នៅព្រឹកថ្ងៃទី២១ ខែមិថុនានេះ តំណាងថ្នាក់ដឹកនាំតាមស្ថាប័នរដ្ឋ ឯកជន និងភ្ញៀវជាតិ អន្តរជាតិ ជាច្រើនកុះករ នាំគ្នាធ្វើលំហាត់យោគៈ សម្មាធិ នៅសួនមាត់ទន្លេចតុមុខ មុខវត្តឧណ្ណាលោម រាជធានីភ្នំពេញ ដើម្បីលើកកម្ពស់សុខុមាលភាពសង្គម និងអបអរសាទរទិវាយោគៈអន្តរជាតិ ២១ មិថុនា លើកទី១២។ ភ្ញៀវជាតិ និងទេសចរមកពីឥណ្ឌា បានថ្លែងថា រៀងរាល់ថ្ងៃព្រឹក និងល្ងាច គេតែងតែធ្វើលំហាត់ប្រាណតាមបែបយោគៈ បែបសម្មាធិ នៅក្នុងផ្ទះ ហើយពេលខ្លះធ្វើនៅតាមទីសាធារណៈដែលមានទេសភាពស្រស់ស្អាតខ្យល់អាកាសបរិសុទ្ធ ដើម្បីធ្វើឲ្យប្រសើរឡើងនូវសុខភាពផ្លូវកាយ...
កាលពីថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៦ នៅឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ នាតំបន់ក្បែរព្រំដែនខាងទិសបូពា៖ ក្នុងដំណើរសួរសុខទុក្ខដោយឥតជូនដំណឹងមុន នៅមណ្ឌលសុខភាពក្បាលត្រាច ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋនាពេលកន្លងមក។ ទោះបីជាមណ្ឌលសុខភាពនេះមានប្រជាពលរដ្ឋមកប្រើប្រាស់សេវាក្នុងចំនួនមធ្យមក្តី នេះបង្ហាញថាបងប្អូនក្នុងមូលដ្ឋាននៅតែមានក្តីរំពឹង និងតម្រូវការចំពោះសេវាដែលមណ្ឌលសុខភាពផ្តល់ជូន។ ឯកឧត្តមសាស្រ្តាចារ្យ បានសង្កត់ធ្ងន់លើអាទិភាពនៃការដែលត្រូវខិតខំយកចិត្តទុកដាក់ជាប់ជាប្រចាំដល់បុគ្គលិកមណ្ឌលសុខភាពក្បាលត្រាច អំពីការបម្រើសេវាសុខាភិបាល ជូនដល់គ្រប់ប្រជាពលរដ្ឋ ឱ្យបានកាន់តែល្អប្រសើរ សំដៅសុវត្ថិភាព គុណភាព ប្រសិទ្ធិភាព និងសមធម៌...
បណ្ដាខេត្តចំនួន ៤ ដែលស្ថិតនៅភូមិភាគឦសាន្ត នៃប្រទេសកម្ពុជា មានឱកាសការងារជិត ៥ពាន់កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ សេចក្ដីជូនដំណឹងរបស់ក្រសួងការងារ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦នេះ ខេត្តដែលស្ថិតនៅភូមិភាគឦសាន្តរួមមាន ខេត្តក្រចេះ, ស្ទឹងត្រែង, រតនគិរី និងខេត្តមណ្ឌលគិរី មានឱកាសការងារសរុបចំនួន ៤ ៦៧៦កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងវិស័យកសិកម្ម ឧស្សាហកម្ម...
ខេត្តព្រះវិហារ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានណែនាំដល់មន្ត្រី នៃមន្ទីរព័ត៌មានព្រះវិហារ ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងតាមដានឱ្យបានជាប់លាប់ចំពោះការវិវត្តនៃសភាពការណ៍នៅតាមតំបន់ព្រំដែន រួមទាំងការប្រមូលព័ត៌មាននិងក្តាប់ស្ថានការណ៍ដើម្បីវិភាគសាធារណមតិ សំដៅធានាបាននូវការផ្តល់បច្ចុប្បន្នភាព និងារវិវត្តន៍ពិតប្រាកដ និងទាន់ពេលវេលាដល់សាធារណជន។ ការណែនាំនេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម រួមជាមួយឯកឧត្តម អំ តារាវិទូ អនុរដ្ឋលេខាធិការទទួលបន្ទុកមន្ទីរព័ត៌មានខេត្តព្រះវិហារ បានអញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសការងារព័ត៌មាន និងសាធារណមតិ ជូនដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។ ឯកឧត្តម...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានត សម្រេចដំឡើងភាគលាភសម្រាប់ផ្តល់ជូនសហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ដើម្បីជួយសម្រាលបន្ទុក និងបង្កើនចំណូលដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ហើយនៅរក្សាទុកកំណើននេះនៅដដែលទោះជាទៅថ្ងៃមុខតម្លៃប្រេងឥន្ធនៈចុះវិញក៏ដោយ។ តាមរយៈបណ្ដាញសង្គមនៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែតបានឲ្យដឹងថា ក្រោយពីត្រឡប់មកពីប្រជុំនៅសហព័ន្ធរុស្សី កាលពីថ្ងៃទី២០មិថុនា សម្ដេចបានឆ្លៀតឱកាសនាំគ្រួសារទៅជិះទូកទៅទន្លេសាប នៅចុងឃ្នៀស ខេត្តសៀមរាប តាមការសន្យាជាមួយកូនៗ។ ក្នុងដំណើរកម្សាន្តនោះ សម្ដេចក៏បានជួបជជែកលេងជាមួយបងប្អូនតំណាងសមាគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ដោយបានស្ដាប់អំពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ ក៏ដូចជាសំណូមពររបស់ពួកគាត់ ជាពិសេសពាក់ព័ន្ធជាមួយនឹងការបែងចែកភាគលាភនៃចំណូលពីសេវាទេសចរណ៍រវាងគ្រឹះស្ថានអង្គរ...
ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែងថា រាជរដ្ឋាភិបាលបានផ្ដល់អាទិភាពខ្ពស់បំផុត ដល់ការអភិវឌ្ឍធនធានមនុស្ស តាមរយៈ ការកែទម្រង់ប្រព័ន្ធអប់រំ និងការកសាងហេដ្ឋារចនាសម្ព័ន្ធសិក្សាធិការ ជាពិសេសសាលារៀនជាដើម ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីពង្រឹងគុណភាពអប់រំនៅកម្ពុជា។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងពិធីសម្ភោធអគារសិក្សា ១ខ្នង ៣បន្ទប់ និងសមិទ្ធផលផ្សេងៗនៅសាលាបឋមសិក្សាបឹងខ្វែក ស្ថិតក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២៦ នេះថា...
ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះ មូលដ្ឋានស្រុកលើកដែកបានផ្តល់នូវមតិណែនាំ ក៏ដូចជាការលើកទឹកចិត្តដល់បងប្អូនយុវជនទាំងអស់ ត្រូវបន្តរក្សាស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំជាធ្លុង មួយ ព្រោះថាស្មារតីសាមគ្គីភាពនេះហើយ គឺជាកម្លាំងរស់ដ៏មានឥទ្ធិពលរបស់គណបក្សប្រជាជនកម្ពុជា ។ ការជំរុញបែបនេះក្នុងខណះជាអធិបតីក្នុងពិធីបើក កម្ម វិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្ស ប្រជា ជនកម្ពុជា ឃុំព្រែកទន្លាប់ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២៦នេះ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុក លើកដែកខេត្តកណ្តាល។ដោយសមាសភាពបេក្ខជនឈរឈ្មោះចំនួន ១១នាក់។ រីឯសមាជិកយុវជនគណបក្សឃុំដែលជាអង្គបោះឆ្នោតនោះ ចំនួន ៣១៨នាក់។ ឯកឧត្តម...
ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាព និងកែលម្អសោភ័ណភាពបរិស្ថាននៅតាមមូលដ្ឋាន ឯកឧត្តម អ៊ឹង ឌីប៉ូឡា ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំត្រពាំងជង ស្រុកបាកាន រួមនិងក្រុមការងារ បានបន្តចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់កូនឈើហូបផ្លែជូនដល់ប្រជាពលរដ្ឋ ក្នុងភូមិកោះអណ្តែត និងភូមិកោះស្វាយ ព្រមទាំងបានបំផុសចលនាយុទ្ធនាការ «ភូមិស្អាត» យ៉ាងសកម្ម។ នៅក្នុងឱកាសចុះជួបសំណេះសំណាល និងរៀបចំអាហារសាមគ្គី ដើម្បីបានដឹងពីសុខ និងទុក្ខ រួមនិងតម្រូវការផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ ឯកឧត្តម អ៊ឹង ឌីប៉ូឡា បានពាំនាំនូវការសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយភាពស្និទ្ធស្នាល...
សហគមន៍តំបន់ការពារធម្មជាតិ នៅក្នុងខេត្តពោធិ៍សាត់ និងក្លាយជាម្ចាស់គម្រោងដាំស្មៅយក្សគំរូ ដំបូងគេ ដែលមានប្រយោជន៍សំខាន់ មិនត្រឹមតែចូលរួមចំណែក ទប់ស្កាត់ការកាប់ព្រៃឈើ និងថែមទាំងជួយលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ទាក់ទងនឹងការជំរុញភាពបៃតងនៅកម្ពុជានេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីដាំដើមឈើក្រោមប្រធានបទ «រួមគ្នាដាំដើមឈើ ដើម្បីកម្ពុជាបៃតង» នៅបរិវេណផ្លូវចូលបូជនីយដ្ឋាន ទេពឧកញ៉ា ឃ្លាំង មឿង និងលោកជំទាវ ខាន់ ខៀវ ក្នុងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៩...
ភ្នំពេញ៖ សហគ្រាសក្នុងស្រុកបានបង្ហាញការគាំទ្រចំពោះវិធានការរបស់រាជរដ្ឋាភិបាលក្នុងការរឹតបន្តឹងការបង្ក្រាបការគេចពន្ធ និងការនាំចូលទំនិញខុសច្បាប់តាមព្រំដែនគោករវាងកម្ពុជា-ថៃ ដោយចាត់ទុកថា វាជាជំហានសំខាន់ក្នុងការការពារទីផ្សារក្នុងស្រុក លើកកម្ពស់ការប្រកួតប្រជែងដោយយុត្តិធម៌ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ សហគ្រាសក្នុងស្រុក បានលើកឡើងថា ការរឹតបន្តឹងការទប់ស្កាត់ការគេចពន្ធ និងការនាំចូលទំនិញខុសច្បាប់ គឺជាវិធានការចាំបាច់ ដើម្បីធានាបាននូវការប្រកួតប្រជែងដោយស្មើភាពរវាងអាជីវកម្មដែលអនុវត្តតាមច្បាប់ និងអាជីវកម្មដែលលួចគេចវេះកាតព្វកិច្ចបង់ពន្ធ។ សហគ្រាសទាំងនោះ បានបញ្ជាក់ថា ការអនុវត្តវិធានការនេះនឹងជួយកាត់បន្ថយការចរាចរទំនិញខុសច្បាប់ ការពារផលិតផលក្នុងស្រុក បង្កើនទំនុកចិត្តដល់វិនិយោគិន និងរួមចំណែកបង្កើនចំណូលពន្ធជូនរដ្ឋ សម្រាប់យកទៅអភិវឌ្ឍសេដ្ឋកិច្ច និងសេវាសាធារណៈ។ សហគ្រាសក្នុងស្រុកក៏បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធបន្តពង្រឹងការត្រួតពិនិត្យ និងអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ដោយមានកិច្ចសហការជាមួយវិស័យឯកជន ដើម្បីទប់ស្កាត់ការគេចពន្ធ...