ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការនាំយកផលិតផលឱ្យកាន់តែខិតជិតអ្នកប្រើប្រាស់ ផលិតផលបានពង្រីកវត្តមានរបស់ខ្លួនទៅកាន់ជាង ៧០០ទីតាំងផ្សារទំនើប ដែលជាជំហានដ៏សំខាន់ក្នុងការពង្រឹងបណ្តាញចែកចាយ និងពង្រីកការគ្របដណ្តប់ទីផ្សារ។ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា “យុទ្ធនាការផលិតផលជាតិ MadeInCambodia” គឺជាយុទ្ធនាការលើកកម្ពស់ផលិតផលក្នុងស្រុក និងការនាំចេញផលិតផលជាតិនៅនឹងកន្លែង ដើម្បីបង្ហាញពី ”ការស្រទ្បាញ់ផលិតផលជាតិ ទឹកចិត្តនៃក្តីស្រទ្បាញ់ចំពោះ កសិករខ្មែរ និងផលិតករខ្មែរ និងស្មារតីស្រទ្បាញ់ជាតិមាតុភូមិ។ “យុទ្ធនាការផលិតផលជាតិ MadeInCambodia” ត្រូវបានរៀបចំឡើងរយៈពេល ១ សប្តាហ៍ក្នុង ១ ខែ រយៈពេល ១...
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយដៃគូពាក់ព័ន្ធ បានប្រកាសជាផ្លូវការអំពីការត្រៀមរៀបចំ “ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦” ដែលជាព្រឹត្តិការណ៍ខ្នាតយក្សប្រចាំឆ្នាំក្នុងការតភ្ជាប់ឱកាសការងាររាប់ម៉ឺនកន្លែងជូនដល់យុវជន សិស្ស និស្សិត និងកម្លាំងពលកម្មកម្ពុជា។ នៅក្នុងសន្និសីទសារព័ត៍មានស្តីពី “ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦” នៅព្រឹកថ្ងៃទី១ ខែកញ្ញានេះ បានបញ្ជាក់ថា ពិព័រណ៍ជាតិការងារឆ្នាំនេះនឹងផ្តល់ឱកាសការងារជាង ៣ម៉ឺន ៥ពាន់កន្លែង ពីក្រុមហ៊ុន រោងចក្រ...
សហគ្រិនស្រ្ដី បញ្ជាក់ថា ក្រោមការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល និងការខិតខំពង្រឹងគុណភាពផលិតផល ធ្វើឱ្យប្រជាពលរដ្ឋ មានការគាំទ្រច្រើន ខណៈផលិតផលមួយចំនួនកំពុងដាក់លក់ក្នុងទីផ្សារអន្ដរជាតិ។ លោកស្រី លី គង្គា សហស្ថាបនិកសិប្បកម្មផលិតទឹកត្រី ស៊ីហា ស្ថិតក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានប្រាប់ BTV នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ ថា ការបង្កើតរោងចក្រផលិតទឹកត្រីនេះ ដើម្បីបង្ហាញស្នាដៃរបស់កូនខ្មែរ និងជួយជីវភាពប្រជានេសាទ។ លោកស្រីឱ្យដឹងថា ចាប់តាំងពីចាប់ផ្ដើមអាជីវកម្មកាលពីឆ្នាំ២០១៨មក រោងចក្ររបស់លោកស្រី...
នៅថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង០៨:៣៧នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចបង្គោលព្រំដែនលេខ៧២ (បង្គោលឯកភាព) ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា...
អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី១ ខែកញ្ញាតទៅ សមត្ថកិច្ចនឹងចាប់ផ្តើមរឹតបន្តឹងលើការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយមានការផាកពិន័យ ក្នុងនោះទីតាំងចំនួន៥ មានដូចជា រាជធានីភ្នំពេញ ខេត្តព្រះសីហនុ កណ្តាល កំពង់ស្ពឺ និងស្វាយរៀង នឹងត្រូវរឹតបន្តឹងខ្លាំងជាងគេ ដោយសារអត្រាគ្រោះថ្នាក់ចរាចរណ៍ខ្ពស់។ ការលើកឡើងនេះរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ ធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការប្រើប្រាស់សេវាកម្មធនាគារ កាណាឌីយ៉ា ក.អ...
បាត់ដំបង៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានដឹកនាំមន្រ្តីចុះពិនិត្យស្ថានភាពតាមគោលដៅ និងរមណីយដ្ឋានទេសចរណ៍នៅអមដងស្ទឹងសង្កែ ក្នុងស្រុកសំឡូត និងរតនមណ្ឌលបន្ទាប់ពីមានការហក់ឡើងនៃទឹកជំនន់ស្ទឹងសង្កែ។ លោក ហម អរុណ បានឱ្យដឹងថា មកដល់ពេលនេះកម្ពស់ទឹកស្ទឹងសង្កែនៅផ្នែកខាងលើមានការថយចុះមកវិញហើយ នឹងអាចបន្តស្រកចុះជាប្រក្រតីក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខនេះ។ លោក ហម អរុណ ឱ្យដឹងបន្ថែមថា ក្នុងអំឡុងនៃការកើនឡើងកម្ពស់ទឹកនេះសង្កែមានរមណីយដ្ឋាន និងគោលដៅទេសចរណ៍មួយចំនួនបានរងផលប៉ះពាល់ដូចជា ការបាក់រលំដើមឈើមួយចំនួន ការហូរច្រោះដី ការចាក់បង្គរដីល្បាប់នៅកន្លែងមួយចំនួន...
ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ — ក្រុមហ៊ុន Chery Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយសិទ្ធិផ្តាច់មុខផ្លូវការនូវរថយន្តម៉ាក Chery Tiggo និង iCAUR ប្រចាំប្រទេសកម្ពុជា បានរៀបចំព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Chery iCAUR Lifestyle Auto Show 829 នៅអគារ Connexion កោះពេជ្រ។ លើសពីការតាំងពិព័រណ៍រថយន្តទូទៅ...
នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បះ បានទទួលជំនួបពិភាក្សាសម្តែងការគួរសមជាមួយលោកស្រី HER Insun អនុប្រធានបេសកកម្មស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌។ ជាកិច្ចចាប់ផ្តើមលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានស្វាគមន៍ចំពោះលោកស្រី អនុប្រធានបេសកកម្មស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា និងសូមថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក រវាងរដ្ឋាភិបាលកូរ៉េ ក៏ដូចជាតាមរយៈស្ថានទូត និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃសាធារណរដ្ឋកូរ៉េ (KOICA)។ ក្នុងនោះកិច្ចសហប្រតិបត្តិការរវាងសារមន្ទីរទួលស្លែង នៃក្រសួងវប្បធម៌ និងវិចិត្រ...
អង្គភាពប្រឆាំងអពើពុករលួយ (អ.ប.ព) បានធ្វើការសម្រេចលើពាក្យបណ្តឹងចំនួន៣៣ពាក្យបណ្តឹង និងបញ្ជូនសំណុំរឿងមួយករណី នៅសាលាដំបូងរាជធានីភ្នំពេញ សម្រាប់ខែសីហា ឆ្នាំ២០២៦។នេះបើតាមរបាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយបង្ហាញនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។ កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ លើកទី១៣ អាណត្តិទី៤ បានដំណើរការនៅរសៀលថ្ងៃទី៣១ខែសីហា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។កិច្ចប្រជុំនេះ រៀបចំនៅអង្គភាពប្រឆាំងអំពើពុករលួយ រាជធានីភ្នំពេញ។ នៅក្នុងកិច្ចប្រជុំឯកឧត្តម យ៉ិនទៀង ពុទ្ធិរិទ្ធិ ប្រធានស្តីទីអង្គភាពប្រឆាំងអំពើពុករលួយ បានបង្ហាញរបាយការណ៍ថា នៅខែសីហា ឆ្នាំ២០២៦ អង្គភាពប្រឆាំងអំពើពុករលួយ...
ផលិតផលផលខ្មែរប្រមាណជាង ១០ ភេទ ជាផលិតផលចំណីអាហារ និងគ្រឿងសម្អាង ត្រូវបានអ្នកសម្របសម្រួលទីផ្សារនាំចេញ ជ្រើសរើសផលិតផលទាំងនោះទៅធ្វើតេស្ត ដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេសកូរ៉េ ដែលរំពឹងថា ផលិតផលទាំងនោះនឹងបាននាំចេញ ក្នុងពេលឆាប់ៗ។ ម្ចាស់សហគ្រាស និងសិប្បកម្មក្នុងស្រុក លើកឡើងក្នុងជំនួបជាមួយធុរកិច្ចកូរ៉េ ស្តីពីការជំរុញនាំចេញផលិតផលរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសកូរ៉េ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦, ពួកគាត់បានបង្ហាញនូវមោទនភាពយ៉ាងខ្លាំង ខណៈដែលផលិតផល របស់ពួកគាត់កំពុងទទួលបានការគាំទ្រ និងការជឿជាក់កាន់តែខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទីផ្សារក្នុងស្រុក ការកើនឡើងនូវការគាំទ្រ នេះ បានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរទម្លាប់របស់អ្នកប្រើប្រាស់...