ភ្នំពេញ៖ សាកលវិទ្យាល័យគ្រប់គ្រងអាស៊ីបូព៌ា(EAMU) កម្ពុជា និងសាកលវិទ្យាល័យ Newcastle នៃប្រទេសអូស្ត្រាលី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ កិច្ចព្រមព្រៀងនេះធ្វើឡើងក្នុងគោលបំណងពង្រីកឱកាសសិក្សាកម្រិតអន្តរជាតិសម្រាប់និស្សិតកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការផ្នែកសិក្សា, ការផ្តល់ជូននិស្សិតនូវជម្រើសការសិក្សាផ្នែកខ្លះនៅកម្ពុជា និងបន្តបញ្ចប់នៅអូស្រ្តាលី, ការផ្លាស់ប្តូរការសិក្សារបស់និស្សិត និងបង្កើតឱកាសក្នុងការផ្តល់សញ្ញាបត្រ២ (Dual Degree) នាពេលខាងមុខ។ លោកសាស្ត្រាចារ្យ James Chua សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យគ្រប់គ្រងអាស៊ីបូព៌ា(EAMU) បានមានប្រសាសន៍ថា...
ភ្នំពេញ៖ គណៈប្រតិភូសមាជិកសហព័ន្ធអតីតយុទ្ធជន នៃបណ្តាប្រទេសអាស៊ាន (VECONAC) បានកោតសរសើរពីការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងការរក្សាបាននូវស្ថិរភាពនយោបាយ មានប្រជាជនរួសរាយរាក់ទាក់ និងមានភាពស្រស់ស្អាត និងជាទីពេញចិត្ត និងបានលើកទឹកចិត្តឲ្យអ្នកទេសចរណ៍មកលេងកម្ពុជា។ លោក Col Ramli Abdul Hadis ប្រធានប្រតិភូសមាជិកសហព័ន្ធអតីតយុទ្ធជនប្រទេសព្រុយណេ បានថ្លែងថា បន្ទាប់ពីបានទស្សនកិច្ចនៅរាជធានីភ្នំពេញ ក៏ដូចជាផ្សារធំថ្មី មានលក់របស់របរល្អ និងផលិតផលល្អតម្លៃសមរម្យ។ ហើយឃើញថាប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើនខ្លាំង និងសូមឲ្យភ្ញៀវទេសចរមកលេងកម្ពុជា។ កម្ពុជាមានស្ថិរភាពនយោបាយ...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសបញ្ជាក់ថា ចាប់ពីពេលនេះតទៅ គ្រប់ស្រាបៀរ និងភេសជ្ជៈប៉ូវកម្លាំងទាំងអស់ នឹងមិនឱ្យមានដាក់រង្វាន់ទៀតនោះទេ និងបានណែនាំឲ្យកាត់បន្ថយផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងភេសជ្ជៈប៉ូវកម្លាំង នៅតាមប៉ាណូធំៗនៅតាមផ្លូវសាធារណៈផងដែរ។ ក្នុងឱកាសអញ្ជើញជាអធិបតីខួប៨០ឆ្នាំ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងប្រគល់ សញ្ញាបត្រជូននិស្សិតជ័យលាភី នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បាន បញ្ជាក់ថា រាជរដ្ឋាភិបាលឲ្យបញ្ចប់ទាំងស្រុងចំពោះការផលិតស្រាបៀគ្រប់ប្រភេទ និងភេសជ្ជប៉ូវកម្លាំងដាក់...
នៅថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១០:២៤នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team – Cambodia: AOT-KH) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ស្ថិតនៅឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃកម្ពុជា ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧...
ភ្នំពេញ៖ ដើម្បីសម្រួលដល់ការធ្វើធុរកិច្ច និងកាត់បន្ថយភាពស្មុគស្មាញផ្នែករដ្ឋបាល រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការសម្របសម្រួលសម្រាប់វិស័យសហគ្រាសធុនតូច និងមធ្យម (SME) ដែលទទួលបានការស្វាគមន៍ពីសំណាក់សហគ្រិន និងតំណាងសមាគមអាជីវកម្មនៅកម្ពុជា ដោយរំពឹងថា យន្តការនេះនឹងជួយលើកកម្ពស់បរិយាកាសធុរកិច្ច និងជំរុញការរីកចម្រើនរបស់សហគ្រាស។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅថ្ងៃទី៥ ខែតុលា ឆ្នាំ ២០២៦ បានចុះហត្ថលេខាលើអនុក្រឹត្យ ស្តីពី ការបង្កើតលេខាធិការដ្ឋាន ផ្នែកចុះបញ្ជី អាជ្ញាបណ្ណ និងលិខិតអនុញ្ញាត និងផ្នែកតាមដាន...
រាជធានីភ្នំពេញ ៖ នៅសល់តែរយៈពេល២ថ្ងៃទៀតប៉ុណ្ណោះ ការផ្តល់ពាក្យជូនពលរដ្ឋខ្មែរទាំង២ភេទចូលបំពេញកាតព្វកិច្ចយោធាសម្រាប់ឆ្នាំ២០២៦ នឹងត្រូវបានបញ្ចប់ ខណៈថ្ងៃនេះយុវជនបន្តទៅទទួលពាក្យជាបន្តបន្ទាប់ ។ គិតត្រឹមថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ មានរយៈពេល៧ថ្ងៃហើយ នៃដំណើរការផ្តល់ពាក្យជូនប្រជាពលរដ្ឋខ្មែរទាំង២ភេទ ដែលមានអាយុពី១៨ ដល់២៥ឆ្នាំ ស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា សម្រាប់ឆ្នាំ២០២៦ ដែលការផ្តល់៦ថ្ងៃកន្លងមក ក៏មានយុវជន យុវនារីជាបន្តបន្ទាប់ បាននាំគ្នាទៅស្នើសុំទទួលពាក្យចូលកាតព្វកិច្ច នៅតាមមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ ក្នុងក្របខណ្ឌរាជធានីភ្នំពេញ ។ អនុវត្តតាមស្មារតីដឹកនាំ របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន...
ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា ថ្លែងឱ្យដឹងថា នៅក្នុងឱកាសនារដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ តម្លៃសាច់នៅលើទីផ្សារពុំមានការ ឡើងថ្លៃនោះទេ ដោយសារការផ្គត់ផ្គង់សាច់ក្នុងពេលបច្ចុប្បន្ន បានឆ្លើយតបទៅនិងតម្រូវការទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់។ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានថ្លែងប្រាប់សារព័ត៌មាន ស្តីអំពីការចិញ្ចឹមសត្វ និងការផ្គត់ផ្គង់សាច់ លើទីផ្សារ នៅក្នុងឱកាសរដូវបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ថា ជុំវិញមុខរបរចិញ្ចឹមសត្វនៅកម្ពុជា នៅក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយមកនេះ កម្ពុជាមានការវិវត្តន៍រីកចម្រើនយ៉ាងខ្លាំង ក្នុងនោះក្រៅពីការចិញ្ចឹមលក្ខណៈគ្រួសារ កម្ពុជាក៏មានកសិដ្ឋានចិញ្ចឹមធំៗ ជាច្រើនកន្លែង ដោយការចិញ្ចឹមភាគច្រើនតាមលក្ខណៈស្តង់ដារ,...
ភ្នំពេញ៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ចាប់ដំណើរការពីថ្ងៃទី៧ ខែតុលានេះតទៅ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។ តាមការប៉ាន់ស្មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រជាពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ អាចមកចុះឈ្មោះបោះឆ្នោត មានចំនួនជាង ៤សែននាក់។ ក្នុងពេលចុះពិនិត្យទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត នៅសាលាឃុំក្រាំធ្នង់ ស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី៧ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានផ្តល់បទសម្ភាសជាមួយអ្នកសារព័ត៌មានថា...
ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ បានប្រកាសទទួលស្គាល់បញ្ហាប្រឈម បន្តបើកចំហស្តាប់មតិយោបល់ និងជំរុញការអនុវត្តដំណោះស្រាយជាក់ស្តែង។ តាមរយៈសារទទួលស្គាល់នៅលើបណ្ដាញសង្គម ក្រសួងទេសចរណ៍បានបញ្ជាក់ថា ក្នុងរយៈពេលថ្មីៗនេះ មានការលើកឡើង និងពិភាក្សាយ៉ាងទូលំទូលាយតាមបណ្តាញសង្គម អំពីស្ថានភាពវិស័យទេសចរណ៍កម្ពុជា ជាពិសេសការថយចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិ។ «ក្រសួងទេសចរណ៍ទទួលស្គាល់អំពីការថយចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាការលំបាកដែលប្រតិបត្តិករទេសចរណ៍ អាជីវករ និងប្រជាពលរដ្ឋដែលពឹងផ្អែកលើវិស័យនេះបាន និងកំពុងជួបប្រទះនាពេលបច្ចុប្បន្ន»។ នេះបើតាមសាររបស់ក្រសួង។ ក្រសួងបានបន្តថា ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមខាងលើ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ ក្នុងនោះរួមមានកម្មវិធីជំរុញការស្ដារឡើងវិញវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប វិធានការអន្តរាគមន៍ជាបន្តបន្ទាប់...
ដើម្បីកសាងស្នាដៃបាន ត្រូវខិតខំធ្វើការសិក្សា រៀនសូត្រ សហការគ្នាល្អ ឆ្នៃប្រឌិតបន្ថែម ទទួលខុសត្រូវ ស្របតាមគោលការណ៍ និងច្បាប់ ក្នុងន័យនេះការបំពេញភារកិច្ចរបស់មន្ត្រីរាជការ មិនមែនគ្រាន់តែជាការមកបំពេញការងារតាមទម្លាប់ប្រចាំថ្ងៃនោះឡើយ ប៉ុន្តែត្រូវស្តែងចេញតាមរយៈសមិទ្ធផលជាក់ស្តែងដែលបន្សល់ទុក។ មានប្រសាសន៍ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកកណ្ដាលស្ទឹង នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅស្រុកកណ្ដាលស្ទឹង ឯកឧត្តម គួច ចំរើន អភិបាល អភិបាលខេត្តកណ្ដាលមានប្រសាសន៍ថា៖ មន្ត្រីទាំងអស់ ត្រូវប្ដេជ្ញាចិត្តកសាងស្នាដៃ បន្សល់ទុកជាសមិទ្ធផល ដោយកុំរង់ចាំ...