ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួប លោកស្រី Ms. Tania Meyer នាយកធនាគារពិភពលោកប្រចាំកម្ពុជា រួមជាមួយលោក Mr. Jean-Dominique Bescond ដែលជាអ្នកជំនាញជាន់ខ្ពស់ ផ្នែកគ្រប់គ្រងធនធានធម្មជាតិ និងសេដ្ឋកិច្ចពណ៌ខៀវ (Senior Natural Resources Management Specialist & Blue Economy) និងជាប្រធានក្រុមការងារដឹកនាំ...
ស្វាយរៀង៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ណែនាំឱ្យប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀងថ្មី ពង្រឹងការអនុវត្តច្បាប់ ដើម្បីបង្កើនប្រសិទ្ធភាពលើកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ គាំពារបរិស្ថាន ដើម្បីលើកស្ទួយជីវភាពប្រជាសហគមន៍មូលដ្ឋាន។ ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងបរិស្ថានបានណែនាំបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសចូលកាន់តំណែង លោក ចាន់ ឈុន ជំនួសលោក កើត សារឿន ជាផ្លូវការជាប្រធានមន្ទីរបរិស្ថានថ្មីនៅខេត្តស្វាយរៀង នាព្រឹកថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៦។ ពិធីនេះក៏មានការចូលរួមពីឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម...
នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្ត និងលោកស្រី ស៊ាន សុគីន ប្រធានមន្ទីរផែនការ ខេត្តព្រះវិហារ រួមជាមួយសហការី បាននាំយកជំនួយជាស្បៀងអាហារ ឧបត្ថម្ភជូនដល់វីរកងទ័ពដែលកំពុងឈរជើងបំពេញបេសកកម្មយ៉ាងសកម្ម ក្នុងការការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ប្រចាំទិសតាថាវ និងភ្នំ៣៣៣ ក្នុងភូមិសាស្ដ្រស្រុកជាំក្សាន្ត ដើម្បីលើកទឹកចិត្ត ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។ សកម្មភាពប្រកបដោយទឹកចិត្តប្រពៃនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីស្មារតី...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រាប់ទៅពួកបោកប្រាស់ក្រៅស្រុក បើចេះត្រូវចេះឲ្យគេកោតតែបើឆោត គឺត្រូវឆោតឲ្យគេអាណិត។ សម្ដេចតេជោបានសរសេរថា តាមពិតខ្ញុំមិនគួរតមាត់ជាមួយពួកបំផ្លាញជាតិប៉ុន្មានក្បាលនៅក្រៅ ប្រទេសនោះទេដូចម្តាយខ្ញុំប្រាប់ថា (បើឆ្កែខាំជើងយើងនោះយើងកុំខាំជើងឆ្កែវិញ) តែបើមិនបកស្រាយទេប្រជាជននិងអាចភាន់ច្រឡំ។ សម្ដេចតេជោ រំលឹកថា តាំងពីជំនាន់ខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រី រហូតពេលនេះឲ្យតែរាជរដ្ឋាភិបាលដាក់ឲ្យចរាចរក្រដាសប្រាក់ថ្មីពួកឆ្កែក្រៅរបងផ្ទះប៉ុន្មានក្បាលតែងតែនិយាយថារាជរដ្ឋាភិបាលអស់លុយទើបបោះក្រដាសប្រាក់ថ្មី។ សម្ដេចតេជោថ្លែងថា ខ្ញុំគ្រាន់តែប្រាប់ថាសាច់ប្រាក់ក្នុងរតនាគារមានមិនក្រោម 2.5 ពាន់លានដុល្លារទេ(ពីរពាន់ប្រាំរយលានដុល្លារ)ឯបៀវត្សរ៍១ខែចាយត្រឹម២៣០លាន ដុល្លារក្នុង១ខែទេ។ ចំណូល៩ខែជាង៥ពាន់លានដុល្លារដែលជាមធ្យម៥០០ទៅ៦០០លានដុល្លារ/ខែល្មមគ្រប់គ្រាន់ចំណាយនិងរក្សាទុកសាច់ប្រាក់ក្នុងរតនាគារមិនឲ្យទាបជាង២៥០០លានដុល្លារ។ សូមពួកនៅក្រៅស្រុកប្រញ៉ាប់យកលុយដែលប្រមូលបាននៅវត្តភ្នំសេរីមកជូនជនភៀសសឹកដែលពេលនេះកំពុងរក្សាទុកដើម្បីចិញ្ចឹបក្សនយោបាយមួយនៅក្នុងស្រុក។ សម្ដេចប្រកាសថា នឹងបង្ហោះសារសំឡេងនៃការប្រជុំមួយដែលនិយាយដល់ការយកលុយដែលរៃអង្គាសបានសម្រាប់ជនភៀសសឹកសម្រាប់ជួយគណបក្សនៅពេលក្រោយ។ សម្ដេចតេជោបញ្ជាក់ថា...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ថងលី ស៊ីសូលីត អគ្គលេខាធិការ នៃលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព នារសៀលថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ សម្ដេចតេជោសង្ឃឹមថា យុវជនកម្ពុជា និងយុវជនឡាវនឹងរួមសាមគ្គីគ្នា និងបន្តនូវការចែករំលែកផ្លាស់ប្ដូរយោបល់ និងទស្សនៈគ្នាទៅវិញទៅមក គ្រប់វិស័យ។...
ភ្នំពេញ៖ សាកលវិទ្យាល័យគ្រប់គ្រងអាស៊ីបូព៌ា(EAMU) កម្ពុជា និងសាកលវិទ្យាល័យ Newcastle នៃប្រទេសអូស្ត្រាលី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ កិច្ចព្រមព្រៀងនេះធ្វើឡើងក្នុងគោលបំណងពង្រីកឱកាសសិក្សាកម្រិតអន្តរជាតិសម្រាប់និស្សិតកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការផ្នែកសិក្សា, ការផ្តល់ជូននិស្សិតនូវជម្រើសការសិក្សាផ្នែកខ្លះនៅកម្ពុជា និងបន្តបញ្ចប់នៅអូស្រ្តាលី, ការផ្លាស់ប្តូរការសិក្សារបស់និស្សិត និងបង្កើតឱកាសក្នុងការផ្តល់សញ្ញាបត្រ២ (Dual Degree) នាពេលខាងមុខ។ លោកសាស្ត្រាចារ្យ James Chua សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យគ្រប់គ្រងអាស៊ីបូព៌ា(EAMU) បានមានប្រសាសន៍ថា...
ភ្នំពេញ៖ គណៈប្រតិភូសមាជិកសហព័ន្ធអតីតយុទ្ធជន នៃបណ្តាប្រទេសអាស៊ាន (VECONAC) បានកោតសរសើរពីការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងការរក្សាបាននូវស្ថិរភាពនយោបាយ មានប្រជាជនរួសរាយរាក់ទាក់ និងមានភាពស្រស់ស្អាត និងជាទីពេញចិត្ត និងបានលើកទឹកចិត្តឲ្យអ្នកទេសចរណ៍មកលេងកម្ពុជា។ លោក Col Ramli Abdul Hadis ប្រធានប្រតិភូសមាជិកសហព័ន្ធអតីតយុទ្ធជនប្រទេសព្រុយណេ បានថ្លែងថា បន្ទាប់ពីបានទស្សនកិច្ចនៅរាជធានីភ្នំពេញ ក៏ដូចជាផ្សារធំថ្មី មានលក់របស់របរល្អ និងផលិតផលល្អតម្លៃសមរម្យ។ ហើយឃើញថាប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើនខ្លាំង និងសូមឲ្យភ្ញៀវទេសចរមកលេងកម្ពុជា។ កម្ពុជាមានស្ថិរភាពនយោបាយ...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសបញ្ជាក់ថា ចាប់ពីពេលនេះតទៅ គ្រប់ស្រាបៀរ និងភេសជ្ជៈប៉ូវកម្លាំងទាំងអស់ នឹងមិនឱ្យមានដាក់រង្វាន់ទៀតនោះទេ និងបានណែនាំឲ្យកាត់បន្ថយផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងភេសជ្ជៈប៉ូវកម្លាំង នៅតាមប៉ាណូធំៗនៅតាមផ្លូវសាធារណៈផងដែរ។ ក្នុងឱកាសអញ្ជើញជាអធិបតីខួប៨០ឆ្នាំ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងប្រគល់ សញ្ញាបត្រជូននិស្សិតជ័យលាភី នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បាន បញ្ជាក់ថា រាជរដ្ឋាភិបាលឲ្យបញ្ចប់ទាំងស្រុងចំពោះការផលិតស្រាបៀគ្រប់ប្រភេទ និងភេសជ្ជប៉ូវកម្លាំងដាក់...
នៅថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១០:២៤នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team – Cambodia: AOT-KH) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ស្ថិតនៅឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃកម្ពុជា ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧...
ភ្នំពេញ៖ ដើម្បីសម្រួលដល់ការធ្វើធុរកិច្ច និងកាត់បន្ថយភាពស្មុគស្មាញផ្នែករដ្ឋបាល រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការសម្របសម្រួលសម្រាប់វិស័យសហគ្រាសធុនតូច និងមធ្យម (SME) ដែលទទួលបានការស្វាគមន៍ពីសំណាក់សហគ្រិន និងតំណាងសមាគមអាជីវកម្មនៅកម្ពុជា ដោយរំពឹងថា យន្តការនេះនឹងជួយលើកកម្ពស់បរិយាកាសធុរកិច្ច និងជំរុញការរីកចម្រើនរបស់សហគ្រាស។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅថ្ងៃទី៥ ខែតុលា ឆ្នាំ ២០២៦ បានចុះហត្ថលេខាលើអនុក្រឹត្យ ស្តីពី ការបង្កើតលេខាធិការដ្ឋាន ផ្នែកចុះបញ្ជី អាជ្ញាបណ្ណ និងលិខិតអនុញ្ញាត និងផ្នែកតាមដាន...