គិតត្រឹមខែតុលា ឆ្នាំ២០២៤ ឥណទានដែលផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ទៅក្នុងវិស័យសេដ្ឋកិច្ច មានទំហំទឹក ប្រាក់ជាង ២៤៧ ពាន់ប៊ីលានរៀល ត្រូវប្រមាណជិត ៦១ ប៊ីលានដុល្លារអាមេរិក កើនឡើងជាង ២ ភាគរយ ធៀបនឹងឆ្នាំមុន។ ធនាគារជាតិនៃកម្ពុជា បង្ហាញពីឥណទានដែលបានផ្តល់តាមវិស័យ ជួយទ្រទ្រង់ក្នុងសកម្មភាពសេដ្ឋកិច្ច សម្រាប់ជាប្រភព ទុនដ៏សំខាន់ៗសម្រាប់អ្នកប្រើប្រាស់ និងក្រុមហ៊ុនសហគ្រាស ក្នុងការពង្រីកអាជីវកម្ម ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ សកម្មភាពសេដ្ឋកិច្ច បង្កើតឱកាសការងារ...
នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកជំទាវបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ជួបសម្តែងការគួរសម និងជម្រាបលានៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ សូមជម្រាបថា ក្នុងឱកាសបេសកកម្មទូតនៅកម្ពុជា លោកជំទាវបណ្ឌិតឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការគាំទ្រ និងកិច្ចសហការដ៏ល្អចំពោះលោកជំទាវ និងស្ថានទូតឥណ្ឌានៅកម្ពុជា ដែលបានធ្វើឱ្យបេសកកម្មការទូតរបស់លោកជំទាវទទួលបានជោគជ័យ និងរួមចំណែកធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែរីកចម្រើន...
នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៤នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជួបសម្តែងការគួរសម និងជម្រាបលានៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១,៤០៩គ្រួសារ ដែលនៅរស់នៅក្នុងក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។ ពិធីសំណេះសំណាលដ៏កក់ក្ដៅខាងលើនេះ បានធ្វើឡើងនៅក្នុងបរិវេណផ្សារធម្មជាតិរុនតាឯក ក្នុងភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្ដសៀមរាប។ មុនចាប់ផ្ដើមអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំសហការីបូជាទៀន ធូប...
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមហ៊ុន ហុងដា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត” ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកនាយកប្រតិបត្តិ KOSHIRO MUTO។ អនុស្សរណៈនេះ ត្រូវបានចុះហត្ថលេខារួមគ្នា នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ មានសុពលភាពសម្រាប់រយៈពេល ៤ឆ្នាំ ដោយមានគោលបំណងបង្កើតនូវក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរលើការបណ្ដុះបណ្តាលជំនាញតោន និង បាញ់ថ្នាំស្របតាមស្ដង់ដារប្រទេសជប៉ុន...
ភ្នំពេញ ៖ ផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែងសរុបជាង ១០ គីឡូម៉ែត្រ ស្ថិតក្នុងដីសម្បទានសង្គមកិច្ច ត្រង់ចំណុចដំណាក់ត្រយឹង ស្រុកភ្នំក្រវាញ បានស្ថាបនាយ៉ាងល្អប្រសើរ ដោយផ្លូវនេះបានកំពុងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសអតីតយុទ្ធជន រាប់រយគ្រួសារ ដែលកំពុងរស់នៅតំបន់នោះ។ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងក្នុងការចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារ ស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន១ខ្សែ មាន២កំណាត់ ប្រវែងសរុបជាង ១០ គីឡូម៉ែត្រ...
ឧត្តរមានជ័យ៖ ដោយមើលឃើញពីបញ្ហាប្រឈមរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងចំណុចភូមិអូរជីក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ពិបាកក្នុងការធ្វើដំណើរឆ្លងកាត់នូវរដូវវស្សាម្តងៗ អាជ្ញាធរស្រុក សហការជាមួយកម្លាំងយុវជនបក្សស្រុក កម្លាំងយោធា និងប្រជាពលរដ្ឋ បាននាំគ្នាធ្វើស្ពានឈើថ្មីមួយកន្លែងនេះឡើង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ ក្នុងមូលដ្ឋាន ។ លោក ហាំង ម៉េង អភិបាលស្រុកត្រពាំងប្រាសាទ បានបញ្ជាក់ថា កន្លងមកស្ពានឈើមួយកន្លែងនេះ មានសភាពចាស់បាក់ទ្រុឌទ្រោមពិបាកធ្វើដំណើរឆ្លងកាត់ដោយសារតំបន់នេះ នៅរដូវវស្សាម្តងៗ មានប្រភពទឹកអូរហូរកាត់ច្រើនពលរដ្ឋមិនអាចឆ្លងកាត់ដោយការប្រថុយប្រថានបាននោះឡើយ គឺត្រូវធ្វើដំណើរជិះវាងផ្លូវចំណាយពេលវេលាយូរផងដែរ។ លោកអភិបាលស្រុក បានបន្ថែមទៀតថា...
ភ្នំពេញ ៖ ត្បិតថា ប្រឡងបាក់ឌុប មិនទទួលបានលទ្ធផលល្អដូចសិស្សដទៃៗមែន តែយុវសិស្ស ផា ហ្វាឆាយ មានក្តីស្រមៃមួយ គឺចង់រៀនឱ្យបានចប់ចុងចប់ដើមនៅសកលវិទ្យាល័យដូចគេដូចឯងដែរ។ ក្តីស្រមៃនេះ ហាក់នៅឆ្ងាយខ្លាំងណាស់សម្រាប់រូបគេ ព្រោះតែជីវភាពខ្វះខាតខ្លាំង។ តែទោះជាយ៉ាងណា យុវសិស្ស ផា ហ្វាឆាយ មិនអស់សង្ឃឹមឡើយដោយរូបគេបានស្នើសុំអាហារូបករណ៍ពីឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា។ ដោយក្តីអាណិត ស្រឡាញ់ ឯកឧត្តម...
ភ្នំពេញ ៖ ឯកឧត្តម ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងលោកជំទាវ ហ៊ុន ម៉ាណា បានឧបត្ថម្ភម៉ូតូ១គ្រឿងដល់សិស្សម្នាក់ឈ្មោះ ស៊ុន រ៉េ ដែលបានប្រឡងជាប់និទ្ទេស A ប៉ុន្តែ ជីវភាពខ្វះខាត។ ការឧបត្ថម្ភម៉ូតូនេះ ជាការបំពេញទៅតាមការស្នើសុំរបស់សិស្ស ស៊ុន រ៉េ ដែលសុំឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា...
នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសន្ដិភាព, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី អេវ៉ា មីស្លីវីក (Eva Mysliwiec) ស្ថាបនិក, អតីតសមាជិកក្រុមប្រឹក្សាភិបាល និងជាអតីតនាយិកាប្រតិបត្តិនៃវិទ្យាសា្ថនបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និងគណៈគ្រប់គ្រង ចូលជួបសម្ដែងការគួរសម និងគោរពរាយការណ៍អំពីវឌ្ឍនភាព និងផែនការយុទ្ធសាស្ត្រថ្មីរបស់ CDRI។ ក្នុងឱកាសនៃជំនួប,...