ក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងអនុវត្តគោលនយោបាយអភិវឌ្ឍន៍ជនបទ ដើម្បីប្រែក្លាយតំបន់ជនបទទៅជាតំបន់អភិវឌ្ឍន៍ រីកចម្រើន ប្រកបដោយបរិយាបន្ន និងនិរន្តរភាព ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្ត ដើម្បីជំរុញប្រែក្លាយកម្ពុជា តាម ចក្ខុវិស័យនៅឆ្នាំ២០៣០ និងឆ្នាំ២០៥០ ។ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម លើកឡើងនៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ ប្រវែង ២ ៦៦០...
នារសៀល ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវកម្ពុជា បានអញ្ជើញជាអធិបតីក្នុង ពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារ ស.ស.យ.ក. វិស័យព័ត៌មាន។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល ព្រមទាំង សមាជិក សមាជិកា ស.ស.យ.ក. វិស័យព័ត៌មាន ចំនួនប្រមាណជាង...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបាននិងកំពុងខិតខំផ្សព្វផ្សាយផលិតផលក្នុងស្រុកឱ្យចូលទៅលក់នៅក្នុងតាមបណ្តាផ្សារទំនើបតូចធំនានានៅទូទាំងប្រទេស តាមរយៈយុទ្ធនាការផលិតផលជាតិ #MadeInCambodia ដោយក្រសួងបន្តអំពាវនាវដល់វិស័យឯកជនបន្តចូលរួមបន្ថែមទៀត ដើម្បីបើកទីផ្សារឱ្យផលិតផលរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) កាន់តែរីកធំឡើង។ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញក្តីរីករាយដែលបានឃើញវិស័យឯកជនបានចូលរួមយ៉ាងផុលផុសក្នុងការជំរុញផ្សព្វផ្សាយផលិតផលជាតិ តាមរយៈយុទ្ធនាការផលិតផលជាតិ #MadeInCambodia ដែលក្រសួងពាណិជ្ជកម្មបានដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៦។ យុទ្ធនាការនេះ មានគោលបំណងដើម្បីជំរុញឱ្យផលិតផលខ្មែរដែលមានគុណសម្បត្តិគ្រប់គ្រាន់ បានចុះបញ្ជីនិងអនុលោកភាពស្តង់ដារ អាចមានលទ្ធភាពឈានជើងចូលទៅដាក់តាំងលក់ក្នុងផ្សារទំនើបនានា...
ភ្នំពេញ៖ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តជារៀងរាល់សប្ដាហ៍ចាប់ពីវេលាម៉ោង ១រសៀល ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ក្នុងនោះតម្លៃបន្តធ្កាល់ចុះប្រេងសាំងត្រូវលក់ ៣ ៩៥០រៀល/លីត្រ និងប្រេងម៉ាស៊ូតត្រូវលក់ ៤ ១០០រៀល/លីត្រ។ យោងតាមសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយប្រចាំសប្តាហ៍ចាប់ពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦...
ភ្នំពេញ ៖ ដើម្បីជាការឆ្លើយតបទៅនឹងការបញ្ចៀសការជន់លិចកម្រិតខ្ពស់ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រុមការងាររដ្ឋបាលខណ្ឌសែនសុខ ត្រៀមជីកស៊ីផាយពង្រីកអាងស្តុកទឹកធំជាងមុន នៅស្ថានីយ៍បូមទឹកបូរី១០០ខ្នង ដើម្បីរំដោះការជន់លិចក្នុងរដូវវស្សា ជូនពលរដ្ឋ ។ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារមន្ត្រីរដ្ឋបាលខណ្ឌសែនសុខ និងមន្ត្រីជំនាញ ក្រោមការដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌ បានចុះពិនិត្យវាស់វែងទំហំស្ថានីយ៍បូមទឹកបូរី១០០ខ្នង សង្កាត់ទឹកថ្លា ដើម្បីអុកសុីផាយពង្រីកអាងស្តុកទឹក អោយបានធំជាងមុន និងជ្រៅជាងមុន ។ លោក...
ឯកឧត្តម អ៊ុ រាត្រី ជាប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ៦ កក្កដា បានដឹកនាំក្រុមការងារនាំយកថវិកាចំនួន ១០០ លានរៀល ដែលកៀរគរបាន តាមរយៈកម្មវិធីជិះកង់រយៈពេល១ ខែមិថុនា ក្នុងអំឡុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ កាលពីខែមិថុនាកន្លងទៅ ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ក្នុងការបន្តបេសកកម្មសង្គ្រោះជីវិតទាក និងកុមារ ដែលត្រូវការសេវាពិនិត្យ និងព្យាលបាល...
ហ្សឺណែវ៖ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រីទទួលបន្ទុកវិស័យឌីជីថល និងតំណាងមកពី ១៧០ប្រទេស និងអង្គការអន្តរជាតិនានា ប្រមាណ៤០០០នាក់ បានជួបជុំគ្នាក្នុង “ពិធីសម្ពោធកិច្ចសន្ទនាសកលស្ដីពីអភិបាលកិច្ចបញ្ញាសិប្បនិម្មិត”។ តបតាមការអញ្ជើញរបស់ ឯកឧត្ដម Antonio Gutierres អគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ៖ កឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជានិងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានថ្លែងថា សាលាភូមិន្ទរដ្ឋបាល ដែលជាគ្រឹះស្ថានអប់រំដល់មន្ត្រីមធ្យម និងមន្ត្រីជាន់ខ្ពស់ ដែលទើបបានជ្រើសរើសថ្មី កំពុងខិតខំពង្រឹងគុណភាពមន្ត្រី ស្របតាមបរិបទ នៃការវិវត្តថ្មីៗ ។ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ គឺជាកិច្ចការងារដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពការងារ ផ្លាស់ប្តូរមតិយោបល់...
បើតាមការបញ្ជាក់ពីលោក ពេជ្រ សុខា អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ និងប្រណាំងកង់បីពានរង្វាន់ប្រចាំឆ្នាំ ២០២៦ នឹងមកដល់នៅថ្ងៃទី ១១-១២ ខែកក្កដាខាងមុខនេះនូវទីលានវាលឥន្រ្ទី សង្កាត់ចោមចៅ៣ ជាប់ផ្លូវ៣០ ម៉ែត្រ ។ លោកបញ្ជាក់បន្ថែមថា ព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ និងប្រណាំងកង់នេះ ជាលើកទីពីរហើយដែលត្រូវបានរៀបចំឡើង ដោយលើកទី១មានការគាំទ្រយ៉ាងខ្លាំងពីបងប្អូន និងអ្នកស្រលាញ់វិស័យកីឡាម៉ូតូត្រៃ ហើយអ្វីដែលកាន់តែពិសេសនិង ប្លែកនោះក៏មានការរៀបចំអោយមានការប្រណាំងកង់បី ដែលជាការប្រណាំងមិនធ្លាប់មានពីមុនមក ។ កម្មវិធីនេះត្រូវបាន រៀបចំឡើងដើម្បីលើកកម្ពស់កីឡាយានយន្តនិងម៉ូតូត្រៃកម្ពុជា ដែលមាន...
មនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ កំពុងអនុវត្តយុទ្ធនាការទប់ស្កាត់ បង្ការជំងឺគ្រុនឈាម តាមភូមិ សង្កាត់ ខណ្ឌ សាលារៀន និងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីកំចាត់ជម្រកមូសខ្លា។ ដោយសារការឈានចូលដល់រដូវវស្សា ចំនួនមូសខ្លា បានកើនឡើងយ៉ាងគំហុក ដែលបណ្តាលឱ្យមានការផ្ទុះជំងឺគ្រុនឈាម នៅតាមបណ្តាខេត្តមួយចំនួន។ ឯកឧត្តមបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈBTV ព័ត៌មាន កាលពីរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ថា គ្រប់មណ្ឌលសុខភាពទាំង៤៦...