ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា យោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលដែនអធិបតេយ្យរបស់កម្ពុជា នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តស្រុកស្រីស្នំ ខេត្តសៀមរាប នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោង ១១:០០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង (T-50TH) ទម្លាក់ចំនួន ៤គ្រាប់ចូលភូមិសាស្ត្រស្រុកស្រីស្នំ ខេត្តសៀមរាប។ ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ស្ថានការណ៍នៅទីតាំងមួយចំនួនមានសភាពស្ងប់ស្ងាត់ ខណៈនៅតាមទីតាំងមួយចំនួនក្នុងយោធភូមិភាគទី៤ យោធាថៃនៅបន្តសកម្មភាពវាយប្រហារមកលើដែនអធិបតេយ្យកម្ពុជានៅឡើយ ប៉ុន្តែកងកម្លាំងរបស់យើងកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញជាមួយសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។ សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ...
គិតមកដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ គឺមានរយៈពេល ១៨ថ្ងៃហើយ ដែលកងទ័ពថៃបានបើកការបាញ់ប្រហារជាលើកទីពីរ ចូលឈ្លានពានដែនអធិបតេយ្យភាពកម្ពុជាយ៉ាងឃោរឃៅបំផុតបាញ់ប្រហារមិនរើសគោលទៅចូលទីតាំងពលរដ្ឋស្លូតត្រង់កម្ពុជាតាមបណ្ដាខេត្តជាប់ព្រំដែនជាមួយថៃបណ្ដាលឱ្យជនស៊ីវិលកម្ពុជាស្លាប់ ២១នាក់ របួស ៨៣នាក់ និងភៀសសឹកជាង ៦០ម៉ឺននាក់។ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្លែងឱ្យដឹងតាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកនេះថា គិតចាប់ពីថ្ងៃទី៧ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ អំពើឈ្លានពានរបស់រដ្ឋាភិបាល និងយោធាថៃជាពិសេសការផ្លោង និងទម្លាក់គ្រាប់គ្រប់ប្រភេទ...
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បន្តទាមទារឱ្យយោធាថៃបញ្ឈប់ជាបន្ទាន់ទង្វើភូតកុហកបោកប្រាស់បំភ្លៃការពិត មិនចេះចប់មិនចេះហើយដើម្បីបិទបាំងសកម្មភាពឈ្លានពានរបស់ខ្លួនមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ខណៈទង្វើទាំងអស់របស់យោធាថៃបង្ហាញយ៉ាងច្បាស់នូវចេតនាឈ្លានពានទឹកដីកម្ពុជាផ្ទុយពីច្បាប់អន្តរជាតិ។ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ តាមរយៈសន្និសីទ នៅព្រឹកថ្ងៃទី២៤ធ្នូនេះ ដោយបន្តអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភ បំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ និងសកម្មភាពឧក្រិដ្ឋកម្ម សង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។ កម្ពុជាក៏អំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនរបស់កម្ពុជា ក្នុងការគោរព...
អំឡុងពេលបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា និងថៃ ដើម្បីសម្របសម្រួលឱ្យមានការឈប់បាញ់ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ឯកឧត្ដម Deng Xijun មន្ត្រីបេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ីនៃក្រសួងការបរទេសចិនបានលើកឡើងថា ភារកិច្ចបន្ទាន់ គឺត្រូវបញ្ឈប់ការបាញ់ប្រហារគ្នាឱ្យបានឆាប់ ចាប់ផ្តើមសន្ទនាឡើងវិញ និងដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម វ៉ាង វិនពិន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា អំឡុងពេលបំពេញទស្សនកិច្ច មន្ត្រីបេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ីនៃក្រសួងការបរទេសចិនបានបញ្ជាក់ថា ភារកិច្ចបន្ទាន់ គឺត្រូវបញ្ឈប់ការបាញ់ប្រហារគ្នាឱ្យបានឆាប់ ចាប់ផ្តើមសន្ទនាឡើងវិញ និងដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី។...
ក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា យោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តស្រុកបាណន់ ខេត្តបាត់ដំបង នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នោវេលាម៉ោង ១០:០០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ (T-50) ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់ចូលក្នុងភូមិដែលមានប្រជាជនកំពុងរស់នៅ ស្ថិតក្នុងភូមិសាស្ត្រស្រុកបាណន់ ខេត្តបាត់ដំបង។ សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ។ ក្រសួងការពារជាតិកម្ពុជា៖ កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច...
បច្ចុប្បន្នភាពអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពាក់ព័ន្ធករណីយោធាថៃបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជានៅក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ គិតមកដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ដែលជាថ្ងៃទី១៨ ហើយ។ ភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ ស្ថានភាពនៃអំពើគំរាមកំហែង និងការឈ្លានពានរបស់ភាគីថៃមកលើតំបន់មួយចំនួនក្នុងដែនអធិបតេយ្យរបស់កម្ពុជា៖ ១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៣ ខែធ្នូ...
នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ មន្ត្រីឧទ្យានុរក្សនិងសហគមន៍មូលដ្ឋាន បានរាយការណ៍ថាបានប្រទេះឃើញសត្វដំរីញី និងកូនដំរីស្លាប់ នៅចំណុចទីតាំងខាងលើ។ តាមការពិនិត្យបឋម សត្វដំរីញី១ក្បាល មានទំងន់ប្រមាណ៥០០គីឡូក្រាម និងកូនទើបកើត មានទំងន់ប្រមាន៨០គីឡូក្រាម បានស្លាប់ក្នុងទឹកអូរ ដោយដំរីញីមានស្នាមមុត បណ្តាលមកពីគ្រាប់ ឬអំបែងគ្រាប់ផ្ទុះរបស់ថៃ និងបានរលូតកូន ស្លាប់ទាំងម្តាយទាំងកូនដំរីផងដែរ។ មន្រ្តីជំនាញបរិស្ថាន បន្តធ្វើការសិក្សាស្រាវជ្រាវ និងចាត់វិធានការបន្តទៀត ចំពោះសពដំរី។ កន្លងមកប្រជាពលរដ្ឋអ្នកដងជ័របានរាយការណ៍ថា ឃើញស្នាមដានជើងដំរី មានរបួស ស្នាមឈាមស្រក់ ជាប់នៅលើដី...
នារាត្រីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ នេះ លោក គូ ជៀគុន (Guo Jiakun) អ្នកនាំពាក្យក្រសួងការបរទេសចិន បានបង្ហោះសារលើបណ្ដាញសង្គមថា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ លោក តេង ស៊ីជុន (Deng Xijun) បេសកជនពិសេសក្រសួងការបរទេសទទួលបន្ទុកកិច្ចការអាស៊ី បានធ្វើដំណើរតាមផ្លូវការទូតមួយផ្សេងទៀតទៅកាន់ ប្រទេសកម្ពុជា និង ប្រទេសថៃ ដើម្បីសម្របសម្រួលជម្លោះព្រំដែនថ្មីៗនេះ។...
ភ្នំពេញ ៖ រសៀលថ្ងៃអង្គារ ទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាល គ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ(Zoom) សរុបចំនួន ៣,០៣៧នាក់។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងនូវការកោតសរសើរដល់ក្រុមគ្រូពេទ្យជួរមុខទាំងអស់ដែលបានបន្តបម្រើសេវា ជូនប្រជាជន និងកងទ័ព ដោយទឹកចិត្តមុះមុត មិនរាថយចំពោះឧបសគ្គ និងការគំរាមកំហែង ដោយហឹង្សាពីសំណាក់សត្រូវឈ្លានពាន។...
រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន០៦នាក់ ជាប់ពាក់ព័ន្ធនឹងអំពើធាក់ប្លន់យកម៉ូតូ តែមិនបានសម្រេច ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌកំបូល បើកការស្រាវជ្រាវឈានទៅឃាត់ខ្លួនបានជាបន្តបន្ទាប់ ។ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល បានប្រាប់ឲ្យដឹងថា ៖ ក្រោយកើតមានអំពើធ្លាក់ប្លន់ និងទទួលបានពាក្យបណ្តឹងពីជនរងគ្រោះរួចមក កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានបើកការចុះស្រាវជ្រាវបន្ទាន់ភ្លាម ដោយប្រើពេលវេលាត្រឹម១០ម៉ោងប៉ុណ្ណោះ ក្នុងការឈានទៅបង្ក្រាបក្រុមជនសង្ស័យបានជាបន្តបន្ទាប់ ក្រោយពួកគេប្រព្រឹត្តិសកម្មភាពបទល្មើសរួច ។ លោកអធិការបញ្ជាក់ថា ៖ ប្រតិបត្តិការបង្ក្រាបនេះ ក៏ធ្វើឡើងក្រោមបទបញ្ជាផ្ទាល់ពីសំណាក់...