ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់តំបន់សេដ្ឋកិច្ចពិសេស “ភ្នំពេញ ឡូជីស្ទីក អេន អ៊ិនដាសស្រ្ទៀល ខមផ្លេកស៍” (Cambodia SuperPort) ស្ថិតក្នុងភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន...
ភ្លាមៗក្រោយមានប្រតិកម្មពីព្រឹទ្ធសភារបស់ថៃចំពោះប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ទាក់ទងនឹងការឈ្លានពានរបស់ថៃមកលើកម្ពុជា ក្នុងឱកាសបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២នោះ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានបង្ហាញការសោកស្តាយចំពោះសេចក្តីថ្លែងការណ៍ខាងលើនេះ ហើយបានប្រាប់ទៅភាគីថៃវិញថា ការលើកឡើងរបស់សម្តេចតេជោ គឺជាការបកស្រាយសភាពការណ៍ពិតប្រាកដ។ យោងតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជាឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់ប្រធានព្រឹទ្ធសភាថៃដែលបានចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះបានលើកឡើងថា «ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ជាការបកស្រាយពីសភាពការណ៍ពិតដែលបាននិងកំពុងកើតមានពាក់ព័ន្ធនឹងអំពើឈ្លានពានរបស់ប្រទេសថៃមកលើបូរណភាពទឹកដីកម្ពុជា និងមានសារៈសំខាន់ ជាយុទ្ធសាស្ត្រក្នុងការជ្រោងខ្ពស់អធិបតេយ្យជាតិ បូរណភាពទឹកដី និងការគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ព្រមទាំងការដោះស្រាយជម្លោះដោយសន្តិវិធីជាដើម។ តាមរយៈសេចក្តីប្រកាសព័ត៌មានខាងលើនេះដែរ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា...
អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ កំពុងជំរុញអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ដើម្បីកែលម្អសេវាកម្មហិរញ្ញវត្ថុឱ្យកាន់ តែមានភាពងាយស្រួល រហ័ស និងមានប្រសិទ្ធភាព និងក៏ជាការចូលរួមកាត់បន្ថយឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការបង្កើនទំនុកចិត្ត ដល់អតិថិជនផងដែរ។ បច្ចេកវិទ្យាហិរញ្ញវត្ថុ គឺជាការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបង្កើតធ្វើឱ្យប្រសើរឡើង ឬធ្វើស្វ័យប្រវត្តិកម្មលើសេវាកម្មហិរញ្ញវត្ថុ និងធនាគារ តាមរយៈជួយដល់ការទូទាត់ ការដាក់ប្រាក់កម្ចី ការវិនិយោគ និងការគ្រប់គ្រងប្រាក់កាន់មានភាពងាយស្រួល រហ័ស និងមានសុវត្ថិភាពជាងមុន។ ជុំវិញបញ្ហានេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវ “គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨” ដែលមានចក្ខុវិស័យរយៈពេលវែង “អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ...
អ្នកនយោបាយបានបង្ហាញការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាដែលបានស្នើទៅប្រធានសភា នៃអន្តរសភាបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់ផ្គុំជាមួយយន្តការដែលមានស្រាប់ដើម្បីធានាថា ការត្រួតពិនិត្យអន្តរជាតិមានភាពរឹងមាំក្នុងការទប់ស្កាត់ការប៉ះទង្គិចគ្នាតាមព្រំដែនមិនឲ្យរីករាលដាលទៅជាសង្គ្រាមរ៉ាំរ៉ៃ។ ឯកឧត្តម សែម សម្បត្តិ ប្រធានគណបក្សមហានគរបានថ្លែងថា ក្នុងនាមគណបក្សនយោបាយសូមគាំទ្រចំពោះការផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យបង្កើតអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់ដើម្បីធានាថា ការត្រួតពិនិត្យអន្តរជាតិមានភាពរឹងមាំក្នុងការទប់ស្កាត់ការប៉ះទង្គិចគ្នាតាមព្រំដែន និងសូមគោរពកោតសរសសើរចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ កម្ពុជាជាប្រទេសតូច ប៉ុន្តែសម្តេចតេជោបានបង្កើតវេទិកាសន្តិភាពនៅលើតុពិភពលោកតែម្តង ដែលបង្ហាញពីឥទ្ធិពលនយោបាយការទូតសភា។ ពីព្រោះសន្និសីទប្រធានសភានៃអន្តរសភាដែលកម្ពុជាធ្វើម្ចាស់ផ្ទះមានសារសំខាន់ណាស់ ពោលគឺកម្ពុជាមិនបញ្ឈប់យន្តការការទូត ឬក៏គោលការដោះស្រាយដោយសន្តិវិធីលើបញ្ហាជម្លោះព្រំដែនជាមួយថៃត្រឹមប៉ុណ្ណឹងទេ។ ឯកឧត្តម ញឹក...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាវិន័យ ស្ដីពីការឆ្លើយតបនឹងបាតុភាពមិនប្រក្រតីក្នុងពេលប្រឡង និងក្រោយពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម...
បាត់ដំបង៖ លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានបញ្ជាក់ពីមូលហេតុនៃការហក់ឡើងកម្ពស់ទឹកស្ទឹងសង្កែ និងអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្តោយស្ទឹងសង្កែ ពិសេសអ្នកស្រុកឯកភ្នំបង្កើនការប្រុងប្រយ័ត្នខ្ពស់។ លោក ខៃ សុដា បានឱ្យដឹងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះថា ទឹកជំនន់ស្ទឹងសង្កែបានមកពីប្រភពពីរគឺ ស្ទឹងគ្រញូង និងស្ទឹងបរឡាងនៃស្រុកសំឡូត។ការហក់ឡើងកម្ពស់ទឹកស្ទឹងសង្កែដោយសារនៅថ្ងៃទី២៨ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦មានភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខាងលើនៃស្រុកសំឡូតហើយទឹកបានហូរចូលអាងសេកសកហួសសមត្ថភាពស្តុកទើបតម្រូវឱ្យបើកទ្វារទឹកចូលស្ទឹងសង្កែ។ លោក ខៃ សុដា បញ្ជាក់បន្ថែមថា ការហក់ឡើងនៃកម្ពស់ទឹកស្ទឹងសង្កែបណ្ដាលឱ្យមានការលិចលង់នៅតំបន់ខ្លះៗនៅស្រុកឯកភ្នំ។ លោកប្រធានមន្ទីរ...
កំពង់ផែស្វយ័តភ្នំពេញ នៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦ ទទួលបានបរិមាណកុងតឺន័រឆ្លងកាត់ សម្រេចបានជាង ៤១ ម៉ឺន TEUs កើនឡើង ២៧ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំមុន ក្នុងនោះប្រភេទទំនិញឆ្លងកាត់សំខាន់មានវាយនភ័ណ្ឌ សម្ភារៈសំណង់ និង សម្ភារៈប្រើប្រាស់ក្នុងផ្ទះជាដើម។ លោកស្រី ហ៊ឺ ផានិន អគ្គនាយករងអាជីវកម្ម និងប្រតិបត្តិការផែនៃកំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) លើកឡើងក្នុងបទ បង្ហាញ ស្តីពីកាលានុវត្តភាពភស្តុភាររកម្មកម្ពុជា នៅក្នុងវេទិកាធុរកិច្ច...
ក្រោយពេលកម្ពុជារៀបចំធ្វើជាម្ចាស់សន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) កាលពីចុងសប្តាហ៍មុន បញ្ចប់ទៅដោយជោគជ័យ ពលរដ្ឋរស់ខ្មែររស់នៅសហរដ្ឋអាម៉េរិកជឿជាក់ថា ប្រទេសកម្ពុជានឹងមានកិត្យានុភាពបន្ថែមទៀតនៅក្នុងឆាកអន្តរជាតិ ជាពិសេសការបង្ហាញការពិតទៅអន្តរជាតិឱ្យបានដឹងពីប្រទេសថៃមិនគោរពច្បាប់អន្តរជាតិ ដោយបានឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា។ តាមរយៈវីឌីអូឃ្លីបដែលBTV ទទួលបាននៅព្រឹកថ្ងៃទី៣១ខែសីហា ឆ្នាំ២០២៦នេះ ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាម៉េរិក ក្នុងរដ្ឋ Tennessee បានលើកឡើងថា ក្នុងនាមប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក ក្នុងរដ្ឋ Tennessee ពួកយើងមានមោទនភាព និងសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំសន្និសីទប្រធានសភា នៃអន្តរសភា ប្រកបដោយជោគជ័យ។ ការរៀបចំនេះ...
ភ្នំពេញ៖ អ្នកនាំពាក្យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់ដោយសោកស្តាយចំពោះសេចក្តី ថ្លែងការណ៍របស់ប្រធានព្រឹទ្ធសភាថៃ ប្រតិកម្មចំពោះប្រសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកសន្និសីទប្រធានសភានៃ អន្តរសភាលើកទី២ (ISC-2) នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។ នេះបើតាម សេចក្តីប្រកាសរបស់អ្នកនាំពាក្យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់ប្រធានព្រឹទ្ធសភាថៃ ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ។ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បញ្ជាក់ថា៖«ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន...
ពិព័រណ៍ « ផលិតផលក្នុងស្រុក ភូមិមួយផលិតផលមួយ»ត្រូវបានធ្វើឡើងនៅខេត្តកំពង់ឆ្នាំង កាលពីរាត្រីថ្ងៃ២៩ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងលោក យ៉ង់ ភារម្យ អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរអង្ភភាពជុំវិញខេត្ត អាជ្ញាធរក្រុងស្រុក សហគ្រាសធុនតូច និងមធ្យម (SME) មកពីបណ្តាខេត្តនិងរាជធានីផងដែរ ។...