ពោធិ៍សាត់៖ បន្ទាប់ពីមានការអំពាវនាវ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឲ្យលោកស្រី សែម សុខគា ចូលមកស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាដីធ្លីនៅតំបន់អន្ទង់អាំង (ឬហៅថា បុប្ផាលាក់ខ្លួន) នៅភ្នំ១៥០០ ក្នុងខេត្តពោធិ៍សាត់។ នៅព្រឹកថ្ងៃទី៦ ខែតុលា នេះ លោកស្រី សែម សុខគា បានចូលមកប្រជុំដោះស្រាយ នៅសាលាខេត្តពោធិ៍សាត់...
កម្ពុជា និងវៀតណាម គឺជាប្រទេសជិតខាងដែលមានព្រំដែនគោករួមគ្នាប្រវែងជាង ១.០០០ គីឡូម៉ែត្រ ហើយក្នុងរយៈពេលជិត៦០ឆ្នាំ ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរលើវិស័យជាច្រើន។ ទំនុកចិត្តផ្នែកនយោបាយរវាងប្រទេសទាំងពីរ បន្តត្រូវបានពង្រឹងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងជំនួបជាន់ខ្ពស់ជាប្រចាំ។ ដោយឡែក ក្នុងឆ្នាំ២០២៦ អគ្គលេខាធិការ តូ ឡឹម បានបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីខែកុម្ភៈ ហើយលោក ត្រឹន កឹមទូ សមាជិកការិយាល័យនយោបាយ...
ក្រុមអត្តពលិកកម្ពុជា បានបំបែកឯតទគ្គកម្មមេដាយកីឡាអាស៊ី ក្រោយឈ្នះមេដាយសំរឹទ្ធ ៤គ្រឿងពីការប្រកួតកីឡាអាស៊ី លើកទី២០ នៅប្រទេសជប៉ុន ច្រើនជាងនៅប្រទេសចិន កាលពី ៤ឆ្នាំមុន ដែលកម្ពុជាទទួលបានត្រឹមមេដាយសំរឹទ្ធ ១គ្រឿង។ ប៉ុន្ដែទន្ទឹមនឹងការសម្រេចគោលដៅនេះ ក៏មានចំណុចខ្វះខាតច្រើនត្រូវពង្រឹងបន្ថែម ដើម្បីត្រៀមព្រឹត្តិការណ៍បន្ទាប់ នៅប្រទេសកាតាផងដែរ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជានាយបេសកកម្មកីឡាកម្ពុជា ក្រោយប្រតិភូ គ្រូបង្វឹក និងអត្តពលិកកម្ពុជា ២ប្រភេទ រួមមានកីឡាជឺជីតស៊ូ និងកីឡាអេឡិចត្រូនិច...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់លោកស្រី សែម សុខគា ដែលមានបញ្ហាដីធ្លីនៅតំបន់អន្ទង់អាំង (ឬហៅថា បុប្ផាលាក់ខ្លួន) នៅភ្នំ១៥០០ ក្នុងខេត្តពោធិ៍សាត់ដែលបានឆ្លើយតបទៅនឹងការអំពាវនាវរបស់សម្ដេចហើយចូលមកជួបក្រុមការងារខេត្តដោះស្រាយបញ្ហាដីធ្លី ខណៈសម្ដេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនយកប្រជាពលរដ្ឋណាម្នាក់ជាសត្រូវនោះទេ ជាពិសេសប្រជាពលរដ្ឋដែលមិនមានដីធ្លីពិតប្រាកដ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា សូមអរគុណចំពោះប្អូនស្រី សែម សុខគា ដែលបានឆ្លើយតបទៅនឹងការអំពាវនាវរបស់ខ្ញុំកាលពីថ្ងៃទី ១...
វិស័យឯកជននៅក្នុងសេវាដឹកជញ្ជូន ចាត់ទុកការពង្រីកកំពង់ផែនៅក្នុងស្រុក របស់កំពង់ផែស្វយ័តភ្នំពេញ មានសារៈសំខាន់ ណាស់ ក្នុងការតភ្ជាប់បណ្តាញដឹកជញ្ជូនទៅកាន់ខេត្តគោលដៅនានា កាត់បន្ថយចំណាយលើការដឹកជញ្ជូនផ្លូវគោក និងគាំទ្រដល់ការ ដឹកជញ្ជូនកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារផ្សេងៗ។ ជុំវិញការពង្រីកកំពង់ផែក្នុងស្រុក របស់កំពង់ផែស្វយ័តភ្នំពេញ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជំរុញកំណើន សេដ្ឋកិច្ច និងភស្តុភារកម្មរបស់កម្ពុជា តភ្ជាប់បណ្តាញដឹកជញ្ជូន៖ ជួយពង្រីកបណ្តាញតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹក ទៅកាន់ ខេត្តគោលដៅសំខាន់ៗ។ កាត់បន្ថយចំណាយ៖ ជួយបន្ថយការចំណាយលើការដឹកជញ្ជូនទំនិញតាមផ្លូវគោក និងកាត់បន្ថយភាពយឺតយ៉ាវនៅលើដងផ្លូវ។ គាំទ្រវិស័យកសិកម្ម៖ គឺសម្រួលដល់ការដឹកជញ្ជូនកសិផល និងផលិតផលក្នុងស្រុក ឱ្យហូរចូលទៅកាន់ទីផ្សារ...
នៅរសៀលថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦ មានការរៀបចំពិធីចម្រើនព្រះបរិត្តបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តបទុមវតី រាជវរារាម ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ពិធីដ៏ប្រពៃនេះ ត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព បេសកជនពិសេស និងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប ព្រមទាំងលោកជំទាវ...
ភ្នំពេញ៖ នាព្រឹក ថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន គ.ស.ហ. បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពីការត្រៀមលក្ខណៈជាយុទ្ធសាស្ត្រ និងភាពធន់សម្រាប់ដំណើរការវាយតម្លៃអញ្ញមញ្ញរបស់ក្រុមការងារហិរញ្ញវត្ថុ (FATF) ដោយមានការចូលរួមពី ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ...
នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ លោកស្រី Stefania Dina នាយិកាទទួលបន្ទុកកសិកម្ម ស្បៀងអាហារ ធម្មជាតិ និងអភិវឌ្ឍន៍ជនបទ(AFNR) នៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងគណៈប្រតិភូអមដំណើរ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នាឱកាសនៃជំនួប ភាគីទាំងពីរ...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ នេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពីការចាប់ផ្តើមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ នីតិវិធីចុះឈ្មោះបោះឆ្នោតនៅឃុំ សង្កាត់ ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពីការចាប់ផ្តើមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ នីតិវិធីចុះឈ្មោះបោះឆ្នោតនៅឃុំ សង្កាត់ និងការបញ្ចូនទិន្នន័យមក គ.ជ.ប ការដាក់ ការទទួល...
ភ្នំពេញ៖ យុវជនស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធា បានចាត់ទុកពេល២ឆ្នាំ នៃការចូលកាតព្វកិច្ច គឺជាការដុះខាត់ពង្រឹងសមត្ថភាពផ្ទាល់ខ្លួន និងរួមចំណែកការពារប្រទេសជាតិពីរដ្ឋបរទេសឈ្លានពានផង។ សម្រាប់ក្របខណ្ឌរាជធានីភ្នំពេញ ក្រោមការដឹកនាំចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ មន្ត្រីកងរាជអាវុធហត្ថតាមមូលដ្ឋានទាំង១៤ខណ្ឌ បានបន្តយកចិត្តទុកដាក់ខ្ពស់ ប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងការរៀបចំទទួល និងផ្តល់ពាក្យជូនយុវជន យុវនារី ដែលមកពីតាមមូលដ្ឋានរស់នៅរបស់សមីខ្លួនពួកគេនីមួយៗ ។ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ គឺជាថ្ងៃទី៦ហើយ នៃដំណើរការផ្តល់ពាក្យជូនប្រជាពលរដ្ឋខ្មែរទាំង២ភេទ...