ភ្នំពេញ៖ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានបង្ហាញការគាំទ្រពេញទំហឹង និងឥតងាករេចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងការបញ្ជូនការដោះស្រាយវិវាទព្រំដែន កម្ពុជា-ថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ និងតាមគ្រប់មធ្យោបាយទាំងយន្តការផ្លូវច្បាប់ ការទូត និងយោធា ដើម្បីការពារបូរណភាពទឹកដីកម្ពុជា។ ការលើកឡើងខាងលើនេះ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានធ្វើឡើងក្នុងឱកាសដឹកនាំសមាជិក សមាជិកា អញ្ជើញសាកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់...
ភ្នំពេញ៖ ក្រុមអាជីវក តាំងលក់គ្រឿងបន្លាស់រថយន្ត បង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ បង្កកក់ស្ទះចរាចរណ៍នោះ ត្រូវបានកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ចុះអប់រំណែនាំនុងធ្វើកិច្ចសន្យាចុងក្រោយ ដោយទុករយះពេល២ថ្ងៃ មិនអនុញ្ញាតឲ្យតាំងលក់លើផ្លូវបន្តទៀតឡើយ។ ជាក់ស្ដែងនាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ លោក សុឹម សុផង់ អភិបាលរងខណ្ឌទួលគោក បានដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសហការជាមួយក្រុមការងារសង្កាត់ផ្សារដេប៉ូទី១ ដេីម្បីចុះត្រួតពិនិត្យ និងធ្វេីកំណត់ហេតុណែនាំដល់អាជីវករលក់ គ្រឿងបន្លាស់រថយន្ត ស្ថិតនៅផ្លូវលេខ១៦២ ដែលកន្លងទៅក្រុមអាជីវករតាំងលក់របស់របរ លើផ្លូវធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងបង្កការកកស្ទះចរាចរណ៍។ ក្នុងការចុះត្រួតពិនិត្យនិងធ្វេីកំណត់ហេតុ ក្រុមការងាររដ្ឋបាលខណ្ឌបានណែនាំ...
ប៉ៃលិន៖ នាថ្ងៃទី០៩ ខែកក្កដា នេះ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិ ទី៤ លើរបៀបវារៈ ១. ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញ លើកទី១៣ របស់ ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៤ ២. ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយ ការណ៍ ស្តីពីការអនុវត្តការ ងារប្រចាំខែមិថុនា ឆ្នាំ២០២៥ និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តប៉ៃលិន និង៣....
ភ្នំពេញ ៖ លោក Philip O’Hara ទីប្រឹក្សាកម្មវិធីនៃក្រសួងការបរទេសអង់គ្លេស (FCDO) ថ្លែងបែបនេះក្នុងខណៈចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីន ក្រោមជំនួយគាំទ្ររបស់រាជរដ្ឋាភិបាលចក្រភពអង់គ្លេសនៅវេលាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ នៅទីស្នាក់ការអាជ្ញាធរមីន។ ក្នុងជំនួបនោះ អង្គប្រជុំ បានផ្តោតលើការចុះពិនិត្យ និងវាយតម្លៃលើការអនុវត្តគម្រោងបោសសម្អាតមីនក្រោមការគាំទ្រពីក្រសួងការបរទេសអង់គ្លេស ក្នុងនោះរួមមានទាំងការគាំទ្រដល់អង្គការ APOPO...
ពោធិ៍សាត់៖ ស្របពេលដែលភាគីថៃ នៅតែបន្តកុហកបោកប្រាស់ប្រជាពលរដ្ឋខ្លួន និងសាធារណជនថា កម្ពុជានៅបន្តនាំចូលភ្លើងពីប្រទេសថៃ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់សារជាថ្មីថា បច្ចុប្បន្ននេះប្រទេសកម្ពុជាពុំមានការនាំចូលថាមពលអគ្គសនី ប្រេងសាំង និងឧស្ម័នពីប្រទេសថៃនោះទេ ហើយទោះជាបច្ចុប្បន្នកម្ពុជាមានភ្លើងប្រើប្រាស់គ្រប់គ្រានក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តរៀបចំផែនការអភិវឌ្ឍន៍វិស័យថាមពលបន្ថែមទៀតដើម្បីត្រៀមបំពេញតម្រូវការដែលនឹងមានការកើនឡើងជាបន្តបន្ទាប់។ ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានបញ្ជាក់សារជាថ្មីដូចនេះ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលលើកទឹកចិត្តសិស្សថ្នាក់ទី១២ ចំនួន៣៥០០នាក់នៅទូទាំងខេត្តពោធិ៍សាត់ដែលត្រៀមប្រឡងថ្នាក់ជាតិនៅខែសីហាខាងមុខនេះ។...
ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងរៀបចំលំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នមហន្តរាយអាស៊ាននាថ្ងៃទី២២កក្កដាខាងមុខ។ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើរបៀបវរៈចំនួនពីរ រួមមាន ទី១ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំលំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នមហន្តរាយអាស៊ានឆ្នាំ២០២៥ និងទី២ កិច្ចប្រជុំពិនិត្យបូកសរុបការងារឆមាសទី១ និងស្តាប់របាយការណ៍សកម្មភាពការងារ។ កិច្ចប្រជុំព្រឹកនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម អនុប្រធានទី២ គ.ជ.គ.ម,...
កីឡាករ សឿយ វិសាល ប្រធានក្រុមព្រះខ័នរាជស្វាយរៀង រំពឹងការនាំចូលកីឡាករថ្មីៗ និងប្រកបដោយគុណភាព នឹងអាចបំពេញក្ដីស្រម៉ៃក្រុមបានកាន់តែច្រើន ជាពិសេសការប្រកួតប្រជែងពានរង្វាន់អន្ដរជាតិតែម្ដង។ ជាមួយគ្នា គេក៏បានថ្លែងអំណរគុណ ចំពោះឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបព្រះខ័នរាជស្វាយរៀង ដែលបានលះបង់ និងចំណាយធនធានដ៏ច្រើន ដើម្បីពង្រឹងក្រុមកាន់តែរឹងមាំផងដែរ។ ខ្សែការពារវ័យ ២៩ឆ្នាំរូបនេះ បន្ដថា ការនាំចូលកីឡាករថ្មីៗ មិនមែនកីឡាករចាស់ៗខ្វះបទពិសោធន៍ ឬអត់សមត្ថភាពនោះទេ តែជាការផ្លាស់ប្ដូរ ដើម្បីពង្រឹងឲ្យកាន់តែខ្លាំង សម្រាប់ឆ្លើយតបនឹងការប្រកួតដ៏មមាញឹក...
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) នៅថ្ងៃទី០៩ខែកក្កដានេះ បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) ក្រោមអធិបតីភាពរបស់ឯកឧត្តម សុះ មុះសិន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង ឯកឧត្តម ក្រាញ់ តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានរដ្ឋបាលស្តីទី អ.វ.ត.ក.។ ពិធីនេះ រៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលធនធាន អ.វ.ត.ក....
ហ្សឺណែវ៖ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានដឹកនាំគណៈប្រតិភូ ក.ប.ទ. និងនិយ័តករទូរគមនាគមន៍កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ឆ្នាំ២០២៥ នៃកិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មាន (World Summit on the Information Society-WSIS +20 High-Level Event 2025) នៅក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។...
មន្រ្តីជំនាញនៃក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរខេត្តបាត់ដំបង មន្ទីរបរិស្ថានខេត្ត អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិនៅកម្ពុជា(FFI) និង ដៃគូអភិវឌ្ឍន៍ កំពុងរួមគ្នាសិក្សាលើទិន្នន័យ និងពិនិត្យពិភាក្សាទៅលើសក្តានុពលនៃតំបន់ភ្នំថ្មកំបោរ ចំនួន២គឺភ្នំសំពៅ និងតំបន់ភ្នំបាណន់ នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ដើម្បីរៀបចំចុះបញ្ជីជាតំបន់បេតិភណ្ឌធម្មជាតិ។ មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងនៅថ្ងៃទី៩ ខែ កក្កដា ឆ្នាំ ២០២៥នេះថា តាមរយៈការរពិនិត្យ ស្រាវជ្រាវពីសំណាក់មន្រ្តីជំនាញ និងភាគីពាក់ព័ន្ធ បានកំពុងប្រែក្លាយតំបន់នេះជាតំបន់ដែលមានសក្តានុពលយ៉ាងសំខាន់...