សហព័ន្ធកីឡាបាល់ទះកម្ពុជា ត្រៀមធ្វើការរុះរើ និងផ្លាស់ប្ដូរសមាសភាពកីឡាករជម្រើសជាតិមួយចំនួន ដោយផ្ដល់ឱកាសដល់កីឡាករយុវជនបន្ដវេនមកជំនួសវិញ ដើម្បីពង្រឹងសមត្ថភាព និងបង្កើតគុណផលកាន់តែរឹងមាំ ឆ្ពោះទៅរកភាពជោគជ័យ និងសម្រេចគោលដៅកាន់តែធំ ទោះបីត្រូវប្រឈមការឈឺចាប់រយៈពេល ២ទៅ៣ឆ្នាំក៏ដោយ។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន និងពិធីចាប់ពូលការប្រកួតពានរង្វាន់បាល់ទះ U20 Wurkz Special Volleyball Challenge Cup 2026 នៅល្ងាចថ្ងៃទី៧ ខែតុលា...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងរំលឹកថា កម្លាំងសាមគ្គីជាតិពីគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស បានជួយពលរដ្ឋខ្មែរដែលរត់គេចពីសង្គ្រាមឈ្លានពានប្រមាណ៧០ម៉ឺននាក់។ ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ២ ០០១អង្គ/នាក់ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី០៨ ខែតុលា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ជាតិក្នុងពេលដែលលំបាក, រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់ច្រើនណាស់ដើម្បីពង្រឹងខ្លួនឯង, ក្នុងនោះការវាយលុកបោសសម្អាតនូវបញ្ហាអសន្ដិសុខ ដើម្បីមុខមាត់ប្រទេស ដូចជាប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការវិនិយោគ ដោះស្រាយបញ្ហាចំពោះមុខ លើការអប់រំ សុខាភិបាល ថាមពល និងវិស័យយោធាជាដើម។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) នៅខេត្តបាត់ដំបង ដែលបញ្ចប់ការសិក្សាចំនួន ២...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា ពេលនេះ រាជរដ្ឋាភិបាល កំពុងបន្តច្បាំងតាមរយៈការទូត និងផ្លូវច្បាប់ ដើម្បីទាមទារទឹកដីដែលថៃកាន់កាប់មកវិញ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) នៅខេត្តបាត់ដំបង ដែលបញ្ចប់ការសិក្សាចំនួន ២ ០០១នាក់ នារី ១ ២៥១នាក់។ សម្តេចមហាបវរធិបតី ហ៊ុន...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ចាប់តាំងពីអាណត្តិមុនៗ រហូតដល់អាណត្តិនេះ រាជរដ្ឋាភិបាលបានខិតខំពង្រីកសាលារៀនឱ្យទៅដល់ភូមិ ឃុំនៅមូលដ្ឋានផ្ទាល់ ដើម្បីអប់រំចំណេះដឹងដល់កូនចៅប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យមានមូលដ្ឋានគ្រឹះសិក្សារៀនសូត្ររឹងមាំ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) នៅខេត្តបាត់ដំបង ដែលបញ្ចប់ការសិក្សាចំនួន ២ ០០១នាក់ នារី ១ ២៥១នាក់។ ក្នុងឱកាសនោះសម្ដេចធិបតីសម្តេចធិបតីបង្ហាញក្តីសោមនស្សរីករាយ ដែលបានអញ្ជើញជាថ្មីមកប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យគ្រប់គ្រង...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីថា ចាប់ពីពេលនេះតទៅ គ្រប់ស្រាបៀរ និងភេសជ្ជៈប៉ូវកម្លាំងទាំងអស់ នឹងមិនអនុញ្ញាតឱ្យមានការដាក់រង្វាន់ទៀតនោះទេ ព្រមទាំងបានណែនាំឱ្យកាត់បន្ថយការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងភេសជ្ជៈប៉ូវកម្លាំង នៅតាមប៉ាណូធំៗតាមដងផ្លូវសាធារណៈ។ យុវជនបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការរបស់រាជរដ្ឋាភិបាលដ៏សំខាន់ក្នុងការការពារ និងលើកកម្ពស់សុខភាពសាធារណៈ។ ក្នុងឱកាសអញ្ជើញជាអធិបតីខួប៨០ឆ្នាំ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងប្រគល់ សញ្ញាបត្រជូននិស្សិតជ័យលាភី កាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតីនាយករដ្ឋមន្រ្តី បាន បញ្ជាក់ថា រាជរដ្ឋាភិបាលឲ្យបញ្ចប់ទាំងស្រុងចំពោះការផលិតស្រាបៀគ្រប់ប្រភេទ...
ការដោះដូរពាណិជ្ជកម្មទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងរយៈពេល ៣ ត្រីមាស ឆ្នាំ២០២៦នេះ មានទំហំទឹកប្រាក់សរុបកើន ដល់ជាង ៥៨ ពាន់លានដុល្លារអាមេរិក ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ២៧ ពាន់លានដុល្លារ ខណៈការ នាំចូលពីបរទេសមានទឹកប្រាក់ជាង ៣១ ពាន់លានដុល្លារ។ ក្រសួងពាណិជ្ជកម្ម បានបង្ហាញរបាយការណ៍លើការធ្វើពាណិជ្ជកម្មទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល៩ ខែ ឆ្នាំ២០២៦ ដោយក្នុងនោះការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា មានទំហំទឹកប្រាក់សរុបប្រមាណជាង ៥៨,៤ ពាន់លានដុល្លារអាមេរិក...
រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ចាត់ទុកការពន្លឿន និងជំរុញកិច្ចការបរិវត្តកម្មឌីជីថល គឺជាអាទិភាពសំខាន់មួយ ដើម្បីគាំទ្រ ដល់ការបង្កើនប្រសិទ្ធភាព គុណភាព និងសមិទ្ធកម្មការងាររបស់ទីស្តីការគណៈរដ្ឋមន្ត្រី។ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ បាន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព ការងារបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍប្រព័ន្ធ OCM AI របស់ទីស្តីការគណៈរដ្ឋមន្ត្រី, ឯកឧត្តមបាន ចាត់ទុកការពន្លឿន និងជំរុញកិច្ចការបរិវត្តកម្មឌីជីថលនៅទីស្តីការគណៈរដ្ឋមន្ត្រី ជាគាំទ្រដល់ការបង្កើនប្រសិទ្ធភាព...
នារសៀល ថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំគណៈប្រតិភូទទួលជួបប្រជុំទ្វេភាគី ជាមួយគណៈប្រតិភូយុវជនឡាវ ដឹកនាំដោយ ឯកឧត្តម ថុងលី ស៊ីសូលីត (Thongly SISOULITH) សមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាលេខាធិការដ្ឋានគណៈកម្មាធិការមជ្ឈិមសហព័ន្ធយុវជនប្រជាជនបដិវត្តន៍ឡាវ។ នាឱកាសនោះ ភាគីទាំង២ក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការផងដែរ។ កិច្ចប្រជុំទ្វេភាគីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយុវជននៃប្រទេសទាំងពីរ ជាពិសេសដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០...
គណៈកម្មការសម្របសម្រួលការងារផ្នែកឯកជន ពិភាក្សាយ៉ាងស៊ីជម្រៅ និងពិនិត្យលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព នៃការ អនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញនៅក្នុងវេទិកា G-PSF លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងការ ត្រៀមរៀបចំវេទិការាជរដ្ឋាភិបាលនិងផ្នែកឯកជន (G-PSF) លើកទី២០។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានគណៈកម្មា- ធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ.) និងអ្នកឧកញ៉ា លឹម...