មណ្ឌលគិរី៖ ទំនប់អូរតេធិបតី ដែលជាសមិទ្ធផលដ៏សំខាន់មួយនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី បាននិងកំពុងឈានទៅរកដំណាក់កាលចុងក្រោយនៃការត្រៀមខ្លួនផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ។ ដោយប្រជាពលរដ្ឋរាប់ពាន់គ្រួសារបន្ថែមទៀត ក្នុងក្រុងសែនមនោរម្យ និងស្រុកពេជ្រាដា និងមានបណ្ដាញទឹកស្អាតប្រើប្រាស់ក្នុងពេលដ៏ខ្លីខាងមុខ ។ លោក សូរ សុវណ្ណារិទ្ធ អគ្គនាយកនៃរដ្ឋាករទឹកខេត្តមណ្ឌលគិរី បានបញ្ជាក់ប្រាប់ BTV តាមទូរស័ព្ទថា បច្ចុប្បន្នក្រុមការងារកំពុងដាក់ដេញថ្លៃការសាងសង់ស្ថានីយចែកចាយទឹកស្អាតមួយ ដើម្បីអាចយកទឹកពីទំនប់អូរតេធិបតីទៅចែកចាយបន្ថែមដល់ប្រជាពលរដ្ឋក្នុងក្រុងសែនមនោរម្យ និងឃុំពូជ្រៃ ស្រុកពេជ្រាដា។ លោកបានគូសបញ្ជាក់ថា យ៉ាងយូរនៅដើមឆ្នាំ២០២៧ ស្ថានីយចែកចាយនឹងអាចដំណើរការផ្គត់ផ្គង់ទឹកស្អាតចេញពីទំនប់អូរតេធិបតី។ ទំនប់នេះមានសមត្ថភាពអាចផ្ដល់តម្រូវការទឹកស្អាតប្រមាណ ៩,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ...
នៅព្រឹកថ្ងៃពុធ ១៤កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធី «រុក្ខទិវា ៩កក្កដា» ដែលប្រារព្ធធ្វើឡើងនៅកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចម្ការលើ ភូមិកសិដ្ឋាន...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ បានផ្ដល់ដំបូន្មានទូន្មានទៅអ្នកនយោបាយ និងក្រុមអគតិមួយចំនួនរបស់ថៃ ជុំវិញពួកគេធ្វើស្ទង់មតិពលរដ្ឋខ្លួនថាស្រឡាញ់សម្ដេចឬអត់! សម្ដេចតេជោ បានសរសេរថា៖«ខ្ញុំសូមទូន្មានចំពោះអ្នកនយោបាយ និងក្រុមអគតិមួយចំនួនរបស់ថៃ! វាជារឿងដ៏ចម្លែក និងកម្រណាស់នៅលើពិភពលោក ដែលប្រទេសមួយកំពុងប្រឈមមុខដាក់គ្នា បែរជានាំគ្នាធ្វើការស្ទង់មតិចំពោះមេដឹកនាំប្រទេសមួយទៀតដែលជាសត្រូវរបស់ខ្លួនទៅវិញ វាជារឿងគួរឲ្យអស់សំណើច និងគ្មានហេតុផលអ្វីដែលត្រូវធ្វើបែបនេះទេ ប៉ុន្តែប្រទេសថៃអាចធ្វើរឿងបែបនេះបាន»។ សម្ដេចតេជោ បានបញ្ជាក់ថា ការរៀបចំស្ទង់មតិរបស់វិទ្យាស្ថាន NIDA ដើម្បីចង់ដឹងទឹកចិត្តប្រជាជនថៃ...
ឧត្តរមានជ័យ៖ ដើម្បីធ្វើការអភិវឌ្ឍឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ក្នុងមូលដ្ឋានជនបទរបស់បងប្អូនប្រជាពលរដ្ឋអតីតយុទ្ធជន ក្នុងភូមិស្រះទឹកតេជោសែនជ័យ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ស្ថិតនៅចំណុចទីតាំងដីសម្បទានសង្គមកិច្ច នាព្រឹកថ្ងៃទី៩កក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងមានការចូលរួមពីអាជ្ញាធរ ខេត្ត ស្រុកចុងកាល់ បានចុះបើកដ្ឋានស្ថាបនាផ្លូវក្រាលដីគ្រួសល្បាយមួយខ្សែ មាន៤កំណាត់ ប្រវែង៩០០០ម៉ែត្រ ទទឹង៨ម៉ែត្រ កម្រាស០,២ម៉ែត្រ និងសងលូមូលចំនួន៦កន្លែង លូមុខពីចំនួន២កន្លែង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនបងប្អូនអតីតយុទ្ធជន។...
បណ្តាមេភូមិនៅតាមមូលដ្ឋាន បានប្ដេជ្ញាបន្ថែមការយកចិត្តទុកដាក់បម្រើពលរដ្ឋឱ្យកាន់តែល្អប្រសើរ ពិសេសការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យមានប្រសិទ្ធិភាព ។ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ រដ្ឋបាលខណ្ឌ៧មករា បានធ្វើពិធីជួបសំណេះសំណាលជាមួយមេភូមិទាំង៦៦ភូមិ ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីស្ទង់មតិយោបល់ និងផ្តល់បទពិសោធថ្មីៗ ជាទុនសម្រាប់មេភូមិទាំងអស់យកទៅអនុវត្តកិច្ចការងារជាមួយពលរដ្ឋឱ្យមានគុណភាព និងប្រសិទ្ធិភាព។ ពិធីសំណេះសំណាលនេះ ធ្វើឡើងក្រោមវត្តមានលោកថេង សុថុល អភិបាលខណ្ឌ៧មករា និងមានការអញ្ចើញចូលរួមពីលោកលោកស្រីអភិបាលរងខណ្ឌ លោកអធិការ មេបញ្ជាការ និងលោកចៅសង្កាត់ទាំង៨ផងដែរ ។ លោក ថេង សុថុល...
ប៉ៃលិន៖ បន្ទាប់ពីទទួលបានព័ត៌មានថា មានពលករខ្មែរម្នាក់កំពុងមានជំងឺធ្ងន់ធ្ងរនៅប្រទេសថៃ និងត្រូវ បានគេទុកចោលមិនព្យាបាល លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចាត់ឱ្យមន្ត្រីជំ នាញច្រកទ្វារព្រំដែនអន្តរជាតិព្រំ និងក្រុមគ្រូពេទ្យ សម្របសម្រួលយកពលករខ្មែរនោះចេញមកព្យាបាល ភ្លាមៗ ដោយមិនទុកពលករខ្មែរយើងចោលនោះឡើយ ។ ពលករមានជំងឺ ដែលថៃទុកចោលមិនព្យាបាល មានស្រុកកំណើតនៅខេត្តព្រៃវែង ជាពលករបេះ ផ្លែឈើនៅប្រទេសថៃ មានរោគសញ្ញាអស់កម្លាំង ឈឺក្បាល វិលមុខ រាគ ភ្នែកក្រហម...
ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈនៅថ្ងៃទី៩ ខែក្កដា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ក្រសួងបាននឹងកំពុងពិនិត្យឡើងវិញដើម្បីកែលម្អបែបបទ និងនីតិវិធីការបើកផ្តល់បៀវត្ស និងប្រាក់ឧបត្ថម្ភដល់មន្រ្ដីរាជការ ពិសេសតាមរយៈការអភិវឌ្ឍប្រព័ន្ធឌីជីថល ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងការប្រើប្រាស់ថវិកាសម្រាប់បៀវត្ស និងប្រាក់ឧបត្ថម្ភឱ្យកាន់តែប្រសើរស្របតាមវិធានការកែទម្រង់របស់រាជរដ្ឋាភិបាល។ ក្រសួងមុខងារសាធារណៈ បានបញ្ជាក់នៅលើហ្វេសប៊ុកផ្លូវការរបស់ខ្លួនទៀតថា ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ទន្ទឹមនឹងភាពមមាញឹកក្នុងការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈក្រោមការដឹកនាំផ្ទាល់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ ក៏បានប្រឹងប្រែងបំពេញការងារយ៉ាងសកម្មក្នុងការធានានូវការបើកផ្តល់បៀវត្សនិងប្រាក់ឧបត្ថម្ភផ្សេងៗជូនមន្ត្រីរាជការនិងមន្ត្រីជាប់កិច្ចសន្យា ស្របតាមគោលការណ៍រាជរដ្ឋាភិបាលនិងការធានានូវប្រសិទ្ធភាពនៃការគ្រប់គ្រងថវិការដ្ឋ។ ទី១៖ ការបើកផ្តល់បៀវត្សនិងប្រាក់ឧបត្ថម្ភ ត្រូវបានអនុវត្តតាមគណនីរបស់មន្ត្រី...
ឯកឧត្តម ស៊ុន ចាន់ថុល អំពាវនាវដល់បណ្តាម្ចាស់រោងចក្រ សហគ្រាសនៅកម្ពុជាទាំងអស់ សូមរក្សានូវភាពស្ងាត់ស្ងៀម និងសូម ជឿទុកចិត្តលើរាជរដ្ឋាភិបាល ដែលបាននិងកំពុងបន្តខិតខំប្រឹងប្រែងការពារផលប្រយោជន៍របស់បងប្អូន តាមរយៈការបន្តចរចារពន្ធ បដិការជាមួយអាមេរិក និងការបើកទីផ្សារថ្មីៗបន្ថែម។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងនៅក្នុងសន្និសីទសារព័ត៌ មាន ស្ដីអំពីពន្ធបដិការរបស់សហរដ្ឋអាមេរិក នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៨ ខែកក្កដា ម្សិលមិញនេះថា ចំពោះ...
កម្ពុជាបាននិងកំពុងបន្តខិតខំប្រឹងប្រែងស្វែងរកទីផ្សារថ្មីៗបន្ថែមទៀត តាមរយៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយ បណ្តាប្រទេសផ្សេងៗទៀត ដោយមិនពឹងផ្អែកតែនៅលើឧស្សាហកម្មកាត់ដេរ និងសម្លៀកបំពាក់ ឬការទីពឹងទីផ្សារអាមេរិកទាំងស្រុងនោះឡើយ។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីអំពីពន្ធបដិការរបស់សហរដ្ឋអាមេរិក នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៨ខែកក្កដាម្សិលមិញនេះថា ជុំវិញទីផ្សារពាណិជ្ជកម្មនេះ កម្ពុជាមិនមែននៅស្ងៀមនោះឡើយ ដោយកម្ពុជាកំពុងអនុវត្តលើទីផ្សារដែលមានស្រាប់ និងបានកំពុងបន្តស្វែងរកទីផ្សារថ្មីៗបន្ថែម ស្របតាមច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលមានការលើកទឹកចិត្តល្អជាងគេនៅតំបន់អាស៊ាន ដោយបើក ទូលំទូលាយ ដើម្បីផ្តល់ឱកាសដល់អ្នកវិនិយោគមកបណ្តាក់ទុនលើគ្រប់វិស័យ...
កំពង់ចាម៖ ក្នុងឱកាសស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ប្រារព្ធព្រះរាជពិធី «រុក្ខទិវា ៩កក្កដា» លើកទី៧៣ នៅភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា ការប្រាព្ធពិធី «រុក្ខទិវា» គឺជាវប្បធម៌ដ៏ប្រសើរ និងជាចលនាជាតិមួយដ៏សំខាន់ក្នុងកម្មវិធីស្តារ និងអភិរក្សធម្មជាតិ ស្របតាមគោលនយោបាយជាតិក្នុងគោលបំណងអភិរក្ស និងលើកស្ទួយនូវសម្បត្តិធម្មជាតិ ប្រកបដោយចីរភាព។...