កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ឆ្នាំង បានសម្តែងការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំងចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្ក្រាបការនាំចូលសាច់បង្កកខូចគុណភាពពីប្រទេសថៃ និងការអនុវត្តវិធានការផ្លូវច្បាប់ចំពោះអ្នកពាក់ព័ន្ធ។ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋជាច្រើនបានលើកឡើងថា ចំណាត់ការខាងលើបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំក្នុងការការពារសុខភាព និងសុវត្ថិភាពស្បៀងអាហាររបស់ប្រជាពលរដ្ឋទូទាំងប្រទេស។ ពួកគាត់បានចាត់ទុកថា ការនាំចូលសាច់បង្កកខូចគុណភាព គឺជាបញ្ហាដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពសាធារណៈ និងប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកប្រើប្រាស់។ ប្រជាពលរដ្ឋក៏បានស្វាគមន៍ចំពោះការចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងលើអ្នកនាំចូល ក៏ដូចជាមន្ត្រី និងសមត្ថកិច្ចជំនាញពាក់ព័ន្ធនៅតាមច្រកព្រំដែន ដែលត្រូវបានរកឃើញថាមានការធ្វេសប្រហែស ឬពាក់ព័ន្ធក្នុងការអនុញ្ញាតឱ្យទំនិញខូចគុណភាពទាំងនេះចូលមកក្នុងប្រទេស។ ពួកគាត់បានស្នើឱ្យស្ថាប័នមានសមត្ថកិច្ចបន្តរឹតបន្តឹងការត្រួតពិនិត្យគុណភាពផលិតផលម្ហូបអាហារនាំចូល...
អគារសិក្សា១ខ្នង មាន៥បន្ទប់ និងសមិទ្ធផលនានា នៅសាលាបឋមសិក្សាត្បែងសង្គ្រោះនៅស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបាន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ គាំទ្រដល់វិស័យអប់រំ និងការចូលរួមអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដែលជាគ្រឹះសម្រាប់ការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ លោកជំទាវបណ្ឌិត ជា សិរី សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី២ ក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តកំពង់ធំ លើកឡើងក្នុងពិធីសម្ភោធអគារសិក្សា ១ខ្នង ៥បន្ទប់ និងសមិទ្ធផលនានា នៅសាលាបឋមសិក្សាត្បែង សង្រ្គោះ ស្ថិតក្នុងឃុំប្រាសាទ ស្រុកសន្ទុក...
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្នុងពិធី «លែងកូនក្តាមសេះចំនួនជាង ៨សែនក្បាល» ចូលទៅក្នុងតំបន់សមុទ្រ នៃសហគមន៍នេសាទចំនួន៥ នៅខេត្តកំពតមានដូចជា៖ សហគមន៍នេសាទព្រែកត្នោត ត្រពាំងរពៅ ទទឹងថ្ងៃ ចង្ហោន និងសហគមន៍នេសាទកែបថ្មី។ ពិធីលែងកូនក្តាមនោះ មានការចូលរួមពីលោកជំទាវ...
ភ្នំពេញ៖ ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញហិរញ្ញវត្ថុថ្នាក់មធ្យមជំនាន់ទី៦ របស់កងយោធពលខេមរភូមិន្ទ នៅទីស្តីការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ ក្រសួងការពារជាតិ បានថ្លែងថា ប្រភពធនធានមនុស្សជាកត្តាសំខាន់របស់សង្គមជាតិនីមួយៗ ដែលមិនអាចខ្វះបាន ខណៈមានធនធានមនុស្សទើបមានការអភិវឌ្ឍរីក ចម្រើនទៅមុខបានយ៉ាងឆាប់រហ័ស។ ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក បានលើកឡើងថា អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ មានតួនាទីយ៉ាងសំខាន់...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ និងលោក Jiang Nan អនុប្រធានបេសកកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់អំណោយអំពូលសូឡារបស់ស្ថានទូតចិនចំនួន ១ ១៥២អំពូល ជូនដល់រដ្ឋបាលឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ពិធីនេះប្រព្រឹត្តទៅនៅសាលាស្រុកព្រះនេត្រព្រះ មានការចូលរួមពីថ្នាក់ដឹកនាំក្រុមការងារ មន្រ្តីស្ថានទូត លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក ប្រធានអង្គភាពជុំវិញរដ្ឋបាលស្រុក...
ក្រសួងបរិស្ថាន សហការជាមួយ រដ្ឋបាលខេត្ត មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ រដ្ឋបាលស្រុកអូររាំងឪ បានប្រារព្ធ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា រៀបចំឡើងនៅក្នុងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ខេត្តត្បូងឃ្មុំ ក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីបង្កើនចំណេះដឹងអំពីបញ្ហាបរិស្ថាន ក៏ដូចជាជំរុញឱ្យមានការអនុវត្តសកម្មភាពមេត្រីបរិស្ថាន នៅតាមសាលារៀន នៅតាមវត្តអារាមនិងមូលដ្ឋាននានា។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ាត សីលា រដ្ឋលេខាធិការក្រសួងបរិស្ថាន...
ជាលទ្ធផលនៃការប្រកួតក្រុមភ្លេងកាយរឹទ្ធិថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២៦ ចំណាត់លេខ១.រាជធានីភ្នំពេញ លេខ២.ខេត្តឧត្តមមានជ័យ និងលេខ៣.ខេត្តបាត់ដំបង។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទិ្ធជាតិកម្ពុជា និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី១៦ខែមិថុនានេះ បានអញ្ជីញជាអធិបតីដល់ខ្ពង់ខ្ពស់នៅក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រនៃការប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ ជាតិលើកទី៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ភ្លេងកាយរឹទ្ធិ ដើម្បីសន្តិភាព និងការអភិវឌ្ឍ»...
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា បានប្រកាសបើកកម្មវិធីចាប់ឆ្នោតផ្សងសំណាងដើម្បីអបអរសាទរគម្រប់ខួប ៣ឆ្នាំ “Cheers to 3 Years” ជាផ្លូវការជាមួយនឹងរង្វាន់ដ៏អស្ចារ្យជាច្រើន ដែលមានតម្លៃសរុបជាទឹកប្រាក់ប្រមាណជាង ១៦០,០០០ដុល្លារ ។ កម្មវិធីចាប់ឆ្នោតផ្សងសំណាងដ៏ពិសេសនេះ ត្រូវបានរៀបចំឡើងជាមួយការចាប់ឆ្នោតផ្សងសំណាងយករង្វាន់ធំៗ ជាច្រើនសន្ធឹកសន្ធាប់ ក្នុងនោះរង្វាន់ដ៏ធំអស្ចារ្យជាងគេនោះគឺ ខុនដូប្រភេទស្ទូឌីយ៉ូ ដែលបែរទៅរកទេសភាព ទីក្រុង និងទន្លេមេគង្គ របស់គម្រោង Diamond Bay Garden។ អ្នកចូលរួមទាំងអស់ក៏មានឱកាសឈ្នះរង្វាន់ជាច្រើនរួមមាន...
ការគាំទ្រពីស្ថានទូតចក្រភពអង់គ្លេស ឯកអគ្គរាជទូត Dominic Williams និងប្រេសិតពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ចក្រភពអង់គ្លេសក្នុងការគាំទ្រដល់អាជីវកម្មអង់គ្លេសដូចជាក្រុមហ៊ុនយូនីលឹវើ ដែលកំពុងមានប្រតិបត្តិការដោយមានទំនួលខុសត្រូវនៅប្រទេសកម្ពុជា។ ក្នុងនាមជាក្រុមហ៊ុនរបស់ចក្រភពអង់គ្លេស យូនីលឹវើ កម្ពុជា មានមោទនភាពក្នុងការចូលរួមជួយដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយបង្កើតការងារ គាំទ្រសហគមន៍ និងផ្តល់ផលិតផលប្រកបដោយទំនុកចិត្តដែលជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់កម្ពុជា។ ក្រុមហ៊ុន យូនីលឹវើ កម្ពុជា ក៏បានក្លាយជាសមាជិក Sterling Member នៃ សភាពាណិជ្ជកម្មអង់គ្លេស BritCham Cambodia ដើម្បីពង្រឹងកិច្ចសហការជាមួយក្រុមហ៊ុនអង់គ្លេស...
ភ្នំពេញ៖ ប្រជាពលរដ្ឋ និងអ្នកវិនិយោគ មានក្តីរីករាយដែលរាជរដ្ឋាភិបាលបានធ្វើការជួសជុលផ្លូវលេខ១៤២ ឡើងវិញបន្ទាប់ពីរងការខូចខាតដោយទឹកជំនន់ កាលពីឆ្នាំកន្លងទៅ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ។ អ្នកវិនិយោគថា នៅពេលផ្លូវនេះដាក់ឱ្យប្រើប្រាស់វានឹងក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនមកបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងបង្កើតរោងចក្រនៅក្នុងខេត្តកំពង់ស្ពឺ។ ក្រោមតំនិតផ្តួចផ្តើមរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ បានកៀរគរសប្បុរសជន ដោយសហការជាមួយក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស កំពង់ស្ពឺ ជីង ឆឹង និងក្រុមហ៊ុនថ្ម ខ្សាច់ បានធ្វើការជួសជុលផ្លូវលេខ១៤២ ឡើងវិញដោយចាក់បេតុង។...