សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា កាលពី ៣ ថ្ងៃមុន ឧបការីរបស់ទូតអាមេរិកប្រចាំកម្ពុជា បានមកជួបសម្តេចជាបន្ទាន់។ ឧបការីរូបនោះបានជម្រាបថា រដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយជាមួយភាគីថៃ រួចរាល់ហើយ ដោយស្នើឱ្យថៃបញ្ឈប់រាល់សកម្មភាពណាដែលបង្កើនកម្តៅ វាតទីយកទឹកដីកម្ពុជា និងត្រូវគោរពអនុវត្តតាមកិច្ចព្រមព្រៀង។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត នៅព្រឹកថ្ងៃពុធ...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំសមត្ថកិច្ចបន្តចុះទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក និងហាមវិនិយោគនៅកម្ពុជា ខណៈបច្ចុប្បន្នសន្ទុះនៃការប្រើប្រាស់មានការងើបឡើងវិញពីសំណាក់យុវជន។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត នៅព្រឹកថ្ងៃពុធ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះនៅ OCIC។ ក្នុងឱកាសនោះ សម្ដេចធិបតី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធបន្តរឹតបន្តឹងលើសកម្មភាពទិញ លក់បារីអេឡិចត្រូនិច ខណៈឥឡូវនេះសន្ទុះប្រើប្រាស់ បារីអេឡិចត្រូនិកហាក់មានសន្ទុះការប្រើប្រាស់ពីយុវជនឡើងវិញ។...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងឧបត្ថម្ភការដល់គ្រួសារដែលបានរងគ្រោះនៅជម្លោះព្រំដែនតាមរយៈការផ្ដល់ប្រាក់ឧត្ថម្ភប្រចាំខែ ផ្ដល់សំណងចំពោះពលរដ្ឋដែលរងគ្រោះខូចខាតផ្ទះទាំងស្រុង និងខូចខាតតិចតួច និងបានដាក់ចេញគោលនយោបាយជាច្រើនទៀតដើម្បីជួយសម្រាលបន្ទុកដល់ពលរដ្ឋ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត នៅព្រឹកថ្ងៃពុធ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះនៅ OCIC។ ក្នុងឱកាសនោះសម្ដេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការផ្តល់ប្រាក់ឧបត្ថម្ភ...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំដល់និស្សិតពេទ្យ គ្រូពេទ្យ ក៏ដូចជាអ្នកដែលចាប់អាជីពជាគ្រូពេទ្យ ត្រូវរៀនជំនាញទាំងជំនាញទន់ និងជំនាញរឹង និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ ដោយគិតគូអំពីជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ គឺជាកត្តាចំបងបំផុង។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត នៅព្រឹកថ្ងៃពុធ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះនៅ OCIC។...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលបានសិក្សាដាក់ចេញ «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ» ក្នុងនោះ រដ្ឋចំណាយថវិកាជិត ៥០០លានដុល្លារអន្តរាគមន៍ថ្លៃភ្លើង និងប្រេងឥន្ធនៈ ដើម្បីកុំឱ្យថ្លៃភ្លើង និងប្រេងឡើងថ្លៃបង្កផលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត នៅព្រឹកថ្ងៃពុធ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះនៅ...
កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា រាជរដ្ឋាភិបាល ជាពិសេស សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះក្រុមគ្រួសារវីរយុទ្ធជន និងវីរនគរបាល ដែលបានឈរជើងយ៉ាងអង់អាចនៅតាមបន្ទាត់ព្រំដែន ដើម្បីការពារបូរណភាពទឹកដី ។ ការលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសជួបសំណេះសំណាល សួរសុខទុក្ខជាមួយក្រុមគ្រួសារវីរៈកងទ័ពចំនួន២៧៧គ្រួសារ ក្នុងសង្កាត់កណ្តោលដុំ...
ភ្នំពេញ៖ កសិដ្ឋានត្រូវបានរៀបចំឡើង ដើម្បីផលិតអាហារ សរសៃ ឬផលិតផលមានប្រយោជន៍ផ្សេងៗ ប៉ុន្តែវានៅតែជាប្រព័ន្ធអេកូឡូស៊ីមួយ។ ដំណាំ សត្វចិញ្ចឹម សត្វល្អិត រុក្ខជាតិដែលដុះដោយខ្លួនឯង មីក្រូសារពាង្គកាយ ដី ទឹក ខ្យល់ និងមនុស្ស សុទ្ធតែមានទំនាក់ទំនង និងឥទ្ធិពលលើគ្នាទៅវិញទៅមកនៅក្នុងប្រព័ន្ធនោះ។ កសិករជាអ្នកដឹកនាំ និងគ្រប់គ្រងទំនាក់ទំនងជាច្រើននៅក្នុងកសិដ្ឋាន។ ពួកគាត់ជ្រើសរើសដំណាំ រៀបចំដី គ្រប់គ្រងទឹក គ្រប់គ្រងសត្វល្អិត និងជំងឺ ប្រមូលផល និងសម្របខ្លួនទៅតាមអាកាសធាតុ។...
មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ប្រចាំការនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ បានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ បង្ក្រាបបទល្មើសធនធានធម្មជាតិ(ដឹកជញ្ជូនឈើអារ) ដោយគ្មានការអនុញ្ញាត នៅចំណុចភូមិក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ក្រុមការងារបានឃាត់ឃ្លួន ជនសង្ស័យ ឈ្មោះ ចិន សុខ ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅភូមិថ្មី ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចបានដកហូត...
ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យលោកស្រី ម៉ាហា ដាម៉ាច នាយិកាថ្មីនៃអង្គការយូនីសេហ្វប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះលោកស្រី ម៉ាហា ដាម៉ាច និងសហការី មកកាន់ទីស្តីការក្រសួងយុត្តិធម៌ និងបានសម្តែងការអបអរសាទរជូនចំពោះលោកស្រី...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប ៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល, សម្ពោធអគារសិក្សា និងប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី ។ ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖ – សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បង្ហាញក្តីសោមនស្សជាអនេកដោយបានចូលរួមក្នុងពិធីអបអរសាទរខួប ៨០...