ នៃក្រសួងព័ត៌មាន បានកត់ត្រាព័ត៌មានក្លែងក្លាយជាង៣ពាន់ករណី។ ឯក្នុងឆ្នាំ២០២៦នេះ ត្រឹមពាក់កណ្តាលឆ្នាំ ក្រសួងបានរកឃើញព័ត៌មានក្លែងក្លាយប្រមាណ២ពាន់ករណីឯណោះ ដែលព័ត៌មានក្លែងក្លាយជាអាទិភាព គឺពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែន និងព័ត៌មានដែលប៉ះពាល់ទៅដល់ថ្នាក់ដឹកនាំ ជាដើម។ ក្រៅពីនោះ ពាក់ព័ន្ធទៅនឹងវិស័យផ្សេងៗ...
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមវិស្វករ និងជាងសាងសង់អន្តេវាសិកដ្ឋានស្ត្រី ដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្រាប់និស្សិតក្រីក្រដែលមកសិក្សានៅរាជធានីភ្នំពេញ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស....
នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្តខែកញ្ញា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង, លោក ប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធ។ ឯកឧត្តម គីម វីរៈ មានប្រសាសន៍ថា ក្នុងខែសីហា ឆ្នាំ២០២៦ ព្យុះក្នុងតំបន់បានកើតមានជាបន្តបន្ទាប់ខុសប្រក្រតី...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា បេក្ខជនប្រឡងជាប់បាក់ឌុបឆ្នាំនេះសរុប ១២៥ ៩៧៥នាក់ ត្រូវជា ៨៤.០៦ភាគរយ ខណៈជាប់និទ្ទេស A ចំនួន ២ ០២២នាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង។ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦នេះ ការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ កំពុងប្រព្រឹត្តទៅនៅ នៅតាមមណ្ឌលសំណេរ...
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទអន្តរជាតិនៃសមាគមទឹកអន្ដរជាតិ (IWA) លើកទី៤ ឆ្នាំ២០២៦ ស្ដីពីការប្រមូល និងការគ្រប់គ្រងទឹកភ្លៀង ក្រោមប្រធានបទ«ទឹកភ្លៀងសម្រាប់ថ្ងៃស្អែក៖ ទឹក អាកាសធាតុ និងវប្បធម៌» ដែលសហការរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា និងអ្នកជំនាញមកពីសាកលវិទ្យាល័យជាតិសេអ៊ូល(SNU) នៅសាលខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាល្ងាច ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ស្តីពីការប្រែប្រួលអាកាសធាតុ នៅប្រទេសទីម័រឡេស្តេ។ នៅក្នុងអំឡុងពេលបំពេញការងារ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នឹងថ្លែងសន្ទរកថាគន្លឹះ ដែលលើកឡើងអំពីអាទិភាពរបស់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ដែលជំរុញឱ្យកាន់តែខ្លាំងក្លា និងភាពងាយស្រួលជាងមុន លើហិរញ្ញវត្ថុអាកាសធាតុ និងការគាំទ្រជាក់ស្តែង សម្រាប់ប្រទេសដែលងាយរងគ្រោះ...
នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា បានស្វាគមន៍ អបអរសាទរ និងផ្តល់អនុសាសន៍ដល់និស្សិតជ័យលាភីអាហារូបករណ៍រាជរដ្ឋាភិបាល ដែលត្រៀមចេញទៅបន្តការសិក្សាថ្នាក់បណ្ឌិត អនុបណ្ឌិត បរិញ្ញាបត្រ និងវេជ្ជសាស្ត្រ នៅសហព័ន្ធរុស្ស៊ី និងសហភាពអឺរ៉ុប សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។ ឯកឧត្តម ចាត់ទុកការទទួលបានអាហារូបករណ៍នេះថា ជាមោទនភាពសម្រាប់និស្សិត គ្រួសារ និងសង្គមជាតិ ព្រមទាំងជាសក្ខីភាពបង្ហាញពីសមត្ថភាព ការខិតខំប្រឹងប្រែង...
រាជរដ្ឋាភិបាល និងវិស័យឯកជន រំពឹងថា វិស័យឧស្សាហកម្មកម្ពុជានៅក្នុងឆ្នាំ២០២៦នេះ នឹងមានកំណើនខ្ពស់ជាងការំពឹងទុក គាំទ្រដោយអនុវិស័យបម្រើការនាំចេញ ជាពិសេសអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ គួបផ្សំការបន្តចលនាការរឹងមាំនៃឧស្សាហកម្ម បម្រើទីផ្សារក្នុងស្រុក ជាពិសេសឧស្សាហកម្មផ្គុំ និងដំឡើងរថយន្ត។ វិស័យឧស្សាហកម្មកម្ពុជា គឺជាចន្ទល់នៃសេដ្ឋកិច្ច ដោយបាននិងកំពុងបន្តដើរតួនាទីយ៉ាងសំខាន់ គាំទ្រដល់កំណើនសេដ្ឋកិច្ច ជាតិ ព្រមទាំងបន្តទាក់ទាញការអភិវឌ្ឍរោងចក្រ និងសកម្មភាពផលិតកម្មផ្សេងៗនៅក្នុងប្រទេស។ ជុំវិញវិស័យឧស្សាហកម្មនេះ ត្រូវ បានរាជរដ្ឋាភិបាលព្យាករណ៍មានកំណើន ៧,២% នៅដើមឆ្នាំ និងនៅក្នុងឆមាសទី១ ឆ្នាំ២០២៦ វិស័យនេះត្រូវបានទម្លាក់មកនៅ ត្រឹម...
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងថា កូរ៉េជាដៃគូអភិវឌ្ឍន៍ទ្វេភាគីសំខាន់លំដាប់ទី៣ ដែលបានផ្តល់ហិរញ្ញប្បទាន ទាំងឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណង ឆ្លើយតបទៅនិងតម្រូវការអាទិភាព និងបានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសប្តាហ៍កន្លងមក នេះ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម KIM Chang Yong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋ កូរ៉េ ប្រចាំនៅព្រះរាជាណាចក្រម្ពុជា...
កែប៖ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកែប (KPTC) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ដល់ឱកាសអាហារូបករណ៍សរុប ១,០១០កន្លែងលើមុខជំនាញចំនួន ១១ មុខវិជ្ជាជូនយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែក្រោមការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ (TVET 1.5M) របស់រាជរដ្ឋាភិបាល។ បើយោងតាមមជ្ឈមណ្ឌល KPTC បានឱ្យដឹងថាជំនាញទាំង ១១ នោះរួមមាន៖ ការដំឡើងបណ្ដាញអគ្គិសនីក្នុងអាគារ, ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន,...