ភ្នំពេញ៖ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦-២៨ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។ ហើយបណ្តាមេដឹកនាំប្រទេសជាច្រើន និងអង្គការអន្តរជាតិនានា នឹងអញ្ជើញមកចូលរួមសន្និសីទនេះ។ មូលបទដែលបានកំណត់គឺ “សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម ពង្រឹងនៅការអនុវត្តច្បាប់អន្តរជាតិ និងការដោះស្រាយបញ្ហាដោយសន្តិវិធី” ដែលនេះគឺជាមូលបទដ៏មានសារសំខាន់ និងមានការប្រទាក់ក្រឡាគ្នាស្របទៅនឹងស្ថានការណ៍ពិភពលោកនាពេលបច្ចុប្បន្ន មានភាពមិនគោរពច្បាប់អន្តរជាតិ និងការដើរចេញពហុភាគីនិយម។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានថ្លែងប្រាប់ BTV ថា សម្រាប់ស្ថាប័ននីតិប្បញ្ញតិ...
ឧត្ដរមានជ័យ៖ ទីភ្នាក់ងារជាត់ មុខរបរនិងការងារ(NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជិវៈ នឹងនាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង អត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម និងឱកាសអាហារូបករណ៍ ទៅផ្សព្វផ្សាយជូនបងប្អូន អតីតពលករ យុវជន និងប្រជាជនមូលដ្ឋាន នៅខេត្តឧត្ដរមានជ័យ។ លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា វេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះ នឹងរៀបចំនៅថ្ងៃទី០៧ ខែសីហា នៅក្នុងបរិវេណសាលាឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ...
ភ្នំពេញ៖ ក្រុមហ៊ុនឯកជនក្នុងវិស័យយានយន្តនៅកម្ពុជា បានលើកឡើងថា ជាការកត់សម្គាល់ទៅលើការវិនិយោគកម្លាំងពលកម្មជំនាញរបស់រាជរដ្ឋាភិបាល ជាពិសេសតាមរយៈកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) គឺជាកត្តាស្នូលក្នុងការកសាងទំនុកចិត្ត និងទាក់ទាញវិនិយោគិនបរទេសមកបណ្តាក់ទុនលើឧស្សាហកម្មបច្ចេកវិទ្យា និងទំនើបកម្មនៅកម្ពុជា។ ក្នុងបទសម្ភាសន៍ជាមួយ លោក សាយ រតនៈ ប្រធាននាយកដ្ឋានបណ្តុះបណ្តាលធនធានមនុស្ស តំណាងក្រុមហ៊ុន អ អឹម អេ (ខេមបូឌា) នាព្រឹកថ្ងៃទី៥ ខែសីហានេះ លោកបានឱ្យព័ត៍មាន ប៊ីធីវី ដឹងថា រហូតមកដល់បច្ចុប្បន្ននេះ ពិតជាមានមោទនភាពដែលក្រុមហ៊ុនបានពាំនាំនូវការវិនិយោគមួយដ៏ធំ...
ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៦ អនុវត្តតាមគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព រដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ខ្ពស់ក្នុងការបន្តរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈយ៉ាងល្អប្រសើរជូនប្រជាជនក្នុងមូលដ្ឋាន តាមរយៈការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន អំពើជួញដូរមនុស្ស សកម្មភាពក្រុមក្មេងទំនើង ល្បែងស៊ី សងខុសច្បាប់ជាដើម។ បើតាមរបាយការណ៍បទល្មើសបានកើតឡើងចំនួន ២១៨ករណី មានការថយចុះ ១៩ករណី ក្នុងនោះគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានម្ចាស់ការបង្ក្រាបបទល្មើសទាំងនេះសរុបចំនួន ២០៩ករណី...
ភ្នំពេញ៖ កម្ពុជា-ចិន រួមគ្នាសម្ពោធដាក់ដំណើរការជាផ្លូវការកម្មវិធីបណ្តុះបណ្តាល «នាវាសន្តិភាពមេគង្គ-ឡានឆាង» ក្រោមមូលបទ៖ “មេគង្គដើម្បីប្រជាជន សន្តិភាព និងវិបុលភាព” នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នៅលើនាវាក្នុងទន្លេចតុមុខ រាជធានីភ្នំពេញ។ កម្មវិធីនេះ អញ្ញើញចូលរួមជាអធិបតី ដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាកម្ពុជា នៃសភាវ័យក្មេង, លោកបណ្ឌិត...
រាជរដ្ឋាភិបាលលើកលែង និងអនុគ្រោះពន្ធលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដោយផ្តល់ការអនុគ្រោះព្យួរការអនុវត្តពន្ធបន្ថែម, អនុញ្ញាតឱ្យបង់ពន្ធប្រថាប់ត្រា និងពន្ធលើអចលនទ្រព្យលើសំណង់ចុងក្រោយ និងលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្ម សិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យដែលម្ចាស់កម្មសិទ្ធិជាយោធិន និងនគរបាលជាតិ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្តីជូនដំណឹង ស្តីពីគោលការណ៍លើកលែង និងអនុគ្រោះពន្ធលើការផ្ទេរកម្មសិទ្ធិ ឬ សិទ្ធិកាន់កាប់អចលនទ្រព្យ, យោងអនុលោមតាមចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦...
នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើរបាយការណ៍លទ្ធផលការងារគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយក្នុងខែកក្កដា និងទិសដៅសម្រាប់អនុវត្តខែសីហា ឆ្នាំ២០២៦។ ដោយសារបច្ចុប្បន្នស្ថិតក្នុងរដូវវស្សា និងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំដល់ថ្នាក់ដឹកនាំត្រូវរៀបចំផែនការសកម្មភាពការងារ និងការត្រៀមបម្រុងឲ្យបានល្អប្រសើរ ដើម្បីបញ្ជៀសហានិភ័យគ្រោះមហន្តរាយដែលបង្កឡើងដោយកត្តាធម្មជាតិនានា។ ជាមួយគ្នានេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានស្នើឲ្យមានការចុះត្រួតពិនិត្យជាក់ស្តែងចំពោះផលប៉ះពាល់តាមបណ្តាខេត្តដែលប្រឈម ក៏ដូចជាកងប្រតិបត្តិការរុករក...
ភ្នំពេញ៖ ក្នុងរយៈពេល ៦ខែដើមឆ្នាំ ២០២៦ រោងចក្រនៅកម្ពុជាកើនឡើងចំនួន ៨៤៥រោងចក្រ ដែលបង្កើតឱកាសការងារថ្មីជាង ៩ម៉ឺនកន្លែងសម្រាប់ប្រជាពលរដ្ឋ ដែលឆ្លុះបញ្ចាំងពីបរិយាកាសវិនិយោគដ៏រឹងមាំ និងការទាក់ទាញឥតឈប់ឈររបស់កម្ពុជាក្នុងនាមជាគោលដៅវិនិយោគ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ គូសបញ្ជាក់ថានៅក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ រោងចក្របានកើនពី ៤៦ ៦៤៩ ទៅ ៤៧ ៤៩៤...
ភ្នំពេញ៖ ការខូចខាតបរិស្ថានក្នុងកម្រិតទ្រង់ទ្រាយធំ អាចមើលទៅដូចជានៅឆ្ងាយស្រឡះពីជីវិតរស់នៅប្រចាំថ្ងៃរបស់យើង។ យើងអាចស្រមៃថា វាចាប់ផ្តើមចេញពីគ្រឿងចក្រ រថយន្តដឹកទំនិញ អគ្គិភ័យ ឬគំនរភ្នំសំរាម។ ប៉ុន្តែមុនពេលអ្វីៗទាំងអស់នេះកើតឡើង គឺមានបុគ្គលម្នាក់ ឬក្រុមមនុស្សមួយក្រុម បានធ្វើការសម្រេចចិត្តរួចជាស្រេចទៅហើយ។ ការសម្រេចចិត្តនោះអាចជារឿងធំដុំ ប៉ុន្តែជាញឹកញាប់វាត្រឹមជារឿងសាមញ្ញធម្មតាប៉ុណ្ណោះ៖ ការមើលរំលងច្បាប់ ការកាត់បន្ថយពេលវេលាដោយជ្រើសរើសផ្លូវកាត់ដែលបង្កគ្រោះថ្នាក់ ការលាក់បាំងបញ្ហា ការប្រើប្រាស់លើសតម្រូវការ ឬការគិតថាគ្មាននរណាម្នាក់ចាប់អារម្មណ៍ឡើយ។ ជម្រើសមួយ នាំទៅរកជម្រើសមួយទៀត។ អ្វីដែលធ្លាប់តែជាជម្រើសដ៏លំបាក ក៏ប្រែជាស្រួលធ្វើទៅៗតាមរយៈការធ្វើដដែលៗ រហូតទាល់តែវាក្លាយជាទម្លាប់។ នេះមិនមែនមានន័យថា គ្រប់បញ្ហាបរិស្ថានទាំងអស់សុទ្ធតែកើតចេញពីហេតុផលសាមញ្ញៗនោះទេ។...
សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យសំណើរបស់រាជរដ្ឋាភិបាល ដែលបានស្នើសុំរដ្ឋសភាអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។ ជាលទ្ធផល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានប្រគល់សេចក្ដីព្រាងច្បាប់ខាងលើជូនគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែននៃរដ្ឋសភា ពិនិត្យ និងសិក្សា ដោយសហការជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ហើយធ្វើរបាយការណ៍ជូនសម័យប្រជុំរដ្ឋសភា។